បើកសន្លឹកបៀរមួយ ដើម្បីលាតត្រដាងពីទុក្ខសោកដែលអ្នកកំពុងជួបនៅដំណាច់ខែវិច្ឆិកានេះ

1 Huong Bងថnh Hd 1
ការផ្សាយពាណិជ្ជកម្ម

ឆ្លងកាត់ខែវិច្ឆិកា កៀកនឹងបញ្ចប់ផ្លាស់ចូលខែថ្មីហើយ តើអ្នកបានជួបរឿងមិនសប្បាយចិត្តអ្វីខ្លះ? ពេលខ្លះអ្នកព្យាយាមលាក់បាំងអារម្មណ៍ មិនចង់ចែករំលែកវាទៅនរណាឡើយ ប៉ុន្តែតាមរយៈអត្ថបទនេះ សូមអ្នកជ្រើសរើសរូបភាពមួយ ហើយយើងនឹងចូលរួមចំណែកដឹងលឺពីបញ្ហារបស់អ្នក រួចក៏ជូនពរឲ្យអ្នកជួបតែរឿងថ្មី រឿងល្អនៅខែបន្ទាប់ផង៖

សន្លឹកបៀរទី ១ ការសម្រេចចិត្តដ៏លំបាក

ការផ្សាយពាណិជ្ជកម្ម
1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ពេលវេលានៃជីវិតមនុស្សយើងម្នាក់ៗសុទ្ធតែជួបគ្នា នោះគឺការ “សម្រេចចិត្ត”។ ពិតណាស់ការសម្រេចចិត្តពេលខ្លះពិបាកធ្វើទៅបានណាស់ មិនដឹងថាគួរដើរតាមបេះដូង ឬដើរតាមខួរក្បាល ព្រោះការសម្រេចចិត្តនីមួយៗសុទ្ធតែជះឥទ្ធិពលដល់ជោគវាសនារបស់យើង។

សន្លឹកបៀរទី ២ ភាពសោកសៅ

ការផ្សាយពាណិជ្ជកម្ម
2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ភាពសោកសៅនរណាក៏កើតមានដែរ តែគ្រាន់តែបញ្ហាខុសៗគ្នា។ សម្រាប់អ្នកផ្ទាល់កុំតក់ក្រហល់នឹងការរកដំណោះស្រាយខ្លាំងពេក បញ្ហាខ្លះវាត្រូវការពេលវេលា មិនសុទ្ធតែអាចដោះស្រាយភ្លាមៗបានទាំងអស់នោះទេ។

មួយផ្សេងទៀតអ្នកមិនអាចប្រាថ្នាគ្រប់យ៉ាងឲ្យស្ថិតនៅចំណុចកំពូល ឬល្អឥតខ្ចោះទាំងអស់បានឡើយ រឿងខ្លះអ្នកគួរតែសម្របតាម ព្រោះវាជាច្បាប់របស់ធម្មជាតិ ដែលគ្មាននរណាកែប្រែបាន។

ការផ្សាយពាណិជ្ជកម្ម

សន្លឹកបៀរទី ៣ បញ្ហាស្នេហា

3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

សម្រាប់អ្នកដែលមានស្នេហា ត្រឹមជាសង្សារ អ្នកហាក់កំពុងតែលាក់បាំង មិនទាន់ប្រកាសជាផ្លូវការ ដែលហាក់នាំឲ្យអ្នកមានអារម្មណ៍ថារងសម្ពាធ ហើយពេលខ្លះវាក្លាយជាបញ្ហារកាំរកូសនឹងគ្នាទៅវិញ។

ការផ្សាយពាណិជ្ជកម្ម

បើក្នុងទំនាក់ទំនងជាប្តីប្រពន្ធទៅហើយនោះ អ្នកហាក់មានការទាស់ចិត្តនឹងពេលវេលាសម្រាប់ខ្លួនឯង ដែលមិនសូវមានពេលគ្រប់គ្រាន់សម្រាប់គ្រួសារ។ តាមពិតទៅអ្នកចង់ខ្លាំងណាស់ តែអ្នកមិនទាន់អាចបែងចែកពេលវេលាសម្រាប់គ្រួសារច្រើននោះឡើយនៅពេលនេះ។

សន្លឹកបៀរទី ៤ បញ្ហាលុយកាក់

ការផ្សាយពាណិជ្ជកម្ម
4
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ហិរញ្ញវត្ថុជាអ្វីដែលអ្នកកំពុងប្រឈមនៅពេលនេះ ដោយការចំណាយពេលនេះធំជាងចំណូលដែលទទួលបាន ហើយបញ្ហាក៏ពិបាកនឹងដោះស្រាយបានភ្លាមៗដែរ។

យ៉ាងណាយើងលើកទឹកចិត្តអ្នក ឲ្យបន្តភាពរឹងប៉ឹងនិងគោលជំហរច្បាស់លាស់ មិនយូរទេ បន្តិចទៀតនេះ អ្នកនឹងជួបរឿងល្អ ដោយមានគេទាក់ទងរឿងការងារ រឿងជំនួញ អាចឲ្យអ្នកទទួលបានផលចំណេញពីពួកគេឆាប់ៗ៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

ការផ្សាយពាណិជ្ជកម្ម