អត្ថប្រយោជន៍សំខាន់ៗរបស់ សារាយសមុទ្រ ដែលអ្នកគួរតែដឹង

Web Copy
ការផ្សាយពាណិជ្ជកម្ម

សារាយសមុទ្រ ជាទម្រង់របស់ អាគ្លែល (algae) ឬអាចហៅថា macroalgae ដែលដុះលូតលាស់នៅក្នុងទឹកប្រៃ ពួកវាជាអាហារដែលពេញនិយមនៅជុំវិញពិភពលោក សារាយសមុទ្រមានច្រើនប្រភេទទៅតាមពណ៌របស់ពួកវា ដូចជាពណ៌ក្រហម បៃតង ត្នោត និងខ្មៅ ហើយភាគច្រើននៃសារាយសមុទ្រដែលមនុស្សនិយមទទួលទានគឺជាប្រភេទ nori, wakame, kombu, sea lettuce ក្នុងនេះដែរ spirulina, chlorella, dunaliella salina ក៏ស្ថិតនៅក្នុងប្រភេទសារាយសមុទ្រផងដែរ ។

ភាពច្រើននៃសារាយសមុទ្រ ត្រូវបាននាំចេញពីប្រភេទនៅអាស៊ី ភាគច្រើន ដូចជាចិន ជប៉ុន និងកូរ៉េ។ សារាយសមុទ្រទាំងនេះអាចយកទៅច្នៃធ្វើជាម្ហូប បានជាច្រើនប្រភេទ ព្រមទាំងវាផ្តល់នូវអាហាររូបត្ថម្ភជាច្រើនដល់រាងកាយមនុស្សថែមទៀតផង។

ការផ្សាយពាណិជ្ជកម្ម

GettyImages 615622960 5ae07faa642dca0037e01764

សារាយសមុទ្រ 7ក្រាម វាផ្ទុកទៅដោយ កាឡូរី 20g, កាបូនហ្រ៊ីត្រាត 1.7g, ប្រូតេអ៊ីន 4g, ខ្លាញ់ 0.5g, ជាតិសរសៃ 0.3g, វីតាមីនB3-15%RDI, វីតាមីនB1-11%RDI, ជាតិដែក 11%RDI, ម៉ាញ៉េស្យូម 7%RDI, ទង់ដែង 21%RDI និងសារធាតុចិញ្ចឹមផ្សេងទៀតដូចជា វីតាមីនA, C, E, K, B9 ព្រមទាំងស័ង្កសី សូដ្យូម កាល់ស្យូម និងម៉ងកាណែស។ សារាយសមុទ្រប្រភេទខ្លះវាក៏មានផ្ទុកពពួកខ្លាញ់មានប្រយោជន៍ដូចជា omega-3 ផងដែរ។

ការផ្សាយពាណិជ្ជកម្ម

១. ជាប្រភេទអាហារដែលសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម

0969ded18f088b66d295111e38a3a13e

ការផ្សាយពាណិជ្ជកម្ម

នៅក្នុងសារាយសមុទ្រ វាផ្ទុកទៅដោយ វីតាមីនA, C និងE ដែលសុទ្ធសឹងជាសារធាតុប្រឆាំងនឹងអុកស៊ីតកម្មព្រមទាំង ជាតិពណ៌ដូចជា flavonoids និង Carotenoids ដែលសារធាតុទាំងនេះវាជួយការពាររាងកាយពីរ៉ាឌីកាល់សេរី ដែលអាចឱ្យកោសិការបស់យើងខូចបង់ ព្រមទាំងធ្វើឱ្យសុខភាពយើងចុះខ្សោយ។ សារធាតុដែលមានការសិក្សាច្រើនគឺ Fucoxanthin ដែលស្ថិតនៅក្នុងក្រុម Carotenoids ដែលវាមានប្រសិទ្ធភាពក្នុងការការពារភ្នាសកោសិកាបានល្អជាងវីតាមីន A ទៅទៀត។

២. ជំនួយដល់ពោះវៀនឱ្យមានសុខភាពល្អ

ការផ្សាយពាណិជ្ជកម្ម

Kombu

នៅក្នុងពោះវៀនរបស់មនុស្ស ពោរពេញទៅដោយបាក់តេរី ខ្លះវាមានប្រយោជន៍ដល់មនុស្ស ខណៈខ្លះទៀតវាផ្តល់ប៉ះពាល់ដល់សុខភាពមនុស្សទៅវិញ។ សារាយសមុទ្រផ្ទុកជាតិសរសៃដែលជំនួយដល់សុខភាពពោះវៀនរបស់មនុស្ស ដោយនៅក្នុងសារាយសមុទ្រស្ងួត វាមានជាតិសរសៃពី 25-75% បើធៀបនឹងផ្លែឈើ និងបន្លែ។​ ជាតិសសៃទាំងនេះហើយជាអាហារសម្រាប់ផ្តល់ទៅឱ្យបាត់តេរីមានប្រយោជន៍ក្នុងពោះវៀនរបស់យើង នឹងធ្វើឱ្យពួកវាធ្វើសហប្រាណយ៉ាងល្អនៅក្នុងនោះ។

ការផ្សាយពាណិជ្ជកម្ម

៣. ជំនួយដល់ការគ្រប់គ្រងស្ករលើជំងឺទឹកនោមផ្អែម

GettyImages 472719700 (1)

ការផ្សាយពាណិជ្ជកម្ម

ជំងឺទឹកនោមផ្អែមជាជំងឺរុំារ៉ៃ វាបណ្តាលមកពីអរម៉ូនអាំងស៊ុយលីនដំណើរមកប្រក្រតី បណ្តាលឱ្យជាតិស្ករកើនខ្ពស់នៅក្នុងឈាម។ សារាយសមុទ្រ វាត្រូវបានគេមើលឃើញថាអាចគ្រប់គ្រងតុល្យភាពស្ករនៅក្នុងឈាមបានល្អ ដែលមានការសិក្សាមួយដែលបានបង្ហាញថា ការបរិភោគ សារាយសមុទ្ររយៈពេល 8អាទិត្យ វាបានជំនួយដល់ការគ្រប់គ្រងជាតិស្ករក្នុងឈាមបានល្អប្រសើរនេះដោយសារសារធាតុ fucoxanthin ដែលមានផ្ទុកនៅក្នុងសារ៉ាយសមុទ្រ។

៤. ជួយដល់ក្រពេញទីរ៉ូអ៊ីត

ការផ្សាយពាណិជ្ជកម្ម

Ulva Lactuca Sea Lettuce

ក្រពេញទីរ៉ូអ៊ីតវាមានសារៈសំខាន់ណាស់សម្រាប់រូបរាងកាយរបស់យើង វាផលិតចេញជាអរម៉ូន ដើម្បីជួយដល់ការគ្រប់គ្រង់ ការលូតលាស់ ការផលិតថាមពល និងជួសជុលដល់កោសិកាដែលខូចខាត នៅក្នុងខ្លួនរបស់យើង។ ក្រពេញទីរ៉ូ អ៊ីត វាត្រូវការ សារធាតុ iodine សម្រាប់ការផលិតអរម៉ូន ប្រសិនបើមានការខ្វះខាតនូវសារធាតុនេះ វាអាចបង្កជាផលប៉ះពាល់ដូចជា ការប្រែប្រួលទម្ងន់ខុសធម្មតា ហើមត្រង់ករ ឬធ្វើឱ្យយើងអស់កម្លាំងដោយគ្មានមូលហេតុជាដើម។

ការផ្សាយពាណិជ្ជកម្ម

បរិមាណ ជាមធ្យមក្នុងការផ្តល់សារធាតុ iodine ជាធម្យមគឺ 150mcg ក្នុងមួយថ្ងៃ នៅក្នុងនេះសារ៉ាយសមុទ្រវាសំយោគសារធាតុ នេះពីសមុទ្រ ហើយទៅតាមប្រភេទនេះ សារ៉ាយសមុទ្រ វាផ្ទុក សារធាតុ iodine ពី 11%-1989% ឯណោះ ទៅតាមប្រភេទរបស់សារ៉ាយសមុទ្រ។ ម្យ៉ាងវិញទៀត សារាយសមុទ្រវាក៏ផ្ទុក អាស៊ីតអាមីណេឈ្មោះ tyrosine ដែលវាក៏ជួយដល់ដំណើរការរបស់ក្រពេញទីរ៉ុអ៊ីតផងដែរ៕

ប្រែសម្រួល ៖ Mythical Bird (Knongsrok)

ការផ្សាយពាណិជ្ជកម្ម