តាមក្បួនហោរាសាស្រ្តសម្រាប់ចុងសប្តាហ៍ថ្ងៃសៅរ៍-អាទិត្យនេះ រាប់ថ្ងៃទី ៣/៤ ធ្នូ បានកំណត់មកថា អ្នកកើតឆ្នាំទាំង ៤ នឹងមានរាសីឡើងខ្ពស់ត្រដែត ដូចអណ្តែតលើសំពៅមាស អាចនាំឲ្យពួកគេមានទ្រព្យ មានមាសហូរចូលជុំទិស៖
អ្នកកើតឆ្នាំជូត – កណ្តុរ

នៅចុងសប្តាហ៍ខាងមុខនេះ អ្នកកើតឆ្នាំជូត នឹងមានលាភចូលច្រើន ឱកាសមកបន្តកន្ទុយគ្នា ចាំតែពួកគេចាប់បានឬមិនបានទេតើ។ យ៉ាងណាក៏មានរឿងរ៉ាវដែលម្ចាស់ឆ្នាំជូត ត្រូវប្រយ័ត្នបន្តិចដែរ នោះការនិយាយស្តី។
ទោះជាយ៉ាងណា ដោយសារលាភគ្របលើគ្រោះ ក៏នាំឲ្យម្ចាស់ឆ្នាំជូត នឹងទទួលបានសំណាងល្អធំជាងសំណាងអាក្រក់ ហើយពួកគេងាយនឹងទទួលបានឱកាសឡើងតំណែងថ្មី បើអ្នករកស៊ី បានរកឃើញផលចំណេញខ្ពស់ជាងមុន។ អ្នកធ្វើជំនួញសុចរិត ដែលមានផែនការណ៍ច្បាស់លាស់ល្អិតល្អន់តាំងពីដើមផង រំពឹងនឹងអាចឃើញផ្លែផ្កាជោគជ័យក្រាស់ក្រែលនៅចន្លោះពេលនេះ។
អ្នកកើតឆ្នាំឆ្លូវ – គោ

នៅឆ្នាំ ២០២២ ម្ចាស់ឆ្នាំឆ្លូវ ប្រហែលបានឆ្លងផ្កាយគ្រោះម្តងហើយ តែយ៉ាងណាផ្កាយនាំសំណាង ក៏បានវិលចូលមកដល់ជីវិតរបស់ពួកគេជាថ្មីវិញដែរ នៅពេលបន្តិចទៀតនេះ។
ម្ចាស់ឆ្នាំឆ្លូវ ឬគោ ជាមនុស្សមានទេពកោសល្យ សមត្ថភាពស្រាប់ហើយ ដោយក៏រមែងទទួលបានការកោតសរសើរពីក្រុមការងារ និងអ្នករាប់អានជាបន្តបន្ទាប់ដែរ ដោយពួកគេរង់ចាំតែសំណាងធ្លាក់មកប៉ុណ្ណោះ ព្រោះអីការខិតខំ ឆន្ទៈគឺបានបញ្ចេញអស់តាំងពីដំបូង។
ចូលរួមអបអរសម្រាប់ម្ចាស់ឆ្នាំឆ្លូវ រាសីអ្នកកំពុងឡើងខ្ពស់ណាស់នៅខែធ្នូនេះ ហើយដំណាក់កាលនៅដើមខែ បើអ្នកមិនខ្ជិល ហើយស៊ូបន្តទៀត នោះអ្នកចាំតែមើលទៅ លាភធំនឹងបង្ហាញមកក្នុងជីវិត ដោយមិនដឹងខ្លួន។
អ្នកកើតឆ្នាំមមី – សេះ

ម្ចាស់ឆ្នាំមមី នៅចុងសប្តាហ៍ថ្មីនឹងមានរាសីឡើងខ្ពស់ត្រដែត ដោយវាគួបផ្សំនឹងសមត្ថភាពដែលពួកគេមានពីដំបូងផង។ មនុស្សនេះ អាចបោះជំហានរាងយឺត ប៉ុន្តែមួយជំហានៗរបស់ពួកគេ គឺវិភាគ មើលគ្រប់ជ្រុងអស់ហើយ មិនងាយឲ្យកើតមានកំហុសឡើយ។
ឱកាសបង្កើនទ្រព្យ បង្កើនចំណូលលើសពីខ្ទង់ដែលទទួលបានជាប្រចាំ គឺឈានចូលមកដល់ហើយសម្រាប់ម្ចាស់ឆ្នាំមមីនៅពេលដ៏ខ្លីខាងមុខ។ ឆ្លៀតពេលវេលានេះ ចូរបន្ថែមក្បួនសន្សំសំចៃឲ្យបានល្អផង។
អ្នកកើតឆ្នាំកុរ – ជ្រូក

ជាពេលវេលាជោគជ័យសម្រាប់អ្នកកើតឆ្នាំកុរ ហើយភាគច្រើនពួកគេជាមនុស្សស្ងាត់ស្ងៀម តែជ័យជម្នះក្នុងជីវិតបានរំលេចមកក្នុងពេលនេះហើយ។
តាមក្បួនហោរាសាស្រ្តក៏បានទស្សន៍ទាយមកថា អ្នកកើតឆ្នាំកុរពេលចុងក្រោយនេះហាក់ដូចជាមានវិញ្ញាណល្អ តាមចាំជួយគ្រប់ពេលគ្រប់វេលា ជាហេតុនាំឲ្យគេបញ្ចៀសរឿងអាក្រក់ ហើយជួបតែរឿងល្អច្រើន។ ជោគជតារាសីសម្រាប់រយៈពេល ២ ថ្ងៃខាងមុខ នៃអ្នកកើតឆ្នាំកុរ អាចធានាបាននឹងប្រមូលលុយបានច្រើន ហើយការវិយោគនានាកន្លងមកក៏ដល់ពេលកើបផលចំណេញហើយដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

