បើតាមហោរាសាស្ត្រចិនសែទស្សន៍ទាយឃើញថា នៅរយៈពេល ៧ ថ្ងៃ នៃសប្តាហ៍ថ្មី រាប់ពីថ្ងៃចន្ទទី ៥ ចាំងចូលដល់ថ្ងៃអាទិត្យទី ១១ ធ្នូ មហាឆ្នាំទាំង ៤ ដូចបង្ហាញតទៅនេះ នឹងដូចទទួលបានសំណាងពីអតីតជាតិ បុកលុយបុកលាភសៀតពេញហោប៉ៅ៖
អ្នកកើតឆ្នាំខាល – ខ្លា

កើបបានលុយ កើបបានលាភ ជោគជ័យហូរចូលហូរហៀរ រាសីម្ចាស់ឆ្នាំខាល នៅរយៈកាលពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ សុទ្ធតែជាថ្ងៃមាសក្រហមចូលចាំងមកក្នុងជីវិត។ បើអស់លោកអ្នកមានគំនិតចង់ផ្លាស់ប្តូរ ឬសាកល្បងអ្វីមួយ គួរតែធ្វើនៅពេលវេលាថ្ងៃនេះតទៅ ព្រោះជើងលេខបញ្ជាក់មកថា ងាយនឹងកើតផល ងាយនឹងផ្តល់រឿងល្អគាប់ប្រសើរត្រលប់មកវិញ។
បើអ្នកមានរបររកស៊ី ដូចមានអតិថិជននាំលុយ នាំចំណេញមកដល់មុខហាងសឹងរាល់ថ្ងៃ ចំណែកឯអ្នកប្រកបរបរការងារ មិនថាទីជិត ឬត្រូវទៅទីឆ្ងាយណាក្តី ក៏ជួបតែសុខសិរី ប្រៀបដូចមេឃស្រឡះក្រោយភ្លៀង លាងអស់ទុក្ខ អស់សោកដែលជាប់ជំពាក់កាលពីសប្តាហ៍មុន។
អ្នកកើតឆ្នាំរោង – នាគ

ល្អពេញបរិបូរណ៍ ប្តូរពីទុក្ខ មកក្លាយជាការសប្បាយ សើចក្អាកក្អាយតាំងពីដើមថ្ងៃចន្ទ ដល់បញ្ចប់ថ្ងៃអាទិត្យ។ ស្រស់ស្រាយ គ្មានកង្វល់ គ្មានការងឿងឆ្ងល់ជាប់មន្ទិលក្នុងចិត្តអ្វីទាំងអស់ ដូចបានទេវតាប្រោសសំណាងសល់ពីអតីតជាតិ មកបង្កើតជាលាភដល់ម្ចាស់ឆ្នាំរោង នារយៈកាល ៧ ថ្ងៃ។
ចំណែកឯទំនាក់ទំនងដៃគូ មិត្តស្រីមិត្តប្រុស ឬជាប្តីប្រពន្ធក៏នឹងយល់ចិត្តថ្លើមគ្នា និយាយអ្វីឆាប់ត្រូវរ៉ូវ ហើយបើងាកទៅអ្នកនៅលីវ អាចនឹងរកឃើញគូអនាគតនាពេលឆាប់ៗខាងមុខក៏ថាបានដែរ។
អ្នកកើតឆ្នាំមមី – សេះ

គ្រប់ច្រកល្ហក តែងមានលុយមានសំណាងហូរចូលឥតចន្លោះថ្ងៃ នៅពេលវេលាសប្តាហ៍ថ្មី សម្រាប់អ្នកកើតឆ្នាំមមី។ ដូចដើរប៉ះកំណប់សំណាង សាងសល់ពីជាតិមុន ៧ ថ្ងៃខាងមុខ ស៊ែរចេញៗ ប្រាក់កាស មាសពេជ្រ ហូរចូលគ្រប់ទិសទី។
ចំណែកឯការធ្វើដំណើរទៅទីណា ក៏មិនជាបញ្ហាអ្វីនោះដែរ ជារួមរមែងបានជួបសុខសប្បាយ។ តែត្រូវចាំមានឱកាសធំ ២ ទៅ ៣ លើកនឹងរំលេចឡើង ម្ល៉េះទាមទារឲ្យអ្នកសកម្ម រវៀសរវៃបន្តិចមិនដូច្នោះទេ អាចនឹងហួសធ្លាក់ទៅដល់ដៃអ្នកដទៃជាក់ជាពុំខាន។
អ្នកកើតឆ្នាំរកា – មាន់

ម្ចាស់ឆ្នាំចុងក្រោយ ក៏នឹងទទួលបានភាពសោយសុខរយៈកាល ៧ ថ្ងៃពេញ ហេងៗហុចតែផលល្អ បវរប្រសើរ ហើរខ្ចាត់ខ្ចាយរឿងមិនសប្បាយក្នុងចិត្ត ដល់ជនទាំងឡាយ មិនថាជាបុរសឬស្រ្តី។
អ្នកប្រកបកិច្ចការងារ មុខរបរតូចធំ អាចងើបមកកើតជាលាភជាជ័យ ពីតូចប្រែទៅធំ ពីធំប្រែទៅមហាប្រសើរ ល្បីឈ្មោះរន្ទឺគួរឲ្យគេចងចាំ។ យ៉ាងណាត្រូវចាំរឿងម្យ៉ាង ប្រយ័ត្នការនិយាយស្តី ចាំថាជញ្ជាំងមានត្រចៀក ងាយអាចរងការលំបាកនៅគ្រាខាងមុខ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

