
សៅរ៍-អាទិត្យ ៣/៤ ធ្នូ ម្ចាស់ឆ្នាំ ៤ រាសីអណ្ដែតលើសំពៅមាស លុយចូលជុំទិស
តាមក្បួនហោរាសាស្រ្តសម្រាប់ចុងសប្តាហ៍ថ្ងៃសៅរ៍-អាទិត្យនេះ រាប់ថ្ងៃទី ៣/៤ ធ្នូ បានកំណត់មកថា អ្នកកើតឆ្នាំទាំង ៤ នឹងមានរាសីឡើងខ្ពស់ត្រដែត ដូចអណ្តែតលើសំពៅមាស អាចនាំឲ្យពួកគេមានទ្រព្យ មានមាសហូរចូលជុំទិស៖ អ្នកកើតឆ្នាំជូត – កណ្តុរ នៅចុងសប្តាហ៍ខាងមុខនេះ អ្នកកើតឆ្នាំជូត នឹងមានលាភចូលច្រើន ឱកាសមកបន្តកន្ទុយគ្នា ចាំតែពួកគេចាប់បានឬមិនបានទេតើ។ យ៉ាងណាក៏មានរឿងរ៉ាវដែលម្ចាស់ឆ្នាំជូត ត្រូវប្រយ័ត្នបន្តិចដែរ នោះការនិយាយស្តី។ ទោះជាយ៉ាងណា ដោយសារលាភគ្របលើគ្រោះ ក៏នាំឲ្យម្ចាស់ឆ្នាំជូត នឹងទទួលបានសំណាងល្អធំជាងសំណាងអាក្រក់ ហើយពួកគេងាយនឹងទទួលបានឱកាសឡើងតំណែងថ្មី បើអ្នករកស៊ី បានរកឃើញផលចំណេញខ្ពស់ជាងមុន។ អ្នកធ្វើជំនួញសុចរិត ដែលមានផែនការណ៍ច្បាស់លាស់ល្អិតល្អន់តាំងពីដើមផង រំពឹងនឹងអាចឃើញផ្លែផ្កាជោគជ័យក្រាស់ក្រែលនៅចន្លោះពេលនេះ។…




















