ចាំស្តាប់ដំណឹងល្អទៅ នៅរយៈពេល ២ ខែចុងឆ្នាំ ២០២២ ពោលចំខែវិច្ឆិកា និងធ្នូនោះឯង ដោយមានឆ្នាំ ៤ ទទួលបានសំណាងល្អណាស់ ឥតខ្វះចាយ ហើយរំពឹងជួបភាពសម្បូរសប្បាយពេញក្រុមគ្រួសារ៖
អ្នកកើតឆ្នាំវក – ស្វា

រាសីម្ចាស់ឆ្នាំវក ដូចកំពុងដើរលើផ្លូវឆ្ពោះទៅភាពរលូន ដោយគ្មានអ្វីជាឧបសគ្គទាំងរឿងប្រាក់កាស មិនខ្វះចាយឡើយនៅពេលខាងមុខ។ ពីដើមឆ្នាំ ដ្បិតបើជួបបញ្ហាខ្លះៗ តែនឹងជម្រះអស់កើតតែសំណាងនៅចុងឆ្នាំ ពេញ ២ ខែខាងមុខ។
មនុស្សក្បែរខ្លួនអ្នកកាន់តែមានទំនុកចិត្តមកលើអ្នក នាំឲ្យជំនួញការរកស៊ីធំតូចនានា សូម្បីតែការងារ ក៏ទទួលបានការកោតសរសើរ ការផ្តល់ឲ្យនូវប្រយោជន៍ខ្ពស់បន្ថែមពីថ្នាក់លើទៀតផង។ សត្វស្វា ជាសត្វឈ្នះអស់សត្វទាំងឡាយនៅពេលបន្ទាប់។
អ្នកកើតឆ្នាំមមី – សេះ

រីឯអ្នកកើតឆ្នាំសេះ កន្លងមកបានឆ្លងកាត់ការលំបាកច្រើនណាស់ សម្ពាធការងារ សម្ពាធបញ្ហាគ្រួសារ ព្យាយាមរត់គេចក៏គេចមិនផុត។ ឥឡូវរាសីបើក ទទួលពន្លឺភ្លឺចិញ្ចាចចូលក្នុងជីវិត នាំឲ្យផាត់រឿងហ្មងសៅទាំងអស់នោះ ជំនួសមកវិញ សល់តែស្នាមញញឹម និងភាពរីករាយចាប់ពីខែវិច្ឆិកា ដល់ដំណាច់ខែធ្នូ។
គ្រប់យ៉ាងនឹងត្រូវបានដោះស្រាយ បើមិនដោះដោយខ្លួនឯង ក៏ដូចមានគេមកចូលរួមជួយ ហើយអាជីពការងារ ការរកស៊ីនឹងល្អប្រសើរឡើង ពោលជីវិតពេលខាងមុខ រាប់ថាល្អឥតខ្ចោះ ទាក់ទាញសំណាងចូលពីព្រឹកទល់យប់ សឹងរៀងរាល់ថ្ងៃ។
អ្នកកើតឆ្នាំខាល – ខ្លា

ភាពរីកចម្រើន ចម្រុងចូល គ្រោះខាតចេញ នឹងចូលមកដល់នៅរយៈពេលនៃខែវិច្ឆិកា និងធ្នូខាងមុខ។ ជីវិតឆ្នាំខាល គឺល្អមែនទែន ដោយមិនត្រឹមតែទទួលបានការកែលំអ នាំឲ្យឆ្ពោះទៅការកើនចំណូលប៉ុណ្ណោះទេ ទៀតសោតសក្តិយស ក៏នឹងត្រូវបានដំឡើងផងដែរ។
មិនត្រឹមប៉ុណ្ណោះ អ្នកនឹងអាចយកឈ្នះអស់សត្រូវទីជិតឆ្ងាយទាំងឡាយ ហើយទទួលបានការគាំទ្រ និងជួយជ្រោមជ្រែងពេញទំហឹងពីមិត្តជិតស្និទ្ធ។ គ្មានអ្វីនឹងបញ្ឈប់ដំណើរដ៏អស្ចារ្យសម្រាប់ឆ្នាំខាលបានទេ នៅពេលខាងមុខ សំខាន់ឲ្យតែអ្នកខ្លួនឯងផ្ទាល់បន្តជឿជាក់លើខ្លួនឯង ហើយឈរលើគោលជំហរឲ្យរឹងមាំទៅបានហើយ។
អ្នកកើតឆ្នាំកុរ – ជ្រូក

ខ្សាច់សំណាងផ្លាតចូលមកក្នុងជីវិតអ្នកកើតឆ្នាំទី ១២ នៅរយៈពេល ២ ខែចុងក្រោយនៃឆ្នាំ ២០២២។ អ្នកដូចអង្គុយលើចំណុចខ្ពស់មួយ មិនសូវហត់ ក៏បានផលច្រើនតបមកវិញ ហើយឱកាសចូលមកបន្តកន្ទុយ ចាំតែអ្នកសម្រេចថាយកមួយណាទុកមួយណា។
វាក៏អរគុណដល់ការខិតខំជាយូរមកហើយផង គួបផ្សំសំណាងកើតមានចំពេលវេលានេះ ដូច្នេះអ្នកសក្តិសមនឹងទទួលបានវាខ្លាំងណាស់។ ជាងនេះក៏អាចរកបានដៃគូជីវិតច្បាស់លាស់មួយផង នៅចុងឆ្នាំ ២០២២ ដែលនោះជាគុណតម្លៃដ៏ធំ ប្រៀបដូចគ្រាប់ពេជ្រមិនអាចកាត់ថ្លៃបានក្នុងឆាកជីវិត អ៊ីចឹងកុំភ្លេចថែរក្សាឲ្យបានល្អ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

