ពី​ថ្ងៃ​នេះ ដល់​ថ្ងៃ​បុណ្យ​ណូអែល គេច​យ៉ាង​ណា​ក៏​មិន​ផុត​ពី​លាភ​ដែរ មហា​ឆ្នាំ​សំណាង​ទាំង ៥

Hghgh
ការផ្សាយពាណិជ្ជកម្ម

ពន្លឺ​ហុងស៊ុយ​នៃ​មាស នៃ​ពេជ្រ ប្រៀប​បាន​នឹង​កំពុង​ភ្លឺ​ចាំង ចំណាំង​ដល់​ជោគវាសនា​មហា​ឆ្នាំ​ទាំង ៥ ងាយ​ជួប​លាភ រៀប​ឲ្យ​ជួប​តែ​សុខ ពី​ថ្ងៃ​នេះ រហូត​ដល់​ថ្ងៃ​បុណ្យ​ណូអែល ទី ២៥ ​ធ្នូ​កៀក​ដំណាច់​ឆ្នាំ ២០២២៖

អ្នក​កើត​ឆ្នាំ​ជូត – កណ្តុរ

ការផ្សាយពាណិជ្ជកម្ម
1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ង៉ូវ​ហេង​ល្អ​កម្រ​កើត​ណាស់ ដូច​មាន​ឬទ្ធិ​អំណាច​សាច​ឲ្យ​ផុត​គ្រោះ​កាច​ចង្រៃ ខ្ចាត់​អស់​ក្តី​អន្តរាយ សាយ​មក​វិញ​តែ​សុខ​សប្បាយ ទាំង​សម្រាប់​ខ្លួន​ឯង​និង​ក្រុម​គ្រួសារ។ ទេវតា​ប្រោស​ឲ្យ​អ្នក​កើត​ឆ្នាំ​ជូត លូត​ដើម​ទ្រព្យ​កាន់​តែ​ខ្ពស់​ឡើង រី​ឯ​ការ​ប៉ង​ប្រាថ្នា​អ្វី​ក៏​ងាយ​នឹង​កើត​ដូច​បំណង នា​រយៈ​កាល​ថ្ងៃ​នេះ ដល់​ថ្ងៃ​ណូអែល ទី ២៥ ​ធ្នូ។

អ្នក​កើត​ឆ្នាំ​ឆ្លូវ – គោ

ការផ្សាយពាណិជ្ជកម្ម
Ice_screenshot_20221205 151954
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ស្តេច​គោ​សក្តិសិទ្ធ បញ្ចេញ​ឬទ្ធិ​អំណាច បាច​លាភ​ជ័យ​ចូល​មក​ក្នុង​វិថី​ជីវិត​អ្នក​កើត​ឆ្នាំ​ដូច​បង្ហាញ​ខាង​លើ ឲ្យ​ជៀស​ផុត​ការ​រវើរវាយ ជៀស​ផុត​ការ​ចាញ់​បោកបញ្ឆោត រួច​ហុច​មក​វិញ​តែ​លាភ​គាប់​ប្រសើរ ក្នុង​រង្វង់​ថ្ងៃ​បុណ្យ​ណូអែល​ជា​ពិសេស។

ប្រាក់​ហូរ​ចាក់​ចូល​ដូច​ទឹក​ទន្លេ លុយ KK រាប់​ពាន់​រាប់​មុឺន​មាន​ឥត​ខ្វះ​ចាយ ប្រៀប​ដូច​ទទួល​បាន​រង្វាន់​ធំ កើត​ចេញ​ពី​ការ​ចរចា​ត្រូវរ៉ូវ​នូវ​កិច្ច​ព្រមព្រៀង​បណ្តាក់​ទុន​ណា​មួយ សម្រាប់​អ្នក​រកស៊ី។ រី​ឯ​អ្នក​បម្រើ​ការងារ ពេលវេលា​ខាង​មុខ នឹង​ទទួល​បាន​ប្រាក់​បន្ថែម​នា​ដំណាច់​ឆ្នាំ ចាំ​សង្កេត​មើល​ខែ ១២ នេះ គឺ​ជា​ខែ​សប្បាយ​បំផុត​ហើយ។

ការផ្សាយពាណិជ្ជកម្ម

អ្នក​កើត​ឆ្នាំ​ម្សាញ់ – ពស់

2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

កន្លង​ទៅ​ធ្វើ​អ្វី​ក៏​ចាញ់​ច្រាប សាប​អស់​ពាក្យ​សម្តី និយាយ​អ្វី​ក៏​គេ​មិន​ស្តាប់ តែ​នៅ​រយៈ​កាល​ថ្ងៃ​ថ្មី ដល់​ថ្ងៃ​ទី ២៥ ធ្នូ ចំ​ថ្ងៃ​បុណ្យ​ណូអែល គ្រប់​យ៉ាង​នឹង​ប្រែ ១៨០ ដឺក្រេ មក​ជា​ល្អ​គ្រប់​រឿង​គ្រប់​ហេតុ​ទាំង​អស់។

ការផ្សាយពាណិជ្ជកម្ម

មិន​ថា​តែ​ពាក្យ​ជាមួយ​អ្នក​តូច​អ្នក​ធំ ជាង​នេះ​ទាំង​សម្ព័ន្ធភាព​ស្នេហា​កម្លោះ​ក្រមុំ ក៏​កើត​តែ​ភាព​ផ្អែមល្ហែម ថែម​ទាំង​បន្សល់​អនុស្សារ​គួរ​ឲ្យ​ចងចាំ​ជា​ច្រើន​ផង​ដែរ នៅ​រយៈ​កាល​ ៣ សប្តាហ៍​ទៅ​មុខ។

អ្នក​កើត​ឆ្នាំ​មមែ – ពពែ

ការផ្សាយពាណិជ្ជកម្ម
Tranh Phong Thuy Treo Tuong Phong Khach Cho Nguoi Tuoi Mui
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ដួង​តារា​រាសី​ឡើង​ខ្ពស់​ត្រដែត រី​ឯ​លេខ​នាំ​សំណាង គឺ ៦៣៣ លេខ​នេះ​បូក​បញ្ចូល​គ្នា គឺ​ចំ​លេខ ១២ ជា​លេខ​ល្អ​សម្រាប់​អ្នក​កើត​ឆ្នាំ​មមែ។ មិន​ថា​កិច្ច​ការងារ ការ​រកស៊ី​ងាយ​នឹង​កើត​ផល​សម​ប្រកប ដូច​យក​ចប​ទៅ​ជីក​បាន​មាស​បាន​ពេជ្រ រំលេច​តែ​ពន្លឺ​ហុងស៊ុយ​ល្អ នៅ​វេលា​ថ្ងៃ​នេះ ដល់​ថ្ងៃ​បុណ្យ​ណូអែល។

ឆ្នាំ​កុរ – ជ្រូក

ការផ្សាយពាណិជ្ជកម្ម

ដូច​ទទួល​បាន​លាភ​សំណាង សាង​ធ្លាក់​ពី​លើ​មេឃ ដេក​ក៏​ញញឹម ដើរ​ក៏​ញញឹម ព្រោះ​គ្មាន​រឿង​ត្រូវ​ខ្វាយខ្វល់ ក្នុង​ចិត្ត​មាន​តែ​សុខ មាន​តែ​សុភមង្គល​នៅ​រយៈ​កាល​នៃ​សប្តាហ៍​ថ្មី​នេះ ដល់​ថ្ងៃ​ទី ២៥ ​ធ្នូ។

278385f0 5259 11eb 89e4 35f1a97d3869_original
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

តាម​ពិត​ទៅ​ឆ្នាំ​កុរ ស៊ូ​ខ្លាំង​ណាស់​ហើយ ខិតខំ​ឆ្លង​អស់​ពាក្យ​សម្តី​មាក់​ងាយ​ពី​បុគ្គល​មួយ​ចំនួន ទម្រាំ​តែ​មាន​ថ្ងៃ​នេះ ម្ល៉េះ​ក៏​រីករាយ​ទទួល​យក គិត​ថា​តប​ស្នង​នឹង​ការ​ខិតខំ​របស់​អ្នក​ទៅ​ចុះ៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក​

ការផ្សាយពាណិជ្ជកម្ម