ប្លែកៗ

Gghh
ប្លែកៗ

៣ ខែ​ហៀរ​ចូល​ឆ្នាំ​ថ្មី មាន​លុយ​មាស​ពេជ្រ​កែវកង ក្រឡង​ផុត​ទុក្ខ ជួប​តែ​សុខ​មហា​ឆ្នាំ​ទាំង ៤

ផុត​ទំព័រ​ខែ​ចាស់ ខែ​វិច្ឆិកា​ខាង​មុខ​នេះ ក្រោយ​ហៀរ​ចូល​ខែ​ធ្នូ តាម​ចិន​សែ​គឺ​បាន​មើល​ឃើញ ថា​ស្ថិត​ក្នុង​ចំណោម​ពេលវេលា ៩០ ​ថ្ងៃ ឬ​រយៈ​ពេល ៣ ខែ ដែល​មហា​ឆ្នាំ​សំណាង​ទាំង ៤ នឹង​អាច​ជួប​មាស​ពេជ្រ​កែវកង ក្រឡង​ផុត​ទុក្ខ រួច​ជួប​តែ​សុខ​សិរី​ត​រៀង​អើយ៖ អ្នក​កើត​ឆ្នាំ​ខាល – ខ្លា គ្រប់​ទឹក​ម្ចាស់​ឆ្នាំ​ខាល នៅ​រយៈ​កាល ៣ ខែ​បន្ទាប់ រាប់​ពី​ខែ​ធ្នូ មករា និង​កុម្ភៈ នឹង​មាន​ការ​កើន​ឡើង​ទ្រព្យសម្បត្តិ ឋានៈ បុណ្យស័ក្ដិ ឆ្វាក់​តែ​លាភ​តែ​ជ័យ ធ្វើ​អ្វី​ក៏​កើត​ជា​ផល​ជា​ចំណេញ​ឥត​ខ្វះ​ចាយ។ ចំណាំ​មើល​មិន​ថា​បុរស ឬ​ស្រ្តី…

Fd
ប្លែកៗ

ពី​ថ្ងៃ​នេះ ដល់​ថ្ងៃ​ចន្ទ​ពេញ​វង្ស​ប្រចាំ​ខែ​ធ្នូ ឆ្នាំ​ពូកែ​ស៊ូ​ទាំង ៤ ត្រៀម​អង្រួន​ទ្រព្យ​មាស​ទ្រព្យ​ប្រាក់

នៅ​ខែ​ធ្នូ ដំណាច់​ឆ្នាំ​ ២០២២ ខាង​មុខ ព្រះ​ចន្ទ​ពេញ​វង្ស​លើក​ចុង​ក្រោយ នឹង​រះ​ឡើង​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី ០៨ ឬ​យើង​ហៅ​ខ្លី ០៨/១២/២០២២ ដោយ​ចាប់​ពី​ពេលវេលា​ដើម​ខែ ដល់​ល្បាក់​ថ្ងៃ​នោះ ហោរា​ទាយ​ឃើញ​ថា មហា​ឆ្នាំ​ពូកែ​ស៊ូ​ទាំង ៤ នឹង​ដូច​អង្រួន​បាន​ទ្រព្យ​មាស​ទ្រព្យ​ប្រាក់ ដាក់​អ្វី​កើត​ផល​ចំណេញ​ឥត​ខាត៖ អ្នក​កើត​ឆ្នាំ​ឆ្លូវ – គោ រាសី​ចន្លោះ​ពេល ៨ ​ថ្ងៃ​ដើម​ខែ​ធ្នូ គឺ​ហក់​ឡើង​ខ្ពស់​ត្រដែត រាល់​កិច្ច​ការងារ ការ​រកស៊ី​ដែល​ប៉ងប្រាថ្នា នឹង​កើត​តែ​ផល​ចំណេញ ដេញ​អស់​គ្រោះ​ចង្រៃ ហៅ​មក​វិញ​តែ​លាភ​សំណាង​ចូល​ដល់​ខ្លួន​ឯង និង​ក្រុម​គ្រួសារ។ អ្នក​ប្រកប​មុខរបរ​រកស៊ី​នានា ពេល​ខាង​មុខ…

Dragon 0000124
ប្លែកៗ

ម្ចាស់ឆ្នាំទាំងបី ២០២៣ ខាល មមី និងវក ដល់ពេលកើបលាភសំណាង មាសប្រាក់ ជោគជ័យទាំងស្នេហា និងការងារ

ចាប់ពីឆ្នាំ២០២៣ តទៅ ឆ្នាំទាំង ៣ នេះមានសំណាងណាស់ ហើយក៏មាន “ ដំណើរកំសាន្តដ៏រីករាយ” ផងដែរ ឆ្នាំផ្សេងៗទៀតអាចនឹងមានបញ្ហាចំពោះការដើរឆ្ងាយ ប៉ុន្តែឆ្នាំទាំង ៣ នេះនឹងជួបតែសេចក្តីសុខ ការងាររលូន ព្រមទាំងក៏ទទួលបានឱកាសអភិវឌ្ឍទ្រព្យសម្បត្តិផងដែរ។ ឆ្នាំទាំង ៣ នេះគឺពោរពេញទៅដោយរឿងល្អៗ។ ១. អ្នកកើតក្នុងឆ្នាំខាល មនុស្សដែលកើតក្នុងឆ្នាំខាល គឺជាមនុស្សដែលមានបុគ្គលិកលក្ខណៈរឹងមាំ ឯករាជ្យ និងត្រៀមខ្លួនប្រឈមមុខនឹងការលំបាក និងឧបសគ្គដើម្បីកសាងជីវិតពោរពេញដោយជោគជ័យ។ បើប្រៀបធៀបទៅនឹងឆ្នាំដទៃទៀតមនុស្សដែលកើតក្នុងឆ្នាំខាលមានមហិច្ឆតាច្រើន ពួកគេមិនដែលចុះចាញ់វាសនាទេ ងើបឡើងឥតឈប់ឈរបន្ទាប់ពីជួបការលំបាក និងឧបសគ្គ។ ក្រៅពីនេះក៏ជាមនុស្សដែលព្យាយាមរិះរក និងអភិវឌ្ឍចំណេះដឹងដើម្បីសម្រេចនូវអ្វីដែលខ្លួនចង់បាន។ ឈានដល់ដំណាក់កាលជាក់លាក់មួយមនុស្សដែលកើតក្នុងឆ្នាំខាលនេះនឹងប្រាកដជាទទួលជោគជ័យ…

Untitled 1 Recovered
ប្លែកៗ

ទាយចរិតមនុស្សតាមឆ្នាំកំណើត😊❤️!!! ឆ្នាំកំណើត បញ្ជាក់ពីអត្តចរិតរបស់មនុស្សម្នាក់ៗ

១ ឆ្នាំជូត ជាមនុស្សចិត្តល្អ ស្រឡាញ់មនុស្សជុំវិញខ្លួន ងាយទុកចិត្តគេ តែជាមនុស្សមានគោលជំហរច្បាស់លាស់ គ្រាន់តែមានះបន្តិច ២ ឆ្នាំឆ្លូវ ជាមនុស្សម៉ឹងម៉ាត់ មត់ចត់ មានការព្យាយាមអំណត់ខ្ពស់ និងមានទំនួលខុសត្រូវទៅលើអ្វីដែលខ្លួនបានធ្វើ ៣. ឆ្នាំខាល ជាមនុស្សស្ងៀមស្ងាត់ មិនចូលចិត្តនិយាយច្រើនទេ កាច ឆ្នាស់ រឹងរូស តែក៏គួរឱ្យស្រឡាញ់ ចូលចិត្តឈឺឆ្អាលជួយអ្នកដទៃ ជាមនុស្សចេះបែកចែកខុសត្រូវ ៤ ឆ្នាំថោះ ជាមនុស្សមានជំនឿចិត្តខ្ពស់ តែពេលខ្លះក៏គិតច្រើនតានតឹងដោយមិនដឹងខ្លួន ចូលចិត្តសម្លឹងអ្នកដទៃក្នុងផ្លូវល្អ និយាយស្ដីស្រទន់ ចេះផ្អែមល្ហែម តែមិនមែនអែបអបទេ ៥…

Rtrt
ប្លែកៗ

ជ្រើសរើស​សន្លឹកបៀរ​មួយ ដើម្បី​ទទួល​យក​សារ​ដែល​អ្នក​គួរ​ទទួល​បាន​នៅសប្តាហ៍ថ្មីខាងមុខ

អ្នក​កំពុង​ដើរ​មក​ដល់​ជំហាន​ថ្មី​មួយ​ទៀត​ហើយ​នៃ​ជីវិត តែ​នៅ​ផ្លូវ​ខាង​មុខ អាច​ជា​នឹង​មាន​រឿង​ថ្មី​មួយ​ចំនួន ក៏​ដូច​ជា​បញ្ហា​ខ្លះ​ដែល​អ្នក​ត្រូវ​ប្រឈម។ ដើម្បី​ជួយ​ឲ្យ​ផ្លូវ​ខាង​មុខ​រាង​រលូន មិន​សូវ​មាន​ការ​រាំងស្ទះ Knongsrok សូម​ឲ្យ​អ្នក​ជ្រើសរើស​នូវ​ផ្កា​ឈូក​មួយ ក្នុង​ចំណោមសន្លឹកបៀរ​ទាំង ៤ ហើយ​ទៅ​ទទួល​យក​សារ​ណែនាំ ដែល​អ្នក​គួរ​ទទួល​បាន​ដូច​បង្ហាញ​ខាង​ក្រោម៖ សន្លឹកបៀរទី ១ ញញឹម​បន្ថែម​ទៀត! ពាក្យ​យ៉ាង​ខ្លី​ដែល​អ្នក​ត្រូវ​ប្រាប់​ទៅ​កាន់​ខ្លួន​ឯង​ជា​ប្រចាំ ដ្បិត​ថា​បញ្ហា​ខាង​មុខ វា​ធំដុំ​កម្រិត​ណា​ក៏​ដោយ។ ញញឹម​ជា​ការ​បំពេញ​ផ្ទៃ​ខាង​ក្នុង​នៃ​ចិត្ត​ឲ្យ​មាន​អារម្មណ៍​វិជ្ជមាន នោះ​ក៏​នឹង​ជួយ​អ្នក​ឲ្យ​មាន​ការ​គិត​វិជ្ជមាន​ដូច​គ្នា។ មិន​ថា​អ្នក​កំពុង​ជួប​ប្រទះ​បញ្ហា​អ្វី​ក៏​ដោយ ចូរ​រក​ហេតុផល​ដើម្បី​ប្រាប់​ឲ្យ​ខ្លួន​ឯង​ញញឹម។ មិនមែន​អ្វីៗ​ទាំង​អស់​ក្នុង​ជីវិត​សុទ្ធ​តែ​អាក្រក់​រហូត​នោះ​ទេ ហើយ​ក៏​មិន​មាន​ការ​ចាប់ផ្តើម​ណា​ដែល​បង្ហាញ​ផ្លែផ្កា​នៅ​ចំណុច​ដំបូង​នោះ​ដែរ។ សន្លឹកបៀរទី ២ អ្នក​ជា​មនុស្ស​ពេញវ័យ​មួយ​រូប​ទៅ​ហើយ ដែល​បាន​ភ្លក់​និង​ឆ្លងកាត់​រសជាតិ​នៃ​បទពិសោធន៍​ជា​ច្រើន ទាំង​ល្អ​និង​អាក្រក់ ហើយ​ក៏​អាច​បែងចែក​ដឹង​ដែរ ថា​មនុស្ស​ណា​ដែល​ជួយ​អ្នក នរណា​ដែល​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចាប់។…

Ytyt
ប្លែកៗ

២៨-០៤ ធ្នូខាងមុខ រើសថូមាសមួយ តើអ្នកនឹងជួបសំណាងអ្វីក្នុងជីវិត?

តាម​រយៈ​ការ​ថូមាសដូចបង្ហាញ​ក្នុង​រូប​ទាំង ៣ តើ​អ្នក​នឹង​ជ្រើសរើស​មួយ​ណា? ការ​ពេញចិត្ត​នៃ​ថូមួយ​របស់​អ្នក នឹង​បង្ហាញ​ពី​រឿង​ដែល​នឹង​កើត​ឡើង​ក្នុង​ជីវិត​អ្នក​នៅ​ពេល​ខាង​មុខ៖ ថូមាសទី ១ អាវុធ​ដ៏​សំខាន់​របស់​អ្នក គឺ​ជំនឿ។ ប្រសិន​អ្នក​ចង់​ឈ្នះ​ទៅ​លើ​រឿង​អ្វី​មួយ គឺ​ត្រូវ​តែ​តស៊ូ​ឲ្យ​ដល់​ទី​បញ្ចប់ ហើយ​លះបង់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន នោះ​អ្នក​នឹង​ទទួល​បាន​ជោគជ័យ។ រឿងរ៉ាវ​នៅ​ពេល​ខាង​មុខ ដែល​អ្នក​សម្លឹង​ចង់​បាន នឹង​អាច​ក្លាយ​ជា​ការ​ពិត បើ​អ្នក​នៅ​រក្សា​គោលជំហរ​បែប​នេះ ពោល​គឺ​បន្ត ខិតខំ​ជានិច្ច។ ថូមាសទី ២ អ្នក​ត្រូវ​រង់ចាំ​បន្តិច ទើប​បំណង​ប្រាថ្នា​នឹង​អាច​សម្រេច​បាន។ ពេលវេលា​ខាង​មុខ​នេះ អាច​ថា​ជា​ការ​សាកល្បង​ការ​តស៊ូ​និង​ចិត្ត​របស់​អ្នក​តែ​ប៉ុណ្ណោះ ដូច្នេះ​បើ​ជួប​ហើយ ចូរ​កុំ​ដើរ​គេច​អី។ បើ​អ្នក​ឆ្លង​ដំណាក់កាល​ខាង​មុខ​នេះ​បាន លទ្ធផល​ដែល​ទទួល​បាន​មក​វិញ អាច​លើស​ពី​ការ​រំពឹង​ទុក​របស់​អ្នក​ទៅ​ទៀត។ ថូមាសទី ៣…

Ytyt
ប្លែកៗ

សប្ដាហ៍​ថ្មី ២៨-០៤ ​ធ្នូ ម្ចាស់​ឆ្នាំ​ទាំង ៥ ខ្ចាត់​អស់​ទុក្ខ​សោក ក្រោក​ឃើញ​តែ​លុយ​មុខ​ផ្ទះ

ទុក្ខសោក​ទាំង​អំបាល​ម៉ាន នឹង​រសាត់​បាត់​ដូច​សំរាម ច្បាម​មក​វិញ​តែ​មាស​តែ​ប្រាក់ ក្រោក​ឡើង​ដូច​មាន​គេ​ទូល​លុយ​ទូល​លាភ​មក​ឲ្យ​ដល់​មុខ​ផ្ទះ សម្រាប់​អ្នក​កើត​ឆ្នាំ​ទាំង ៥ ចាំ​មើល​ចុះ នៅ​កំឡុង​សប្តាហ៍​ថ្មី​ពី​ស្អែក​នេះ​ត​ទៅ ពោល​ចំ​ថ្ងៃ​ចន្ទ ២៨ ​វិច្ឆិកា ដល់​ដំណាច់​ថ្ងៃ​អាទិត្យ​ទី ០៤ ធ្នូ៖ អ្នក​កើត​ឆ្នាំ​ជូត – កណ្តុរ ម្ចាស់​ឆ្នាំ​កណ្តុរ ត្រូវ​បាន​ហោរ​ទាយ​ថា នឹង​កើន​លុយ​កាក់ មាន​ឱកាស​បង្កើន​ប្រាក់​ចំណូល​បន្ថែម​នា​ចន្លោះ​ពេលវេលា​ដូច​បាន​កំណត់។ ប្រាកដ​ណាស់​លុយ​នឹង​ហូរ​ចូល​ដូច​ភ្លៀង​ធ្លាក់​ពី​លើ​មេឃ ជា​ពិសេស​ចំ​ពេល​ហៀរ​ចូល​ខែ​ថ្មី ខែ​ទី ១២ ជា​ខែ​ចុង​ក្រោយ បិទ​ទំព័រ​ឆ្នាំ​នេះ។ តាម​ថា​អ្នក​ប៊ិះ​តែ​នឹង​ទទួល​បាន​សំណាង​ធំ តាំង​ពី​សប្តាហ៍​មុនៗ តែ​គ្រោះ​រុំ​ជិត បិទ​អស់​រឿង​ល្អ ទើប​តែ​មក​ដល់​សប្តាហ៍​ថ្មី…

Ddf
ប្លែកៗ

បី​ថ្ងៃ​បិទ​ខែ ២៨,២៩,៣០ វិច្ឆិកា អ្នក​កើត​ឆ្នាំ ៤ ជួប​បវរ​មហា​ប្រសើរ ដើរ​ជួប​តែ​លាភ​សំណាង

តាម​ការ​ទស្សន៍ទាយ​របស់​ហោរាសាស្ត្រ​ចិន​សែន ​នៅ​រយៈ​កាល ៣ ​ថ្ងៃ​ខាង​មុខ ចំ​ថ្ងៃ​ទី ២៨,២៩ និង ៣០ ​វិច្ឆិកា ពោល​ចំ​ជា​ពេលវេលា​បិទ​ទំព័រ​ខែ​ទី ១១ ចាំ​សង្កេត​មើល​ចុះ ជោគវាសនា​មហា​ឆ្នាំ​ប្រសើរ​ទាំង ៤ ដូច​រៀបរាប់​ខាង​ក្រោម នឹង​ជួប​តែ​លាភ​តែ​សំណាង៖ អ្នក​កើត​ឆ្នាំ​ខាល – ខ្លា ទុក្ខទោស​គ្រោះ​ចង្រៃ ដែល​ជាប់​ជំពាក់​កាល​ពី​ពេល​មុន នឹង​ត្រូវ​បាន​និស្ស័យ​ល្អ ផ្តាច់​ឲ្យ​សាបសូន្យ ត្រឹម​រយៈ​ពេល ៣ ​ថ្ងៃ​បិទ​ខែ​ខាង​មុខ។ ជា​រួម ២៨,២៩ និង ៣០ ​វិច្ឆិកា គឺ​ជា​មហា​ថ្ងៃ​លាភ…

Dragon 0000122
ប្លែកៗ

តេស្តលាភសំណាង៖ ជ្រើសរើសចង្កៀងវេទមន្ត ដើម្បីស្វែងរក ថាតើដំណឹងល្អអ្វីដែលអ្នកនឹងទទួលបាននៅខែធ្នូខាងមុខ?

ដើម្បីដឹងពីដំណឹងល្អ ដែលអ្នកនឹងទទួលបាននៅក្នុងខែធ្នូនេះ តោះ! សាកល្បងជ្រើសរើសចង្កៀងវេទមន្តមួយទាំងអស់គ្នា ចង់ដឹងថា សំណាងអ្វី នឹងចូលមករកអ្នក? 1. ចង្កៀងវេទមន្តទី 1 រាល់គំនិតផ្តួចផ្តើមវិជ្ជមានរបស់អ្នក អាចទទួលបានជោគជ័យដ៏ធំធេង។ ទំនាក់ទំនងគ្រួសាររបស់អ្នកនឹងប្រសើរឡើង ជាពិសេសជាមួយដៃគូរបស់អ្នក។ ការឈឺចុកចាប់ក្នុងអតីតកាលនឹងជាសះស្បើយ ហើយអ្នកអាចចាប់ផ្តើមស្រឡាញ់ម្តងទៀត និងដឹងពីវិធីដើម្បីស្រឡាញ់កាន់តែច្បាស់។ ស្ថានភាពហិរញ្ញវត្ថុក៏នឹងប្រសើរឡើងច្រើនដែរ។ ទោះយ៉ាងណាក៏ដោយ អព្ភូតហេតុនឹងមិនកើតឡើងទេ។ អ្នកនឹងត្រូវធ្វើការងាររបស់អ្នក ហើយធ្វើសកម្មភាពតាមអារម្មណ៍របស់អ្នក។ កុំទុទិដ្ឋិនិយម និងខ្ជិលច្រអូស ហើយធ្វើការងាររបស់អ្នកឱ្យបានល្អ កាន់តែខំ អ្នកនឹងកាន់តែបានល្អប្រសើរ កាន់តែទទួលបានផលកាន់តែច្រើន។ 2. ចង្កៀងវេទមន្តទី 2 ក្នុងអំឡុងខែធ្នូខាងមុខនេះ…

Untitled 1
ប្លែកៗ

តេស្តលាភសំណាង៖ ជ្រើសយកមួកវេទមន្ត! ដើមខែ១២ខាងមុខនេះ តើអ្នកនឹងទទួលបានលាភសំណាង និងអានុភាពពិសេសអ្វីខ្លះ?

ជ្រើសរើសមួយវេទមន្តមួយដែលអ្នកស្រឡាញ់ជាងគេ ដើម្បីដឹងពីលាភសំណាង និងអានុភាពពិសេសដែលអ្នកនឹងត្រូវទទួលបានសម្រាប់ដើមខែថ្មីនេះ។ 1. មួកវេទមន្តទី 1 សារសម្រាប់អ្នកក្នុងខែថ្មីនេះគឺ នឹងមានរឿងខ្លះត្រូវការពេលវេលា ប៉ុន្តែទាមទារឱ្យអ្នកមានភាពអត់ធ្មត់ និងមានជំនឿច្រើនលើខ្លួនឯង ដូច្នេះអ្វីៗនឹងប្រសើរឡើង។ អ្វីៗមិនតែងតែកើតឡើងនៅក្នុងពេលវេលារបស់យើងទេ។ ទោះយ៉ាងណា នេះមិនមែនមានន័យថា យើងគួរបាត់បង់ជំនឿ ឬបោះបង់ចោលឡើយ។ កាលណាយើងមានភាពធន់ និងមានទំនុកចិត្តកាន់តែច្រើន រឿងកាន់តែលឿននឹងកាន់តែប្រសើរឡើង ហើយយើងនឹងទទួលបានសុភមង្គលកាន់តែច្រើន។ ខែថ្មីនេះគឺជាការប្រមូលផលវិជ្ជមានមួយក្នុងចំណោមការប្រមូលផលវិជ្ជមានជាច្រើន ចូររក្សាក្តីសង្ឃឹម នោះអ្នកនឹងមិនខកចិត្តឡើយ។ 2. មួកវេទមន្តទី 2 នេះគឺជាសារសម្រាប់ខែរបស់អ្នក ៖ សូមថ្លែងអំណរគុណចំពោះអ្វីគ្រប់យ៉ាងដែលអ្នកមាន ហើយកាន់តែច្រើនអ្នកនឹងមានហេតុផលក្នុងការរីករាយជាមួយនឹងគ្រប់យ៉ាង។ ការដឹងគុណជាការទាក់ទាញភាពរុងរឿង។ ការដឹងគុណគឺជាការអនុវត្តដ៏មានឥទ្ធិពលបំផុតមួយដែលយើងត្រូវអនុវត្តឱ្យបាន។…

Fgfg
ប្លែកៗ

ជ្រើសរើស​ក្តាន់ទេពមួយ ដើម្បី​ដឹង​ថា តើនឹងមានអ្វី​កើត​ឡើង​លើ​អ្នកថ្ងៃសៅរ៍-អាទិត្យនេះ?

ជីវិត​របស់​មនុស្ស​យើង​ម្នាក់ៗ​មាន​ការ​ផ្លាស់ប្តូរ​លឿន​ខ្លាំង​ណាស់ ខ្លះ​ក៏​ពី​ចំណុច​ទាប​ទៅ​ខ្ពស់ ខ្លះ​ក៏​ពី​ខ្ពស់​មក​ទាប ដែល​វា​មិន​ស្ថិតស្ថេរ​ឡើយ។ យ៉ាង​ណានៅចុងសប្តាហ៍ថ្មី​នេះ ប៉ះថ្ងៃសៅរ៍-អាទិត្យ ទី ២៦/២៧ វិច្ឆិកា យើង​សូម​ធ្វើ​ការ​តេស្ត​បែប​វិទ្យាសាស្រ្ត តាម​រយៈ​ការ​ជ្រើសរើសក្តាន់ទេពមួយ ដើម្បី​ទស្សន៍ទាយ​ថា អ្នក​អាច​នឹង​ជួប​រឿង​អ្វី​នៅ​ពេល​ខាង​មុខ? ក្តាន់ទេពទី ១ ការ​ជួបជុំ​ជាមួយ​មនុស្ស​ពី​អតីតកាល​កំពុង​រង់ចាំ​អ្នក ប្រហែល​ជា​មនុស្ស​ដែល​ធ្លាប់​មាន​ទំនាក់ទំនង​ពិសេស​ជាមួយ ឬ​ដំណឹង​ល្អ​ណា​មួយ ដែល​វា​ក៏​ធ្លាប់​កើត​មាន​កាល​ពី​អតីតកាល។ ក្តាន់ទេពទី ២ នឹង​មាន​រឿងរ៉ាវ​ណា​មួយ​កើត​ឡើង​នៅ​ពេល​ខាង​មុខ ដែល​ទាមទារ​ឲ្យ​អ្នក​មាន​ការ​អត់ធ្មត់ ហើយ​សូម​រក្សា​ភាព​ស្ងៀមស្ងាត់ និង​កុំ​អស់​សង្ឃឹម​ឲ្យ​សោះ អ្នក​នឹង​អាច​ដោះស្រាយ​វា​បាន។ ក្តាន់ទេពទី ៣ រឿងរ៉ាវ​ស្នេហា​បែប​រ៉ូមេនទិក និង​រីករាយ​បំផុត​កំពុង​រង់ចាំ​អ្នក ហើយ​ប្រហែល​ជា​មនុស្ស​ដែល​ជា​ទី​ស្រលាញ់​របស់​អ្នក​គេ​មាន​ការ​ផ្តល់​ជូន​នូវ​អ្វី​ភ្ញាក់ផ្អើល​មួយ​សម្រាប់​អ្នក។ វា​នឹង​ញាំង​ឲ្យ​បរិយាកាស​ស្នេហា​របស់​អ្នក​កាន់​តែ​ស៊ីជម្រៅ…

Ytty
ប្លែកៗ

ជ្រើសរើសសន្លឹកបៀរ​មួយ អាច​ទាយ​ដឹង​ថា​ជីវិត​ក្រោយ​រៀបការ​របស់​អ្នក​នឹង​ល្អ​ឬ​អាក្រក់?

តើ​អ្នក​បាន​គិត​ដល់​ជីវិត​គូ នៅ​ពេល​ខាង​មុខ​ហើយ​ឬ​នៅ? តាម​រយៈ​ការ​ជ្រើសរើស​នៅ​រូបភាព​សន្លឹកបៀរ​មួយ យើង​អាច​បង្ហាញ​ឲ្យ​អ្នក​ដឹង​ ថា​ទៅ​ពេល​ខាង​មុខ​ជីវិត​អាពាហ៍ពិពាហ៍​ដែល​អ្នក​នឹង​ជ្រើសរើស ក្លាយ​ទៅ​ជា​បែប​ណា? សន្លឹកបៀរទី ១ អ្នក​តែងតែ​ចង់​បាន​ជីវិត​អាពាហ៍ពិពាហ៍​មួយ ដែល​មាន​ភាព​ស្មើ​គ្នា និង​ការ​គោរព​ឲ្យ​តម្លៃ​គ្នា​ទៅ​មក ហើយ​អ្នក​ទាំង​ពីរ​ត្រូវ​តែ​ជឿជាក់​លើ​គ្នា​ទាំង​ស្រុង មិន​ត្រចៀក​ស្រាល​ឆាប់​ជឿ​សម្តី​អ្នក​ដទៃ​នោះ​ទេ។ ជីវិត​គូ​របស់​អ្នក បើ​ប៉ះ​មនុស្ស​ដែល​មាន​ការ​គិត​ដូច​ជា​អ្នក នោះ​នឹង​មិន​លំបាក​នោះ​ទេ ព្រោះ​អ្នក​ចង់​បាន​ការ​ចាប់ផ្តើម​ពី​ចំណុច​តូច​ទៅ​ជាមួយ​គ្នា ហើយ​មិន​ខ្វល់​ពី​អតីតកាល និង​បច្ចុប្បន្ន​កាល​របស់​គ្នា​ឡើយ។ សន្លឹកបៀរទី ២ អ្នក​ជា​មនុស្ស​ដែល​ក្លាហាន ហ៊ាន​លះបង់​គ្រប់​យ៉ាង តែ​ទោះ​ជា​យ៉ាង​ណា​គូស្នេហ៍​របស់​អ្នក​តែងតែ​មើល​មក​អ្នក ថា​នៅ​ទន់ខ្សោយ ព្រោះ​ក៏​ដោយសារ​តែ​គេ​ចង់​តាម​បារម្ភ​ពី​អ្នក​គ្រប់​ពេល។ ពេលវេលា​នៃ​ជីវិត​អាពាហ៍ពិពាហ៍​របស់​អ្នក​នៅ​ពេល​ខាង​មុខ គឺ​ល្អ មិន​មាន​បញ្ហា​អ្វី​នោះ​ទេ ព្រោះ​អ្នក​នឹង​ទទួល​បាន​ដៃ​គូ​ដែល​ធ្លាប់​ប្រាថ្នា​ពី​មុន​មក។ សន្លឹកបៀរទី ៣…

3tyyt
ប្លែកៗ

ជ្រើសរើស​អណ្តើកទិព្វ ដើម្បី​ទទួល​យក​សារ​បើក​ផ្លូវ​ជីវិតអ្នក​នៅ​ពេល​ខាង​មុខ​

ក្នុង​ជីវិត​មនុស្ស​យើង តែងតែ​មាន​អ្វី​មួយ​ដែល​យើង​មើល​មិន​ឃើញ ហើយ​បាន​ជំរុញ និង​ពេល​ខ្លះ​បញ្ចៀស​យើង​មិន​ឲ្យ​ធ្លាក់​ទៅ​ក្នុង​រណ្តៅ​នៃ​បញ្ហា។ ដូច​គ្នា​នឹង​ក្នុង​អត្ថបទ​នេះ សូម​អ្នក​ជ្រើសរើស​នៅ​អណ្តើក​ទិព្វ​មួយ ដើម្បី​ទទួល​យក​សារ​ណែនាំ​ដ៏​ល្អ​បំផុត សម្រាប់​បើក​ផ្លូវ​ជីវិត​របស់​អ្នក​នៅ​ពេល​ខាង​មុខ៖ អណ្តើកទិព្វទី ១ មាន​សារ​ណែនាំ​សម្រាប់​អ្នក​ដែល​បម្រើ​ការ​តូច​ធំ ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ពាក្យ​សម្តី​បន្តិច​នៅ​ពេល​ខាង​មុខ។ ដោយឡែក​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ផ្លូវឆ្ងាយ ​ក៏​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ទោះ​មាន​គេ​តាម​ថែ​រក្សា ខ្លួន​យើង​ផ្ទាល់​ក៏​ត្រូវ​បន្ថែម​ការ​យក​ចិត្ត​ទុក​ដាក់​មួយ​កម្រិត​ទៀត កាន់​តែ​ល្អ។ អណ្តើកទិព្វទី ២ នៅ​ពេល​ខាង​មុខ​នេះ ជីវិត​អ្នក​អាច​នឹង​ឈាន​ដល់​ការ​ផ្លាស់ប្តូរ​ដ៏​ធំ​មួយ ដោយ​វា​លាយឡំ​ទាំង​ភាព​វិជ្ជមាន និង​អវិជ្ជមាន។ យ៉ាង​ណា​យើង​សូម​ណែនាំ​ឲ្យ​អ្នក មាន​ការ​អត់ធ្មត់​ឲ្យ​បាន​ខ្ពស់ ដ្បិត​បើ​ជួប​បញ្ហា​ខ្លះៗ​ក៏​ដោយ ព្រោះ​នឹង​មាន​ញាណ​ល្អ​មួយ​ភ្ជាប់​ទៅ​កាន់​អារម្មណ៍​អ្នក ដើម្បី​ឆ្ពោះ​ទៅ​កាន់​ផ្លូវ​ជោគជ័យ។ អណ្តើកទិព្វទី ៣ ទន្ទឹម​នឹង​ភាព​ខិតខំ​ប្រឹងប្រែង​របស់​អ្នក​ជា​យូរ​មក​ហើយ វា​ក៏​ដល់​ពេលវេលា​ដែល​ត្រូវ​ប៉ះប៉ូវ​តបស្នង​គ្រប់​យ៉ាង​ត្រលប់​មក​កាន់​អ្នក​វិញ។…

Uygh
ប្លែកៗ

ទេវតា​ទ្រព្យ​ហុច​សំណាង​ដល់​ដៃ ប្រុស​ស្រី​កើត​ឆ្នាំ​ ៤ ចាំ​ទទួល​ពរជ័យ​បិទ​ខែ ២៤-៣០ វិច្ឆិកា

តាម​ជើង​លេខ​បាន​កំណត់​មក​ហើយ នៅ​រយៈ​កាល​មួយ​សប្តាហ៍​ចុង​ក្រោយ​នៃ​ខែ​វិច្ឆិកា រាប់​ចាប់​ពី​ថ្ងៃ​ទី ២៤ ដល់ ៣០ មាន​អ្នក​កើត​ឆ្នាំ​ចំនួន ៤ ដូច​ទេវតា​ទ្រព្យ​ហុច​សំណាង​ដល់​ដៃ ម្ល៉េះ​ហើយ​ស៊ែៗ​ចេញ​ដើម្បី​ត្រៀម​ទទួល​យក​ពរជ័យ៖ អ្នក​កើត​ឆ្នាំ​រកា – មាន់ លាភ​ធំ​ចាំង​ចូល​មក​ក្នុង​ជីវិត នាំ​ឲ្យ​ដិត​ជាប់​តែ​រឿង​ល្អ សំណាង​កម្រ​កើត​មាន ង៉ូវហេង​ឡើង​ខ្ពស់​ល្អ​ណាស់ នា​ចន្លោះ​ពេលវេលា​មួយ​អាទិត្យ​ពេញ​ខាង​មុខ។ លុយ​កាក់​ក៏​សម្បូរ​ហូរហៀរ ជៀស​អស់​មា​សត្រូវ​មក​ពី​ទី​ជិត​ឆ្ងាយ ជួប​តែ​រឿង​សប្បាយ ជួប​តែ​លាភ​ជ័យ​ដល់​មហា​ឆ្នាំ​សំណាង គឺ​ឆ្នាំ​រកា។ ក្នុង​រង្វង់​ពេលវេលា​ ៧ ​ថ្ងៃ រាប់​ពី​ថ្ងៃ​ទី ២៤ ដល់ ៣០ ​វិច្ឆិកា អ្នក​កើត​ឆ្នាំ​រកា…

Tyyt
ប្លែកៗ

ស៊យ​ចេញ​ឆ្ងាយ សប្បាយ​ចូល ចំណូល​ឡើង​ទ្វេ​ដល់​ម្ចាស់​ឆ្នាំ ៤ ​ថ្ងៃ​សៅរ៍-អាទិត្យ​នេះ

អ្នក​កើត​ឆ្នាំ​ទាំង ៤ នេះ នឹង​មាន​រាសី​ឡើង​ខ្ពស់​ត្រដែត ចំ​ពេលវេលា​ថ្ងៃ​ចុង​សប្តាហ៍ ទី ២៦/២៧ ​វិច្ឆិកា​ខាង​មុខ។ ទៅ​មើល​បន្តិច តើ​មាន​ឆ្នាំ​របស់​អ្នក ឬ​មនុស្ស​ដែល​អ្នក​ស្គាល់​ខ្លះ​ដែរ​ទេ? អ្នក​កើត​ឆ្នាំ​ឆ្លូវ – គោ ប្រាក់​ចំណូល​នឹង​មាន​ការ​ហូរ​ចូល​គ្រប់​ច្រក​ល្ហក សេចក្ដី​សុខ​សប្បាយ ​ក៏​នឹង​មាន​រាល់​ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ នា​វេលា​ចុង​សប្ដាហ៍​ខាង​មុខ។ ទោះ​ជា​យ៉ាង​ណា ម្ចាស់​ឆ្នាំ​ឆ្លូវ ត្រូវ​រាង​សកម្ម ខិតខំ​ខ្លាំង​បន្តិច ជា​រួម​កុំ​សោះអង្គើយ ដោយ​ទាមទារ​ឲ្យ​រវៀសរវៃដៃជើង​ ទើប​អាច​កើប​ទ្រព្យ​ធំ​ទាំង​អស់​ខាង​មុខ​បាន។ អំពី​ទំនាក់ទំនង​មិត្តភាព​ក្តី ស្នេហា​ក្តី នឹង​មាន​គេ​មក​យល់​ចិត្ត យល់​ពី​បញ្ហា​ដែល​អ្នក​បាន​ជួប​ប្រទះ ជា​រួម ១០០ ឆ្នាំ​ប្រហែល​រក​មិន​បាន​ផង…

New Copy
ប្លែកៗ

អនាគតគ្មានថ្ងៃក្រទេ! ឆ្នាំទាំង ៤ លាភសំណាងពេញខ្លួន ២០២៣ រាសីល្អ គ្មានផ្លូវក្រឡើយ

ឈានចូលឆ្នាំ ២០២៣ មានឆ្នាំសំណាង ៤ នឹងសម្រេចបានសមិទ្ធផលជាច្រើន និងក្លាយជាអ្នកមានបំផុត។ ១. ឆ្នាំមមែ ក្នុងចំណោមឆ្នាំដែលអំណោយផលបំផុតក្នុងឆ្នាំ ២០២៣ អ្នកដែលកើតក្នុងឆ្នាំពពែគួរតែជាប់ចំណាត់ថ្នាក់លេខ ១ ។ រាសី​ទូទៅ​របស់​អ្នក​ពពែ​ចូលដល់​ឆ្នាំ​ ២០២៣ ល្អ​អនាគតភ្លឺចែងចាំង​។ ការងារ អ្នកដែលកើតក្នុងឆ្នាំពពែ មានលាភ មានជ័យ គណនាបានច្រើន ឆ្នាំ ២០២៣ មិនថាធ្វើអ្វីក៏ល្អ រលូន ថែមទាំងមានឱកាសឡើងឋានន្តរស័ក្តិ និងឡើងប្រាក់ខែផងដែរ។ ជាការពិតណាស់ តួនាទី និងទំនួលខុសត្រូវមានទំនាក់ទំនងគ្នាយ៉ាងខ្លាំង តួនាទីកាន់តែខ្ពស់ បន្ទុកនៃការទទួលខុសត្រូវកាន់តែធំ។…

New Copy
ប្លែកៗ

លាភខែធ្នូ! ឆ្នាំទាំង ៤ ជាប់ឈ្មោះក្នុងបញ្ជីទេវតាទ្រព្យ កើបលុយចុងឆ្នាំបានច្រើនជាងគេ

តាមការទស្សន៍ទាយជោគជតាក្នុងខែធ្នូ ខាងមុខនេះ អ្នកកើតក្នុងឆ្នាំទាំង ៣ ខាងក្រោម នឹងទទួលបានសេចក្តីសុខ ជោគជ័យក្នុងការងារ ជាពិសេសគឺលើរឿងលុយកាក់ រួចផុតពីទុក្ខលំបាក លែខ្វះខាតអ្វីទៀតហើយ។ ១. ឆ្នាំឆ្លូវ អ្នក​កើត​ឆ្នាំ​ឆ្លូវ មាន​ចរិត​រស់រវើក សុភាព​រាបសារ និង​មាន​ទំនាក់ទំនង​ល្អ​ជាមួយមនុស្សជុំវិញខ្លួន។ មនុស្សឆ្នាំគោមាន​ជំនាញ និង​មាន​លក្ខខណ្ឌ​កំណត់​ទុកជាមុន​បាន​ល្អ ដូច្នេះ​ហើយ​វា​ពិបាក​នឹង​ខ្វល់ខ្វាយ​អំពី​អ្វី​ដែល​ត្រូវ​បរិភោគ និង​អ្វី​ដែល​ត្រូវ​ពាក់។ ចូល​ដល់​ខែ​ចុង​ឆ្នាំ​ ២០២២ អ្នកឆ្នាំនេះ​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ ជា​ពិសេស​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​។ អ្នកនឹងអាចជួបឱកាសវិនិយោគល្អ ដើមទុន និងទំនាក់ទំនងអភិវឌ្ឍយ៉ាងឆាប់រហ័ស។ បើ​ចេះ​ចាប់​យក​ឱកាស​នោះ គោ​នឹង​បើក​ជំពូក​ថ្មី​ក្នុង​ជីវិត។ នេះ​ជា​ពេល​វេលា​ដែល​អ្នក​មាន​ឱកាស​បញ្ច្រាស​ចរន្ត​ដោយ​ជោគជ័យ។ ដោយការពេញចិត្តពីព្រះនៃទ្រព្យ អ្នកនឹងមានជីវិតហិរញ្ញវត្ថុរឹងមាំ…

Fdfg
ប្លែកៗ

មហា​ឆ្នាំ​ទ្រព្យ​ទាំង ៤ ដួង​រាសី​ភ្លឺ​ចាំង​នៅ​ខែ​ធ្នូ លុយ​ចូល​ធូរ​នៅ​ខែ​មករា បើក​ឆាក​ឆ្នាំ​ថ្មី

ឆ្នាំ​ខាល ២០២២ នៅ​សេសសល់​តែ​រយៈ​ពេល​ជាង​មួយ​ខែ​ទៀត​ប៉ុណ្ណោះ ក៏​នឹង​ត្រូវ​ផ្លោះ​ចូល​ទៅ​កាន់​ទំព័រ​ឆ្នាំ​ថ្មី ជា​ឆ្នាំ​ថោះ ២០២៣។ តាម​ជើង​លេខ​ទស្សន៍ទាយ​ពេល​ចុង​ក្រោយ អ្នក​កើត​ឆ្នាំ​ទាំង ៤ ខាង​ក្រោម នឹង​មាន​ដួង​រាសី​ភ្លឺ​ចាំង​នៅ​ខែ​ធ្នូ ហើយ​លុយ​ហូរ​ចូល​ធូរ​នៅ​ខែ​មករា ពោល​ពេញ ៦០ ​ថ្ងៃ សុទ្ធ​តែ​ជា​ថ្ងៃ​ល្អ ខែ​ល្អ៖ អ្នក​កើត​ឆ្នាំ​ថោះ – ទន្សាយ មិន​ថា​ទំព័រ​ចុងក្រោយ​នៃ​ឆ្នាំ ២០២២ និង​បើក​ទំព័រ​ថ្មី ២០២៣ ម្ចាស់​ឆ្នាំ​ថោះ សុទ្ធ​តែ​នឹង​អាច​ជួប​ង៉ូវ​ហេង ទទួល​បាន​ភាព​ស្រស់ស្រាយ និង​ស្នាម​ញញឹម​ជាប់​ជានិច្ច។ ពន្លឺ​នៃ​ដួង​រាសី​បំភ្លឺ តាំង​ពី​ព្រឹក​ទល់​ព្រលប់ សឹង​រៀងរាល់​ថ្ងៃ ក៏​ជា​ហេតុ​នាំ​ឲ្យ…

Fddf
ប្លែកៗ

ជ្រើសរើស​សំបកគុជខ្យងមួយ ដើម្បី​ដឹង​ថាឆ្នាំ ២០២៣ មានអ្វីកំពុងរង់ចាំអ្នក?

តើ​អ្នក​រំពឹង​ចង់​បាន​អ្វី​ខ្លះ​សម្រាប់​ជីវិត​នៅ​ឆ្នាំ ២០២៣ ខាងមុខ? តាមរយៈពេលវេលាដូចបានបង្ហាញ សេសសល់តែជាង ៤០ ថ្ងៃទៀតប៉ុណ្ណោះ នឹងរំកិលចូលទំព័រឆ្នាំថ្មីហើយ។ មក​ធ្វើ​ការ​តេស្ត​បែប​វិទ្យាសាស្រ្ត ចូរ​ជ្រើសរើស​នូវ​សំបកគុជខ្យងមួយ ​ក្នុង​ចំណោគុជខ្យង​ទាំង ៣ ដើម្បី​ដឹង​ថា តើ​មាន​អ្វី​កំពុង​រង់ចាំ​អ្នក​នៅ​ពេល​ខាង​មុខ​? សំបកគុជខ្យងទី ១ ឆ្នាំ ២០២៣ ខាងមុខ នឹង​នាំ​មក​នូវ​ថាមពល​វិជ្ជមាន​ជួយ​ឲ្យ​ជីវិត​អ្នក​ល្អ​ប្រសើរ​ច្រើន។ ទាំង​ក្នុង​ទំនាក់ទំនង​ស្នេហា មិត្តភក្តិ ឬ​ជាមួយ​គ្រួសារ គឺ​មាន​ភាព​ល្អ​ជាង​មុន ហើយ​បើ​មាន​ស្នាម​របួស​ចាស់ ក៏​នឹង​ត្រូវ​បាន​ព្យាបាល​វិល​មក​រក​ភាព​ប្រក្រតី​វិញ។ ជីវិត​នៅ​ផ្នែក​ហិរញ្ញវត្ថុ​ក៏​កាន់​តែ​ប្រសើរ​ឡើង​ដូច​គ្នា តែ​ត្រូវ​ចាំ​អ្នក​ត្រូវ​ប្រកាន់ខ្ជាប់​ការ​អភិវឌ្ឍ​ខ្លួន​ឯង ដោយ​មិន​ត្រូវ​បោះបង់​នៅ​ពេល​នេះ​ឡើយ។ មួយ​ទៀត​ចូរ​លុប​បំបាត់​នូវ​ការ​គិត​បែប​ទុទ្ទិដ្ឋិនិយម​ចេញ​ពី​ខ្លួន ហើយ​ជា​ពិសេស​ភាព​ខ្ជិលច្រអូស​ក៏​ដូច្នោះ​ដែរ។ សំបកគុជខ្យងទី…

Trrt
ប្លែកៗ

ជ្រើសសន្លឹកបៀរមួយ ដើម្បីទទួលបានសារដ៏ល្អ សម្រាប់ថ្ងៃសំណាង ២២/១១/២២

ជីវិតយើងពេលខ្លះប៊ិះតែសម្រេចរឿងអ្វីមួយបានទៅហើយ តែវាក៏មានបញ្ហាមករាំងស្ទះត្រឹមពាក់កណ្តាលទី ដែលខ្លះសឹងតែរកដំណោះស្រាយគ្មាន នាំឲ្យអស់សង្ឃឹមលែងចង់បន្តទៅមុខ។ យ៉ាងណាគ្រប់យ៉ាងអ្នកមិនគួរបញ្ចប់ដោយងាយពេកនោះទេ ព្រោះផ្លូវដែលយើងបានឆ្លងកាត់កន្លងមកវាឆ្ងាយណាស់ទៅហើយ។ ក្នុងអត្ថបទនេះ សូមអ្នកជ្រើសរើសសន្លឹកបៀរមួយក្នុងចំណោមសន្លឹកទាំង ៣ ដើម្បីទទួលយកសារណែនាំដ៏ល្អបំផុតសម្រាប់ជីវិតរបស់អ្នក នៅថ្ងៃស្អែកជាថ្ងៃល្អ ២២/១១/២២ តទៅ៖ សន្លឹកបៀរទី ១ អ្នកជាមនុស្សដែលមើលទៅកាន់ពិភពខាងក្រៅ ដោយការគិតវិជ្ជមាន ហើយរមែងមើលឃើញពីភាពស្រស់ស្អាតពិតប្រាកដរបស់វា។ អ្នកមានទំនួលខុសត្រូវខ្ពស់ មិនខ្លាចនឹងការប្រឈមមុខជាមួយបញ្ហានោះទេ។ ប៉ុន្តែអ្វីដែលអ្នកកំពុងប្រឈមពេលនេះ គឺអតុល្យភាពនៃជីវិត គឺការដែលអ្នកភ្លេចថាខ្លួនឯងជាខ្លួនឯង ហើយបណ្តែតបណ្តោយខ្លួនទៅតាមបរិយាកាសនៅជុំវិញខ្លួន រហូតពេលខ្លះទាញឲ្យអ្នកមានអារម្មណ៍ថាធុញទ្រាន់ តប់ប្រមល់ ភ្លេចគិតអស់អ្វីដែលអ្នកធ្លាប់បានសម្រេចនិងជោគជ័យកន្លងមក។ ពេលនេះចូរព្យាយាមស្រលាញ់ខ្លួនឯងឲ្យបានច្រើន លើកទឹកចិត្តខ្លួនឯងឲ្យបានច្រើនដើម្បីបន្តដំណើរជីវិតទៅមុខទៀត។ សន្លឹកបៀរទី ២ អ្នកជាមនុស្សដែលស្រលាញ់សេរីភាព…

Untitled 1iuiu
ប្លែកៗ

លាភ​ចូល​កាត់​ព្រឹក ដឹក​សំណាង​ដល់​ផ្ទះ ២២/១១/២២ ម្ចាស់​ឆ្នាំ​ទាំង ៥ ​រាសី​ឡើង​ខ្លាំង​ណាស់

ស្អែក​ជា​ថ្ងៃ​ល្អ ថ្ងៃ​លាភ​ថ្ងៃ​ជ័យ មហា​ឆ្នាំ​ទាំង ៥ ដូច​បង្ហាញ​ខាង​ក្រោម នឹង​មាន​លាភ​ចូល​កាត់​ព្រឹក​ទល់​ព្រលប់ ហើយ​សំណាង​ដូច​មាន​គេ​ដឹក​ដល់​ផ្ទះ។ ក្រឡេក​ទៅ​មើល​បន្តិច​នៅ​ខាង​ក្រោម តើ​មាន​ឆ្នាំ​របស់​អ្នក​ដែរ​ទេ? អ្នក​កើត​ឆ្នាំ​ថោះ – ទន្សាយ លាភ​តូច​លាភ​ធំ ដល់​វេលា​ហូរ​ចូល​មក​ដល់​ហើយ រួច​កិច្ច​ការងារ​របរ​រកស៊ី​អ្វី ក៏​នឹង​សម្រេច​ជា​ផ្លែ​ជា​ផ្កា​ដូច​សេចក្តី​ប្រាថ្នា។ លទ្ធផល​ដែល​ទទួល​បាន សឹង​តែ​ហួស​ការ​រំពឹង​ទុក​ទៀត​ផង សម្រាប់​ម្ចាស់​ឆ្នាំ​ថោះ ចាប់​ពី​បើក​ភ្នែក​ចូល​ព្រឹក​ថ្ងៃ​សំណាង ២២ ខែ ១១ ឆ្នាំ ២២ ស្អែក​នេះ​ត​ទៅ​មុខ។ អ្នក​កើត​ឆ្នាំ​មមែ – ពពែ រី​ឯ​ម្ចាស់​ឆ្នាំ​មមែ រាសី​ក៏​នឹង​ឡើង​ខ្ពស់​ត្រដែត ប្រកប​កិច្ច​ការងារ​អ្វី…