ពី​ថ្ងៃ​នេះ ដល់​ថ្ងៃ​ចន្ទ​ពេញ​វង្ស​ប្រចាំ​ខែ​ធ្នូ ឆ្នាំ​ពូកែ​ស៊ូ​ទាំង ៤ ត្រៀម​អង្រួន​ទ្រព្យ​មាស​ទ្រព្យ​ប្រាក់

Fd
ការផ្សាយពាណិជ្ជកម្ម

នៅ​ខែ​ធ្នូ ដំណាច់​ឆ្នាំ​ ២០២២ ខាង​មុខ ព្រះ​ចន្ទ​ពេញ​វង្ស​លើក​ចុង​ក្រោយ នឹង​រះ​ឡើង​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី ០៨ ឬ​យើង​ហៅ​ខ្លី ០៨/១២/២០២២ ដោយ​ចាប់​ពី​ពេលវេលា​ដើម​ខែ ដល់​ល្បាក់​ថ្ងៃ​នោះ ហោរា​ទាយ​ឃើញ​ថា មហា​ឆ្នាំ​ពូកែ​ស៊ូ​ទាំង ៤ នឹង​ដូច​អង្រួន​បាន​ទ្រព្យ​មាស​ទ្រព្យ​ប្រាក់ ដាក់​អ្វី​កើត​ផល​ចំណេញ​ឥត​ខាត៖

អ្នក​កើត​ឆ្នាំ​ឆ្លូវ – គោ

ការផ្សាយពាណិជ្ជកម្ម
Tuoi Suu 1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

រាសី​ចន្លោះ​ពេល ៨ ​ថ្ងៃ​ដើម​ខែ​ធ្នូ គឺ​ហក់​ឡើង​ខ្ពស់​ត្រដែត រាល់​កិច្ច​ការងារ ការ​រកស៊ី​ដែល​ប៉ងប្រាថ្នា នឹង​កើត​តែ​ផល​ចំណេញ ដេញ​អស់​គ្រោះ​ចង្រៃ ហៅ​មក​វិញ​តែ​លាភ​សំណាង​ចូល​ដល់​ខ្លួន​ឯង និង​ក្រុម​គ្រួសារ។

អ្នក​ប្រកប​មុខរបរ​រកស៊ី​នានា ពេល​ខាង​មុខ ជា​ពេលវេលា​ល្អ អាច​ពង្រីក​អាជីវកម្ម​ឲ្យ​កាន់​តែ​ធំ​បន្ថែម រី​ឯ​អ្នក​បម្រើ​ការងារ​តាម​ស្ថាប័ន អាច​បាន​ថែម​លុយ Bonus ប្រចាំ​ឆ្នាំ។ ចំណាំ​មើល​ម្ចាស់​ឆ្នាំ​ឆ្លូវ​ពូកែ​តស៊ូ​ក្នុង​ជីវិត​ណាស់ ដូច​គ្នា​នឹង​ជីវិត​គូ ក៏​មនុស្ស​នេះ​មាន​ការ​អត់ធ្មត់ ខាំ​ចិត្ត​ធ្ងន់​ណាស់​ដែរ។

ការផ្សាយពាណិជ្ជកម្ម

អ្នក​កើត​ឆ្នាំ​ម្សាញ់ – ពស់

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អស់​លោក​អ្នក​កើត​ឆ្នាំ​ម្សាញ់ បាន​ខិតខំ​ទាំង​កម្លាំង​កាយ​ចិត្ត​អស់​កាល​ជា​យូរ​មក​ហើយ តាំង​ពី​ដើម​ឆ្នាំ​មក​ដល់​ដំណាច់​ឆ្នាំ ហើយ​ទើប​តែ​ដល់​ខែ​ធ្នូ​ចុង​ក្រោយ​នេះ ទើប​ទទួល​បាន​ផល​ជឿ​ទុកចិត្ត ផ្តល់​ការ​សើរ ហើរ​ប្រយោជន៍​មក​ក្នុង​ជីវិត ពី​សំណាក់​ថ្នាក់​លើ ឬ​អ្នក​ធំ​ជាង​ខ្លួន។

ការផ្សាយពាណិជ្ជកម្ម

ដើម​ទុន​ដែល​បាន​ចំណាយ​លើ​ការ​រកស៊ី ឬ​វិនិយោគ​ណា​មួយ នឹង​កើត​ជា​ផល​ចំណេញ​ត្រលប់​មក​វិញ នៅ​ពេលវេលា​ខាង​មុខ​នេះ ដូច​គ្នា​នឹង​បញ្ហា​ស្នេហា ដែល​ធ្លាប់​មិន​ចុះ​សម្រុង ក៏​ប្រែ​មក​ចូល​ជា​រង្វង់​តែ​មួយ រំលេច​តែ​ភាព​ផ្អែមល្ហែម​ចំពោះ​មុខ។

អ្នក​កើត​ឆ្នាំ​មមែ – ពពែ

ការផ្សាយពាណិជ្ជកម្ម
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ដូច​គ្នា​សម្រាប់​ម្ចាស់​ឆ្នាំ​មមែ នៅ​ចន្លោះ​ថ្ងៃ​ទី ០១ ដល់​ទី ០៨ ​ចំ​ថ្ងៃ​ពេញ​បូណ៌មី រាសី​ពួក​គេ​ក៏​នឹង​ឡើង​ខ្ពស់ គោះ​ទ្វារ​ឃើញ​តែ​លុយ​តែ​កាក់ ហៀរ​ចូល​តាំង​ពី​ព្រលឹម​ទល់​ព្រលប់។ ក៏​ដោយសារ​រាល់​កិច្ច​ការ​ទាំង​អស់ ដែល​អ្នក​បាន​ព្យាយាម​បុក​ធ្វើ ឥឡូវ​សម្រុក​មក​កើត​ជា​ផ្លែ​ជា​ផ្កា​ដំណាល​គ្នា​នៅ​ចន្លោះ​ពេល​ខាង​មុខ។

អ្នក​បម្រើ​ការងារ​នៅ​ស្ថាប័ន​ណា​មួយ នឹង​មាន​ឱកាស​អាច​ឡើង​តួ​នាទី​ថ្មី រី​ឯ​អ្នក​លក់​ចេញ​ទិញ​ចូល ជួញ​ទី​ជិត​ឆ្ងាយ ក៏​នឹង​កើត​កម្រៃ​ឥត​ខ្វះ ជួប​តែ​សុខសប្បាយ ដូច​គ្នា​នឹង​ទំនាក់ទំនង​ស្នេហា ក៏​មាន​ស្ថានភាព​ល្អ​ប្រសើរ​ផង​ដែរ។

ការផ្សាយពាណិជ្ជកម្ម

អ្នក​កើត​វក – ស្វា

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

សេចក្តី​ប៉ង​ប្រាថ្នា​ទាំង​ឡាយ ដែល​អ្នក​ធ្លាប់​បន់ស្រន់​សុំ​ពី​វិញ្ញាណ​ល្អ សុំ​ពី​វត្ថុ​សក្ដិសិទ្ធិ នឹង​កើត​ក្លាយ​ជា​ការ​ពិត​នៅ​ចន្លោះ​ពេល​ខាង​មុខ​ហើយ។ ម្ចាស់​ឆ្នាំ​វក រក​អ្វី​ក៏​ចំណេញ រក​អ្វី​ក៏​កើត​ជា​ផល​ដែរ នៅ​ដើម​ខែ ដល់​ថ្ងៃ​ទី ០៨ ​ធ្នូ៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

ការផ្សាយពាណិជ្ជកម្ម