លុយ​ធំ​ចូល​ទៀត​ហើយ ប្រុស​ស្រី​កើត​ឆ្នាំ​ទាំង ៣ រាសី​បុក​ឡើង​នៅ​ថ្ងៃ​សៅរ៍-អាទិត្យ​នេះ

Trtr
ការផ្សាយពាណិជ្ជកម្ម

តាមចិនសែទស្សន៍ទាយច្បាស់ៗមកថា នៅរយៈកាលចុងសប្តាហ៍ចំថ្ងៃទី ១៥ និង ១៦ តុលាខាងមុខ មិនថាប្រុសស្រីឲ្យតែកើតឆ្នាំ ៣ ខាងក្រោម នឹងមានរាសីឡើងខ្ពស់ អាចមានលុយចូលហៀរហូរជុំទិស៖

អ្នកកើតឆ្នាំឆ្លូវ – គោ

ការផ្សាយពាណិជ្ជកម្ម
45
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ឆ្នាំឆ្លូវនឹងមានអំណោយផលផ្នែកទ្រព្យដ៏ក្រាស់ក្រែលនៅរយៈពេល ២ ថ្ងៃខាងមុខនេះ ដោយនឹងទទួលបានការទុកចិត្តពីមនុស្សម្នាតូចធំជុំវិញខ្លួន នាំឲ្យសម្រេចដល់គោលដៅ សម្រេចជោគជ័យដែលរំពឹងជាយូរខែមកហើយ។

នៅកំឡុងចុងសប្តាហ៍ សញ្ញានៃការកើនឡើងនឹងបោះទៅមុខខ្ពស់ជាងថ្ងៃធម្មតា ហើយឱកាសហាក់ចំហ ចាំតែអ្នកទៅដល់ ចាំតែអ្នកទៅចាប់យកតែប៉ុណ្ណោះឯង។ អ្នកគួរតែរក្សាភាពក្លាហាន បន្តការជឿជាក់លើខ្លួនឯង មិនថាការងារ ឬរបររកស៊ីពេលខាងមុខនេះ ត្រៀមកើតផលចំណេញក្រែលណាស់។

ការផ្សាយពាណិជ្ជកម្ម

អ្នកកើតឆ្នាំខាល – ខ្លា

Con Cop 3d
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ទុក្ខសោកទាំងឡាយនឹងរសាត់ទៅឆ្ងាយ ចូលមកវិញតែភាពសម្បូរសប្បាយទាំងផ្លូវកាយផ្លូវចិត្ត នៅរយៈពេល ២ ថ្ងៃពេញ ដូចបានកំណត់ខាងលើ។ ពេលវេលានេះ អំណោយផលជោគជ័យលើវិស័យធំៗដែលអ្នកកំពុងក្តោបក្តាប់ ហើយចំពោះអ្នកមានភាពឯកោពីមុន ក៏នឹងដូចមានមនុស្សមកជុំ បន្លប់ឲ្យកើតតែក្តីសុខ និងស្នាមញញឹម។

ការផ្សាយពាណិជ្ជកម្ម

ផ្នែកថមថយនៃទ្រព្យ ហិរញ្ញវត្ថុមួយរយៈមុន នឹងលែងមានតទៅទៀត ហើយចូលមកវិញ តែការកើនឡើង ដូចធ្លាក់ប៉ះកំណប់មាសកំណប់ប្រាក់ សម្បូរទ្រព្យចូលមិនគួរឲ្យជឿត្រឹមមួយពព្រិចភ្នែក។ នេះក៏អរគុណដល់ការខិតខំស្រាប់កន្លងមករបស់អ្នកខ្លះៗផងដែរ។

អ្នកកើតឆ្នាំមមី – សេះ

ការផ្សាយពាណិជ្ជកម្ម
Phong Thuy Cho Nguoi Tuoi Ngo Menh Nao Mau Gi De Nhanh Phat Tai
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អ្នកកើតឆ្នាំទីបី គឺឆ្នាំមមីឯណេះ នឹងបានការកោតសរសើរ ការឲ្យតម្លៃពីអ្នកខ្ពស់ អ្នកមានឋានៈលើខ្លួន ថាមិនត្រូវបើអ្នកបម្រើការងាររដ្ឋ ឬឯកជនទាំងឡាយ នឹងត្រៀមទទួលបានការឡើងតំណែងទៀតផង។

អ្នកក៏រំពឹងនឹងចូលមានរង្វាន់ធំ សម្រាប់ជីវិត ដែលវាដូចអំណោយតបនឹងញើសឈាមហូរសស្រាក់កាលពីពេលមុន។ រីឯអ្នកវិនិយោគលើទ្រព្យធំតូចនានា ក៏ត្រៀមនឹងកើនផលចំណេញខ្ទង់ល្បាក់មុឺនដុល្លារក៏មាន៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

ការផ្សាយពាណិជ្ជកម្ម