
ជ្រើសរើសសន្លឹកបៀរមួយ តើផ្លូវក្នុងចង់បង្ហាញអ្វីមកកាន់អ្នក នៅពាក់កណ្តាលខែនេះ
អារម្មណ៍ពីខាងក្នុង ឬយើងនិយមហៅថា ផ្លូវក្នុង ពេលខ្លះតែងតែប្រាប់យើងនូវរឿងអ្វីមួយដែលយើងមិនដឹងជាមុន ដើម្បីឲ្យយើងធ្វើការត្រៀមខ្លួន ឬធ្វើការអនុវត្តក្នុងគោលដៅឆ្ពោះទៅរកភាពជោគជ័យ។ ក្នុងអត្ថបទនេះ ចូរអ្នកជ្រើសរើសនូវសន្លឹកបៀរមួយ ដើម្បីដឹងថាតើផ្លូវក្នុងចង់ប្រាប់អ្វីមកកាន់អ្នក? សន្លឹកបៀរទី ១ ចូរអ្នកឈរខ្ជះខ្ជាយពេលវេលាជាមួយមនុស្សដែលសម្លឹងឃើញតែប្រយោជន៍ពីអ្នកតទៅទៀត ហើយចូរយកចិត្តទុកដាក់ចំពោះនរណាដែលគេស្មោះត្រង់នឹងអ្នកពិតប្រាកដ។ កុំព្យាយាមបំពេញអារម្មណ៍អ្នកដទៃ រហូតដល់បាត់បង់ក្តីសុខសម្រាប់ខ្លួនឯង ព្រោះក្តីសុខពិតគឺជាអ្វីដែលកើតចេញពីខ្លួនយើង មិនមែនស្ថិតនៅលើមាត់របស់គេនោះទេ។ សន្លឹកបៀរទី ២ សូមសរសើរអ្នកនៅភាពស្ងៀមស្ងាត់ និងការយកចិត្តទុកដាក់ចំពោះខ្លួនឯង ដែលអ្នកមានកន្លងមក។ មិនថាមានបញ្ហាអ្វីក៏ដោយ អ្វីដែលអ្នកត្រូវការគឺភាពស្ងៀមស្ងាត់បន្តិច ដើម្បីយកពេលនោះទៅគិត និងរកដំណោះស្រាយ ហើយចម្លើយក៏តែងតែចេញមក។ ចូរចាំថា ដាក់ខ្លួនឯងជាអាទិភាព កុំគិតពីសុខទុក្ខអ្នកដទៃខ្លាំងពេក ជួយខ្លួនឯងឲ្យរួចសិន សឹមជួយអ្នកដទៃពេលក្រោយ។…




















