ផុតទំព័រខែចាស់ ខែវិច្ឆិកាខាងមុខនេះ ក្រោយហៀរចូលខែធ្នូ តាមចិនសែគឺបានមើលឃើញ ថាស្ថិតក្នុងចំណោមពេលវេលា ៩០ ថ្ងៃ ឬរយៈពេល ៣ ខែ ដែលមហាឆ្នាំសំណាងទាំង ៤ នឹងអាចជួបមាសពេជ្រកែវកង ក្រឡងផុតទុក្ខ រួចជួបតែសុខសិរីតរៀងអើយ៖
អ្នកកើតឆ្នាំខាល – ខ្លា

គ្រប់ទឹកម្ចាស់ឆ្នាំខាល នៅរយៈកាល ៣ ខែបន្ទាប់ រាប់ពីខែធ្នូ មករា និងកុម្ភៈ នឹងមានការកើនឡើងទ្រព្យសម្បត្តិ ឋានៈ បុណ្យស័ក្ដិ ឆ្វាក់តែលាភតែជ័យ ធ្វើអ្វីក៏កើតជាផលជាចំណេញឥតខ្វះចាយ។ ចំណាំមើលមិនថាបុរស ឬស្រ្តី បុគ្គលកើតឆ្នាំខាល តែងមានភាពជាអ្នកដឹកនាំ មានឆន្ទៈខិតខំប្រឹងប្រែង មិនខ្លាចការជម្នះរាល់ឧបសគ្គចំពោះមុខ។
លាភសំណាងសាងចូលដូចដំណក់ភ្លៀងធ្លាក់ពីលើមេឃ ជាពិសេសក្នុងរង្វង់ដើមឆ្នាំថ្មី គឺខែមករា ចំជាមហាខែសំណាងខ្លាំង ដល់ម្ចាស់ឆ្នាំដំបូងនេះ ឲ្យជួបតែរឿងល្អ រឿងសិរីសួស្ដីពេញក្នុងក្រុមគ្រួសារផង។ ចំពោះបញ្ហាសុខភាពក៏មិនមានការឈឺថ្កាត់អ្វីច្រើនដែរ តែអាចចាញ់បរិយាកាសធម្មជាតិ ឬសីតុណ្ហភាពចុះត្រជាក់បន្តិច។
អ្នកកើតឆ្នាំឆ្លូវ – គោ

តាមទំនាយកំពូលហោរាចិនសែ បង្ហាញថា នៅកំឡុងពេល ៣ ខែដូចបង្ហាញពីខាងដើម សន្សើមនៃសំណាងគឺបានធ្លាក់តក់ៗបន្តិចម្តងៗហើយ នៅឡើយចាំតែអ្នកចេះត្រងយក និងចាប់ឱកាសខាងមុខតែប៉ុណ្ណោះ។
ដូច្នោះចូរចាំថា បើមានឱកាសល្អហើយ មានសំណាងល្អហើយ ម្ល៉េះក៏ថែរក្សា ខិតខំយកចិត្តទុកដាក់ខិតខំបន្ថែមផង ទើបខ្សែចង្វាក់នៃលាភ អាចវិវត្តទៅរយៈកាលយូរ រួចនៅទីបញ្ចប់អ្នកក៏នឹងមើលឃើញ ថាគ្រប់យ៉ាងអាចងាយនឹងសម្រេចបានធូរ គូរអ្វីក៏អាចក្លាយជាការពិត គិតអ្វីក៏រមែងនឹងកើតជាផលដូចការប្រាថ្នា។
អ្នកកើតឆ្នាំរកា – មាន់

រាល់ការងាររកទទួល នឹងកើតជាលាភជាលុយហូរចូលច្រើន ល្មមអាចឡើងសេរ៊ីរថយន្តថ្មី ឡើងផ្ទះថ្មី លើវិថីជីវិតនាចន្លោះខែធ្នូ មករា ឬកុម្ភៈសម្រាប់ម្ចាស់ឆ្នាំមាន់។ ស៊ែរចេញជាប្រញាប់ ដើម្បីនាំមហាសំណាងកាន់តែធំ រីឯលេខនាំសំណាងគឺ ៩៩៩ រួចពណ៌នាំលាភ គឺពណ៌ក្រហម និងពណ៌មាស។
អ្នកកើតឆ្នាំកុរ – ជ្រូក

ចំណេញច្រើន កើនលុយឥតគណនា កៀរមកវិញតែទ្រព្យគាប់ប្រសើរ ដើរទៅណាមកណា មានគេគោរព ឲ្យតម្លៃ ក៏ដោយសារអ្នកជាមនុស្សមានគុណធម៌ សប្បុរសធម៌ចូលចិត្តជួយយកអាសាអ្នកដទៃ ទោះខ្លួនឯងពេលខ្លះលំបាកក៏ដោយ។
ពេលវេលា ៣ ខែខាងមុខ ដូចបានគុណបុណ្យតបស្នង សងមកវិញតែសំណាងល្អ កម្រកើតមានណាស់សម្រាប់ម្ចាស់ឆ្នាំកុរ។ ហោរទាយឃើញមហាឆ្នាំចុងក្រោយ ដូចបានសោយសុខលើគំនរទ្រព្យ គំនរសំណាង បានមកវិញតែសុខ ភាពស្រស់ស្រាយតាំងព្រលឹមទល់ព្រលប់រៀងរាល់ថ្ងៃ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

