សុខភាព

Thequint Fit_2018 02_11cbf435 C047 4f7c Bcbb 355c1641b66c_9c0e3dba 30fc 47b4 Ad77 5e48770e0afe
សង្គម

ស្រីៗ​ត្រូវ​ដឹង ៦ ហេតុផល​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​រដូវ​មក​មិន​ទៀង

សម្រាប់​ស្រ្តី​ការ​មក​រដូវ​គឺ​ជា​រឿង​ដែល​តែងតែ​កើត​ឡើង​រៀងរាល់​ខែ​នៅ​លើ​ដង​ខ្លួន​របស់​ពួក​គេ ប៉ុន្តែ​ខែ​ខ្លះ​ក៏​ឃើញ​ថា​មក​យឺត​ជាង​ធម្មតា ឬ​ខែ​ខ្លះ​អត់​មក​តែ​ម្តង ហើយ​ធ្វើ​ឲ្យ​មាន​ការ​ព្រួយបារម្ភ​ជា​ខ្លាំង។ យ៉ាងណាមិញ​ការ​មក​រដូវ​យឺត​ជា​ធម្មតា ឬ​មិនមាន​រដូវ​ គឺ​អាច​កើត​ឡើង​មក​ពី​មូលហេតុ​មួយ​ចំនួន ហើយ​អ្នក​អាច​អនុវត្ត​វិធី​ដោះស្រាយ​ដូច​ខាង​ក្រោម​បាន៖ ៦) ស្រេ្តស នេះ​ជា​ហេតុផល​មួយ​ក្នុង​ចំណោម​ហេតុផល​ពិសេស​ទាំង ៦ ដែល​ធ្វើ​ឲ្យ​មាន​ការ​ថយ​ចុះ​នៅ​អរម៉ូន GnRH មាន​មុខងារ​ការពារ​ការ​បញ្ចេញ​អូវុល​និង​ការ​មក​រដូវ។ ប្រសិន​អ្នក​ធ្លាប់​មាន​រោគ​សញ្ញា​ទាំង​នេះ សូម​ជៀសវាង​កុំ​ឲ្យ​ខ្លួន​ឯង​ទទួល​អារម្មណ៍​ស្រ្តេស ហើយ​ចូរ​ដក​ខ្លួន​ពី​ការងារ​មួយ​ចំនួន​ដើម្បី​បន្ធូរ​អារម្មណ៍។ ៥) ការ​មាន​ជំងឺ ជំងឺ​រយៈ​ពេល​ខ្លី​ដែល​អ្នក​កំពុង​កើត​មាន ក៏​ជា​មូលហេតុ​នាំ​ឲ្យ​មាន​ការ​ពន្យារ​នៃ​ការ​មក​រដូវ​ផង​ដែរ។ នោះ​ក៏​ដោយសារ​តែ​ស្ថានភាព​ក្នុង​ខ្លួន​អ្នក​មិន​អំណោយផល ខុស​ពី​ធម្មតា អ៊ីចឹង​អាច​ទៅ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​ដើម្បី​អាច​ដឹង​ថា​តើ​ពេល​ណា​ទើប​អ្នក​អាច​មាន​វដ្ដ​រដូវ​ត្រលប់​មក​ធម្មតា​វិញ។ ៤) បម្លាស់​ប្តូរ​ផែនការណ៍​ជីវិត នោះ​មាន​ន័យ​ថា ទម្លាប់​នៃ​ការ​គេង ឬ​ធ្វើការ​របស់​អ្នក​ហាក់​កំពុង​មាន​ការ​មមាញឹក​ខ្លាំង​ពេក។ ពេល​ខ្លះ​អ្នក​ធ្លាប់​តែ​គេង​យប់ បែរ​ជា​យក​ពេល​យប់​ទៅ​ធ្វើ​ការ…

Bvbvbv
សង្គម

គេ​សួរ​ច្រើន​តែ​មិន​ទាន់​មាន​ចម្លើយ! បើ​ជ្រុល​លេប​ស្ករ​កៅស៊ូ​ចូល​ពោះ តើ​ប៉ះពាល់ដល់​អាយុជីវិត​ដែរ​ទេ?

ជា​ទូទៅ​ស្ករ​កៅស៊ូ​អ្នក​អាច​ទំពា​រាប់​ម៉ោង ហើយ​វា​មិន​រលាយ​នឹង​ផ្លាស់ប្តូរ​ទំហំ​ឲ្យ​រួម​នោះ​ទេ ចុះ​បើ​សុខៗ​វា​ធ្លាក់​ចូល​ទៅ​ក្នុង​ពោះ​អ្នក ឬ​ច្រឡំ​លេប​ចូល​បាត់ តើ​វា​មាន​ផល​ប៉ះពាល់​អ្វី​ដែរ​ឬ​ទេ? ជា​ការ​ពិត​ក្នុង​រាងកាយ​របស់​យើង​វា​មិន​អាច​រំលាយ​សារធាតុ​ស្ករ​កៅស៊ូ​នោះ​បាន​ទេ តែ​ការ​ដែល​មាន​អ្នក​លើក​ឡើង​ថា​វា​នឹង​នៅ​ក្នុង​ពោះ​អ្នក​រយៈ​ពេល​ ៧ ឆ្នាំ គឺ​វា​មិនមែន​ជា​ការ​ពិត​ឡើយ។ ផ្នែក​សំខាន់​នៃ​ស្ករ​កៅស៊ូ គឺ​មិន​រលាយ​ដូច​ជា​ជាតិ​សរសៃ​ដែល​មាន​នៅ​ក្នុង​បន្លែ​និង​គ្រាប់​ធញ្ញជាតិ​មួយ​ចំនួន​អ៊ីចឹង​ដែរ ហើយ​រាងកាយ​របស់​យើង​មិន​អាច​ផលិត​អង់ស៊ីម​រំលាយ​អាហារ​ដើម្បី​បំបែក​វា​បាន​ឡើយ។ ដូច្នេះ​វា​ដូច​ជា​អាហារ​ដទៃ​ទៀត​ដែរ ដោយ​វា​នឹង​ឆ្លងកាត់​ប្រព័ន្ធ​រំលាយ​អាហារ ហើយ​ត្រូវ​បាន​ធ្លាក់​ចេញ​មក​ក្រៅ​តាម​រយៈ​លាមក។ តើ​ស្ករ​កៅស៊ូ​អាច​នាំ​ឲ្យ​មាន​ការ​កកស្ទះ​នៅ​ដំណើរការ​នៃ​ផ្នែក​ពោះវៀន​ដែរ​ឬ​ទេ? ជា​ការ​ពិត​ស្ករ​កៅស៊ូ​ដែល​ធ្លាក់​ទៅ​អាច​ឲ្យ​មាន​ការ​រាំងស្ទះ​នៅ​ដំណើរការ​នៃ​ពោះវៀន​ដែរ តែ​វា​កម្រ​នឹង​កើត​មាន​បំផុត។ ប្រសិន​បើ​មនុស្ស​ម្នាក់​លេប​ស្ករ​កៅស៊ូ​ចូល​ទៅ នោះ​អាច​នឹង​ឲ្យ​នាំ​ឲ្យ​មាន​បញ្ហា​​ទល់​លាមក ប៉ុន្តែ​ច្រើន​តែ​កើត​ឡើង​តែ​លើ​កុមារ​តូចៗ​តែ​ប៉ុណ្ណោះ។ ធ្លាប់​មាន​ការ​សិក្សា​នៅ​ឆ្នាំ ១៩៩៨ បង្ហាញ​ថា កុមារ​ដែល​ធ្លាប់​លេប​ស្ករ​កៅស៊ូ​ចូល​ពោះ បាន​ធ្វើ​ឲ្យ​ពួក​គេ​មាន​ការ​ឈឺចាប់​ធ្ងន់ធ្ងរ​នៅ​ផ្នែក​ក្រពះ ហើយ​ទល់​លាមក និង​មាន​ការ​ក្អួត​ចង្អោរ​ខ្លះ។ តើ​វា​ត្រូវ​ការ​ពេល​យូរ​ប៉ុណ្ណា​ទើប​ស្ករ​កៅស៊ូ​នោះ​ធ្លាក់​ចេញ​មក​ក្រៅ​វិញ? យោង​ទៅ​តាម​អ្នក​ជំនាញ​វា​ទាមទារ​ពេល​ប្រហែល ៤០…

៤
សុខភាព

សញ្ញាទាំង៤នេះបញ្ជាក់ច្បាស់ថា អ្នកមានស្បូនល្អ សុខភាពបន្តពូជល្អ និងកុមារកើតមកក៏មិនសូវឈឺ

ប្រសិនបើស្ត្រីមានសញ្ញា ១ ក្នុងចំណោម ៤ ខាងក្រោមនេះ បង្ហាញថាសុខភាពរបស់ពួកគេតែងតែមានសុខភាពល្អ មិនសូវមានជំងឺ និងមានអាយុវែង។ ១. មុខ និងបបូរមាត់ពណ៌ផ្កាឈូក នៅក្នុងឱសថបុរាណ ប្រសិនបើស្ត្រីមានស្បែកពណ៌ស បន្ទាប់មកស្ត្រីពិតជាមានសម្ពាធឈាមខ្សោយណាស់។ ជាពិសេសស្បូនងាយនឹងឆ្លងជំងឺផ្តាសាយប៉ះពាល់ដល់ការមានគភ៌ និងងាយបង្កឱ្យមានជំងឺដោយមានអាយុកាលខ្លី។ ផ្ទុយមកវិញ ប្រសិនបើក្នុងនាមជាមនុស្សស្រីមានស្បែកផ្កាឈូករលោង បបូរមាត់លាតសន្ធឹង ធ្វើឱ្យស្បែកនៅលើមុខតែងតែមានភាពតឹងជានិច្ច … មានន័យថាចរន្តឈាមក្នុងរាងកាយល្អណាស់ ស្បូនតែងតែមានភាពកក់ក្តៅ ដូច្នេះ ល្អសម្រាប់ការបន្តពូជ។ ក្នុងពេលជាមួយគ្នានេះដែរ មនុស្សទាំងនេះមិនសូវមានជំងឺឡើយ ហើយមានអាយុវែងទៀតផង។ ២. ស្បូនក្រហមរដូវមកជាទៀងទាត់ ប្រសិនបើស្ត្រីមានមាត់ស្បូនពណ៌ផ្កាឈូក ហើយវដ្តរដូវរបស់នាងតែងតែមានថ្ងៃត្រឹមត្រូវសុខភាពបន្តពូជរបស់ស្ត្រីនេះល្អណាស់។…

៤
សុខភាព

នឹងមានផលប៉ះពាល់ជាច្រើនដល់រាងកាយ ប្រសិនបើអ្នកបញ្ឈប់ ឬមិនទទួលទានបន្លែ ឬផ្លែឈើ

បន្លែ និងផ្លែឈើមានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនសម្រាប់រាងកាយ។ ប្រសិនបើអ្នកឈប់ញុំាវា ឬមិនញុំាវា នោះវានឹងជះនូវផលអវិជ្ជមានជាច្រើនដល់រាងកាយរបស់អ្នក។ ១. ការបាត់បង់ចក្ខុវិស័យពេលយប់ ដើម្បីថែរក្សាសុខភាពភ្នែក និងចក្ខុវិស័យ យើងត្រូវការវីតាមីនA ក្នុងទម្រង់ពីរគឺរីទីណាណុល និងបេតាខារ៉ូទីន។ សារធាតុទាំងពីរនេះត្រូវបានគេរកឃើញមាននៅក្នុងបន្លែបៃតង និងផ្លែឈើ។ ប្រសិនបើអ្នកឈប់បរិភោគអាហារទាំងនេះទាំងស្រុង នោះរាងកាយរបស់អ្នកនឹងប្រឈមនឹងហានិភ័យនៃការខ្វះខាតការមើលឃើញ ភ្នែកអាចនឹងចុះខ្សោយជា ពិសេសនៅពេលយប់។ ២. ក្លិនខ្លួន អាហារដែលអ្នកញុំារាល់ថ្ងៃមានច្រើនទាក់ទងនឹងក្លិនខ្លួនអ្នក។ ការសិក្សាខ្លះបានបង្ហាញថា អ្នកដែលញុំាបន្លែ និងផ្លែឈើពណ៌បៃតងមានក្លិនខ្លួនល្អ ស្រស់ស្រាយជាងមុន សូម្បីតែពេលដែលពួកគេមិនប្រើសាប៊ូ ឬទឹកអប់ជំនួយក៏ដោយ។ ទន្ទឹមនឹងនេះដែរ អ្នកដែលញុំាសាច់ច្រើ នច្រើនតែមានក្លិនមិនល្អកាន់តែខ្លាំង។ ៣. ធ្លាក់ទឹកចិត្តយ៉ាងងាយស្រួល…

Hjh
សង្គម

ប្រុសៗ​បើយល់ដឹង​ខ្លះ​ល្អ ហើយ​ជួយ​ហាម​ផង! នេះ​រឿង​ ៧ យ៉ាង​ដែល​ស្រ្តី​មិន​គួរ​ធ្វើ​ពេល​មក​រដូវ

នៅ​ក្នុង​សម័យ​ឆ្នាំ ២០២១ ទៅ​ហើយ រឿង​បញ្ហា​សុខភាព​មិន​ថា​តែ​បុរស​ឬ​នារី ចាំ​បាច់​ត្រូវ​តែ​ដឹង ហើយ​គួរ​តែ​បើក​ចំហ ព្រោះ​ក្នុង​ទំនាក់ទំនង​ខ្លះ​យើង​អាច​មើល​ថែ​គ្នា​ទៅ​មក​បាន និង​ដឹង​សុខទុក្ខ​ពី​គ្នា​កាន់​តែ​ស៊ីជម្រៅ។ ទាក់ទង​នឹង​រឿង​រដូវ​របស់​ស្រ្តី មិន​ថា​បុរស​ជា​សង្សារ ឬ​ស្វាមី ចាំ​បាច់​គួរ​តែ​ដឹង ព្រោះ​វា​ទាក់ទង​នឹង​សុខភាព​របស់​មនុស្ស​ស្រី​ដែល​យើង​ស្រលាញ់។ ខាង​ក្រោម​នេះ​ជា​រឿង ៧ យ៉ាង​ដែល​ស្រ្តី​ត្រូវ​ជៀសវាង ​កំឡុង​ពេល​មក​រដូវ៖ ៧) កុំ​ធ្វើ​លំហាត់ប្រាណ​ខ្លាំង​ពេក ព្រោះ​ដោយសារ​នៅ​ពេល​មក​រដូវ ស្រ្តី​បាន​បាត់បង់​ឈាម​ច្រើន​រួច​ទៅ​ហើយ បែប​នេះ​ប្រសិន​ណា​ហាត់ប្រាណ​ខ្លាំង​ទៀត​វា​នឹង​ធ្វើ​ឲ្យ​បើក​ញើស​ច្រើន ហើយ​ជួន​ខ្លះ​អាច​ឲ្យ​អ្នក​សន្លប់។ វា​ជា​រឿង​ល្អ​ក្នុង​ការ​ធ្វើ​លំហាត់ប្រាណ​ស្រាលៗ ដូច​ជា​ការ​ធ្វើ​យូហ្គា​ជា​ដើម។ ៦) កុំ​បរិភោគ​អាហារ​ប្រភេទ​នេះ វា​ពិបាក​នឹង​តម តែ​បើ​ជៀស​បាន​គួរ​តែ​ជៀស។ អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន តួ​យ៉ាង​ដូច​ជា​ដំឡូង​ចៀន ឬ​សាច់អាំង​ដែល​មាន​ខ្លាញ់​ច្រើន…

Bvbfg
សុខភាព

កន្លែង ៥ យ៉ាង​លើ​រាងកាយ​កុំ​សម្អាត​ញឹកញាប់​ពេក កខ្វក់​បន្តិច​ទើប​មាន​សុខភាព​ល្អ

អនាម័យ​គឺ​ជា​អ្វី​ដែល​មនុស្ស​គ្រប់​រូប​គួរ​តែ​ធ្វើ ប៉ុន្តែ​ផ្នែក​ទាំង ៥ នេះ​លើ​រាងកាយ ក៏​មិន​ចាំ​បាច់​សម្អាត​ញឹកញាប់​ពេក​ដែរ ព្រោះ​មាន​ភាព​កខ្វក់​បន្តិច​ទើប​វា​នាំ​ប្រយោជន៍​ដល់​សុខភាព។ ផ្ចិត ដោយសារ​តែ​ផ្ចិត​វា​មាន​ផ្នត់​ជា​ច្រើន​ធ្លាក់​ទៅ​ក្នុង​យ៉ាង​ជ្រៅ ដែល​នាំ​ឲ្យ​សំណល់​ខ្មៅ​វា​ចេះ​តែ​កើត​មាន​ជាប់​នោះ​ជា​រឿយៗ។ អ្នក​ខ្លះ​ទៅ​ក៏​ទម្លាប់​សម្អាត​វា​យ៉ាង​ទៀងទាត់​ហើយ​ហ្មត់ចត់​បំផុត តែ​ទោះ​ជា​យ៉ាង​ណា​ទង់ផ្ចិត​មិន​ចាំ​បាច់​សម្អាត​វា​ពេក​នោះ​ទេ។ ដោយសារ​តែ​នៅ​ពេល​អ្នក​សម្អាត​ញឹកញាប់​ពេក វា​ធ្វើ​ឲ្យ​ទងផ្ចិត​បាត់បង់​នូវ​ស្រទាប់​ការពារ​ខាង​ក្រៅ ហើយ​អាច​អាច​អនុញ្ញាត​ឲ្យ​ខ្យល់​ត្រជាក់​ចូល ឬ​យើង​និយម​និយាយ​ត​គ្នា​ថា ខ្យល់​ចូល​ពោះ គឺ​វា​ចូល​តាម​ហ្នឹង​ឯង។ នៅ​ពេល​ជួប​បញ្ហា​នេះ វា​នឹង​ធ្វើ​ឲ្យ​ពោះ​យើង​មិន​ស្រួល ជា​ពិសេស​ទៅ​លើ​ស្រ្តី​គឺ​ប៉ះពាល់​ជាង​បុរស។ សក់ សក់​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​បំពេញ​មុខមាត់​មនុស្ស។ ដូច្នេះ​ហើយ​ទើប​មនុស្ស​ជា​ច្រើន​ឧស្សាហ៍​សម្អាត​សក់​ជា​ប្រចាំ ដើម្បី​ការពារ​កុំ​ឲ្យ​ឡើង​អង្គែ ឬ​មាន​ក្លិន​មិន​ល្អ។ ប៉ុន្តែ​អ្នក​ខ្លះ​កក់​សក់​ច្រើន​លើក​ក្នុង​មួយ​ថ្ងៃ ឬ​ច្រើន​លើសលប់​ពេក​ វា​ជា​កំហុស​ទៅ​វិញ ព្រោះ​វា​ធ្វើ​ឲ្យ​ស្បែក​ក្បាល​ចុះ​ថយ​គុណភាព។ អ្នក​ត្រូវ​ដឹង​ថា​ស្បែក​ក្បាល​វា​មាន​សមត្ថភាព​អាច​បន្សុទ្ធ​ការ​លាង​សម្អាត​ដោយ​ខ្លួន​ឯង​បាន អ៊ីចឹង​សូម​កុំ​កក់​សក់​ដោយ​ប្រើ​សាប៊ូ​ញឹកញាប់​ពេក។ ច្រមុះ…

Dfdf
សង្គម

ហេតុអ្វីអ្នកមិនត្រូវថើបមាត់ទារក? នេះផលប៉ះពាល់ដល់អាយុជីវិត និងវិធីការពារ!

ទារក​គឺ​មាន​ភាព​ទន់ខ្សោយ ងាយ​នឹង​ទទួល​ការ​ចម្លង​រោគ​យ៉ាង​ឆាប់​រហ័ស ជា​ពិសេស​តាម​រយៈ​ផ្លូវ​ដង្ហើម។ តាម​រយៈ​ការ​រៀបរាប់​ខាង​ក្រោម យើង​នឹង​បង្ហាញ​មូលហេតុ​ស៊ីជម្រៅ និង​អ្វី​ដែល​អ្នក​គួរ​តែ​ជៀសវាង ពាក់ព័ន្ធ​នឹង​ការ​ថើប​មាត់​ទារក។ ជា​ការ​ពិត​ទារក​មាន​ប្រព័ន្ធ​ភាព​សាំ​ខ្សោយ​ជាង​នរណា​ទាំង​អស់ ដូច្នេះ​អ្នក​ជា​ម្តាយឪពុក​ត្រូវ​តែ​រក្សា​ពួក​គេ​ឲ្យ​បាន​ដិតដល់​ជាទីបំផុត​នៅ​ពេល​ដែល​ទើប​កើត ឬ​កំឡុង​ពេល​មួយ​សប្តាហ៍​ដំបូង។ នៅ​ពេល​ណា​ដែល​ទារក​ត្រូវ​បាន​ប៉ះពាល់​ទៅ​នឹង​វីរុស ឬ​បាក់តេរី​ណាមួយ នោះ​ជីវិត​របស់​ពួក​គេ​ប្រឈម​នឹង​គ្រោះថ្នាក់​ភ្លាមៗ​នៅ​ពេល​នោះ។ ដូច្នេះ​ហើយ​ដើម្បី​ការពារ​ពួក​គេ អ្នក​រាល់​គ្នា​ត្រូវ​តែ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ល្អ​មុន​នឹង​ទៅ​ចាប់​កាន់ ឬ​ព​ទារក​នោះ ព្រោះ​ដៃ​របស់​យើង​ជា​ប្រភព​ផ្ទុក​មេរោគ​រាប់​ពាន់។ លើស​ពី​នេះ​ទៀត​សូម្បី​តែ​មុខ​របស់​យើង​ក៏​មាន​ផ្ទុក​នូវ​មេរោគ​រាប់​មិន​អស់​ដែល​មិន​ឃើញ​ផង​ដែរ អ៊ីចឹង​នៅ​ពេល​យក​ទៅ​បបោស​ឬ​ថើប​ថ្ពាល់ និង​មាត់​របស់​ទារក វា​មិន​ខុស​ពី​ការ​ចម្លង​មេរោគ​ទៅ​លើ​ស្បែក​របស់​ពួក​គេ​ទេ។ ការ​ថើប​មាត់​ទារក​ដែល​ទើប​កើត អាច​បង្ក​ផល​ប៉ះពាល់​ដល់​អាយុ​ជីវិត​របស់​ពួក​គេ៖ ទារក​ដែល​ទើប​នឹង​កើត​ងាយ​ឆ្លង​ជំងឺ HSV-1 ​ដែល​មាន​ឈ្មោះ​ពេញ​ថា​វីរុស Herpes Simplex Virus លឿន​បំផុត។ នៅ​ពេល​ពួក​គេ​ឆ្លង​ជំងឺ​នេះ នឹង​បណ្តាល​ឲ្យ​ពួក​គេ​មាន​ដំបៅ​ជុំវិញ​មាត់​និង​បបូរ​មាត់…

3
សុខភាព

ការព្រមានអំពីគ្រោះថ្នាក់ធ្ងន់ធ្ងរ បើធ្មេញរបស់អ្នកបញ្ចេញសញ្ញាហូរឈាមជាញឹកញាប់

ប្រសិនបើអ្នកហូរឈាមធ្មេញញឹកញាប់ ដែលខុសប្រក្រតី សូមយកចិត្តទុកដាក់ចំពោះជំងឺគ្រោះថ្នាក់ដូចខាងក្រោមនេះ អ្នកត្រូវទៅជួបពេទ្យធ្មេញមុនគេ។ ១. អ្នកអាចមានជំងឺរលាកស្រោមខួរ អនាម័យមាត់មិនល្អ អាចបណ្តាលឱ្យមានបន្ទះក្រាស់នៅលើធ្មេញ។ ទន្ទឹមនឹងនេះដែរ នេះក៏ជាមូលហេតុនៃជំងឺអញ្ចាញធ្មេញ ដែលឆាប់មានបញ្ហា ក៏ដូចជាធ្មេញដែលនាំឱ្យមានការហូរឈាមពីឫសមក។ ២. ហានិភ័យនៃជំងឺរលាកប្រដាប់បន្តពូជ ការហូរឈាមធ្មេញរបស់អ្នក ក៏អាចជាសញ្ញាមួយនៃជំងឺអញ្ចាញធ្មេញដែរ។ ដោយសារតែនេះគឺជាដំណាក់កាលធ្ងន់ធ្ងរនៃជំងឺរលាកស្រោមខួរ។ ប្រសិនបើអ្នកឃើញការហូរឈាមហាក់ដូចជាត្រូវការការពិនិត្យសុខភាព ដូច្នេះដើម្បីកុំឱ្យធ្មេញខូច។ ៣. អ្នកងាយនឹងកើតអាប់សែធ្មេញ វាគឺជាការបង្ករោគនៅខាងក្នុងធ្មេញ និងបាក់តេរីដែលលុកលុយចាក់ចូលជ្រៅ។ នៅពេលដែលអ្នកមានអាប់សែធ្មេញ អ្នកនឹងមានអារម្មណ៍ឈឺចាប់ថេរ ហូរឈាមជាំគ្រុន និងហើមមុខ។ ប្រសិនបើអ្នកងាកទៅដំណាក់កាលនៃការហើមមុខ វាមានន័យថាជំងឺនេះបានវិវត្តធ្ងន់ហើយ។ នៅចំណុចនេះសូមទៅជួបពិគ្រោះ ឬពិនិត្យជាមួយនឹងពេទ្យធ្មេញ ដើម្បីទទួលបានគោលដៅព្យាបាលឱ្យបានទាន់ពេលវេលា។…

Tf
សង្គម

កុំ​ថា​ល្អ ទម្លាប់​អង្គុយ​គងអន្ទាក់ខ្លា​នឹង​បង្ក​ផល ៥ ចំណុច​នេះ រហូត​ឈាន​ដល់​ប៉ះពាល់​អាយុ​ជីវិត

ទម្លាប់​នៃ​ការ​អង្គុយ ជម្រើស​ដែល​ល្អ​បំផុត​គឺ​ដាក់​ជង្គង់​ឲ្យ​ស្មើ​នឹង​កម្ពស់​ត្រគាក ហើយ​បើ​ជៀស​បាន​សូម​កុំ​អង្គុយ​គង​អន្ទាក់​ខ្លា ឬ​ខ្វែង​ជើង​ឲ្យ​សោះ។ និយាយ​ពី​ផល​ប៉ះពាល់​អ្នក​ត្រូវ​តែ​គិត​ឲ្យ​បាន​ស៊ីជម្រៅ ហើយ​ប្រសិន​អ្នក​ទម្លាប់​អង្គុយ​គងអន្ទាក់ខ្លា​រយៈ​ពេល​យូរ និង​ជា​ប្រចាំ​ទៀត ក្រោយ​អាន​អត្ថបទ​នេះ​ហើយ​ជឿ​ថា​ប្រាកដ​ជា​នឹង​បង្រៀន​ឲ្យ​អ្នក​សម្រេច​ចិត្ត​ផ្លាស់ប្ដូរ​ជាក់ជា​មិន​ខាន៖ ៥) អាច​បង្ក​ឲ្យ​មាន​ជំងឺ​សរសៃប្រសាទ នៅ​ពេល​ដែល​អ្នក​ទម្លាប់​អង្គុយ​គង​អន្ទាក់​ខ្លា​រយៈ​ពេល​យូរ នោះ​អាច​បណ្តាល​ឲ្យ​អ្នក​ឈាន​ទៅ​រក​ជំងឺ​ម្យ៉ាង​ឲ្យ​ឈ្មោះ​ថា “Nerve Palsy”។ វា​ជា​ប្រភេទ​ជំងឺ​សរសៃប្រសាទ ដែល​នឹង​ធ្វើ​ឲ្យ​រាងកាយ​អ្នក​លែង​ដំណើរការ​នៅ​ផ្នែក​មួយ​ចំនួន រហូត​ដល់​ពេល​ខ្លះ​លើក​ជើង​លែង​រួច និង​សាច់ដុំ​មួយ​ចំនួន​ផ្សេង​ទៀត​ក៏​កម្រើក​លែង​បាន។ ៤) នាំ​ឲ្យ​ឡើង​សម្ពាធ​ឈាម យោង​តាម​ការ​សិក្សាស្រាវជ្រាវ​បង្ហាញ​ថា ការ​អង្គុយ​ខ្វែង​ជើង​លើ​គ្នា​នេះ អាច​បណ្តាល​ឲ្យ​សម្ពាធ​ឈាម​ក្នុង​ខ្លួន​មាន​ការ​កើន​ឡើង​ខ្ពស់​និង​ឆាប់​រហ័ស​បំផុត។ តាម​ការ​ណែនាំ​ដ៏​ចាំបាច់​បំផុត​ពី​អ្នក​ជំនាញ នោះ​គឺ​សម្រាប់​អ្នក​មាន​ជំងឺ​លើសឈាម​ស្រាប់ គឺ​ត្រូវ​តែ​បញ្ចៀស​ការ​អង្គុយ​បែប​ហ្នឹង​ជា​បន្ទាន់។ ៣) អាច​នាំ​ឲ្យ​មាន​ឥរិយាបថ​អាក្រក់ តាម​ការ​ស្រាវជ្រាវ​ដដែល​បង្ហាញ​ថា ប្រសិន​អ្នក​អង្គុយ​គង​អន្ទាក់​ខ្លា​យូរ​ជាង ៣ ម៉ោង​ក្នុង​មួយ​ថ្ងៃ…

Fd
សង្គម

នេះ​បង្ហាញ​មូលហេតុ​នៃ​ការ​ឡើង​ទម្ងន់ ត្រង់​ផ្នែក​ផ្សេងៗ​គ្នា​ទាំង ៦ លើ​រាងកាយ

ជឿ​ថា​មនុស្ស​ជា​ច្រើន​ប្រាកដ​ជា​ធ្លាប់​ជួប ជា​ពិសេស​គឺ​អ្នក​ដែល​លើស​ទម្ងន់ ឬ​អ្នក​ខ្លះ​ស្គម តែ​មាន​សាច់​ច្រើន​នៅ​ផ្នែក​មួយ​ចំនួន​ផ្សេង​ទៀត​លើ​រាងកាយ។ ឧទាហរណ៍​ជាក់ស្តែង​អ្នក​ខ្លះ​ធំ​លើ តូច​ក្រោម ដោយ​មាន​ន័យ​ថា​ភ្នែក​ជើង​ទៅ​ក្រោម​គឺ​ស្គម តែ​ក្បាល​ពោះ​មក​លើ​ត្រឹម​ក​គឺ​រីក​ខ្លាំង។ ការ​ពិត​ទៅ​វា​មាន​ហេតុផល​ផ្សេងៗ​ពី​គ្នា អំពី​មូលហេតុ​នៃ​ការ​ឡើង​ទម្ងន់​ត្រង់​ផ្នែក​ទាំង​នោះ៖ ផ្នែក​ទី ៦ សឹង​តែ​គ្រប់​ភេទ គ្រប់​វ័យ​គឺ​ជួប​បញ្ហា​ឡើង​ទម្ងន់​ត្រង់​ផ្នែក​ទី​មួយ​នេះ ដោយ​ចាប់​ពី​ផ្នែក​ក្បាល​ពោះ​មក​ដល់​ទ្រូង គឺ​ឡើង​សាច់​ពេញ​ទំហឹង​តែ​ម្តង។ ហេតុផល​គឺ​ដោយសារ​តែ​អ្នក​ទទួល​ទាន​ច្រើន អង្គុយ​សំកុក​ហូប​រាប់​ម៉ោង និង​មិន​សូវ​បាន​ដុត​កាឡូរី​ពី​ខ្លួន​ប្រាណ​តាម​រយៈ​ការ​ហាត់ប្រាណ។ ផ្នែក​ទី ៥ ភាគ​ច្រើន​នៅ​ត្រង់​ផ្នែក​ទី ២ នៃ​ភ្លៅ​ចុះ​មក​ជើង​នេះ បើ​សម្រាប់​មនុស្ស​ស្រី​គឺ​ក្រោយ​ពេល​ពួក​គាត់​សម្រាល​កូន​ហើយ គឺ​ជៀស​មិន​ផុត​ទេ ហើយ​អ្នក​ខ្លះ​មក​ពី​ហើម​ជើង​ក៏​នាំ​ឲ្យ​ផ្នែក​ហ្នឹង​ឡើង​សាច់​ខ្លាំង​ដែរ។ ដំណោះស្រាយ​គឺ​មាន​តែ​ការ​ធ្វើ​លំហាត់ប្រាណ​ដូច​គ្នា តាម​រយៈ​ការ​រត់​នៅ​ទី​រាប​ស្មើ ឬ​រត់​ឡើង​ទី​ទួល​ខ្ពស់​ចុះ​ឡើង។ ផ្នែក​ទី ៤…

3
ទស្សនៈ

សារៈប្រយោជន៍នៃ Vitamin A ដែលអ្នកគួរតែដឹងឱ្យបានកាន់តែច្បាស់

វីតាមីនA ជាវីតាមីនមួយប្រភេទដែលមនុស្សទូទៅដឹងថា វាជាវីតាមីនដែលសំខាន់សម្រាប់ភ្នែក ជាពិសេសកុមារ គឺត្រូវផ្តល់នូវវីតាមីន Aនេះឱ្យបានគ្រប់គ្រាន់ដើម្បីឱ្យសុខភាពភ្នែករបស់ពួកគាត់ដំណើរការបានល្អ។ វីតាមីន Aជាប្រភេទ វីតាមីនដែលរលាយក្នុងខ្លាញ់ វាបានចូលរួមក្នុងការបង្កើនសុខភាពភ្នែក ដាស់ប្រព័ន្ធភាពស៊ាំ ព្យាបាលកោសិកា និងជួយដល់ការលូតលាស់ និងអភិវឌ្ឍន៍របស់ទារកក្នុងផ្ទៃ។ យោងតាមការណែនាំពីអ្នកជំនាញបានឱ្យដឹងថា បរិមាណ វីតាមីន A សម្រាប់បុរស គឺត្រូវការប្រមាណ 900mcg ក្នុងមួយថ្ងៃ ចំពោះស្រ្តី 700mcg ក្នុងមួយថ្ងៃ និងសម្រាប់កុមារវិញ ចន្លោះ 300 ដល់ 600mcg ក្នុងមួយថ្ងៃ។ សារៈសំខាន់ចម្បងរបស់វីតាមីន…

Fh
សុខភាព

សម្រាប់​អ្នក​ឃើញ​បន្លែ “ស្អប់” តែ​ចង់​ស្គម អាច​មក​សាក​អាហារ​ទាំង ៥ យ៉ាង​នេះ​បាន

ជឿ​ថា​អ្នក​ដែល​ទទួល​ទាន​បន្លែ​ច្រើន​ជាង​សាច់ គឺ​មិន​ងាយ​នឹង​ឡើង​ទម្ងន់​នោះ​ទេ ហើយ​ថែម​ទាំង​មាន​សុខភាព​ល្អ​ទៀត​ផង។ ប៉ុន្តែ​គ្នា​យើង​ខ្លះ​ក៏​មិន​អាច​ផ្លាស់ប្តូរ​ចំណង់​របស់​ខ្លួន​ឯង​បាន​ដែរ ដោយ​ខ្លះ​ឃើញ​បន្លែ គ្រវី​ក្បាល ហើយ​មិន​សូវ​ចូលចិត្ត​ទទួលទាន​ឡើយ។ សម្រាប់​អ្នក​ចង់​បាន​រូបរាង​ស្លីម​ស្អាត និង​អ្នក​កំពុង​ឡើង​ទម្ងន់​ហើយ​ចង់​ស្រក ដែល​ចង់​ជៀស​ពី​បន្លែ យើង​ណែនាំ​អាហារ ៥ ប្រភេទ​នេះ ក៏​អាច​ជួយ​ឲ្យ​អ្នក​ឆ្អែត ហើយ​មិន​ផ្ទុក​សារធាតុ​ខ្លាញ់ច្រើន៖ ៥) ទ្រូង​មាន់ វា​មាន​ផ្ទុក​ប្រូតេអ៊ីន​ខ្ពស់ ហើយ​នៅ​ត្រង់​ផ្នែក​ទ្រូង​មាន់​នេះ​ក៏​គ្មាន​ខ្លាញ់​ដែរ។ ៤) ការចម្អិនបាយសដែលមានរសជាតិ វា​មាន​ជាតិ​កាឡូរី​ទាប តែ​ក៏​អាច​ជួយ​ដល់​ប្រព័ន្ធ​រំលាយអាហារ និង​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា ហើយ​បំបាត់​បញ្ហា​ក្លិន​ខ្លួន។ វា​មាន​លក្ខណៈ​សម្បត្តិ​ដែល​ល្អ​ជា​ច្រើន​សម្រាប់​ស្រ្តី។ ៣) តៅហ៊ូ រសជាតិ​អាច​ពិបាក​ទទួល​យក​បន្តិច ប៉ុន្តែ​វា​មិន​ល្វីង​ឬ​ជូរ​ដូច​បន្លែ​ខ្លះ​នោះ​ឡើយ ហើយ​ក៏​មាន​ផ្ទុក​ជាតិ​ប្រូតេអ៊ីន​ខ្ពស់​ដែរ។ លើស​ពី​នេះ​ទៀត​វា​ជួយ​ឲ្យ​ស្បែក​របស់​យើង​មើល​ទៅ​ក្មេង​ជាង​វ័យ…

2 1518
សុខភាព

តិចនិក​ដើរ​ឲ្យ​ត្រឹមត្រូវ ៤ យ៉ាង អាចជួយឲ្យអ្នក​ស្រក​ទម្ងន់​ត្រឹម​រយៈ​ពេល​ខ្លី

ការ​ដើរ​គឺ​ជា​លំហាត់ប្រាណ​មួយ​ប្រភេទ​ដែល​មនុស្ស​រាល់​គ្នា​អាច​អនុវត្ត​បាន ហើយ​វា​មិន​ទាមទារ​សម្ភារៈ​អ្វី​ច្រើន​នោះ​ទេ ពោល​គឺ​ត្រឹម​ដឹង​ច្បាស់​ពី​ពេលវេលា​និង​តិចនិក​មួយ​ចំនួន នោះ​អាច​ជួយ​ឲ្យ​អ្នក​ទទួល​បាន​សុខភាព​ល្អ និង​ស្រក​ទម្ងន់​ឆាប់​រហ័ស​ទៀត​ផង។ ខាង​ក្រោម​នេះ យើង​បង្ហាញ​តិចនិក​នៃ​ការ​ដើរ ៤ យ៉ាង​ជួយ​ឲ្យ​អ្នក​ស្រក​ទម្ងន់​ក្នុង​រយៈ​ពេល​ខ្លី៖ ៤) ជំរុញ​ខ្លួន​ឯង​ឲ្យ​បាន​ខ្លាំង ការ​ដើរ​គឺ​ពិត​ជា​អាច​ដុត​កាឡូរី​ដូច​កីឡា​ឯ​ទៀត​ពិត​មែន ប៉ុន្តែ​វា​មិន​អាច​ដុត​បាន​ច្រើន​នោះ​ទេ បែប​នេះ​ហើយ​អ្នក​ត្រូវ​តែ​ជំរុញ​ខ្លួន​ឯង​ឲ្យ​បាន​ខ្លាំង​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ មិនមែន​ចំណាយ​ពេល ១៥ នាទី​ក្នុង​មួយ​ថ្ងៃ ហើយ​គិត​ថា​គ្រប់គ្រាន់​ទេ។ ការ​ដុត​កាឡូរី​នៅ​កម្រិត​ច្រើន​ឬ​តិច វា​អាស្រ័យ​ទៅ​លើ​ទម្ងន់​និង​រាងកាយ​របស់​អ្នក​មួយ​ផ្នែក​ទៀត ប៉ុន្តែ​ថេរវេលា​នៃ​ការ​ដើរ​យល់​ល្អ​គឺ​ចន្លោះ​ពី ៣០ ទៅ ៤០ នាទី​ក្នុង​មួយ​ថ្ងៃ​ទើប​ល្អ​បំផុត។ ៣) បន្ថែម​ថេរវេលា តែ​កុំ​បង្ខំ កុំ​បង្ខំ​ដើរ​មួយ​ថ្ងៃ​យក​រាប់​សិប​គីឡូ ហើយ​ស្អែក​ដើរ​លេង​រួច​នោះ។ ផ្ទុយ​ទៅ​វិញ​ត្រូវ​រៀន​ទម្លាប់​ខ្លួន​ឯង ដោយ​អាច​ថា​ដំណាក់កាល​ដំបូង…

Gg
សុខភាព

មនុស្ស​ស្រី​បើ​មាន​ផ្នែក ៤ នេះ​លើ​រាងកាយ ច្រើន​តែមាន​អាយុវែង​ជាង​អ្នក​ដែល​អត់

ចំណុច ៤ លើ​រូបរាងកាយ​របស់​មនុស្ស​ស្រី អាច​កត់សម្គាល់​បាន​ថា​អ្នក​នោះ​នឹង​មាន​អាយុ​វែង ហើយ​សុខភាព​ល្អ​ជាង​អ្នក​ដែល​អត់៖ ៤) ដើមទ្រូង​តូច ស្រ្តី​ជា​ច្រើន​ចូលចិត្ត​ដើម​ទ្រូង​ធំ តែ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​ដើមទ្រូង​ធំ អាច​បង្ក​ផល​ប៉ះពាល់​ខ្ពស់​ដល់​ផ្នែក​ឆ្អឹង​ខ្នង? មើល​ពី​សំបក​ក្រៅ​អាច​ថា​អ្នក​មិន​ទ្រលុកទ្រលន់​ដូច​មនុស្ស​ស្រី​ដើម​ទ្រូង​ធំ ប៉ុន្តែ​តាម​ការ​ស្រាវជ្រាវ​ពី​អ្នក​ជំនាញ​នៅ​ទួរគី​បង្ហាញ​ថា មនុស្ស​ស្រី​ដើម​ទ្រូង​ធំ​រមែង​មាន​ជំងឺ​ឈឺ​ខ្នង​និង​កោង​ឆ្អឹង​ខ្នង ច្រើន​ជាង​អ្នក​មាន​ដើម​ទ្រូង​តូច បែប​នេះ​សុខភាព​ឆ្អឹងខ្នង​សម្រាប់​អ្នក​ថ្នល់​ជាតិ​គឺ​ល្អ​ជាង។ ៣) ជើង​ខ្លី បើ​ជើង​ខ្លី​មាន​ន័យ​ថា​កម្ពស់​អ្នក​ក៏​មិន​សូវ​បាន​ដែរ តែ​កុំ​ទាន់​អាល​បាក់​ទឹក​ចិត្ត ព្រោះ​បើ​និយាយ​ពី​សុខភាព​វិញ អ្នក​ជើង​ខ្លី​រមែង​មាន​ជំងឺ​ពុក​ឆ្អឹង​ទាប​ជាង​អ្នក​ជើង​វែង។ នេះ​បើ​តាម​ការ​ស្រាវជ្រាវ​ពី​មជ្ឈមណ្ឌល​នៅ​ទីក្រុង New York សហរដ្ឋអាមេរិក។ ២) ភ្លៅ​ធំ តាម​ការ​ស្រាវជ្រាវ​ពី​អ្នក​វិទ្យាសាស្រ្ត​របស់​ដាណឺម៉ាក​បាន​វាយ​តម្លៃ​ឃើញ​ថា ក្នុង​ចំណោម​បុរស​និង​ស្រ្តី​ចំនួន ២ ៨១៦ នាក់…

Hhg
សង្គម

ទម្លាប់​សាមញ្ញ ៥ គួរ​ជៀសវាង ប្រយ័ត្ន​ចាស់​ទៅ​ខូច​ឆ្អឹង​ខូច​ឆ្អែង​ដោយ​មិន​ដឹង​មូលហេតុ

សកម្មភាព​និង​ទម្លាប់​នៃ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ គឺ​ជា​កត្តា​ដែល​អ្នក​ត្រូវ​តែ​ស្វែងយល់​ឲ្យ​បាន​ច្បាស់​ថា​អ្វី​ដែល​គួរ​និង​មិន​គួរ​ធ្វើ ព្រោះ​សកម្មភាព​ខ្លះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ​ទៅ​ថ្ងៃ​ខាង​មុខ។ ខាង​ក្រោម​យើង​បង្ហាញ​អំពី​ទម្លាប់ ៥ ដែល​អ្នក​គួរ​ជៀសវាង ប្រយ័ត្ន​ចាស់​ទៅ​ឈឺ​ចុក​ចាប់​សន្លាក់ ហើយ​មាន​បញ្ហា​ឆ្អឹង​ដោយ​មិន​ដឹង​មូលហេតុ៖ ៥) ទម្លាប់​អង្គុយ​គងអន្ទាក់ខ្លា អង្គុយ​គងអន្ទាក់ខ្លា​ញឹកញាប់​អាច​ធ្វើ​ឲ្យ​ខ្លួន​ឯង​កាន់​តែ​មាន​សម្ពាធ​ដល់​ផ្នែក​ឆ្អឹង​ខ្នង ព្រោះ​វា​ធ្វើ​ឲ្យ​តំបន់​ចង្កេះ និង​សាច់ដុំ​ពោះ​ស្ថិត​ក្នុង​ដំណើរការ​ដែល​គ្មាន​តុល្យភាព។ ទម្លាប់​អង្គុយ​បែប​នេះ​វា​នឹង​ធ្វើ​ឲ្យ​ចាស់ទៅ​អ្នក​ឧស្សាហ៍​ឈឺឆ្អឹងខ្នង ហើយ​ឥរិយាបថ​នៃ​ការ​អង្គុយ​ល្អ​បំផុត​គឺ​ដាក់​ជង្គង់​ឲ្យ​ទាប​ស្មើ​នឹង​កម្ពស់​ត្រគាក។ ៤) ការ​គេង​ផ្កាប់​មុខ ការ​គេង​ផ្កាប់​មុខ​ដូច​បង្ហាញ​ក្នុង​រូបភាព កុំ​ថា​ជា​ឥរិយាបថ​ល្អ ដោយ​តាម​ការ​ស្រាវជ្រាវ​គឺ​វា​ធ្វើ​ឲ្យ​អ្នក​ឆាប់​ឈឺ​ក​និង​ផ្នែក​ខ្នង។ ទម្លាប់​គេង​បែប​នេះ​យូរ ក៏​នាំ​ឲ្យ​អ្នក​មាន​អាការៈ​ឈឺក្បាល​ក្រោយ​ក្រោក​ពី​គេង​ផង​ដែរ។ ៣) អង្គុយ​កន្ធែក មនុស្ស​ជា​ច្រើន​ទម្លាប់​អង្គុយ​កន្ធែក​ជើង​ដូច​ជា​នៅ​ពេល​សម្អាត​សំលៀកបំពាក់ ​ឬ​លាន​ចាន​លាង​បន្លែ​អ្វី​ជា​ដើម។ យ៉ាងណាមិញ​ឥរិយាបថ​អង្គុយ​បែប​នេះ អាច​បង្ក​គ្រោះថ្នាក់​ខ្លាំង​ដល់​រាងកាយ ដោយ​តាម​អ្នក​ជំនាញ​ណែនាំ​កុំ​ឲ្យ​អង្គុយ​បែប​ហ្នឹង​លើស​ពី ២០ នាទី។ ៤)…

3
សុខភាព

ប្រសិនបើអ្នកសង្កេតឃើញថា ផ្នែកទាំង ៤ នៃរាងកាយ បែរជាប្រែពណ៌ខុសធម្មតា នោះបង្ហាញថា ថ្លើមរបស់អ្នកកំពុងតែប្រឈមនឹងការបំផ្លាញហើយ

ប្រសិនបើអ្នកសម្គាល់ឃើញថា មានការផ្លាស់ប្តូរពណ៌ផ្នែកភ្លាមៗនៃរាងកាយរបស់អ្នកសូមស្វែងរកការព្យាបាលជាបន្ទាន់ក្រែងថ្លើមរបស់អ្នកមានគ្រោះថ្នាក់។ ១. ភ្នែកផ្លាស់ប្តូរពណ៌ នៅពេលដែលមុខងារថ្លើមចុះខ្សោយ ការបំពេញមុខងារមិនល្អនឹងធ្វើឱ្យមានសារធាតុប៊ីលីរុយប៊ីន និងប៊ីលីវើដិនឈានដល់ការលើសឈាម។ នៅពេលដែលសារធាតុពណ៌ច្រើនពេកចូលក្នុងចរន្តឈាម ភ្នែកនឹងប្រែជាពណ៌លឿង។ ប្រសិនបើអ្នករកឃើញថា irises របស់អ្នកប្រែទៅជាពណ៌លឿង វាជាការចាំបាច់ដែលអ្នកត្រូវតែយកចិត្តទុកដាក់ឱ្យមែនទែន។ សូមទទួលការព្យាបាលជាបន្ទាន់ព្រោះថ្លើមអាចដំណើរការមិនប្រក្រតី។ ២. បបូរមាត់ក្លាយជាពណ៌ខ្មៅស្រអាប់ បបូរមាត់ខ្មៅស្រអាប់អាចបណ្តាលមកពីហេតុផលជាច្រើន បើស្ត្រីអាចបណ្តាលមកពីការបង្ករោគក្នុងពេលប្រើបបូរមាត់។ ប្រសិនបើអ្នកជាបុរសដែលជក់បារី បបូរមាត់របស់អ្នកកាន់តែខ្មៅជាងធម្មតា។ ទោះជាយ៉ាងណាក៏ដោយ បបូរមាត់ខ្មៅក៏ជាការបង្ហាញពីរោគសញ្ញាដំបូងបំផុតនៃជំងឺថ្លើមផងដែរ។ ដូច្នេះ អ្នកមិនគួរព្រងើយកន្តើយនឹងសញ្ញានេះទេ សូមទៅជួបគ្រូពេទ្យឱ្យបានឆាប់ដើម្បីទទួលការព្យាបាលឱ្យបានទាន់ពេលវេលា។ ៣. មុខប្រែជាខ្មៅ ស្បែកប្រែជាខ្មៅ និងពណ៌ប្រផេះ នៅពេលថ្លើមមានបញ្ហា ការបន្សាបជាតិពុលមិនល្អនឹងធ្វើឱ្យប៉ះពាល់ដល់ការរំលាយអាហាររបស់មេឡាញីន ប៉ះពាល់ដល់ការរំលាយអាហារប៊ីលីរុយប៊ីន។…

15220035_583602868492330_4785889710393213826_n
សង្គម

ធ្លាប់សម្រាលកូនដោយការវះកាត់ ចុះកូនក្រោយៗអាចសម្រាលតាមធម្មជាតិវិញបានដែរឬទេ?

ជាការពិតណាស់ ស្ត្រីដែលធ្លាប់សម្រាលកូនដោយការវះកាត់ពិតជាមានចម្ងល់ពីការសម្រាលកូននៅពេលមានផ្ទៃពោះលើកក្រោយ។ ស្ត្រីមួយចំនួនយល់ថាគាត់ពុំអាចសម្រាលបានទេ ហើយត្រូវតែធ្វើការវះកាត់ម្តងទៀតនៅពេលមានផ្ទៃពោះលើកក្រោយ។ ទាក់ទងនឹងចំនុចនេះ តាមការបង្ហើបពីវេជ្ជបណ្ឌិតឯកទេសសូមធ្វើការបកស្រាយដូចតទៅ ៖ ក) តាមការសិក្សាបង្ហាញឲ្យឃើញថា ៥០%នៃស្ត្រីដែលមានស្បូនធ្លាប់ធ្វើការវះកាត់ និងមានអាងត្រគាកប្រហាក់ប្រហែលធម្មតា អាចសម្រាលកូនតាមផ្លូវធម្មជាតិដោយគ្មានផលវិបាក ប៉ុន្តែត្រូវស្ថិតនៅក្រោមការតាមដាន និងវាយតម្លៃហ្មត់ចត់ពីគ្រូពេទ្យជំនាញផ្នែកសម្ភព។ ខ) កត្តាដែលកំណត់ថាស្ត្រីអាចសម្រាលកូនតាមផ្លូវធម្មជាតិបាន គឺផ្អែកទៅលើ៖ ប្រវត្តិវះកាត់ពីមុន (វះដោយសារបញ្ហាអ្វី, ផ្ទៃពោះគ្រប់ខែឬទេ?, ប្រភេទវះកាត់, ការវិត្តន៍ជំងឺក្រោយការវះកាត់) ប្រវត្តិផ្នែកសម្ភព និងរោគស្ត្រី (ឧ. វះកាត់ស្បូន) ការវាយតម្លៃទម្ងន់ទារក ការវាយតម្លៃទៅលើអាងត្រគាក ការវាយតម្លៃមាត់ស្បូន (ការបើកនៃមាត់ស្បូននិងកម្ពស់ទម្ងន់កូន) ការចង់បានរបស់អ្នកសម្រាល គ)…

Dsdf
សង្គម

តិច​អត់​ដឹង? ថើប​គ្នា​អាច​ជួយ​ ៦ ចំណុច​នេះ​ដល់​រាងកាយ ល្អ​ខ្លាំង​សម្រាប់​អ្នក​ចង់​ស្រក​ទម្ងន់

ការ​ថើប​ថ្ពាល់​ឬ​ថើប​មាត់​មនុស្ស​ដែល​យើង​ស្រលាញ់ មិន​ត្រឹម​តែ​ផ្តល់​អារម្មណ៍​បែប​ស្និទ្ធស្នាល ឬ​ធ្វើ​ឲ្យ​ដៃ​គូ​មាន​អារម្មណ៍​ល្អ ជាង​នេះ​វា​ក៏​អាច​ផ្តល់​នូវ​អត្ថប្រយោជន៍​ល្អ​ជា​ច្រើន​ចំពោះ​រាងកាយ។ ក្នុង​នោះ​យើង​បង្ហាញ ៧ ចំណុច​ដូច​ខាង​ក្រោម៖ ១) ដំណើរការ​ប្រព័ន្ធ​សរសៃ​ឈាម​បាន​ល្អ​ជាង​មុន តាម​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា ការ​ថើប​គ្នា​កាន់​តែ​ញឹកញាប់​ជួយ​ឲ្យ​កម្រិត​កូលេស្តេរ៉ុល​កាន់​តែ​ចុះ​ទាប។ ដោយឡែក​នៅ​ពេល​អ្នក​ថើប​គ្នា នោះ​រាងកាយ​នឹង​ផលិត​អុកស៊ីតូស៊ីន​បន្ថែម​ទៀត អរម៉ូន​នេះ​វា​ជួយ​បន្ថយ​ភាព​ស្រ្តេស និង​ការ​ធុញ​ថប់​អារម្មណ៍​បាន​យ៉ាង​ល្អ ហើយ​ជា​ពិសេស​ក៏​ជួយ​កាត់​បន្ថយ​ការ​ឡើង​សម្ពាធ​ឈាម​ផង​ដែរ។ ២) ប្រតិកម្ម​អាលែកហ្សី​នឹង​ចុះ​អន់ថយ ប្រសិន​ដៃ​គូ​របស់​អ្នក​មាន​បញ្ហា​អាលែកហ្សី​ចំណី​អាហារ​ឬ​របស់​ប្រើប្រាស់​ណា​មួយ នោះ​ការ​ថើប​នឹង​អាច​ជួយ​កាត់​បន្ថយ​អាលែកហ្សី​បាន​ថែម​ទៀត​ផង ពោល​ប្រតិកម្ម​នៃ​ការ​កើត​អាលែកហ្សី​វា​នឹង​ថយ​ចុះ ឬ​លែង​មាន​តែ​ម្តង។ ៣) ជួយ​ឲ្យ​មុខ​ក្មេង​ជាង​វ័យ សាច់ដុំ​មុខ​ជា​ច្រើន​វា​នឹង​ធ្វើ​ដំណើរការ​នៅ​ពេល​អ្នក​ថើប​គ្នា ដូច្នេះ​វា​ប្រៀប​បាន​នឹង​ការ​ហាត់ប្រាណ​លើ​ផ្នែក​មុខ​ង៊ីចឹង។ ក្នុង​រយៈ​ពេល​មួយ​នាទី​នៃ​ការ​ថើប អ្នក​អាច​ដុត​បាន ២៦ កាឡូរី ហើយ​ដោយសារ​ការ​ថើប​នេះ​សោត​វា​ជួយ​ឲ្យ​លំហូរ​ឈាម​ទៅ​កាន់​ផ្ទៃ​មុខ​ដំណើរការ​កាន់​តែ​ល្អ ជួយ​ឲ្យ​ស្បែក​មុខ​ក្មេង​ជាង​វ័យ។…

Bad Breath Cover
សង្គម

បើ​ភ្លេច​ទឹក​ពុលមាត់​ឬ​ស្ករ​គ្រាប់​តាម​ខ្លួន កុំ​ភ្លេច​របស់​ទាំង ៣ នេះ​អាច​បំបាត់​ក្លិន​មាត់​ភ្លាម​មួយ​រំពេច

ការ​ប្រាស្រ័យ​ទាក់ទង​ល្អ គឺ​ជា​អ្វី​ដែល​មនុស្ស​គ្រប់​គ្នា​គួរ​តែ​មាន ប៉ុន្តែ​នៅ​រាល់​ពេល​ដែល​អ្នក​បញ្ចេញ​សំឡេង​ចេញ​ទៅ ក៏​ត្រូវ​ប្រាកដ​ថា​ក្លិន​មាត់​របស់​អ្នក​ល្អ មិន​ប៉ះពាល់​អារម្មណ៍​ដៃគូ​ម្ខាង​ទៀត​ផង​ដែរ។ ជួន​ខ្លះ​អ្នក​មិន​ចាប់​អារម្មណ៍ ឬ​ទើប​តែ​ទទួល​ទាន​របស់​ណា​មួយ​ដែល​មាន​ក្លិន​មិន​ល្អ ហើយ​ភ្លេច​ស្ពាយ​ទឹក​ពុល​មាត់ ឬ​ស្ករ​គ្រាប់​ធ្វើ​ឲ្យ​បាត់​ក្លិន​មាត់​តាម​ខ្លួន នោះ​យើង​ណែនាំ​របស់​សាមញ្ញ​ ៣ នេះ​ប្រសិន​មាន​វា​ក្បែរ​ខ្លួន​អាច​យក​ប្រើ​បាន៖ ១) ផ្លែ​ការ៉ុត ក្រៅ​ពី​ផ្តល់​វីតាមីន E ជួយ​បន្ថែម​កម្លាំង​រាងកាយ ការ៉ុត​ក៏​អាច​កម្ចាត់​ដង្ហើម​មិន​ល្អ តាម​រយៈ ការ​ចូល​ទៅ​កម្ចាត់​បាក់តេរី​ក្នុង​មាត់​របស់​យើង​ផង​ដែរ។ មួយ​ផ្សេង​ទៀត​ដោយសារ​តែ​ជាតិ​សរសៃ​ដ៏​ច្រើន​របស់​វា ក៏​ជួយ​សម្រួល​ដល់​ប្រព័ន្ធ​ផ្នែក​ពោះវៀន​របស់​យើង​ដំណើរការ​ទៅ​ល្អ។ បែប​នេះ​បើ​នៅ​លើ​តុ​មាន​ការ៉ុត​ដែល​គេ​ហាន់​ជា​ចំនិតៗ​ហើយ ចូរ​ចាប់​យក​មក​ទំពា​ក្នុង​មាត់ និង​ទទួល​ទាន​ដើម្បី​សម្អាត នោះ​នឹង​អាច​បំបាត់​ក្លិន​មាត់​មិន​ល្អ​បាន​ហើយ។ ២) ទឹក​តែ ប្រភេទ​ស្លឹក​តែ គឺ​ល្អ​ដូច​គ្នា​មិន​ថា​អ្នក​យក​មក​ទំពា ឬ​ចម្អិន​ទៅ​ជា​ទឹក​តែ ព្រោះ​វា​មាន​ផ្ទុក​នូវ​ជាតិ​តានីន អាច​កម្ចាត់​មេរោគ​បាក់តេរី​ក្នុង​មាត់។…

Ghhg
សង្គម

អាហារ ៤ ប្រភេទ​ដែល​សម្បូរ​ជាតិ​អូមេហ្គា-៣ ល្អចំពោះអ្នកកើតជំងឺបាក់ទឹកចិត្ត (Depression)

អាហារ​ដែល​យើង​ទទួល​ទាន​សព្វថ្ងៃ តើ​អ្នក​បាន​ដឹង​អស់​ទេ វា​មាន​ផ្ទុក​សារធាតុ​ចិញ្ចឹម​ល្អ និង​ផល​ប៉ះពាល់​អ្វី​ខ្លះ? ប្រសិន​អ្នក​សិក្សា​ស៊ីជម្រៅ​និង​បាន​ដឹង​ច្រើន​ពាក់ព័ន្ធ​នឹង​អត្ថប្រយោជន៍​នៃ​អាហារ​នីមួយៗ នោះ​សុខភាព​របស់​អ្នក​នឹង​មាន​ភាព​ល្អ​ប្រសើរ ហើយ​មិន​ងាយ​ជួប​ប្រទះ​ជំងឺ​ឈឺថ្កាត់​អ្វី​ឡើយ។ ថ្ងៃ​នេះ Knongsrok នាំ​អ្នក​ទាំង​អស់​គ្នា​ឲ្យ​បាន​ដឹង​អំពី អូមេហ្គា-៣ និង​អត្ថប្រយោជន៍​របស់​វា​ចំពោះ​សុខភាព? អូមេហ្គា-៣ គឺ​ជា​អាស៊ីត​ខ្លាញ់​ដ៏​សំខាន់​មួយ វា​មាន​សារៈសំខាន់​លើ​មុខងារ​ផ្សេងៗ​នៅ​ក្នុង​ខ្លួន ដែល​អាស៊ីត​ខ្លាញ់​រាងកាយ​របស់​យើង​មិន​អាច​បង្កើត​ឡើង​ដោយ​ខ្លួន​ឯង​បាន​ទេ បែប​នេះ​ហើយ​ទាមទារ​ឲ្យ​យើង​ត្រូវ​ទទួល​ទាន​អាហារ​ដែល​មាន​ផ្ទុក​សារជាតិ​អូមេហ្គា-៣ តួ​យ៉ាង​ដូច​ជា​ត្រី គ្រាប់​ធញ្ញជាតិ​អ្វី​ជា​ដើម។ ប្រភេទ​អាហារ​ដែល​មាន​ផ្ទុក​សារជាតិ​អូមេហ្គា-៣ រួម​មាន​ដូច​ជា​ត្រី​ស្បៃកា អូយស្ទឺរ សារ៉ាយ​សមុទ្រ និង​អាហារ​សមុទ្រ។ និយាយ​ពី​អត្ថប្រយោជន៍​ដល់​សុខភាព​មាន​ដូច​ខាង​ក្រោម៖ កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​បាក់​ទឹក​ចិត្ត (Depression) អ្នក​ដែល​មាន​ជំងឺ​បាក់​ទឹកចិត្ត​ឬ​ឆាប់​ធុញ​ថប់​អារម្មណ៍ សូម​ទទួល​ទាន​អាហារ​ដែល​មាន​ផ្ទុក​សារជាតិ​អូមេហ្គា-៣ ព្រោះ​វា​អាច​កាត់​បន្ថយ​ជំងឺ​ទាំង​នោះ​បាន​លឿន។ ល្អ​ចំពោះ​សុខភាព​ភ្នែក ក្នុង​អាស៊ីត​ខ្លាញ់​វា​មាន​ផ្ទុក​នូវ​…

Hg
សង្គម

បើ​កូរ​ពោះ​ពាក់​កណ្តាល​យប់ អាចទៅ​បើក​ទូ​រក​អាហារ ៣ ប្រភេទ​នេះ ញុាំ​ច្រើន​ប៉ុណ្ណា​ក៏​មិន​ធាត់

ជឿ​ថា​មាន​មនុស្ស​ជា​ច្រើន​ប្រាកដ​ជា​ធ្លាប់​ជួប សុខៗ​នៅ​ពាក់​កណ្តាល​យប់​ក៏​កូរ​ពោះ ហាក់​ដូច​ជា​មិន​ទាន់​ឆ្អែត​នូវ​ការ​ទទួល​ទាន​ពី​ភ្លឺ ហើយ​បើ​មិន​រក​អ្វី​មក​ប៉ះប៉ូវ​ក្រពះ​ទេ គឺ​ចូល​គេង​មិន​លក់​ឡើយ។ តាម​ការ​ណែនាំ​ពី​អ្នក​ជំនាញ បាន​បង្ហាញ​នូវ​អាហារ ៣ ប្រភេទ ដែល​អ្នក​អាច​ទទួល​ទាន​បាន​នៅ​ពាក់​កណ្តាល​យប់ ហើយ​បរិភោគ​ច្រើន​ប៉ុណ្ណា​ក៏​មិន​ឡើង​ទម្ងន់​នោះ​ដែរ។ ៣) ផ្លែ​ប៉ោម មិន​ថា​ប្រភេទ​ផ្លែ​ប៉ោម​ក្រហម​ឬ​បៃតង​គឺ​សុទ្ធ​តែ​ល្អ​ដូច​គ្នា ព្រោះ​វា​មាន​ផ្ទុក​សារធាតុ​សរសៃ​ខ្ពស់ ហើយ​ឆាប់​ចម្អែត​ក្រពះ​បាន​លឿន និង​មាន​ជាតិ​កាឡូរី​ទាប។ ២) ផ្លែ​ក្រូច ផ្លែ​ក្រូច​មាន​ផ្ទុក​នូវ​ជាតិ​វីតាមីន C ហើយ​ក៏​មាន​ជាតិ​កាឡូរី​ទាប​ដែរ នាំ​ឲ្យ​ការ​ទទួល​ទាន​ពុំ​ចាំ​បាច់​ព្រួយ​បារម្ភ​ដល់​ការ​ឡើង​ទម្ងន់​អ្វី​ឡើយ។ ដោយឡែក​សម្រាប់​អ្នក​និយម​ធ្វើការ​ដាច់​យប់ អាច​ទទួល​ទាន​ផ្លែ​ក្រូច​បាន ព្រោះ​វា​មាន​ផ្ទុក​ជាតិ​ទឹក​និង​ផ្អែម​លាយជូរ ដែល​អាច​កាត់បន្ថយ​ភាព​តានតឹង​ក្នុង​អារម្មណ៍​បាន។ ១) តៅហ៊ូ ទទួល​ទាន​តៅហ៊ូ​ក៏​ល្អ​ដូច​គ្នា ហើយ​មិន​ឲ្យ​អ្នក​ឡើង​ទម្ងន់​ទេ តែ​កុំ​ដាក់​ស្ករ​ខ្លាំង​ពេក។…