អ្នកកើតឆ្នាំទាំង ៣ ដូចយើងបង្ហាញពីខាងក្រោម ភាគច្រើនគឺរមែងចេះជួយយកអាសាអ្នកដទៃខ្លាំងណាស់ បើទោះបីគេមិនសូវមាន មិនសូវបាន តែទឹកចិត្តរបស់គឺមិនខ្វះឡើយ។ ដ្បិតបើជាការជួយ ដោយមិនចង់បានផលតបស្នងមកវិញ តែទេវតាពីឋានលើក៏នៅតែមើលឃើញ នៅតែចង់ប្រោសលាភសំណាងដល់ពួកគេនៅពេលខាងមុខ៖
អ្នកកើតឆ្នាំកុរ – ជ្រូក

ឲ្យតែកន្លែងណាត្រូវការជំនួយ បុគ្គលកើតឆ្នាំកុរ ក៏រមែងមានចិត្តអាណិតអាសូរ ហើយបើក្នុងខ្លួនមាន គឺពួកគេមិនស្ទាក់ស្ទើរនឹងទៅចូលរួមជួយឡើយ រួចបើនិយាយទៅ គឺសកម្មជាងបុគ្គលដទៃទៀត។ ចំពោះមនុស្សស្និទ្ធនឹងខ្លួន ទៅណាមកណា មនុស្សមានទំនួលខុសត្រូវណាស់ តែងចេះសួរនាំ បង្ហាញការបារម្ភនេះនៅះ សួរនាំខ្លាចកើតមានបញ្ហា ហើយបើត្រូវការដំណោះស្រាយ គេជួយទាំងគិតថែមទៀត។
នេះជាការរស់នៅដែលពោរពេញទៅដោយបុណ្យឥតគណនា ដូច្នោះហើយរាល់ការលំបាកទាំងឡាយ បើម្ចាស់ឆ្នាំកុរបាននឹងកំពុងជួបពេលនេះ ក៏វានឹងមិនយូរតទៅទៀតដែរ។ ផលនៃអំពើ ផលនៃសកម្មភាពទាំងឡាយ ដែលអ្នកបានបង្ហាញជារឿងល្អកន្លងមក ទេវតាខាងលើក៏មើលឃើញ ហើយនឹងប្រោសសំណាងធំមកកាន់អ្នក អាចជានៅកំឡុងខែមិថុនា ឬដើមខែក្រោយកក្កដា។
អ្នកកើតឆ្នាំថោះ – ទន្សាយ

ជាមនុស្សធំ មានចិត្តទូលាយ គិតវែងឆ្ងាយ ហើយចូលចិត្តគិតពីសេចក្តីសុខអ្នកដទៃ សឹងតែពេលខ្លះភ្លេចគិតពីខ្លួនឯង។ បើនរណាចង់ទាញប្រយោជន៍ សឹងតែពេលខ្លះ ពួកគេដឹងមុនហើយ ក៏នៅតែផ្តល់ឲ្យគេថែមទៀត ប្រសិនឃើញគេលំបាកពិត។
មនុស្សនេះខ្លាចបាប ហើយស្គាល់ពាក្យថា “បុណ្យ” ខ្លាំងណាស់ ដូច្នេះតែងតែចេះជួយយកអាសាក្បែរខ្លួនជាប់ជានិច្ច។ ពេលវេលាសោយសុខសងមកវិញសម្រាប់អ្នកកើតឆ្នាំថោះ ក៏ចូលមកដល់ហើយ អ្នកចាំសង្កេតចុះ ក៏នឹងមានមនុស្សមកហុចដៃជួយអ្នកតបវិញ នៅពេលដ៏ខ្លីខាងមុខ។
អ្នកកើតឆ្នាំឆ្លូវ – គោ

រមែងទទួលបានការកោតសរសើរឥតឈប់ ថាមនុស្សឆ្នាំគោ មានចិត្តស្មោះត្រង់ មិនចេះគិតក្បត់វៀចវេរ រកប្រយោជន៍ផ្ទាល់ខ្លួនអ្វីឡើយ។ ជារួមគិតថា បើឯងរស់ហើយ ក៏ចង់ឲ្យអ្នកដទៃបានរស់ស្រួលអ៊ីចឹងដែរ។
ការសម្លឹងគិតឃើញតែអំពើល្អនេះហើយ ក៏ដល់ពេលដែលទេវតាទ្រព្យផ្តល់ភាពសោយសុខត្រលប់មកវិញ ដល់ម្ចាស់ឆ្នាំឆ្លូវ នៅពេលដ៏ខ្លីខាងមុខ។ ពេលវេលាលំបាកទាំងឡាយ នឹងត្រូវបានឆ្លងផុត រួចចូលមកវិញ តែសេចក្តីសុខ សេចក្តីមង្គល ដោយលែងឲ្យអ្នកមានការព្រួយបារម្ភពីបញ្ហានានាទាំងអស់៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

