ព័ត៌មាន

ទោះជីវិតពិបាកខ្លាំង តែនៅតែអាចក្រោកឈររហូតជោគជ័យដល់ពេលនេះ នោះគឺអ្នកនិពន្ធសៀវភៅ​ Harry Potter ដ៏ល្បីឈ្មោះ ​J.K Rowling!!
សង្គម

ទោះជីវិតពិបាកខ្លាំង តែនៅតែអាចក្រោកឈររហូតជោគជ័យដល់ពេលនេះ នោះគឺអ្នកនិពន្ធសៀវភៅ​ Harry Potter ដ៏ល្បីឈ្មោះ ​J.K Rowling!!

មានមនុស្សមិនតិចអ្នកនោះទេជុំវិញពិភពដែលថាមិនស្គាល់ស៊េរីរឿង Harry Potter នោះ ព្រោះខ្សែភាពយន្តដ៏ល្អពិចិត្រមួយនេះបានដកស្រង់ចេញពីសៀវភៅរឿងប្រលោមលោកមួយ ដែលនិពន្ធដោយអ្នកស្រី J.K Rowling ដែលជាស្នាដៃនិពន្ធប្រកបដោយការស្រមើស្រមៃច្នៃប្រតិដ្ឋបែបអភីនិហាខ្ពស់ ។ អ្នកស្រី J.K Rowling គឺជាស្ត្រីម្នាក់ដ៏អស្ចារ្យ និងមានការតស៊ូបំផុតនៅក្នុងជីវិត ថែមទាំងជានិមិត្តរូបរបស់ស្ត្រីទូទាំងពិភពលោកផងដែរ។ កាលពីមុន នាងមានខ្សែជីវិតលំបាកណាស់ ព្រោះនាងបានក្លាយទៅជាជនអនាថាដែលគ្មានផ្ទះសម្បែង គ្មានការងារធ្វើ ថែមទាំងមានជីវិតរៀបការបរាជ័យដ៏ជូរចត់ និងត្រូវរ៉ាប់រងចិញ្ចឹមកូនតែម្នាក់ឯងទៀតផង។ បញ្ហាក្នុងជីវិតរបស់នាងធ្វើឱ្យនាងអស់សង្ឃឹមយ៉ាងខ្លាំង បណ្តាលឱ្យនាងមានជំងឺផ្លូវចិត្ត រហូតចង់គិតខ្លី។ តែទីបំផុតក្រោយពីបានគិតឃើញសារឡើងវិញ នាងបានក្រោកចេញពីភាពឈឺចាប់ តស៊ូនៅក្នុងជីវិតយ៉ាងលំបាក រហូតដល់ពេលបច្ចុប្បន្ននាងបានក្លាយទៅជាអ្នកមាន និងក្លាយទៅជាមនុស្សស្រីដ៏ជោគជ័យម្នាក់ខាងផ្នែកនិពន្ធដ៏ល្បីល្បាញផងដែរ។ ដូច្នេះមុននឹងអ្នកអស់សង្ឃឹមនៅក្នុងជីវិត អ្នកត្រូវដឹងថាមានមនុស្សជាច្រើនពិបាក…

នាវាចម្បាំងបំបាំងកាយ Project 17A Stealth Frigate របស់មហាយក្សឥណ្ឌាដាក់ឲ្យដំណើរការ​ជាលើកដំបូង
បច្ចេកវិទ្យា

នាវាចម្បាំងបំបាំងកាយ Project 17A Stealth Frigate របស់មហាយក្សឥណ្ឌាដាក់ឲ្យដំណើរការ​ជាលើកដំបូង

នាវាចម្បាំងបំបាំងកាយរបស់កងទ័ពជើងទឹកឥណ្ឌា Indian Navy’s stealth frigate Himgiri ដែលជានាវាទី ២ ក្នុងចំណោមគម្រោងProject 17A ships ទាំង ៣ ដែលកំពុងត្រូវបានសាងសង់នៅ សួនសង់នាវារបស់​ឥណ្ឌា​បាន​ដាក់​ឲ្យ​ដំណើការ​ហើយ​កាល​ពី​ម្សិលមិញ។ ក្នុងកម្មវិធី Project 17A មាននាវាគ្រោងសាងសង់សរុបចំនួន ៧ គ្រឿងហើយចំនួន ៤ គ្រឿងផលិតដោយក្រុមហ៊ុន Mazagon Dock Shipbuilders Limited (MDL) និងនាវាចំនួន ៣ គ្រឿងនៅ GRSE…

ក្រុមហ៊ុនតូយ៉ូតា ផលិតអាគុយស្ងួតប្រភេទថ្មី សាកថ្មមួយពេញចំណាយពេលត្រឹមតែ១០នាទី បើកបរបានចំងាយជាង៥០០គីឡូម៉ែត្រ
បច្ចេកវិទ្យា

ក្រុមហ៊ុនតូយ៉ូតា ផលិតអាគុយស្ងួតប្រភេទថ្មី សាកថ្មមួយពេញចំណាយពេលត្រឹមតែ១០នាទី បើកបរបានចំងាយជាង៥០០គីឡូម៉ែត្រ

ក្រុមហ៊ុនតូយ៉ូតា បានផលិតអាគុយប្រភេទថ្មី អាចសាកថ្មមួយពេញចំណាយ​ពេលត្រឹមតែ១០នាទី ហើយអាចធ្វើដំណើររហូតដល់ជាង៥០០គីឡូម៉ែត្រ និងមានសុវត្ថិភាពខ្ពស់បំផុត​។ វាគឺជាអាគុយស្ងួត Solid-State battery នឹងក្លាយជាអ្នកដើរតួយ៉ាងសំខាន់ មិនត្រឹមតែសម្រាប់រថយន្តអគ្គិសនីប៉ុណ្ណោះទេ ​ប៉ុន្តែវាក៏សម្រាប់ឧបករណ៍អគ្គិសនីដទៃទៀតដែរ​។ បច្ចេកវិទ្យានេះថ្មីដ៏មានសក្តានុពលនេះ នឹងជំនួសដល់ការប្រើប្រាស់ប្រភេទ​អាគុយសេរីចាស់ លីចូមអ៊ីយ៉ុងធម្មតា ចំណេញទាំងចំងាយធ្វើដំណើរ និងពេលវេលាសាកថ្ម។ ក្រុមហ៊ុនតូយ៉ូតានឹងក្លាយ ជាក្រុមហ៊ុនដំបូងគេ ដែលលក់រថយន្តអគ្គិសនីដែលបំពាក់ដោយអាគុយប្រភេទនេះ នៅចុងឆ្នាំ២០២០។ រថយន្តអគ្គិសនីដែលផលិតឡើង ដោយក្រុមហ៊ុនតូយ៉ូតាប្រើអាគុយប្រភេទថ្មីននេះ នឹងអាចធ្វើដំណើរបានឆ្ងាយជាងពីរដង បើប្រៀបធៀបទៅនឹងប្រភេទរថយន្តអគ្គិសនី ប្រើអាគុយលីចូមអ៊ីយ៉ុងធម្មតា ក្រោមលក្ខខណ្ឌដូចគ្នា។ អាគុយ Solid-State battery រំពឹងថានឹងក្លាយជាជម្រើសដ៏ល្អ សំរាប់ជំនួសអាគុយលីចូមអ៊ីយ៉ុងធម្មតា។ អាគុយប្រភេទថ្មីននេះនឹងកាត់បន្ថយហានិភ័យបានយ៉ាងខ្ពស់ផងដែរ។

ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី! ១៣ចំណុច ដើម្បីក្លាយជាមេដឹកនាំគួរឱ្យគោរព
សម្រង់

ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី! ១៣ចំណុច ដើម្បីក្លាយជាមេដឹកនាំគួរឱ្យគោរព

មេដឹកនាំ ឬជាអ្នកគ្រប់គ្រង កម្រទទួលបាននូវការកោតសរសើរ ឬផលវិជ្ជមានទាំងព្រមណាស់។ ភាគច្រើន គឺតែងតែទទួលបានទាំងផលវិជ្ជមានផង អវិជ្ជមានផង។ ប៉ុន្តែ មេដឹកនាំ ឬអ្នកគ្រប់គ្រងក្រុមហ៊ុនខ្លះ ទទួលបាននូវផលវិជ្ជមានច្រើនជាងអវិជ្ជមាន ខណៈមេដឹកនាំខ្លះទៀត ទទួលបានអវិជ្ជមានច្រើនជាងវិជ្ជមាន។ ម៉្លោះហើយ ដើម្បីធ្វើខ្លួនឱ្យក្លាយជាមេដឹកនាំ ឬអ្នកគ្រប់គ្រងល្អ និងគួរឱ្យគោរព យើងគួរធ្វើយ៉ាងណា ឱ្យមានផលវិជ្ជមាន ច្រើនជាអវិជ្ជមាន។ ដើម្បីទទួលបាននូវផលវិជ្ជមាន អ្នកអាចសាកល្បងអនុវត្តន៍១៣ចំណុចដូចខាងក្រោម៖ ១. ត្រូវតែជាមនុស្សដែលមានឆន្ទៈ មានមនសិការថ្លៃថ្នូរ ម្ចាស់ការ ហ្មត់ចត់ ម៉ឺងម៉ាត់ មោះមុត ចំពោះការសម្រេចចិត្ត ចំពោះការងារ មានគោលការណ៍ច្បាស់លាស់…

ភាពយន្តខ្លី « រឿង វិប្បដិសារីនៃផ្សែងបារី  » កម្សត់​ ហើយបង្កប់អត្ថន័យអប់រំខ្លាំង ថែមទាំងចូលរួមសម្តែងដោយតារា ​Tik Tok  សុខ លីន​ (មានវីដេអូ)
PR

ភាពយន្តខ្លី « រឿង វិប្បដិសារីនៃផ្សែងបារី » កម្សត់​ ហើយបង្កប់អត្ថន័យអប់រំខ្លាំង ថែមទាំងចូលរួមសម្តែងដោយតារា ​Tik Tok សុខ លីន​ (មានវីដេអូ)

ដូចដែលយើងដឹងហើយថា​ កម្មវិធី ១ម៉ោងដើម្បីសង្គមជាតិ គឺជាកម្មវិធីថ្មីរបស់លោក​ ហ៊ុយ​ យ៉ាឡេង​ ហៅ​​​ កថាជ័យ​​​ ដើម្បីរួមចំណែកជួយដល់កិច្ចការងារសង្គម​ ដែលមានទាំងការចុះអប់រំប្រជាជនដោយផ្ទាល់​ និងការផលិតវីដេអូអប់រំផងដែរ។ ថ្មីៗនេះ កម្មវិធី ១ម៉ោងដើម្បីសង្គមជាតិ បានផលិត​ភាពយន្តខ្លីបែបអប់រំមួយផ្សេងទៀតហើយ កាន់តែចាប់អារម្មណ៍ជាងមុននោះគឺ​  « រឿង វិប្បដិសារីនៃផ្សែងបារី​​ »​ ដែលផលិត និងរក្សាសិទ្ធិ ដោយ ១ម៉ោងដើម្បីសង្គមជាតិ និង កថាជ័យភាពយន្ត។ អត្ថន័យវីដេអូនេះ ចង់ផ្តល់ការអប់រំថា​ បារី​ គឺជាគ្រឿងញៀនដែលអាចបំផ្លាញអនាគត​ និងអាចសម្លាប់អាយុជីវិតខ្លួនឯង​ រួមទាំងមនុស្សជាទីស្រលាញ់ជិតខ្លួនបានទៀតផង។​…

ត្រឹមតែលេខកូដ៤ខ្ទង់ *1200# អាចផ្ដាច់សេវាផ្សេងៗលើទូរសព្ទគ្រប់ប្រព័ន្ធទាំងអស់
ព័ត៌មានជាតិ

ត្រឹមតែលេខកូដ៤ខ្ទង់ *1200# អាចផ្ដាច់សេវាផ្សេងៗលើទូរសព្ទគ្រប់ប្រព័ន្ធទាំងអស់

យោងតាមសេចក្ដីប្រកាសរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យប្រើលេខកូដ៤ខ្ទង់ *1200# ដើម្បីផ្តាច់សេវាកម្មទូរសព្ទបន្ថែម ដែលមិនត្រូវការប្រើ ហើយលេខកូដនេះដែរ គឺអាចប្រើបានគ្រប់ប្រព័ន្ធទាំងអស់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រសួងក៏បានបញ្ជាក់បន្ថែមថា បច្ចុប្បន្នប្រតិបត្តិករទូរសព្ទបានបែងចែកសេវាកម្មទូរសព្ទជាពីរប្រភេទគឺ ៖ -សេវាទូរសព្ទចល័ត (Mobile Service) សម្ដៅដល់សេវាដែលប្រើប្រាស់ជាប្រចាំ សម្រាប់ការហៅទូរសព្ទ និងការប្រើអ៊ីនធឺណេត រួមទាំងគម្រោងប្តូរប្រាក់ប្រចាំសប្តាហ៍ ឬប្រចាំខែជាដើម។ -សេវាឌីជីថល (Digital Service) សម្ដៅដល់សេវាបន្ថែមនានា ឬសេវាកម្មកម្សាន្ត មានជាអាទិ៍ សេវាហោរាសាស្ត្រសេវាស្វែងរកការងារ សេវាបណ្តាញទំនាក់ទំនងសង្គម សេវាហ្គេម…

ឧកញ៉ាវេជ្ជបណ្ឌិត​ គួច ម៉េងលី ៖ បើយើងខុស ហេតុអ្វីមិនហ៊ាននិយាយពាក្យ_សុំទោស_?
សម្រង់

ឧកញ៉ាវេជ្ជបណ្ឌិត​ គួច ម៉េងលី ៖ បើយើងខុស ហេតុអ្វីមិនហ៊ាននិយាយពាក្យ_សុំទោស_?

នៅពេលសាងកំហុសអ្វីមួយ ទោះបីកំហុសនោះកើតឡើងដោយចេតនា​ឬ​អចេតនាក្ដី មនុស្សមួយចំនួនតែងតែព្យាយាមបិទបាំងឬមិនព្រមទទួលស្គាល់នូវកំហុសដែលខ្លួនបានសាងឡើងនោះឡើយ ហើយជួនកាលថែមទាំង​ច្រានកំហុសរបស់ខ្លួនទៅដាក់អ្នកដទៃទៀតក៏មានដែរ។ ខ្ញុំគិតថា ប្រសិនបើមនុស្សគ្រប់គ្នាហ៊ានទទួលស្គាល់កំហុសដែលខ្លួនបាន​សាង នោះអ្វីៗអាចនឹងល្អប្រសើរច្រើន ពោលរឿងធំនឹងក្លាយជារឿងតូច រឿងតូចនឹងក្លាយជាគ្មានរឿង។ ម្យ៉ាង ពាក្យសុំទោសដែលយើងនិយាយទៅកាន់នរណាម្នាក់ វាពុំមែនបញ្ជាក់ន័យថាយើងជាមនុស្សអន់ឬចាញ់គេនោះទេ។ ផ្ទុយទៅវិញ គឺវាពេញដោយអត្ថន័យបញ្ជាក់ពីខ្លួនឯងខុស ហើយក៏បញ្ជាក់ពីឆន្ទៈដែលយើងហ៊ានទទួលកំហុស ពិសេសបញ្ជាក់ឱ្យគេដឹងថាយើងព្រមទទួលនូវកំហុសនោះដែរ។ មែនទែនទៅ គ្រាន់តែយើងសុំទោសគេមួយ​ម៉ាត់ គឺគេបានថយកំហឹងប្រហែល៥០%ទៅហើយ។ ឧទាហរណ៍ថា លោក ក ជិះរថយន្តប៉ះពារអ្នកជិះម៉ូតូ ហើយលោក ក ចុះទៅជួយលើកម៉ូតូ សួរអ្នកដែលគាត់ជិះប៉ះពារថាមានត្រូវកន្លែងណាខ្លះ សុំទោសគាត់ ហើយចេញថ្លៃខូចខាតជូនគាត់ នោះគឺគ្មានរឿងធំដុំអ្វីកើតឡើងនោះឡើយ ហើយអ្នកដទៃក៏គិតថាលោក ក…

មានករណីវិជ្ជមាន Covid-១៩​ ថ្មី​ ចំនួន​ ០២នាក់ ថ្ងៃនេះ
ព័ត៌មានជាតិ

មានករណីវិជ្ជមាន Covid-១៩​ ថ្មី​ ចំនួន​ ០២នាក់ ថ្ងៃនេះ

យោងតាមសេចក្ដីប្រកាសរបស់ ក្រសួងសុខាភិបាលកម្ពុជា សម្រាប់លទ្ធផលនៃការធ្វើតេស្តរកវិជ្ជមានជំងឺ Covid-១៩ ជាលទ្ធផលថ្ងៃទី ០៩ ធ្នូ ២០២០ គឺរកឃើញអ្នកមានវិជ្ជមានជំងឺ Covid-១៩ ចំនួន២នាក់បន្ថែមទៀត។ អ្នកមានវិជ្ជមានទាំងពីរនាក់រួមមាន ៖  – បុរសជនជាតិខ្មែរ ឈ្មោះ យ៉េ វាសនា អាយុ២៩ឆ្នាំ អាសយដ្ឋានស្នាក់នៅឃុំ ទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្ដាល ជាអ្នកំណើរមកពីប្រទេសជប៉ុន ដោយធ្វើដំណើរឆ្លងកាត់ប្រទេសកូរ៉េខាងត្បូង បន្តជើងហោះហើរមកដល់កម្ពុជានាថ្ងៃទី ១៨ វិច្ឆិកា។ – បុរសជនជាតិខ្មែរ ឈ្មោះ ខន…

សម័យCovid! បង្រៀនមនុស្សឱ្យចេះប្រុងប្រយ័ត្ន ចេះការពារ តែក៏បង្រៀនមនុស្សឱ្យលែងទុកចិត្តគ្នា អ្នកខ្លះបែរជាបន្ទោសគ្នាទៅវិញ!
ព័ត៌មានជាតិ

សម័យCovid! បង្រៀនមនុស្សឱ្យចេះប្រុងប្រយ័ត្ន ចេះការពារ តែក៏បង្រៀនមនុស្សឱ្យលែងទុកចិត្តគ្នា អ្នកខ្លះបែរជាបន្ទោសគ្នាទៅវិញ!

ចាប់តាំងពីមានជំងឺ Corona ឬ Covid-១៩ បានរាតត្បាតពាសពេញសកលលោកមក មិនថាផ្ទុះឡើងក្នុងដំណាក់កាលទី១ ទី២ ឬទី៣នោះទេ គឺសុទ្ធតែបានធ្វើឱ្យប្រជាជនមានការព្រួយបារម្ភ និងខ្លាចរអាយ៉ាងខ្លាំង ព្រោះថាជំងឺមួយនេះ ក៏បានសម្លាប់មនុស្សអស់រាប់សែននាក់នៅលើពិភពលោក នឹងបានធ្វើឱ្យមនុស្សមួយផែនដីបាត់បង់ការងារ បាត់បង់ប្រាក់ចំណូល តាមបណ្ដាប្រទេសនានាមានបញ្ហាសេដ្ឋកិច្ចធ្លាក់ចុះយ៉ាងខ្លាំង។ យ៉ាងណាមិញ សម្រាប់ប្រទេសកម្ពុជាយើង ក៏ត្រូវជួបរឿងហេតុដ៏អាក្រក់មួយនេះដល់ទៅ៣ដំណាក់ឯណោះ។ ស្ថិតក្នុងដំណាក់កាលទី១ ដែលជាការជ្រៀតចូលដំបូងបង្អស់ គឺបានធ្វើឱ្យមនុស្សម្នា ប្រជាជនមានការខ្វល់ខ្វាយ ព្រួយភ័យ ដល់ថ្នាក់អ្នកខ្លះមិនហ៊ានទាំងចេញទៅរកស៊ីផងក៏ព្រោះតែខ្លាចឆ្លងជំងឺនេះដល់ក្រុមគ្រួសារ កូនចៅ។ ឈានដល់ដំណាក់កាលទី២ អាចនិយាយបានថា គ្រប់គ្នាប្រហែលជាបានផ្សុំានឹងបញ្ហានេះ ក៏ដូចជាបានយល់ដឹងច្រើនចំពោះការរក្សាអនាម័យ និងការការពារបានច្រើន។ ប៉ុន្តែឈានដល់ដំណាក់កាលទី៣នេះ សម្រាប់ប្រទេសកម្ពុជាយើង…

បារាំងគ្រោងបញ្ជូននាវាដឹកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរថ្មីជំនួសនាវា Charles de Gaulle បច្ចុប្បន្ន
បច្ចេកវិទ្យា

បារាំងគ្រោងបញ្ជូននាវាដឹកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរថ្មីជំនួសនាវា Charles de Gaulle បច្ចុប្បន្ន

លោកប្រធានាធិបតី Emmanuel Macron (អេម៉ានុយអែល ម៉ាក្រុង)បានមានប្រសាសន៍ថានាវាដឹកយន្តហោះជំនាន់ក្រោយរបស់ប្រទេស​បារាំងដែលបំពាក់ដោយថាមពលនុយក្លេអ៊ែរនឹងមក​ជំនួសនាវាចម្បាំងបច្ចុប្បន្នរបស់កងនាវាជាតិនៅឆ្នាំ ២០៣៨ ។ នាវាផ្ទុកយន្ដហោះចម្បាំងដើរដោយថាមពលនុយក្លេអ៊ែរដែលមានប្រវែង ៣០០ ម៉ែត្រប្រវែង ៧៥.០០០ តោន ឬអ្នកស្នងរាជ្យនៃនាវាដឹយន្តហោះចម្បាំង Dassault ដែលកំពុងត្រូវបានអភិវឌ្ឍដោយបារាំងអាល្លឺម៉ង់ និងអេស្ប៉ាញ។។ នាវាដឹកយន្តហោះចម្បាំងដើរដោយថាមពលនុយក្លេអ៊ែរថ្មីនេះ នឹងអាចដឹកយន្តហោះបានជាង ៣០ គ្រឿងហើយនឹងត្រូវដាក់ឱ្យប្រើប្រាស់នៅឆ្នាំ ២០៣៨ ។ យោធាបារាំងបានផ្តល់ប្រាក់កម្ចីដល់ការអភិវឌ្ឍន៍នាវាដឹកយន្តហោះចម្បាំង ដែលមានកម្លាំងរុញច្រានលឿន​បំផុត ប៉ុន្តែក្រោយមក ពួកគេ​រយម​ទាំង​ប្រថានាធិបតីថ្មី​លោក ម៉ាក្រុង បានជ្រើសរើសយកនាវាដើរដោយថាមពលនុយក្លេអ៊ែរវិញ ទោះបីជាចំណាយច្រើនជាងនេះក៏ដោយ លោក​ថា​វា​ត្រូវ​បង្កើតសម្រាប់ហេតុផលបច្ចេកទេស និងយុទ្ធសាស្ត្រ។ លោកស្រី…

រកឃើញវិជ្ជមានជំងឺ Covid-១៩ ចំនួន ៤ករណីថ្មីបន្ថែមទៀត
ព័ត៌មានជាតិ

រកឃើញវិជ្ជមានជំងឺ Covid-១៩ ចំនួន ៤ករណីថ្មីបន្ថែមទៀត

យោងតាមសេចក្ដីប្រកាសរបស់ ក្រសួងសុខាភិបាលកម្ពុជា បានឱ្យដឹងអំពីលទ្ធផលនៃការធ្វើតេស្តរកវិជ្ជមានជំងឺ Covid-១៩ ជាលទ្ធផលសម្រាប់ថ្ងៃទី ០៨ ធ្នូ ២០២០ គឺរកឃើញវិជ្ជមានចំនួន ៤ករណីបន្ថែមទៀត។ ករណីវិជ្ជមាន៤នាក់នេះ គឺជាអ្នកជាប់ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា រួមមាន ៖ ១. បុរសជនជាតិខ្មែរ ឈ្មោះ អិត កុម៉ាល អាយុ ៣៥ឆ្នាំ អាសយដ្ឋាននៅបឹងកេងកង៣ បានទៅហាង Zando បឹងកេងកង ថ្ងៃទី ២៧ វិច្ឆិកា។ ២. បុរសជនជាតិខ្មែរ…

រុស្សីលក់​អាវុធឱ្យបរទេសក្នុង​រយៈ​ពេល​២០​ឆ្នាំចុង​ក្រោយ​ចំណេញបាន ១៨០ ពាន់លានដុល្លារ តែ​តាមក្រោយ USA
បច្ចេកវិទ្យា

រុស្សីលក់​អាវុធឱ្យបរទេសក្នុង​រយៈ​ពេល​២០​ឆ្នាំចុង​ក្រោយ​ចំណេញបាន ១៨០ ពាន់លានដុល្លារ តែ​តាមក្រោយ USA

ខណៈពេលដែលសហរដ្ឋអាមេរិកអាចលក់បានច្រើនជាងមុន​ទៅ​ទៀត​នោះ រដ្ឋាភិបាលទីក្រុងមូស្គូក៏រកលុយបានច្រើនពីការលក់អាវុធត្រឡប់មកវិញក្នុងរយៈពេលជាច្រើនឆ្នាំនេះ​ផង​ដែរ។ ពីរទសវត្សរ៍ដំបូងនៃសតវត្សរ៍ទី ២១ បាន​ក្លាយ​ជា​ពេល​វេលា​មួយ​ដ៏​ល្អរបស់អ្នកម៉ៅការយោធា។ សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលលក់អាវុធច្រើនជាងគេ ហើយក្នុងរយៈពេល ៥ ឆ្នាំគិតចាប់ពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៩ នាំចេញគ្រឿងរឹងផ្នែកយោធាទៅកាន់ប្រទេសចំនួន ៩៦ នេះបើយោងតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកខុល (SIPRI) ។ សហរដ្ឋអាមេរិកមានចំនួន ៣៦ ភាគរយនៃការនាំអាវុធចេញសរុបទូទាំងពិភពលោកក្នុងរយៈពេលនោះ។ បន្ទាប់មកគឺប្រទេសរុស្ស៊ីដែលមានចំនួន ២១ ភាគរយនៃការនាំចេញអាវុធ។ ក្នុងសប្តាហ៍នេះកាសែត Tass បានរាយការណ៍ថា ក្រុមហ៊ុនផលិត​អាវុធ Rosobornexport របស់​សហភាពរុស្សី ដែលជាផ្នែកមួយនៃក្រុមហ៊ុនបច្ចេកវិទ្យា Rostec បានប្រគល់គ្រឿងបន្លាស់យោធាដែលមានតម្លៃ…

ដើម្បីកម្ពុជា! យើងចូលរួមទាំងអស់គ្នា ជាមួយរាជរដ្ឋាភិបាល
ព័ត៌មានជាតិ

ដើម្បីកម្ពុជា! យើងចូលរួមទាំងអស់គ្នា ជាមួយរាជរដ្ឋាភិបាល

បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយរកដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសអំពីការទិញវ៉ាក់សាំងការពារជំងឺ Covid-១៩ មក ក៏មានសប្បុរសជនជាច្រើនបានចូលរួមបរិច្ចាគជាបន្តបន្ទាប់ដើម្បីជួយដល់រដ្ឋាភិបាល។ យ៉ាងណាមិញ ក៏មានសប្បុរសជនខ្លះ ក៏បានសំណូមពរដល់សម្ដេចបង្កើតនូវកុងធនាគារមួយដើម្បីងាយស្រួលដល់សប្បុរសជនដទៃទៀតដែលចង់ចូលរួមក្នុងបេសកកម្មមួយនេះដើម្បីកម្ពុជា។ ដោយហេតុនេះដែរ នៅព្រឹកថ្ងៃទី ០៨ ធ្នូ ២០២០នេះ សម្ដេចតេជោ ហ៊ុនសែន ក៏បានសម្រេចអនុម័តចាត់ចែងតាមច្រកពីរផ្សេងទៀត ដើម្បីងាយស្រួលសម្រាប់បងប្អូនដែលចង់ចូលរួមក្នុងបេសកកម្មនេះ ក្នុងនោះរួមមាន ៖ ១.ចូលតាមរយៈលោក សេង ទៀង រដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្ត្រីដែលមានលេខទូរស័ព្វ 012 961971ប្រចាំការទទួលនៅទីស្តីការគណៈរដ្ឋមន្ត្រី។ ២.តាមរយះធានាគារ ABA លេខគណនេយ្យ (001249176)…

ទឹកចិត្តក្នុងនាមខ្មែរដូចគ្នា! កងទ័ពអាវខៀវរបស់ដូមីណូភីហ្សា ក្រោកតាំងពីម៉ោងជាង២ភ្លឺ ធ្វើភីហ្សាចំនួន 1,500​ លើកទឹកចិត្តដល់ក្រុមគ្រូពេទ្យ និងកងកម្លាំងមានសមត្ថកិច្ច ដែលត្រៀមនឹងទទួលពិនិត្យធ្វើតេស្តិ៍លើកទី2 កូវីត១៩ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក
សង្គម

ទឹកចិត្តក្នុងនាមខ្មែរដូចគ្នា! កងទ័ពអាវខៀវរបស់ដូមីណូភីហ្សា ក្រោកតាំងពីម៉ោងជាង២ភ្លឺ ធ្វើភីហ្សាចំនួន 1,500​ លើកទឹកចិត្តដល់ក្រុមគ្រូពេទ្យ និងកងកម្លាំងមានសមត្ថកិច្ច ដែលត្រៀមនឹងទទួលពិនិត្យធ្វើតេស្តិ៍លើកទី2 កូវីត១៩ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក

ដោយសារតែព្រឹត្តិការណ៍ ​២៨វិច្ឆិកា មានអ្នកផ្ទូកវីរុសកូវីត១៩ ​បានទៅផ្សារទំនើបអេអន១ នោះ ​បានធ្វើឱ្យផ្សារទំនើបនេះបានបិទាំទ្វារប្រមាណជា ​២ថ្ងៃ ​ហើយបើកដំណើរការនៅថ្ងៃទី ​២ ​ធ្នូរវិញ ​តែសម្រាប់បុគ្គលិក ​និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវទៅធ្វើតេស្តរកកូវីត១៩ ​ប្រមាណជា៦០០០នាក់ ​តែអវិជ្ជមានទាំងអស់។ សម្រាប់ថ្ងៃទី ៨ ​ខែធ្នូ នេះ ​គឺជាការធ្វើតេស្តលើកទី២ នៅក្នុងរកជំងឺកូវីត១៩ ​ដែលត្រូវធ្វើឡើងនៅពហុកីឡាដ្ឋានជាតិអូឡាំពិក ។  នៅក្នុងនោះព្រោះតែទឹកចិត្តក្នុងនាមជាខ្មែរដូចគ្នា ​ហាងភីហ្សាល្បីគឺ ​ដូមីណូភីហ្សា​ បានចេញយុទ្ធនាការ  ធញវើភីហ្សាដល់ទៅជាង ​១០០០ដុំចែកជូនក្រុមគ្រូពេទ្យ រួមទាំងបងៗកងកម្លាំងមានសម្ថកិច្ចជាអាហារពេលព្រឹក ដែលជាទង្វើគួរឱ្យសរសើរខ្លាំងមែនទែន។ នេះបើយោងតាមរយៈគណនីហ្វេសប៊ុក ​Domino…

សូមប្រុងប្រយ័ត្ន មេរោគ Facebook កំពុងវាយប្រហារនៅកម្ពុជា!
បច្ចេកវិទ្យា

សូមប្រុងប្រយ័ត្ន មេរោគ Facebook កំពុងវាយប្រហារនៅកម្ពុជា!

នាយកដ្ឋានព័ត៌មានវិទ្យា៖ នៅពេលថ្មីៗនេះ ក្រុមការងារបច្ចេកទេសសង្កេតឃើញមានករណីចម្លងមេរោគក្នុងបណ្តាញទំនាក់ទំនងសង្គម Facebook ដែលមេរោគនោះមានឈ្មោះថា “Bist du es im Video?” ជាភាសាខ្មែរមានន័យថា “តើបុគ្គលក្នុងវីដេអូនេះ ពិជាអ្នកមែនទេ?”។ មេរោគនេះត្រូវបានចែករំលែកតាមរយៈសារ Messennger នៃគណនីមួយទៅកាន់គណនីផ្សេងមួយទៀត និងស្ទើពាសពេញគណនីបណ្តាញសង្គម Facebook ក្នុងស្រទាប់យុវវ័យកម្ពុជា។ ដើម្បីឲ្យកាន់តែងាយយល់ ក្រុមការងារសូមធ្វើការបរិយាយពី ចេតនា និងសកម្មភាព មេរោគ “Bist du es im Video?” ដូចខាងក្រោម៖ – ដំបូងឡើយសង្កេតឃើញការផ្ញើសារភ្ជាប់ជាមួយតំណភ្ជាប់វីដេអូ…

ពិតជាប្រសើរពេកក្រៃ! ឧកញ៉ាជាច្រើនរូប ពួតដៃគ្នាបរិច្ចាគទឹកប្រាក់ភ្លាមៗ ដើម្បីបម្រុងទុកទិញវ៉ាក់សាំងការពារជំងឺ Covid-១៩ ជូនប្រជាជនកម្ពុជា
ព័ត៌មានជាតិ

ពិតជាប្រសើរពេកក្រៃ! ឧកញ៉ាជាច្រើនរូប ពួតដៃគ្នាបរិច្ចាគទឹកប្រាក់ភ្លាមៗ ដើម្បីបម្រុងទុកទិញវ៉ាក់សាំងការពារជំងឺ Covid-១៩ ជូនប្រជាជនកម្ពុជា

បន្ទាប់ពីមានសារបង្ហោះនៅលើគេហទំព័ររបស់ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អំពីការត្រៀមថវិកាបម្រុងទុកទិញវ៉ាក់សាំងការពារជំងឺ Covid-១៩ ជូនប្រជាជនកម្ពុជារួចមក ភ្លាមៗនោះ ស្រាប់តែឧកញ៉ាៗជាច្រើនរូបដែលបានសម្រុកបវិច្ចាគទឹកប្រាក់ភ្លាមៗ ជូនរដ្ឋាភិបាល។ រាយនាមសប្បុរជនដែលបានចូលរួមបរិច្ចាគ ៖ ១. លោកឧកញ៉ា ឡេង ណាវ៉ាត្រា បរិច្ចាគ ថវិកា ១ លានដុល្លារ ២. អ្នកឧកញ៉ា ហុង ពីវ បរិច្ចាគថវិកា ៣លានដុល្លារ ៣. អ្នកឧកញ៉ា គិត ម៉េង បរិច្ចាគ ថវិកា…

ដំណឹងល្អ! សម្តេចតេជោ ហ៊ុនសែន ត្រៀមបម្រុងថវិកាទិញវ៉ាក់សាំង Covid-19 សម្រាប់ចាក់ឱ្យប្រជាជនកម្ពុជាដោយឥតគិតថ្លៃ
ព័ត៌មានជាតិ

ដំណឹងល្អ! សម្តេចតេជោ ហ៊ុនសែន ត្រៀមបម្រុងថវិកាទិញវ៉ាក់សាំង Covid-19 សម្រាប់ចាក់ឱ្យប្រជាជនកម្ពុជាដោយឥតគិតថ្លៃ

យោងតាមការបង្ហោះសារដ៏មានខ្លឹមសារ តាមរយៈគេហទំព័រផ្លូវការរបស់ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងនៅយប់ថ្ងៃទី ០៧ ធ្នូ ២០២០ ដូចតទៅ ៖ បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ កន្លងមកជាមួយនឹងការតាមដាននូវដំណើរការផលិតវ៉ាក់សាំងប្រឆាំងកូវីដ១៩ របស់ប្រទេសនានា ខ្ញុំបានណែនាំរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុអោយត្រៀមបំរុងថវិកាសម្រាប់ទិញវ៉ាក់សាំងនេះយកមកចាក់ជូនប្រជាជនយើង «ដោយឥតគិតថ្លៃ» ជាជំហានដំបូងផងដែរ។ ពេលនេះប្រទេសមួយចំនួនផលិតបាននិងដាក់អោយប្រើប្រាស់ហើយនឹងកំពុងបញ្ចេញលក់អោយប្រទេសនានាផងដែរ។ ល្ងាចនេះខ្ញុំបានណែនាំអោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ ពិសេសអង្គការសុខភាពពិភពលោក ដើម្បីកំណត់ថា តើយើងគួរទិញវ៉ាក់សាំងពីប្រទេសណា។ ខ្ញុំក៏បានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុត្រៀមថវិកាសម្រាប់ការទិញ១លានដូស (មួយលានដូស) ក្នុងដំណាក់កាលដំបូងដើម្បីចាក់ជូនចំពោះអ្នកដែលធ្វើការនៅកន្លែងដែលមានហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ។ មួយលានដូសចាក់បានត្រឹមតែមនុស្ស៥០ម៉ឺននាក់ប៉ុណ្ណោះ (ព្រោះម្នាក់ត្រូវការចាក់២ដង) ក្នុងពេលយើងមានប្រជាជន១៦លាននាក់ ទាំងចាស់ទាំងក្មេង ដែលក្នុងនោះអាចមានមនុស្សប្រមាណ១០លាននាក់ត្រូវការចាក់វ៉ាក់សាំង។…

ទីតាំងច្រើនកន្លែង ដែលអ្នកជំងឺ Covid-១៩ ម្នាក់បានទៅ មុនពេលធ្វើតេស្តឃើញវិជ្ជមាន
ព័ត៌មានជាតិ

ទីតាំងច្រើនកន្លែង ដែលអ្នកជំងឺ Covid-១៩ ម្នាក់បានទៅ មុនពេលធ្វើតេស្តឃើញវិជ្ជមាន

សូមប្រុងប្រយ័ត្ន​ នេះជាកន្លែងដែលឈ្មោះ ជី ពេជ្រធារ៉ា (វិជ្ជមានកូវីដ-១៩) បានធ្វើដំណើរទៅ : 1- កន្លែងលក់ម្ហូបក្បែរវត្តសន្សំកុសល (ផ្សារបឹងទំពុន)  សាយ សៅលាង។ 2- បបរកង្កែប GEYLANG-LOR បឹងកេងកង១ (ជី ពេជ្រធារ៉ា)ថ្ងៃទី២៧/១១/២០២០។ 3- ភោជនីយដ្ឋាន Lao Ti Fang បន្ទប់លេខ ២៦ (ជី ពេជ្រធារ៉ា)ថ្ងៃទី២៨/១១/២០២០ ចន្លោះម៉ោង ១៨:៣០-២០:៣០នាទី។ 4- Sky Bar…

លោកជំទាវ ឱ វណ្ណឌីន ច្រានចោលទាំងស្រុង ចំពោះព័ត៌មានដែលបានចុះផ្សាយថា កម្ពុជាទទួលបានវ៉ាក់សាំងកូវីដ-១៩ជំនួយសិង្ហបុរី
ព័ត៌មានជាតិ

លោកជំទាវ ឱ វណ្ណឌីន ច្រានចោលទាំងស្រុង ចំពោះព័ត៌មានដែលបានចុះផ្សាយថា កម្ពុជាទទួលបានវ៉ាក់សាំងកូវីដ-១៩ជំនួយសិង្ហបុរី

នាព្រឹកថ្ងៃទី ០៧ ធ្នូ ២០២០នេះដែរ យោងតាមការចុះផ្សាយនៅលើគេហទំព័ររបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK បានឱ្យដឹងថា “អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន សូមប្រកាសច្រានចោលទាំងស្រុង ចំពោះព័ត៌មានដែលបានចុះផ្សាយថា កម្ពុជាទទួលបានវ៉ាក់សាំងកូវីដ-១៩ជំនួយសិង្ហបុរី ជាព័ត៌មានមិនពិត សូមសាធារណៈជនកុំជឿឲ្យសោះ គឺជាព័ត៌មានបំពុលសង្គម។” គួរបញ្ជាក់ផងដែរថា បន្ទាប់ពីមានព័ត៌មានលេចឮមកថា ប្រទេសសិង្ហបុរី នឹងធ្វើការចែកជូននូវវ៉ាក់សាំងការពារជំងឺ Covid-១៩ សម្រាប់ប្រទេសក្រីក្រទាំង៥ ក្នុងនោះក៏មានកម្ពុជាដែរនោះ គឺត្រូវបានលោកជំទាវ ឱ វ៉ាន់ឌីន ធ្វើការច្រាលចោលហើយ ដោយលោកជំទាវបានមានប្រសាន៍ថា…

ថ្ងៃនេះរកឃើញវិជ្ជមាន២ករណីថ្មី ក្នុងសហគមន៍
ព័ត៌មានជាតិ

ថ្ងៃនេះរកឃើញវិជ្ជមាន២ករណីថ្មី ក្នុងសហគមន៍

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជា បានចេញផ្សាយនូវលទ្ធផលនៃការធ្វើតេស្តរកវិជ្ជមានជំងឺ Covid-១៩ ជាលទ្ធផលសម្រាប់ថ្ងៃទី ០៦ ធ្នូ ២០២០ គឺរកឃើញមានវិជ្ជមានបន្ថែម២ករណីទៀត ដែលជាករណីក្នុងសហគមន៍។ អ្នកឆ្លងថ្មីនោះរួមមាន ៖ – បុរសជនជាតិខ្មែរ អាយុ ២១ឆ្នាំ ឈ្មោះ អ៉ី តារា ធ្លាប់ស្នាក់នៅជាមួយបុគ្គលិក Pedro។ – ស្រ្តីជនជាតិខ្មែរ អាយុ​ ២៩ឆ្នាំ ឈ្មោះ ជី ពេជ្រឆារ៉ា មន្រ្តីអគ្គនាយកដ្ឋានរដ្ឋបាលមហាផ្ទៃ ដែលបានទៅហាង Zendo បឹងកេងកង។ គិតសរុបត្រឹមព្រឹកថ្ងៃទី០៦…

ការចម្លងវីរុសកូវីដ-១៩​ តាមការកាន់ក្រដាសប្រាក់ដែលមានប្រឡាក់ទឹករំអិលផ្លូវដង្ហេីមអ្នកមានវីរុសកូវីដ-១៩​
ព័ត៌មានជាតិ

ការចម្លងវីរុសកូវីដ-១៩​ តាមការកាន់ក្រដាសប្រាក់ដែលមានប្រឡាក់ទឹករំអិលផ្លូវដង្ហេីមអ្នកមានវីរុសកូវីដ-១៩​

ខ្ញុំសូមអនុញ្ញាតគោរពជម្រាបជូនបងប្អូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា​ ក្រៅពីការប៉ះពាល់វត្ថុប្រេីប្រាស់ដែលអ្នកជំងឺកូវីដ-១៩​ បានកាន់រួចហុចបន្តមកបុគ្គលម្នាក់ទៀតតាមការពន្យល់ក្នុងវីដេអូឃ្លីបដែលបានផ្សព្វផ្សាយពីព្រឹកមុិញនេះ​ ខ្ញុំសុំឆ្លេីយនូវសំណួរដែលបានសាកសួរមកខ្ញុំពីបងប្អូនមួយចំនួនលេីការចម្លងតាមក្រដាសប្រាស់​នោះ​ ខ្ញុំសូមជម្រាបជូនដូចតទៅ​ ៖ ប្រសិនបេីបុគ្គលដែលមានវីរុសកូវីដ-១៩​ យកដៃគាត់ជូតទឹករំអិលផ្លូវដង្ហេីម​ ដូចជា​ សំបោរ​ ឫស្លេសទឹកមាត់​ ឫយកដៃខ្ទប់មាត់ពេលក្អកកណ្តាស់​ ហេីយមិនបានលាងដៃនឹងសាប៊ូ​ ឫអាល់កុល​ ឫទឹកជែលសម្រាប់លាងដៃ​ ភ្លាមៗ​ទេនោះ​ រួចយកដៃនោះមកកាន់ក្រដាសប្រាក់​ គឺវីរុសកូវីដ-១៩​ នឹងតោងលេីក្រដាស់ប្រាស​ ហេីយក្រដាសប្រាក់នោះ​ បានហុចបន្តទៅបុគ្គលម្នាក់ទៀត​ នៅពេលដែលបុគ្គលនោះចាប់កាន់ក្រដាសប្រាក់​ វីរុសកូវីដ-១៩​ នឹងតោងមកដៃបុគ្គលនោះ​ ហេីយបុគ្គលនោះ​ យកដៃដែលកាន់ក្រដាសប្រាក់មានវីរុសនេះ​ មកប៉ះច្រមុះ​ មាត់​ ភ្នែក​ ជាដេីម​ ដែលធ្វេីឲ្យមានការចម្លងបានលឿនជាទីបំផុត​។ បន្ទាប់មក​…