ទុក្ខសោកទាំងអំបាលម៉ាន នឹងរសាត់បាត់ដូចសំរាម ច្បាមមកវិញតែមាសតែប្រាក់ ក្រោកឡើងដូចមានគេទូលលុយទូលលាភមកឲ្យដល់មុខផ្ទះ សម្រាប់អ្នកកើតឆ្នាំទាំង ៥ ចាំមើលចុះ នៅកំឡុងសប្តាហ៍ថ្មីពីស្អែកនេះតទៅ ពោលចំថ្ងៃចន្ទ ២៨ វិច្ឆិកា ដល់ដំណាច់ថ្ងៃអាទិត្យទី ០៤ ធ្នូ៖
អ្នកកើតឆ្នាំជូត – កណ្តុរ

ម្ចាស់ឆ្នាំកណ្តុរ ត្រូវបានហោរទាយថា នឹងកើនលុយកាក់ មានឱកាសបង្កើនប្រាក់ចំណូលបន្ថែមនាចន្លោះពេលវេលាដូចបានកំណត់។ ប្រាកដណាស់លុយនឹងហូរចូលដូចភ្លៀងធ្លាក់ពីលើមេឃ ជាពិសេសចំពេលហៀរចូលខែថ្មី ខែទី ១២ ជាខែចុងក្រោយ បិទទំព័រឆ្នាំនេះ។
តាមថាអ្នកប៊ិះតែនឹងទទួលបានសំណាងធំ តាំងពីសប្តាហ៍មុនៗ តែគ្រោះរុំជិត បិទអស់រឿងល្អ ទើបតែមកដល់សប្តាហ៍ថ្មី សេចក្តីបវរគាប់ប្រសើរក៏នឹងកើតឡើង។
អ្នកកើតឆ្នាំឆ្លូវ – គោ

ខំរកណាស់តែមិនសល់ រកបាន ១០ ថ្ងៃខ្លះចាយអស់ ២០ ព្រោះទុក្ខភ័យចេះតែកើតមានកាលពីមួយរយៈមុនសម្រាប់ម្ចាស់ឆ្នាំឆ្លូវ។ ង៉ូវហេងសប្តាហ៍ថ្មី ឃើញហើយស៊ែរចេញៗ ដេញអស់គ្រោះចង្រៃ លាដៃមកទទួលយកសំណាង ទទួលយកពរជ័យ នៅរយៈកាលថ្ងៃថ្មី ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ ២៨-០៤ ធ្នូ។
ក៏អរគុណនៅការតស៊ូមិនបោះបង់ ខិតខំឥតឈប់ របស់អ្នកកើតឆ្នាំឆ្លូវ ម្ល៉េះក៏ចាត់ទុកថាជាការប៉ះប៉ូវសម្រាប់ជីវិត ទ្រព្យធំជុំទិស ដល់វេលាហូរចូលមកក្នុងជីវិតហើយ។
អ្នកកើតឆ្នាំថោះ – ទន្សាយ

សប្បាយមានបាន ឡើងឡានឡើងផ្ទះថ្មី អាចនឹងកើតឡើងនៅចន្លោះសប្តាហ៍ខាងមុខ សម្រាប់អ្នកកើតឆ្នាំថោះ ព្រោះជាការកំណត់របស់ទេវតាទ្រព្យ ដែលនឹងប្រោះព្រំឲ្យជួបតែសុខសិរីឥតចន្លោះបាននាពេលវេលានោះ។
ជីវិតដូចត្រូវបានគេគូសព្រាង ឲ្យដើរទៅមុខចំផ្លូវល្អ ជៀសអស់ភាពក្រលំបាក ខាកឡើងមកវិញតែមាសតែប្រាក់ ដាក់អ្វីក៏ចំណេញដែរ សម្រាប់ម្ចាស់ឆ្នាំថោះ នៅចន្លោះ ៧ ថ្ងៃដូចបង្ហាញ។
អ្នកកើតឆ្នាំមមី – សេះ

រាសីម្ចាស់ឆ្នាំសេះ ចេះបានមកល្អតាំងពីដើមខែ ប្រែពីទុក្ខមកក្លាយជាសំណាង ក៏អរគុណនូវអំពើសប្បុរសដែលបានសាងកាលពីពេលមុន។ មនុស្សកើតឆ្នាំមមី មានចិត្តល្អ ចរិតស្លូតបូត ចូលចិត្តជួយអ្នកដទៃណាស់ ហើយគុណបុណ្យមួយផ្នែកនៃអំពើទាំងអស់ ក៏ចុះមកប៉ះប៉ូវដល់ជីវិត នារយៈកាល ៧ ថ្ងៃខាងមុខ។
អ្នកកើតឆ្នាំវក – ស្វា
ទេវតាបានប្រសិទ្ធពរជ័យ សិរីសួស្តីបវរមហាប្រសើរ អមដំណើរជីវិតឲ្យជួបតែសុខសប្បាយ ឥតខ្វះលុយចាយសម្រាប់អ្នកកើតឆ្នាំស្វា នារយៈកាលចន្លោះថ្ងៃ ២៨ ដល់ ០៤ ធ្នូ។ គូគាប់ភ្ជាប់និស្ស័យ ក៏អាចនឹងរំលេចកើតមាន ក្បែរថ្ងៃនោះផងដែរ ហើយបើជាគូស្វាមីរៀបការស្រាប់ នឹងចេះស្តាប់យោគយល់គ្នា កើតតែភាពផ្អែមល្ហែមល្អប្រពៃណាស់៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

