ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

P=57801
ប្លែកៗ

តេស្តស្នេហា៖ ជ្រើសរើសស្បែកជើងដែលអ្នកស្រឡាញ់ជាងគេ នឹងបង្ហាញពីទំនាក់ទំនងស្នេហារបស់អ្នកជួបរឿងអ្វីខ្លះ

វាមិនមែនជារឿងចៃដន្យទេដែលយើងសំគាល់អ្វីៗនៅជុំវិញខ្លួនយើងជាមួយនឹងសម្រស់ធម្មជាតិដូចជាផ្កា សត្វ រុក្ខជាតិ​ ឬសំភារៈដែលយើងប្រើប្រាស់។ ល។ អ្វីមួយដែលទាក់ទាញអារម្មណ៍របស់យើង ហើយយើងជ្រើសរើសយកវាមកប្រើប្រាស់គឺទាក់ទងដោយផ្ទាល់ទៅនឹងគំនិតរបស់យើង។ មានការស្រាវជ្រាវជាច្រើនព្រមទាំងការធ្វើតេស្តជាច្រើនជាវិធីដ៏ល្អដើម្បីជួយស្វែងយល់អំពីអារម្មណ៍ បំណង និងស្ថានភាពរបស់មនុស្ស។ យើងសូមអញ្ជើញ​ប្រិយមិត្តធ្វើតេស្តចំណាប់អារម្មណ៍ដើម្បីបង្ហាញពីការស្រឡាញ់ចូលចិត្ត ព្រមទាំងរកឱ្យឃើញនូវអ្វីដែលអ្នកត្រូវការដើម្បីឱ្យកាន់តែរីករាយជាងពេលបច្ចុប្បន្ន។  ស្បែកជើង “ក” អ្នកជាមនុស្សដែលរឹងប៉ឹងនៅក្នុងរឿងស្នេហា ប៉ុន្តែអ្នកជាមនុស្សដែលមានតម្រូវការខ្ពស់ណាស់ពីភាគីម្ខាងទៀត។ ដូច្នេះហើយ ប្រសិនបើមាននរណាម្នាក់ ចង់តាមអ្នក លុះត្រាតែគេមានគ្រប់លក្ខខណ្ឌដែលអ្នកត្រូវការ។ លើសពីនេះ គេត្រូវតែជាមនុស្សដែលអាចធ្វើឱ្យអ្នកចិត្តទន់ និងញាប់ព័រដោយសារតែរឿងអ្វីមួយ បើមិនដូច្នេះទេ គេនឹងមិនអាចចងចិត្តអ្នកបានឡើយ កុំថាឱ្យទន់ចិត្ត សូម្បីតែចាប់អារម្មណ៍ ក៏អ្នកមិនខ្ចីនឹងចាប់អារម្មណ៍ផង។ ស្បែកជើង “ខ” ទំនាក់ទំនងស្នេហារបស់អ្នកមានដំណើរការ​ល្អក៏ព្រោះតែអ្នកមាន​ផ្ទៃមុខ​ស្រស់​ស្អាត កាន់តែមើលយូរកាន់តែស្រស់ស្អាត។…

Untitled 1
សុខភាព

ឧស្សាហ៍ឈឺក្បាល អស់កំលាំង និងគេងមិនលក់ សូមចាប់ផ្តើមទទួលទានអាហារទាំងនេះ!

យើងទាំងអស់គ្នាភាគច្រើនគិតថារោគសញ្ញាដែលបណ្តាលឱ្យមានការឈឺក្បាល អស់កំលាំង និងគេងមិនលក់ទាំងនេះគឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងធ្វើការពេញមួយថ្ងៃ។ ប៉ុន្តែវាក៏អាចបណ្តាលមកពីកម្រិតនៃជាតិម៉ាញ៉េស្យូម និងវីតាមីន K នៅក្នុងខ្លួនរបស់អ្នកធ្លាក់ទាបផងដែរ។ ដូច្នេះហើយ Knongsrok នឹងលើយកបញ្ហាសុខភាពខាងលើទាំងអស់នេះ និងអាហារសំខាន់ៗដែលអ្នកត្រូវដឹងមកបង្ហាញជូនប្រិយមិត្តដូចតទៅ។ ១. ជាតិម៉ាញ៉េស្យូម © depositphotos *អត្ថប្រយោជន៍: –ជាតិម៉ាញ៉េស្យូមចូលរួមក្នុងប្រតិកម្មគីមីផ្សេងៗគ្នាយ៉ាងហោចណាស់ ៣០០ នៅក្នុងខ្លួនរបស់មនុស្សយើង។ វាជួយបំប្លែងអាហារទៅជាថាមពល និងបង្កើតប្រូតេអ៊ីនថ្មីពីអាស៊ីដអាមីណូ។ នោះហើយជាមូលហេតុដែលវាមានប្រសិទ្ធភាពក្នុងការបំបាត់ការថប់បារម្ភ ភាពតានតឹង និងដើម្បីបំបាត់ភាពអស់កម្លាំង។ –ជាតិម៉ាញ៉េស្យូមអាចការពារការឈឺក្បាលញឹកញាប់ និងថែមទាំងជួយព្យាបាលរោគប្រកាំងទៀតផង។ កង្វះជាតិម៉ាញ៉េស្យូមធ្វើឱ្យថយចុះនូវកម្រិត Serotonin ដែលបណ្តាលឱ្យសរសៃឈាមរួមតូច និងប៉ះពាល់ដល់មុខងាររបស់ប្រព័ន្ធបញ្ជូនរបស់សរសៃប្រសាទ។ –កម្រិតម៉ាញ៉េស្យូមទាបអាចបណ្តាលឱ្យធ្លាក់ទឹកចិត្ត និងគេងមិនលក់។ *ប្រភពជាតិម៉ាញ៉េស្យូម:…

អាហារមានជាតិប្រូតេអ៊ីនខ្ពស់
ទស្សនៈ

អាហារមានជាតិប្រូតេអ៊ីនខ្ពស់ ល្អបំផុតសម្រាប់អ្នកចង់ស្គម

មានមនុស្សជាច្រើនដែលចង់ស្គម តែមិនដឹងពីវិធីញុំារបបអាហារ និងការហាត់ប្រាណឲ្យបានត្រឹមត្រូវ ជាពិសេសគឺប្រូតេអ៊ីនដែលពួកគេត្រូវតែទទួលទានអោយបានគ្របគ្រាន់ ដើម្បីឲ្យការសម្រកគីឡូកាន់តែមានប្រសិទ្ធភាព។ ខាងក្រោមនេះគឺជាអាហារមានជាតិប្រូទេអ៊ីនខ្ពស់ ដែលល្អបំផុតសម្រាប់អ្នកចង់ស្គម! ១.ទឹកដោះគោជូរ ក្រៅពីមានរសជាតិឆ្ងាញ់ ទឹកដោះគោជូរក៏ជាប្រភពសម្បូរទៅដោយ probiotics និងកាល់ស្យូម ដោយ Probiotics អាចជួយក្នុងដំណើរការរំលាយអាហារ ខណៈដែលកាល់ស្យូមមានសារៈសំខាន់សម្រាប់ការបង្កើតឆ្អឹង និងធ្មេញដែលមានសុខភាពល្អ។ ទឹកដោះគោយ៉ាអួក៏មានផ្ទុកប្រូតេអ៊ីនច្រើនជាងម្ភៃក្រាមផងដែរ ដូច្នេះវាធ្វើឱ្យការសម្រកទម្ងន់របស់យើងដំណើរការទៅបានល្អ។ ២.ផ្កាខាត់ណាខៀវ បន្លែទាំងនេះគឺចាំបាច់ក្នុងការរក្សារាងកាយរបស់យើងឱ្យមានសុខភាពល្អ និងរឹងមាំ។ ហើយការទទួលទានវាអាចជួយយើងឲ្យរួចផុតពីជំងឺ ឬលក្ខខណ្ឌមួយចំនួន។ ហើយបន្លែមួយក្នុងចំណោមបន្លែមានប្រយោជន៍ជាច្រើនគឺ ផ្កាខាត់ណាខៀវ (ប្រូខូលី) ព្រោះវាសំបូរទៅដោយសារធាតុចិញ្ចឹម និងជាថាមពលប្រូតេអ៊ីនជាច្រើនដែលរាងកាយយើងត្រូវការ។ ៣.ពោតបារាំង (Asparagus) បើនិយាយអំពីបន្លែដែលផ្ទុកទៅដោយប្រូតេអ៊ីន…

ផឹកតែរាល់ដង_តិចថាអត់ដឹង
សម្រង់

ផឹកតែរាល់ដង តិចថាអត់ដឹងពីអត្ថប្រយោជន៍សុខភាពរបស់វា

មិនថារដូវណាទេ តែគឺជាភេសជ្ជៈដែលមានរសជាតិឆ្ងាញ់ ហើយការផឹកវាធ្វើឱ្យយើងមានអារម្មណ៍ស្រស់ស្រាយជានិច្ច ម្យ៉ាងទៀតវាក៏ជាភេសជ្ជៈមួយដែលល្អសម្រាប់ទាំងកុមារ និងមនុស្សធំ។ ហើយក្នុងនោះមានតែជាច្រើនប្រភេទដែលលោកអ្នកអាចជ្រើសរើសបានតាមចំណង់ចំនូលចិត្ត ដោយពួកវាមានពណ៌ និងរសជាតិខុសៗគ្នា ប៉ុន្តែអ្វីដែលដូចគ្នានោះគឺតែទាំងអស់គឺសុទ្ធតែមានអត្ថប្រយោជន៍យ៉ាងវិសេសវិសាលចំពោះសុខភាពរបស់លោកអ្នក ដែលរួមមានដូចជា៖ ១.តែមានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្ម សារធាតុប្រឆាំងអុកស៊ីតកម្មត្រូវបានគេដឹងថាអាចរក្សារាងកាយឱ្យមានសុខភាពល្អ និងជួយឲ្យមើលទៅក្មេងជាងវ័យ។ ពួកគេក៏ការពារយើងពីគ្រោះថ្នាក់នៃការបំពុលដែលរាងកាយរបស់យើងត្រូវបានប៉ះពាល់ជារៀងរាល់ថ្ងៃ។ តែសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលបន្ថយល្បឿន ឬធ្វើឱ្យអ្នកមិនងាយនឹងកើតជំងឺបេះដូង។ មួយវិញទៀត ការផឹកតែក៏ធ្វើឱ្យលំហូរឈាមទូទាំងក្នុងរាងកាយរបស់អ្នកប្រសើរឡើងផងដែរ ដោយវាពង្រីកសរសៃឈាម និងធ្វើឱ្យអ្នកមិនជួបនឹងជម្ងឺកកឈាម។ ២.ការផឹកតែជួយក្នុងការផ្តល់ជាតិទឹកដល់រាងកាយរបស់អ្នក យោងតាមការស្រាវជ្រាវ ការផឹកតែគឺមានប្រយោជន៍ដូចគ្នាទៅនឹងទឹកដែរ បើទោះបីជាវាត្រូវបានរួមផ្សំជាមួយជាតិកាហ្វេអ៊ីនក៏ដោយ ហើយតែត្រូវបានគេស្គាល់ថាជាប្រភពផ្តល់នូវជាតិទឹកដ៏សម្បូរបែប។ ៣.តែគឺល្អសម្រាប់បង្កើនការចងចាំរបស់អ្នក តែគឺជាជំនួយការក្នុងការពង្រឹងខួរក្បាល និងកោសិកាចងចាំរបស់អ្នក។ ការផឹកតែមួយពែងជារៀងរាល់ថ្ងៃនឹងផ្តល់នូវការការពារពីជំងឺវង្វេង និងជំងឺភ្លេចភ្លាំងបានយ៉ាងមានប្រសិទ្ធភាពពីព្រោះសារធាតុទាំងនេះរារាំងសកម្មភាពអង់ស៊ីមដែលភ្ជាប់ទៅនឹងការបាត់បង់ការចងចាំ។ នោះហើយជាមូលហេតុដែលវាត្រូវបានណែនាំយ៉ាងខ្លាំងសម្រាប់មនុស្សចាស់។ ៤.ការផឹកតែគឺល្អសម្រាប់ការសម្រកទម្ងន់…

Dragon 000082
ប្លែកៗ

ផ្កាដែលអ្នកបានជ្រើសរើស អាចបង្ហាញពីភាពស្រស់ស្អាតដែលលាក់បាំង នៅក្នុងខ្លួនរបស់អ្នក

តើភាពស្រស់ស្អាតលាក់កំបាំងនៅក្នុងបុគ្គលិកលក្ខណៈរបស់អ្នកគឺជាអ្វី? ជ្រើសរើសផ្កាដែលអ្នកចូលចិត្តខាងក្រោម។ ១. ជ្រើសរើសយកផ្កាទី 1 ការជ្រើសរើសផ្កានេះបង្ហាញថាអ្នកជាមនុស្សស្មោះត្រង់ ក្លាហាន។ អ្នកតែងតែកំណត់អ្វីដែលអ្នកចង់បាន ហើយកំណត់គោលដៅច្បាស់លាស់មុនពេលអ្នកចាប់ផ្តើមធ្វើការ។ ចំណែក​ទំនាក់ទំនង​សង្គម​វិញ អ្នក​តែង​ទុក​ចិត្ត និង​រាប់អាន​មនុស្ស​ឲ្យ​បាន​ល្អ។ ជាមួយនឹងវិចារណញាណដ៏ប៉ិនប្រសប់របស់អ្នក អ្នកអាចសម្គាល់ភាពមិនស្មោះត្រង់របស់នរណាម្នាក់បានយ៉ាងងាយស្រួល ហើយបោះបង់ការជឿទុកចិត្តទាំងអស់លើពួកគេ។ ២. ជ្រើសរើសយកផ្កាទី 2 ការ​ជ្រើសរើស​ផ្កា​នេះ​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​មាន​ការ​គិត​គូរ​ល្អិតល្អន់។ ទោះស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ អ្នកតែងតែត្រៀមខ្លួនជាស្រេចដើម្បីជួយ និងការពារមនុស្សដែលអ្នកស្រឡាញ់។ អាច​និយាយ​បាន​ថា​អ្នក​មើល​ថែ​អ្នក​រាល់​គ្នា​ដោយ​ស្មោះ​ត្រង់​ ដោយ​មិន​រំពឹង​អ្វី​ជា​ការ​តបស្នង។ ៣. ជ្រើសរើសយកផ្កាទី​ 3 ការ​ជ្រើសរើស​ផ្កា​នេះ​បង្ហាញ​ថា​អ្នក​មាន​មនោសញ្ចេចនា ​និងលេងសើច។ មិនបាច់និយាយច្រើនពេកទេ គ្រាន់តែក្រឡេកមួយភ្លែត អាចជួយអ្នកចាប់យកចិត្តសាស្ត្ររបស់អ្នកជុំវិញខ្លួនបាន។…

បញ្ឈប់ទម្លាប់មិនល្អទាំងនេះ_បើអ្នកចង់ស្រកគីឡូលឿន
ទស្សនៈ

បញ្ឈប់ទម្លាប់មិនល្អទាំងនេះ បើអ្នកចង់ស្រកគីឡូលឿន

មនុស្សជាច្រើនតែងតែមានបំណងចង់ស្រកគីឡូលឿន ចង់បានលទ្ធផលលឿន តែពេលខ្លះពួកគេមិនអនុវត្តតាមស្តង់ដាត្រឹមត្រូវនោះទេ។ ម្យ៉ាងទៀតអ្នកត្រូវដឹងថា អ្នកគឺមិនអាចស្រកទម្ងន់បាននោះទេប្រសិនបើអ្នកមិនអាចបញ្ឈប់នូវទម្លាប់អាក្រក់ខាងក្រោមនេះបាន! ១.ញ៉ាំលឿនពេក វាតម្រូវអោយខួរក្បាលរបស់អ្នកប្រើពេលប្រហែលម្ភៃនាទីដើម្បីដឹងថាអ្នកឆ្អែតហើយ។ ដូច្នេះប្រសិនបើអ្នកញ៉ាំអាហារលឿនពេក នោះអ្នកនឹងមិនអាចសម្គាល់ឃើញភ្លាមៗថាអ្នកឆ្អែតទេ។ ហើយនៅពេលអ្នកញ៉ាំកាន់តែយឺត ខួរក្បាលរបស់អ្នកមានពេលច្រើនក្នុងការចាប់ ហើយនឹងប្រាប់អ្នកថាអ្នកឆ្អែតលឿនជាងមុន។ ២.រំលងអាហារ នៅពេលដែលអ្នករំលងអាហារ មានឱកាសច្រើនដែលអ្នកដុតកាឡូរីច្រើនក្នុងអំឡុងពេលថ្ងៃ ប៉ុន្តែវានឹងធ្វើឲ្យអ្នកឃ្លានខ្លាំងនៅពេលអាហារបន្ទាប់មកដល់។ ដូច្នេះព្យាយាមរក្សាការរំលាយអាហាររបស់អ្នកដោយញ៉ាំអាហារឲ្យទៀងពេលពេញមួយថ្ងៃ តែសូមកាត់បន្ថយអាហារដែលមិនចាំបាច់ចោល។ ៣.លួចញុំាក្រោយហាត់ប្រាណ ប្រសិនបើអ្នកហាត់ប្រាណច្រើន នោះរាងកាយរបស់អ្នកច្បាស់ជាត្រូវការអាហារបន្ថែម។ ដូច្នេះជំនួសឱ្យការញុំាអាហារ ឬ នំផ្តេសផ្តាស សូមអ្នកញ៉ាំទឹកដោះគោជូរជាមួយផ្លែឈើ បន្ទាប់ពីអ្នកហាត់ប្រាណរួច។ ៤.រំពឹងលទ្ធផលរហ័ស ដោយសារការសម្រកទម្ងន់គឺទាមទាររយះពេលវែង ការតាំងចិត្ត និងការអនុវត្តរបស់អ្នកផ្ទាល់ ដូច្នេះសូមកុំរំបឹងថាលទ្ធផលនៃការសម្រកទម្ងន់នឹងទទួលបានឆាប់រហ័ស ព្រោះពេលខ្លះវានឹងធ្វើឲ្យអ្នកខកចិត្ត៕…

ច្នៃស៊ុតយកទៅធ្វើរឿងទាំងនេះ លោកអ្នកនឹងចំណេញទ្វេដង!
ទស្សនៈ

ច្នៃស៊ុតយកទៅធ្វើរឿងទាំងនេះ លោកអ្នកនឹងចំណេញទ្វេដង

ស៊ុតគឺជាផ្នែកទូទៅនៃរបបអាហាររបស់មនុស្សភាគច្រើន ហើយត្រូវបានប្រើប្រាស់សម្រាប់អាហារឆ្ងាញ់ៗជាច្រើនប្រភេទ។ ប៉ុន្តែតើអ្នកដឹងទេថាវាមិនត្រឹមតែជាមុខម្ហូបនោះទេ ព្រោះស៊ុតក៏អាចប្រើប្រាស់ក្នុងគោលបំណងផ្សេងទៀតផងដែរ ព្រោះវាមានអត្ថប្រយោជន៍ជាច្រើនដែលអ្នកមិនគួររំលង! ១.ការថែរក្សាស្បែក មនុស្សភាគច្រើនមិនបានដឹងនោះទេថា ស៊ុតអាចប្រើជាវិធីធម្មជាតិដើម្បីធ្វើអោយស្បែករបស់អ្នករលោងបាន ហើយវាពិតជាមានប្រសិទ្ធភាពណាស់! ជាពិសេស ភ្នែកពណ៌សណៃស៊ុតគឺអាចជួយកាត់បន្ថយរង្វង់ខ្មៅជុំវិញភ្នែកបាន។ មិនត្រឹមតែប៉ុណ្ណឹងទេ វាថែមទាំងធ្វើអោយស្បែករបស់អ្នកទន់ និងរលោងទៀតផង។ ២.ជួយរុក្ខជាតិឲ្យរស់ឡើងវិញ នៅពេលអ្នកស្ងោរស៊ុតក្នុងទឹក ភាគរយជាក់លាក់នៃជាតិកាល់ស្យូមដែលមាននៅក្នុងសំបកស៊ុតត្រូវបានលាងសម្អាត និងស្រូបយកដោយទឹក។ ដូច្នេះកុំចាក់ចោលទឹកដែលស្ងោរស៊ុតរួច ព្រោះអ្នកអាចប្រើវាដើម្បីស្រោចរុក្ខជាតិ របស់អ្នកបាន។ ជាក់ស្តែង អ្នកត្រូវទុកទឹកឱ្យត្រជាក់សិន មុននឹងប្រើវា ហើយមូលហេតុដែលវាមានប្រសិទ្ធភាពក្នុងការជួយឲ្យរុក្ខជាតិរស់ឡើងវិញនោះគឺដោយសារជាតិកាល់ស្យូមដែលមាននៅក្នុងសំបកស៊ុតមានតម្លៃអាហារូបត្ថម្ភដ៏អស្ចារ្យសម្រាប់រុក្ខជាតិ។ ៣.ដើម្បីកម្ចាត់មុនក្បាលខ្មៅ ប្រសិនបើអ្នកកំពុងជួបបញ្ហាដោយសារមុនក្បាលខ្មៅ អ្នកអាចសាករូបមន្តនេះបាន ដោយគ្រាន់តែលាយស៊ុតផ្នែកពណ៌សជាមួយម្សៅពោត ២ស្លាបព្រាបាយ រួចកូរឲ្យសព្វ រហូតទាល់តែបានម្សៅចូលគ្នាសព្វ។…

New Copy
ប្លែកៗ

អ្នកឆ្នាំទាំង ៤ លាភធំ សំណាងច្រើន រង់ចាំនៅចុងឆ្នាំ

ហោរាសាស្ត្រលាតត្រដាងការពិត សម្រាប់អ្នកឆ្នាំ ច កុរ ឆ្លូវ ថោះ នឹងមានលាភសំណាងធំ នៅចុងឆ្នាំខាងមុខនេះ។ ជាពិសេសគឺ ឱកាសរកលុយបានកាន់តែច្រើន។ ១. ឆ្នាំច ហោរាសាស្ត្រ ចាប់ពីពេលនេះ រហូតដល់ចុងឆ្នាំ ២០២២ អ្នកកើតឆ្នាំច រាសីខ្ពស់ត្រដែត រាសីឡើងខ្ពស់ត្រដែត ការងាររីកចម្រើនលឿន។ អ្នកដែលកើតក្នុងឆ្នាំច សំណាងនឹងឡើងដូចខ្លែងក្នុងខ្យល់ ធ្វើឱ្យគ្រប់គ្នាច្រណែននឹងភាពជោគជ័យដែលពួកគេសម្រេចបាន។ នៅពេលនេះ មនុស្សកើតឆ្នាំច រកលុយ ក្រុមគ្រួសារមានភាពកក់ក្តៅ ភាពសុខដុមរមនា និងមានមនុស្សថ្លៃថ្នូរនៅខាងក្រៅជួយពេលមានទុក្ខ ដូច្នេះ អ្នកតែងតែមានចិត្តត្រេកអរ និងរីករាយ។…

New Copy
ប្លែកៗ

ឆ្នាំទាំង ៤ សំណាងកើនឡើងជាបន្តបន្ទាប់ រយៈពេល ៣ ឆ្នាំខាងមុខ

ហោរាសាស្ត្រ​កំណត់​ថា ​ក្នុង​រយៈពេល​ ៣ ​ឆ្នាំ​ខាង​មុខ​នេះ អ្នកឆ្នាំទាំង ៤ ខាង​ក្រោម​មានលាភសំណាងកើនឡើងជាបន្តបន្ទាប់ លុយចាយរាប់មិនអស់ ផុតគ្រោះ ជួបតែសំណាងគ្រប់ទិសទី។ ១. ឆ្នាំឆ្លូវ អ្នកឆ្នាំគោ គឺជាមនុស្សឧស្សាហ៍ព្យាយាមបំផុត។ ពួកគេ​ធ្វើ​ការ​ដោយ​ភាព​ក្លៀវក្លា និង​ផ្តល់​ការ​ខិត​ខំ​អស់​ពី​សមត្ថភាព។ ទោះ​ជួប​ការ​លំបាក​យ៉ាង​ណា​ក៏​ដោយ ក៏​គេ​មិន​ហ៊ាន​គិត​ពិបាក​រក​ដំណោះស្រាយ និង​មិន​ព្រម​ចុះ​ចាញ់​វាសនា​ឡើយ។ ការខិតខំប្រឹងប្រែងរបស់គោ ត្រូវបានទទួលស្គាល់ដោយមនុស្សគ្រប់គ្នា។ ក្រោយមក ការងារកាន់តែសំខាន់ ដែលធ្វើឱ្យមនុស្សឆ្នាំនេះទទួលបាននូវប្រាក់ចំណេញខ្ពស់បំផុត។ អ្នកដែលធ្វើការក្នុងមុខតំណែងជាអ្នកដឹកនាំ មានទស្សនៈវិស័យ និងមានបទពិសោធន៍ច្រើន ដែលជួយពួកគេធ្វើការសម្រេចចិត្តបានត្រឹមត្រូវ នាំមកនូវអត្ថប្រយោជន៍ដ៏អស្ចារ្យដល់ក្រុម។ ដោយសារកត្តាល្អៗទាំងនេះ ឆ្នាំឆ្លូវ ត្រូវបានគេព្យាករណ៍ថា…

តត
ប្លែកៗ

ឆាប់ៗខាងមុខ តើអ្នកនឹងជួបរឿងអ្វី? មកបើកសន្លឹកបៀរមួយ ដើម្បីដឹងចម្លើយ

តាមរយៈក្បួនទស្សន៍ទាយសន្លឹកបៀរ ៦ សន្លឹកមួយនេះ ចូរអ្នកជ្រើសរើសសន្លឹកបៀរ ១ ដើម្បីដឹងថា តើរឿងរ៉ាវខាងមុខក្នុងជីវិតអ្នកនឹងទៅជាបែបណា? សន្លឹកបៀរទី ១ ការរំពឹងទុកក្នុងចិត្តរបស់អ្នកនូវរឿងរ៉ាវមួយចំនួន នឹងមិនអាចកើតឡើងបានទេនៅពេលខាងមុខនេះ។ រឿងរ៉ាវដែលកើតឡើងនៅប៉ុន្មានថ្ងៃបន្ទាប់នេះ នឹងបង្រៀនអ្នកឲ្យក្លាយជាមនុស្សដែលមានការអត់ធ្មត់ជាងមុន និងមានការគិតល្អប្រសើរជាងមុន។ ចូរបន្តផ្តោតលើការខិតខំប្រឹងប្រែងរបស់អ្នក អ្វីដែលល្អក៏នៅតែបន្តធ្វើ ហើយយកសន្តិភាពផ្លូវចិត្តជាប់ខ្លួនជានិច្ច ទើបអ្នកអាចឆ្លងកាត់រឿងខាងមុខនោះបាន។ សន្លឹកបៀរទី ២ នេះបានបង្ហាញមកថា ភាពអស្ចារ្យនៃជីវិតទាក់ទិននឹងមិត្តភាព ទំនាក់ទំនងជាមួយនរណាម្នាក់ នឹងលេចចេញមកនៅពេលដ៏ខ្លីខាងមុខ។ វាអាចថាជាមនុស្សថ្មីណាម្នាក់ ឬមនុស្សដែលអ្នកខានជួបយូរមកហើយនោះ គេលេចវត្តមានមកក្នុងជីវិតអ្នក ហើយគេនឹងត្រួសត្រាយនាំអ្នកឲ្យបានឃើញពីទស្សនៈល្អថ្មីៗសម្រាប់ជីវិត។ បើស៊ីជម្រៅទៅមនុស្សថ្មីនេះ នឹងអាចផ្លាស់ប្តូរជីវិតរបស់អ្នកបាន ហើយគេនាំភាពវិជ្ជមានច្រើនជាងអវិជ្ជមាន តែទោះយ៉ាងណាក៏កុំបើកបេះដូងធំពេក…

Dragon 000080
ប្លែកៗ

តេស្ដក្រសែភ្នែក!ជ្រើសរើសរូបមួយ ដើម្បីដឹងថា តើអ្នកខ្វះខាតចំណុចអ្វីខ្លះ ក្នុងរឿងស្នេហា?

ក. ជំនាញដែលអ្នកខ្វះគឺ “សម្របសម្រួលអារម្មណ៍” អ្នកជាមនុស្សដែលតែងតែស្រមៃចង់បានស្នេហាពិត ចិត្តរបស់អ្នកមិនដែលឈប់សុបិនអំពីស្នេហាដែលស្រស់ស្អាតដូចខ្សែភាពយន្តឡើយ។ ពេលខ្លះគ្រាន់តែឃើញបុរសសង្ហាឆ្លងកាត់អ្នក អ្នកអាចគិតពីរឿងស្នេហាភាគ ៨០ រវាងអ្នក និងគាត់ក៏មានដែរ។ នៅពេលដែលអ្នកមានចំណាប់អារម្មណ៍ចំពោះនរណាម្នាក់ អ្នកនឹងស៊ើបអង្កេតព័ត៌មានពីមនុស្សដែលពាក់ព័ន្ធ ហើយចាប់ផ្ដើមរៀបផែនការដើម្បីចូលឱ្យកៀកគេ។ ប៉ុន្តែនេះមិនមែនជាផែនការដ៏ល្អឥតខ្ចោះនោះទេ ព្រោះមនុស្សម្នាក់ទៀតនឹងភ័យខ្លាច ដូច្នេះអ្នកគួរតែធ្វើការផ្លាស់ទង្វើបែបនេះ។ កុំធ្វើឱ្យសកម្មពេក ត្រូវស្គាល់ច្បាប់អនុញ្ញាតឱ្យមនុស្សម្នាក់ទៀតមានពេលវេលាដើម្បីស្គាល់អ្នកផង។ ខ. ជំនាញដែលអ្នកកំពុងខ្វះគឺ “មិនមានទំនុកចិត្ត” ចិត្តរបស់អ្នកគឺបរិសុទ្ធ ដូច្នេះនៅពេលអ្នកស្រលាញ់អ្នកតែងតែដាក់ការទុកចិត្ត និងពឹងផ្អែករបស់អ្នកលើមនុស្សម្នាក់ទៀត។ ឧបមាថា អ្នកបានឮដំណឹងអាក្រក់អំពីគូស្នេហ៍របស់អ្នក អ្នកដែលនៅជុំវិញអ្នក អ្នកក៏មានការខកចិត្តយ៉ាងខ្លាំង ប៉ុន្តែមានអ្វីមួយជំរុញឱ្យអ្នកនាំជំនឿចុងក្រោយដើម្បីប្រឈមមុខដាក់គ្នា។ ហើយបន្ទាប់មកការសង្ស័យរបស់អ្នក ងាយនឹងភ័ន្តច្រឡំ និងលួងលោមបន្តិចបន្តួច…

គេងរាល់ថ្ងៃតិចអត់ដឹងថា
សម្រង់

គេងរាល់ថ្ងៃតិចអត់ដឹងថា គួរគេងយ៉ាងម៉េចទើបជួយឲ្យមានសុខភាពល្អ?

ជាទូទៅរាងកាយរបស់យើងគឺកម្ចាត់កាកសំណល់ក្នុងអំឡុងពេលដែលយើងគេង ខណៈពេលដែលជាតិពុលមួយចំនួនត្រូវបានបញ្ចេញពីរាងកាយ។ ការគេងក៏មានអត្ថប្រយោជន៍ផ្លូវចិត្តដ៏សំខាន់ផងដែរ ព្រោះការគេងមិនគ្រប់គ្រាន់ប៉ះពាល់ដល់សមត្ថភាពខួរក្បាលរបស់យើងក្នុងការប្រមូលអារម្មណ៍ និងដំណើរការព័ត៌មាន។ លើសពីនេះទៅទៀត ការគេងក៏ជួយយើងប្រឆាំងនឹងជំងឺ និងទាក់ទងជាមួយនឹងការកំណត់អារម្មណ៍របស់យើងផងដែរ។ ហើយការកំណត់ទីតាំងគេងរបស់យើងក៏អាចជួយយើងពង្រីកទិដ្ឋភាពដែលមានប្រយោជន៍នៃការសម្រាកពេលយប់ ក៏ដូចជាជួយយើងជៀសវាងអាការៈមិនស្រួលខ្លួនថែមទៀតផង។ មនុស្សទូទៅតែងតែមានការគេងខុសគ្នា ហើយវាមិនមានអ្វីចម្លែកនោះទេព្រោះវាយោងទៅតាមទម្លាប់រៀងខ្លួន ខណៈអ្នកខ្លះគេងផ្ងារ ខ្លះគេងផ្កាប់ ឯខ្លះទៀតគេងផ្អៀង។ តែប្រហែលជាអ្នកមិនដឹងនោះទេថារបៀបដែលអ្នកគេងរាល់ថ្ងៃនេះក៏បានជះឥទ្ធិពលទៅលើសុខភាពរបស់អ្នកផងដែរ។ ដូច្នេះតោះមកដឹងពីរបៀបគេងត្រឹមត្រូវដែលអាចជួយឲ្យអ្នកទទួលបានសុខភាពល្អទាំងអស់គ្នា! ១.ការគេងផ្អៀង គេងផ្អៀងជាទូទៅគឺជាទម្រង់ដែលមានសុខភាពល្អសម្រាប់ឆ្អឹងខ្នងរបស់អ្នក ហើយក៏ជួយស្បែករបស់អ្នកផងដែរ។ អត្ថប្រយោជន៍ចម្បងនៃការគេងផ្អៀងគឺធ្វើអោយប្រសើរឡើងនូវចរន្តឈាម និងមុខងាររំលាយអាហារនៃក្រពះពោះវៀនរបស់អ្នក ហើយវាក៏ជួយស្ត្រីមានផ្ទៃពោះផងដែរ។ តែគុណវិបត្តិដ៏សំខាន់បំផុតនោះគឺថា ការគេងផ្អៀងបែបនេះអាចធ្វើឲ្យអ្នកស្រមុកខុសពីធម្មតា។ ២.ការគេងផ្អារ ជាទូទៅការគេងផ្ងារផ្តល់អត្ថប្រយោជន៍ដល់ការដកដង្ហើមរបស់អ្នក ដែលអាចមានប្រយោជន៍ក្នុងករណីដែលអ្នកមានបញ្ហាទាក់ទងជាមួយនឹងប្រព័ន្ធដង្ហើម។ តែជាអកុសល ទីតាំងនេះក៏មានទំនោរបង្កឱ្យមានការឈឺចាប់ និងភាពតានតឹងនៅក្នុងតំបន់ករបស់អ្នក ហើយក៏អាចបង្កគ្រោះថ្នាក់ដល់ឆ្អឹងខ្នងផងដែរ។…