លាភ​ចូល​កាត់​ព្រឹក ដឹក​សំណាង​ដល់​ផ្ទះ ២២/១១/២២ ម្ចាស់​ឆ្នាំ​ទាំង ៥ ​រាសី​ឡើង​ខ្លាំង​ណាស់

Untitled 1iuiu
ការផ្សាយពាណិជ្ជកម្ម

ស្អែក​ជា​ថ្ងៃ​ល្អ ថ្ងៃ​លាភ​ថ្ងៃ​ជ័យ មហា​ឆ្នាំ​ទាំង ៥ ដូច​បង្ហាញ​ខាង​ក្រោម នឹង​មាន​លាភ​ចូល​កាត់​ព្រឹក​ទល់​ព្រលប់ ហើយ​សំណាង​ដូច​មាន​គេ​ដឹក​ដល់​ផ្ទះ។ ក្រឡេក​ទៅ​មើល​បន្តិច​នៅ​ខាង​ក្រោម តើ​មាន​ឆ្នាំ​របស់​អ្នក​ដែរ​ទេ?

អ្នក​កើត​ឆ្នាំ​ថោះ – ទន្សាយ

ការផ្សាយពាណិជ្ជកម្ម
92f7d687895fbcb4c940ab1b2d7c65e9
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

លាភ​តូច​លាភ​ធំ ដល់​វេលា​ហូរ​ចូល​មក​ដល់​ហើយ រួច​កិច្ច​ការងារ​របរ​រកស៊ី​អ្វី ក៏​នឹង​សម្រេច​ជា​ផ្លែ​ជា​ផ្កា​ដូច​សេចក្តី​ប្រាថ្នា។ លទ្ធផល​ដែល​ទទួល​បាន សឹង​តែ​ហួស​ការ​រំពឹង​ទុក​ទៀត​ផង សម្រាប់​ម្ចាស់​ឆ្នាំ​ថោះ ចាប់​ពី​បើក​ភ្នែក​ចូល​ព្រឹក​ថ្ងៃ​សំណាង ២២ ខែ ១១ ឆ្នាំ ២២ ស្អែក​នេះ​ត​ទៅ​មុខ។

អ្នក​កើត​ឆ្នាំ​មមែ – ពពែ

ការផ្សាយពាណិជ្ជកម្ម
Ice_screenshot_20221121 160715
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

រី​ឯ​ម្ចាស់​ឆ្នាំ​មមែ រាសី​ក៏​នឹង​ឡើង​ខ្ពស់​ត្រដែត ប្រកប​កិច្ច​ការងារ​អ្វី តែង​ហុច​ផល​មក​វិញ​យ៉ាង​គាប់​ប្រសើរ។ កំឡុង​ថ្ងៃ​ស្អែក​ទី ២២ ខែ​វិច្ឆិកា ឆ្នាំ ២០២២ ជា​ពេលវេលា​ល្អ សម្រាប់​អ្នក​ប្រកប​ការងារ​ក្នុង​ស្ថាប័ន​ឬ​ក្រុមហ៊ុន​ណា​មួយ រី​ឯ​អ្នក​រកស៊ី ក៏​នឹង​បាន​ផល​ចំណេញ​កប់​ក្តោង។

ជាង​នេះ​សម្ពន្ធភាព​ស្នេហា ទំនាក់ទំនង​រវាង​ដៃ​គូ​ជីវិត មិន​ថា​ស្វាមី​ភរិយា​ចាស់​ថ្មី កំលោះ​ក្រមុំ ក៏​នឹង​មាន​ការ​យល់​ចិត្ត​គ្នា​ល្អ កើត​តែ​ស្នាម​ញញឹម កើត​តែ​ក្តី​សុខ សុភមង្គល​ពេញ​ក្រុម​គ្រួសារ។

ការផ្សាយពាណិជ្ជកម្ម

អ្នក​កើត​ឆ្នាំ​ជូត – កណ្តុរ

Ice_screenshot_20221121 160710
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ភាព​ស្រស់ស្រាយ ស្នាម​ញញឹម​នឹង​កើត​មាន​នៅ​ពេញ​មួយ​ថ្ងៃ​ស្អែក​នេះ ២២/១១/២២ ឃើញ​ហើយ​ស៊ែរ​ចេញៗ ដោយ​ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ​មុខ រាល់​ការ​ពឹងពាក់ ជំពាក់​បុល​នរណា​ទាំង​ឡាយ នឹង​ត្រូវ​សង ហុច​មក​វិញ​តែ​លុយ​តែ​កាក់​ចូល​ផ្ទះ។

ការផ្សាយពាណិជ្ជកម្ម

អ្នក​ធ្វើ​ជំនួញ​ទី​ជិត​ឆ្ងាយ ក៏​នឹង​ជួប​តែ​សុខ​សប្បាយ បាន​ផល​កម្រៃ​យ៉ាង​ក្រាស់ក្រែល កើត​ជា​ទី​កក់ក្ដៅ។ ដួងរាសី​ម្ចាស់​ឆ្នាំ​ជូត ដូច​មាន​ព្រះ​បវរ​សិរីសួស្តី មហាប្រសើរ អម​ដំណើរ​ជីវិត​ឲ្យ​ជួប​តែ​ភាព​សុខដុមរមនា​ពី​ថ្ងៃ​សំណាង​ស្អែក​នេះ​ត​ទៅ​មុខ។

អ្នក​កើត​ឆ្នាំ​ខាល – ខ្លា

ការផ្សាយពាណិជ្ជកម្ម
Greedy Elc 14
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

នៅ​វេលា​ថ្ងៃ​ស្អែក ថ្ងៃ​មហា​ពិសេស ២២/១១/២០២២ ម្ចាស់​ឆ្នាំ​ខាល ប្រៀប​ដូច​ទទួល​បាន​រង្វាន់​ធំ​សម្រាប់​ជីវិត អាច​កើត​ចេញ​ពី​មនុស្ស​ជា​ទី​ស្រលាញ់ ឬ​មិត្ត​រួម​ការងារ ការ​រកស៊ី ហើយ​អ្នក​ចូល​ទទួល​យក​វា​ទៅ។ រី​ឯ​ឃ្លាំង​ទ្រព្យ​ក៏​នឹង​បើក​ទ្វារ​ចាប់​ពី​ថ្ងៃ​ស្អែក​នេះ​ផង​ដែរ ជា​រួម​គឺ​ហូរ​ចូល​គ្រប់​ទិស គ្រប់​ច្រកល្ហក។

អ្នក​កើត​ឆ្នាំ​កុរ – ជ្រូក

ការផ្សាយពាណិជ្ជកម្ម
Tuoi Hoi La Con Gi 8975 711x400
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

យីអ៊ុន​ម្ចាស់​ឆ្នាំ​កុរ ហោ​ទាយ​ថា នឹង​ឡើង​កប់​ពពក រក​អ្វី​ក៏​ចំណេញ រក​អ្វី​ក៏​បាន​កម្រៃ​ចូល​ផ្ទះ ហើយ​កើត​ការ​គាំទ្រ គោរព​ស្រលាញ់​ពី​មនុស្ស​ជុំវិញ​ខ្លួន​នៅ​វេលា​ថ្ងៃ​ស្អែក ចាប់​ពី​ម៉ោង ០០។

អ្នក​កើត​ឆ្នាំ​កុរ ក៏​នឹង​ទទួល​បាន​ពរជ័យ​ពី​ដូនតា ជួយ​ឲ្យ​រក​បាន​លុយកាក់​ច្រើន ឡើង​ខ្ពស់​ជា​លំដាប់​តែ​ម្តង៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

ការផ្សាយពាណិជ្ជកម្ម