
លុយធំចូលទៀតហើយ ប្រុសស្រីកើតឆ្នាំទាំង ៣ រាសីបុកឡើងនៅថ្ងៃសៅរ៍-អាទិត្យនេះ
តាមចិនសែទស្សន៍ទាយច្បាស់ៗមកថា នៅរយៈកាលចុងសប្តាហ៍ចំថ្ងៃទី ១៥ និង ១៦ តុលាខាងមុខ មិនថាប្រុសស្រីឲ្យតែកើតឆ្នាំ ៣ ខាងក្រោម នឹងមានរាសីឡើងខ្ពស់ អាចមានលុយចូលហៀរហូរជុំទិស៖ អ្នកកើតឆ្នាំឆ្លូវ – គោ ឆ្នាំឆ្លូវនឹងមានអំណោយផលផ្នែកទ្រព្យដ៏ក្រាស់ក្រែលនៅរយៈពេល ២ ថ្ងៃខាងមុខនេះ ដោយនឹងទទួលបានការទុកចិត្តពីមនុស្សម្នាតូចធំជុំវិញខ្លួន នាំឲ្យសម្រេចដល់គោលដៅ សម្រេចជោគជ័យដែលរំពឹងជាយូរខែមកហើយ។ នៅកំឡុងចុងសប្តាហ៍ សញ្ញានៃការកើនឡើងនឹងបោះទៅមុខខ្ពស់ជាងថ្ងៃធម្មតា ហើយឱកាសហាក់ចំហ ចាំតែអ្នកទៅដល់ ចាំតែអ្នកទៅចាប់យកតែប៉ុណ្ណោះឯង។ អ្នកគួរតែរក្សាភាពក្លាហាន បន្តការជឿជាក់លើខ្លួនឯង មិនថាការងារ ឬរបររកស៊ីពេលខាងមុខនេះ ត្រៀមកើតផលចំណេញក្រែលណាស់។ អ្នកកើតឆ្នាំខាល –…











