អ្នកជំនាញដាស់តឿនពីហានិភ័យ នៃថ្នាំវីតាមីនចិញ្ចឹមស្បែកឲ្យសចាក់តាមសសៃឈាម កំពុងពេញនិយមខ្លាំងនាពេលបច្ចុប្បន្ន

PicsArt_05 21 10.41.48
ការផ្សាយពាណិជ្ជកម្ម

អ្នកជំនាញដាស់តឿន ពីការចាក់ថ្នាំវីតាមីនចិញ្ចឹមស្បែក តាមរយៈសរសៃឈាម វាអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតបាន ។ ហើយ​ខាងមន្ទីរវេជ្ជសាស្ត្របានបញ្ជាក់ថា មិនមានការស្រាវជ្រាវណាមួយបានបញ្ជាក់ថា ការចាក់ថ្នាំទាំងនោះនឹងមានប្រសិទ្ធភាពទេ។

ฉีดวิตามินซีผิว
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ទៀតសោត គ្រោះថ្នាក់អាចកើតឡើងគ្រប់ពេល និងមានហានិភ័យដល់អាយុជីវិត ។ ព្រមទាំងចង្អុលបង្ហាញថា ពណ៌ស្បែកណាក៏ស្អាតដែរ មិនចាំបាច់ទាល់តែសទើបស្អាតទេ ។

ការផ្សាយពាណិជ្ជកម្ម

សព្វថ្ងៃយើងតែងតែឃើញការផ្សាយពាណិជ្ជកម្ម ចាក់បញ្ចូលវីតាមីនជាច្រើននៅតាមគ្លីនិកកែសម្ផស្ស ឬការបង្រៀនផ្ទាល់ពីវិធីចាក់ខ្លួនឯង ។ ជាក់ណាស់ភាពស្រស់ស្អាតវាពិតជាសំខាន់ ប៉ុន្តែវាគួរតែធ្វើឡើងដោយវិធីត្រឹមត្រូវ និងមានសុវត្ថិភាពជាចម្បង ។

Vitamin C Injection 2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ទាក់ទិននឹងបញ្ហាខាងលើ ខាងនាយកដ្ឋានវេជ្ជសាស្ត្រថៃ ដោយវិទ្យាស្ថានរោគសើស្បែក បានចេញមកព្រមានថា ការចាក់ថ្នាំវីតាមីនទៅក្នុងសរសៃឈាម វាអាចមានគ្រោះថ្នាក់ដល់អាយុជីវិត។ ព្រោះដោយសារតែខាងវេជ្ជសាស្រ្ត មិនទាន់មានថ្នាំដែលមានលក្ខណៈសម្បត្តិ ធ្វើឱ្យស្បែកសផ្គត់ផ្គង់នៅឡើយទេ ។ ម្ល៉ោះហើយ វាមានឱកាសនៃការឆ្លងមេរោគ នៅក្នុងចរន្តឈាម និងមានផលវិបាកច្រើនហួសពីការរំពឹងទុក ។

ការផ្សាយពាណិជ្ជកម្ម
ใครบ้างที่ไม่ควรฉีดผิว
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ដោយក្នុងនោះ អគ្គនាយករងនៃនាយកដ្ឋានសេវាកម្មវេជ្ជសាស្ត្រថៃ ក៏ជាអ្នកនាំពាក្យនាយកដ្ឋានពេទ្យ បានបង្ហើបតាមបណ្តាញសង្គមថា សព្វថ្ងៃមានការបង្ហោះរូបភាព ឬវីដេអូយ៉ាងច្រើនលើសលុប នៃការបង្រៀនចាក់វីតាមីនពន្លឿនស្បែកស តាមសរសៃឈាមខ្នងដៃ ។

លោកបានបន្ថែមថា សព្វថ្ងៃការចាក់ថ្នាំប្រភេទខាងលើតាមសរសៃឈាម គឺទទួលបានការពេញនិយម ជាពិសេសនៅក្នុងហាងថែរក្សាសម្ផស្សផ្សេងៗ ។ វាត្រូវបានគេជឿជាក់ ថាការចាក់បញ្ចូលវីតាមីន ឬសារធាតុផ្សេងៗតាមសរសៃឈាមខ្មៅ នឹងធ្វើឱ្យរាងកាយទទួលបានវីតាមីន ឬសារធាតុទាំងនោះដោយផ្ទាល់ ដោយមិនចាំបាច់ឆ្លងកាត់ដំណើរការ នៃការស្រូបតាមប្រព័ន្ធរំលាយអាហារឡើយ ។

ការផ្សាយពាណិជ្ជកម្ម
ฉีดผิวขาว ขอนแก่น
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជាក់ស្តែង បច្ចុប្បន្ននេះ នៅមិនទាន់មានការស្រាវជ្រាវ ដែលអាចទុកចិត្តបាន ស្តីពីអត្ថប្រយោជន៍នៃការចាក់វីតាមីនតាមសរសៃឈាមទេ ។

ទន្ទឹមនឹងនោះ ខាងប្រធានវិទ្យាស្ថានរោគសើស្បែក ប្រចាំនាយកដ្ឋានវេជ្ជសាស្ត្រថៃ ក៏បានណែនាំដែរថា កាតចាក់ថ្នាំវីតាមីន ឬសារធាតុផ្សេងៗតាមសរសៃឈាម អាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត ។

ការផ្សាយពាណិជ្ជកម្ម
IV1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

គ្រោះថ្នាក់ដែលអាចកើតមានដូចជា

– គ្រោះថ្នាក់ដល់អាយុជីវិត ពីវត្តមាននៃពពុះខ្យល់ នៅក្នុងសរសៃឈាម ។
– ចាក់ជាមួយឧបករណ៍មិនស្អាត ឬមិនបានសម្លាប់មេរោគ វាក៏ធ្វើឱ្យអ្នកងាយឆ្លងរោគដែរ ។
– អាចមានប្រតិកម្មអាលែហ្សីធ្ងន់ធ្ងរកើតឡើង ហើយប្រសិនបើអ្នកជម្អឺមិននៅជិតពេទ្យទេ អ្នកជម្ងឺប្រហែលជាមិនអាចត្រូវបានជួយសង្គ្រោះទាន់ពេលទេ ។

ការផ្សាយពាណិជ្ជកម្ម

ប្រតិកម្មអាឡែស៊ីបឋម មានរោគសញ្ញាដូចជា

– ក្អួតចង្អោរ
– វិលមុខ
– ឈឺពោះ
– ញ័រទ្រូង
– បែកញើស
– តឹង​ទ្រូង
– ពិបាកដកដង្ហើម
– មានកន្ទួលពាសពេញរាងកាយ

ការផ្សាយពាណិជ្ជកម្ម

លើសពីនេះទៅទៀត ការចាក់បញ្ចូលសារធាតុរាវណាមួយតាមសរសៃឈាម វាគួរតែត្រូវបានធ្វើឡើងដោយបុគ្គលិកពេទ្យ ដែលមានជំនាញច្បាស់លាស់ ជាអ្នកដែលទទួលបានអាជ្ញាប័ណ្ណស្របទៅតាមច្បាប់វេជ្ជសាស្ត្រ ។

IV1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Screenshot_20210521 101438_Gallery
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ទន្ទឹមនឹងនោះ អ្នកជំនាញក៏លើកឡើងដែរថា សង្គមគួរតែកែប្រែតម្លៃរបស់ខ្លួនដើម្បីឆ្លុះបញ្ចាំងពីសម្រស់ ព្រោះរាល់ពណ៌សម្បុរស្បែកសុទ្ធតែស្រស់ស្អាត វាមិនចាំបាច់ទាល់តែមានពណ៌សទើបហៅថាស្រស់ស្អាតនោះទេ ។

ការផ្សាយពាណិជ្ជកម្ម

វិធីថែរក្សាស្បែកឲ្យបានត្រឹមត្រូវ

– ចាប់ផ្តើមពីការសំអាតស្បែកឱ្យបានត្រឹមត្រូវ។
– ទទួលទានទឹកឱ្យបានគ្រប់គ្រាន់ ។
– លាបក្រែមបំប៉នស្បែក តាមតម្រូវការដើម្បីផ្តល់សំណើមដល់ស្បែក ។
– កាត់បន្ថយកត្តាដែលអាចបំផ្លាញស្បែកដូចជា ជៀសវាងពន្លឺព្រះអាទិត្យខ្លាំង និងជាតិពុលជាដើម ៕

ការផ្សាយពាណិជ្ជកម្ម
72941 Thumbnail
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រភព៖ ទំព័រហ្វេសបុគ នាយកដ្ឋានពេទ្យប្រចាំប្រទេសថៃ/Knongsrok

ការផ្សាយពាណិជ្ជកម្ម