តាមការទស្សន៍ទាយរបស់ហោរាសាស្ត្រចិនសែន នៅរយៈកាល ៣ ថ្ងៃខាងមុខ ចំថ្ងៃទី ២៨,២៩ និង ៣០ វិច្ឆិកា ពោលចំជាពេលវេលាបិទទំព័រខែទី ១១ ចាំសង្កេតមើលចុះ ជោគវាសនាមហាឆ្នាំប្រសើរទាំង ៤ ដូចរៀបរាប់ខាងក្រោម នឹងជួបតែលាភតែសំណាង៖
អ្នកកើតឆ្នាំខាល – ខ្លា

ទុក្ខទោសគ្រោះចង្រៃ ដែលជាប់ជំពាក់កាលពីពេលមុន នឹងត្រូវបាននិស្ស័យល្អ ផ្តាច់ឲ្យសាបសូន្យ ត្រឹមរយៈពេល ៣ ថ្ងៃបិទខែខាងមុខ។ ជារួម ២៨,២៩ និង ៣០ វិច្ឆិកា គឺជាមហាថ្ងៃលាភ ថ្ងៃជ័យ ដល់ឆ្នាំសេដ្ឋី គឺឆ្នាំខាល ឲ្យជួបតែមហាប្រសើរទាំងសម្រាប់ខ្លួនឯង និងក្រុមគ្រួសារ។
ទេវតាមហាទ្រព្យ ប្រោសតែលុយតែប្រាក់ល្មមនឹងម្ចាស់ឆ្នាំខាល រាប់ចុកដៃ រីឯសម្បត្តិលាភ សម្បត្តិជ័យ ក៏នឹងចូលមកទាំងពួងផង ដូចគ្នាការប៉ងផ្សងប្រាថ្នាទាំងឡាយ ហុចមកវិញឲ្យក្លាយជាការពិត ដូចចិត្តដូចមាត់ដែលសុំអស់កាលជាយូរមកហើយ។
អ្នកកើតឆ្នាំមមី – សេះ

ជោគរាសីម្ចាស់ឆ្នាំមមី បីថ្ងៃជាប់ឃើញតែស្នាមញញឹម ឃើញតែការសប្បាយ ក៏ដោយសារទាំងអាជីពការងារ ការរកស៊ី គ្មានអ្វីត្រូវមករាំងស្ទះ ទាក់ដំណើរ ផ្លាស់មកវិញតែសេចក្តីគាប់ប្រសើរ ហើរសំណាងចូលក្នុងជីវិត។
ដូចគ្នាការធ្វើដំណើរទីជិតឆ្ងាយ នឹងជួបតែសុខសប្បាយ ហើយសម្រាប់អ្នកធ្វើជំនួញឆ្ងាយផ្ទះ ដូចព្រះអាទិត្យរះនាព្រឹកព្រលឹម កើតតែក្តីសង្ឃឹម ឃើញផ្លូវដើរទៅឆ្ងាយ កាយឃើញតែមាសតែប្រាក់ លុយចូលសន្ធឹកឥតខ្វះ។
អ្នកកើតឆ្នាំមមែ – ពពែ

មមី មមែ ស្ថិតនៅក្បែរគ្នា ក៏ដល់ពេលលាដៃទទួលយកសំណាង អាចរាប់ជាថ្ងៃល្អ ខែល្អ បើកហាងបើកមុខរបរទទួលទាន ជាពិសេសគឺថ្ងៃចន្ទ ថ្ងៃថ្មី ២៨ វិច្ឆិកាស្អែកនេះ។ តាមទំនាយកំពូលហោរាចិនសែបានមើលឃើញថា ជោគវាសនាម្ចាស់ឆ្នាំមមែ នៅចុងខែ ដេកក៏លុយចូល អង្គុយក៏មានលុយចាយ ខ្ចាត់អស់ទុក្ខសោកទាំងឡាយ ដែលបានជួបប្រទះកាលពីដើមនិងពាក់កណ្ដាលខែ។
អ្នកកើតឆ្នាំរោង – នាគ

កៀកដល់ទំព័រខែថ្មី ខែទី ១២ ប្រចាំឆ្នាំនេះ ម្ចាស់ឆ្នាំនាគ នឹងដូចទទួលបានផ្កាយនាំសំណាងមួយសារទៀត គឺចំចន្លោះបីថ្ងៃខាងមុខ ២៨,២៩ និង ៣០ វិច្ឆិកា។ តារានាំលាភនាំលុយ ហុងស៊ុយល្អហួស គោះទ្វារឃើញតែមាសឃើញតែប្រាក់ ដាក់អ្វីក៏ចំណេញ ដាក់អ្វីក៏បានផលមកវិញ នារយៈកាលដូចបានបង្ហាញខាងលើ។
បង្វែរទៅទំនាក់ទំនងស្នេហារបស់មហាឆ្នាំគាប់ប្រសើរ គឺឆ្នាំរោង បើអ្នករៀបអាពាហ៍ពិពាហ៍រួចហើយ ក៏នឹងជួបតែសុខសិរីជួបជុំប្រពន្ធកូន រីឯអ្នកនៅហៅអូនបង មិនទាន់រៀបការ ក៏នឹងកាន់តែយល់ចិត្ត ដ្បិតអីមុននេះ ធ្លាប់បានប៉ះពាក្យប៉ះសម្តី ប៊ិះតែនឹងចែកផ្លូវម្តងៗដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

