គ្រប់​ទឹក! ពេញ ១០ ​ថ្ងៃ ដើម​ខែ​ថ្មី​ធ្នូ អ្នក​កើត​ឆ្នាំ​ទាំង ៣ នឹង​មាន​លុយ​ចាយ​មិន​ខ្វះ

Ghhg
ការផ្សាយពាណិជ្ជកម្ម

១០ ថ្ងៃដំបូង នៃខែធ្នូ រាប់ពីថ្ងៃនេះតទៅ គឺនឹងក្លាយជាពេលវេលានាំលាភ និងការកើតមានរាសីខ្ពស់ត្រដែតសម្រាប់អ្នកកើតឆ្នាំទាំង ៣ ដូចបង្ហាញខាងក្រោម៖

អ្នកកើតឆ្នាំខាល – ខ្លា

ការផ្សាយពាណិជ្ជកម្ម
1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជាពេលវេលាផ្លាស់ប្តូរជោគវាសនារបស់អ្នក ដោយក្នុងកំឡុងប៉ុន្មានថ្ងៃខាងមុខ អ្នកនឹងលែងសូវខ្វល់ពីរឿងប្រាក់កាក់ហើយ ពោលគឺអ្នកនឹងឃើញឱកាសថ្មីក្នុងការទទួលបានផលចំណេញ ឬជាប្រភពចំណូលថ្មីសម្រាប់អ្នកលើសពីការរកបាននៅពេលបច្ចុប្បន្ន។

អ្នកកើតឆ្នាំខាល ជាមនុស្សដែលមានទំនុកចិត្តខ្ពស់ ហើយរមែងទទួលបានការស្រលាញ់រាប់អាន និងជឿទុកចិត្តពីដៃគូសហការ ក៏ដូចជាមនុស្សនៅជុំវិញខ្លួន ដែលមួយជីវិតនេះរមែងជួយឲ្យពួកគេមានលាភឡើងច្រើនជាងចុះ។

ការផ្សាយពាណិជ្ជកម្ម

អ្នកកើតឆ្នាំច – ឆ្កែ

2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ចូលដើមខែថ្មីនេះ គឺជាពេលអំណោយផលសម្រាប់អាជីវកម្មនិងការងាររបស់អ្នកកើតឆ្នាំច។ អ្នកអាចនឹងត្រូវបានដំឡើងឋានៈមុខងារ ក៏ដោយសារតែការខិតខំរបស់អ្នកកន្លងមក។ ថ្នាក់លើរបស់អ្នកក៏បានមើលឃើញពីទេពកោសល្យនិងសមត្ថភាពពិតរបស់អ្នក។

ការផ្សាយពាណិជ្ជកម្ម

តែយ៉ាងណានៅកំឡុងពេល ១០ ថ្ងៃបន្ទាប់ នៅទំនាក់ទំនងស្នេហាអ្នកអាចមានការទាស់ពាក្យ ទាស់សម្តីនឹងដៃគូបន្តិច តែត្រូវចាំអ្នកត្រូវមានការអត់ធ្មត់ អត់ធន់ឲ្យបានខ្ពស់ ព្រោះដៃគូរបស់អ្នកបច្ចុប្បន្ន ជាមនុស្សដែលពិបាកនឹងរកបាន។

អ្នកកើតឆ្នាំឆ្លូវ – គោ

ការផ្សាយពាណិជ្ជកម្ម
3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជាពេលវេលាជោគជ័យសម្រាប់អ្នកកើតឆ្នាំឆ្លូវ ហើយភាគច្រើនពួកគេជាមនុស្សស្ងាត់ស្ងៀម តែជ័យជម្នះក្នុងជីវិតបានរំលេចមកក្នុងពេលនេះហើយ។

តាមក្បួនហោរាសាស្រ្តក៏បានទស្សន៍ទាយមកថា អ្នកកើតឆ្នាំឆ្លូវ ពេលចុងក្រោយនេះហាក់ដូចជាមានវិញ្ញាណល្អ តាមចាំជួយគ្រប់ពេលគ្រប់វេលា ជាហេតុនាំឲ្យគេបញ្ចៀសរឿងអាក្រក់ ហើយជួបតែរឿងល្អច្រើន។ ជោគជតារាសីសម្រាប់ចុងសប្តាហ៍ថ្មីនៃអ្នកកើតឆ្នាំគោ អាចធានាបាននឹងប្រមូលលុយបានច្រើន ហើយការវិយោគនានាកន្លងមកក៏ដល់ពេលកើបផលចំណេញហើយដែរ៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

ការផ្សាយពាណិជ្ជកម្ម