ប្លែកៗមនុស្សយើងម្នាក់ៗមានចំណុចលេចធ្លោផ្សេងពីគ្នា ខ្លះទៅពូកែសម្តី ខ្លះពូកែយកចិត្តទុកដាក់អ្នកដទៃ និងចំណុចផ្សេងជាច្រើន ដែលអាចទាក់ទាញចិត្តមនុស្សនៅជុំវិញខ្លួន ឲ្យគេចូលចិត្តមកនៅក្បែរអ្នកនិងរាប់អានអ្នក។ ចុះអ្នកវិញ តើគិតថាចំណុចលេចធ្លោរបស់ខ្លួនឯងគឺជាអ្វី? តាមរយៈការទស្សន៍ទាយបែបវិទ្យាសាស្រ្តមួយនេះ យើងសូមឲ្យអ្នកជ្រើសរើសនូវស្រទាប់ផ្កាកុលាបមួយក្នុងចំណោមស្រទាប់ផ្កាទាំង ៣ ហើយផ្ទៀងផ្ទាត់ចម្លើយដូចខាងក្រោម៖ ស្រទាប់ផ្កាទី ១ មើលពីសំបកក្រៅអ្នកជាមនុស្សថ្លៃថ្នូរ តែរៀនអឹមអៀមបន្តិច ដែលធ្វើឲ្យអ្នកដទៃគេល្មមៗមិនសូវហ៊ានចូលមកនិយាយរកអ្នកឡើយ។ ប៉ុន្តែអារម្មណ៍នេះវានឹងបាត់ទៅវិញ ក្រោយគេស្គាល់អ្នកកាន់តែច្បាស់ ហើយទាក់ទងដឹងចិត្តគ្នា។ ពេលគេស្គាល់អ្នកច្បាស់ហើយ គេនឹងភ្ញាក់ផ្អើលពីអត្តចរិតដែលចេះលេងសើចរបស់អ្នក និងការដែលពូកែនិយាយទៅមក ដោយខុសពីអ្នកជាខ្លួនឯងទាំងស្រុងកាលស្គាល់គ្នាដំបូង។ វាមានរឿងរ៉ាវខ្លះទៀត ដែលធ្វើឲ្យពួកគេពិបាកទស្សន៍ទាយទុកជាមុនអំពីអត្តចរិតរបស់អ្នក ប្រសិនមិនទាន់ស្គាល់គ្នាច្បាស់។ ស្រទាប់ផ្កាទី ២ អ្នកតែងតែពាំនាំនូវកម្លាំងវិជ្ជមានមកកាន់មនុស្សជុំវិញខ្លួន ដោយអ្នកមានភាពជាអ្នកដឹកនាំនិងមនុស្សមានទំនួលខុសត្រូវតាំងពីដើមរៀងមក។ បើក្នុងក្រុមដើរជុំគ្នា…