ថ្ងៃ​ទី ១៥ ដល់​ដាច់​ខែ​តុលា ទេវតា​ចង្អុល​ឈ្មោះ​ឆ្នាំ ៣ រាសី​ឡើង​គុណ យីអ៊ុន​ឡើង​ទ្វេ

Rtrt
ការផ្សាយពាណិជ្ជកម្ម

នៅ​រយៈ​ពេល​កន្លះ​ខែ​ពេញ នៃ​ខែ​តុលា​ខាង​មុខ ពោល​រាប់​ចាប់​ពី​ថ្ងៃ​ទី ១៥ ដល់ ៣១ ហោរាសាស្រ្ត​បាន​គន់គូរ​មើល​ឃើញ​ជើង​លេខ​ឆ្នាំ​ទាំង ៣ ដែល​ដូច​ត្រូវ​បាន​ព្រះ​ប្រទាន​ពរជ័យ នាំ​ឲ្យ​កើត​សិរីមង្គល​ពេញ​ចន្លោះ​វេលា​នោះ៖

អ្នក​កើត​ឆ្នាំ​រកា – មាន់

ការផ្សាយពាណិជ្ជកម្ម
Ice_screenshot_20221013 121619
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

មនុស្ស​នេះ​ឈ្លាសវៃ មាន​សមត្ថភាព ពូកែ​ខាង​ប្រើ​ចិត្តសាស្រ្ត​ក្នុង​ការ​ទំនាក់ទំនង​នៅ​ខាង​ក្រៅ ហើយ​ការ​ចងចាំ​គេ​មាន​ខ្ពស់ រួច​ធ្វើ​អ្វី​គិត​ដោយ​ល្អិតល្អន់​ខ្លាំង​ណាស់។

ចាប់​ពី​ថ្ងៃ​ទី ១៥ ​តុលា​ខាង​មុខ បន្ថែម​ពី​លើ​ទេពកោសល្យ​ដែល​មាន រាសី​ល្អ​និង​សំណាង​ក្រាស់ ផ្លាស់​ជីវិត​អ្នក​កើត​ឆ្នាំ​រកា ឲ្យ​ជៀស​ផុត​អស់​បញ្ហា​ទាំង​ឡាយ កាយ​មក​វិញ​តែ​មាស​តែ​ប្រាក់​ចូល​ផ្ទះ។ លើស​ពី​នេះ នឹង​កើត​គុណសម្បត្តិ​ល្អ​ច្រើន អាច​នាំ​ឲ្យ​អ្នក​រក​លុយ​រក​ចំណូល​ចូល​ក្នុង​ហោប៉ៅ​ឥត​ខ្វះ រី​ឯ​ជំនួញ​ក៏​រីក​អតិថិជន​ធំ​បន្ថែម​ទៀត។

ការផ្សាយពាណិជ្ជកម្ម

អ្នក​កើត​ឆ្នាំ​ពពែ – មមែ

MG 7328 1423559823
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ទៅ​មើល​ឆ្នាំ​មមែ​ឯ​ណេះ ជា​មនុស្ស​មាន​ចិត្ត​ទូលាយ សុទិដ្ឋិនិយម និង​មាន​ចរិត​រឹងមាំ។ ពួក​គេ​តែង​ប្រឹង​អស់​ពី​សមត្ថភាព លើ​កិច្ច​ការងារ​អ្វី​ទាំង​អស់​ដែល​ត្រូវ​ធ្វើ​ចំពោះ​មុខ ហើយ​ក៏​តែង​ព្យាករណ៍​ដឹង​ជា​មុន ថា​រមែង​ទទួល​បាន​ផល​ល្អ​ក្នុង​ការងារ​នោះ។

ការផ្សាយពាណិជ្ជកម្ម

នៅ​ក្រោយ​ថ្ងៃ​ទី ១៥ តុលា​ត​ទៅ​ដល់ ៣១ ដំណាច់​ខែ ឱកាស​ល្អ​ចូល​មក​ដល់​បន្ត​កន្ទុយ ចំ​ពេល​ហុងស៊ុយ​ឡើង​កូដ ក៏​នាំ​ឲ្យ​ទាញ​ប្រយោជន៍​ធំ​ហូហែរ​ចេញ​ពី​ការងារ ឬ​គម្រោង​រកស៊ី​ដែល​ជួប​ប្រទះ។ មិន​ត្រឹម​ប៉ុណ្ណោះ​ទេ ម្ចាស់​ឆ្នាំ​មមែ នឹង​បាន​ជួប​មនុស្ស​មាន​បុណ្យ ដូច​គេ​សន្សំ​ទ្រព្យ​ទុក​មក​ចែក​ឲ្យ​អ្នក កើត​ភាព​សប្បាយ​នា​ពេលវេលា​ត្រីមាស​ទី ៤។

អ្នក​កើត​ឆ្នាំ​មមី – សេះ

ការផ្សាយពាណិជ្ជកម្ម
Ice_screenshot_20221013 121625
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ចុង​ក្រោយ​អ្នក​កើត​ឆ្នាំ​សេះ តាម​រយៈ​បទពិសោធន៍​បាន​ឆ្លង​កាត់ មនុស្ស​នេះ​សម​តែ​ទទួល​បាន​រង្វាន់​ធំ​ក្នុង​ជីវិត​នៅ​ល្បាក់​ចុង​ឆ្នាំ ២០២២ តែ​មិន​ទាន់​ច្បាស់​ថា​ពេលវេលា​ណា​មួយ​ឡើយ។ គ្រាន់​ថា​ចន្លោះ​ចុង​ខែ​តុលា ក៏​អាច​មាន​លាភ​សំណាង​រំលេច​ជា​បណ្តើរៗ ដូច​បើក​ទ្វារ​មាស​ទ្វារ​ប្រាក់​ឲ្យ​ចូល​មក​ហើយ។

រាសី​អ្នក​ល្អ​គួរ​សម លើស​ពី​កម្រិត​បង្គួរ គ្រាន់​ទាមទារ​ឲ្យ​ព្យាយាម​ជាង​ឆ្នាំ​ពីរ​ខាង​លើ ព្រោះ​បើ​ខំ​តិច អាច​នឹង​មិន​ចាប់​លាភ​នោះ​បាន​ទេ។ ងាក​ទៅ​ការ​ប្រកួតប្រជែង​ទាំង​ការងារ ឬ​សេចក្តី​សេ្នហា ក៏​អ្នក​នឹង​មាន​ប្រៀប​អាចច​យក​ឈ្នះ​គេ ហើយ​ត្រូវ​ត្រៀម​ចិត្ត​ទទួល​យក​ការ​ផ្លាស់ប្តូរ​មួយ​ខាង​មុខ តែ​ជា​រឿង​ល្អ មិន​មាន​អ្វី​គួរ​ឲ្យ​បារម្ភ៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

ការផ្សាយពាណិជ្ជកម្ម