ផ្កាដែលអ្នកបានជ្រើសរើស អាចបង្ហាញពីភាពស្រស់ស្អាតដែលលាក់បាំង នៅក្នុងខ្លួនរបស់អ្នក

ផ្កាដែលអ្នកបានជ្រើសរើស អាចបង្ហាញពីភាពស្រស់ស្អាតដែលលាក់បាំង នៅក្នុងខ្លួនរបស់អ្នក
ការផ្សាយពាណិជ្ជកម្ម

តើភាពស្រស់ស្អាតលាក់កំបាំងនៅក្នុងបុគ្គលិកលក្ខណៈរបស់អ្នកគឺជាអ្វី? ជ្រើសរើសផ្កាដែលអ្នកចូលចិត្តខាងក្រោម។

H 4100 1556592135 7748 1660456190

ការផ្សាយពាណិជ្ជកម្ម

១. ជ្រើសរើសយកផ្កាទី 1

ការជ្រើសរើសផ្កានេះបង្ហាញថាអ្នកជាមនុស្សស្មោះត្រង់ ក្លាហាន។ អ្នកតែងតែកំណត់អ្វីដែលអ្នកចង់បាន ហើយកំណត់គោលដៅច្បាស់លាស់មុនពេលអ្នកចាប់ផ្តើមធ្វើការ។ ចំណែក​ទំនាក់ទំនង​សង្គម​វិញ អ្នក​តែង​ទុក​ចិត្ត និង​រាប់អាន​មនុស្ស​ឲ្យ​បាន​ល្អ។ ជាមួយនឹងវិចារណញាណដ៏ប៉ិនប្រសប់របស់អ្នក អ្នកអាចសម្គាល់ភាពមិនស្មោះត្រង់របស់នរណាម្នាក់បានយ៉ាងងាយស្រួល ហើយបោះបង់ការជឿទុកចិត្តទាំងអស់លើពួកគេ។

ការផ្សាយពាណិជ្ជកម្ម

២. ជ្រើសរើសយកផ្កាទី 2

ការ​ជ្រើសរើស​ផ្កា​នេះ​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​មាន​ការ​គិត​គូរ​ល្អិតល្អន់។ ទោះស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ អ្នកតែងតែត្រៀមខ្លួនជាស្រេចដើម្បីជួយ និងការពារមនុស្សដែលអ្នកស្រឡាញ់។ អាច​និយាយ​បាន​ថា​អ្នក​មើល​ថែ​អ្នក​រាល់​គ្នា​ដោយ​ស្មោះ​ត្រង់​ ដោយ​មិន​រំពឹង​អ្វី​ជា​ការ​តបស្នង។

ការផ្សាយពាណិជ្ជកម្ម

៣. ជ្រើសរើសយកផ្កាទី​ 3

ការ​ជ្រើសរើស​ផ្កា​នេះ​បង្ហាញ​ថា​អ្នក​មាន​មនោសញ្ចេចនា ​និងលេងសើច។ មិនបាច់និយាយច្រើនពេកទេ គ្រាន់តែក្រឡេកមួយភ្លែត អាចជួយអ្នកចាប់យកចិត្តសាស្ត្ររបស់អ្នកជុំវិញខ្លួនបាន។ នៅពេលអ្នកនិយាយទៅកាន់មនុស្ស អ្នកតែងតែស្តាប់ដោយអស់ពីចិត្ត ហើយយល់ និងយល់ចិត្តជាមួយពួកគេ។

ការផ្សាយពាណិជ្ជកម្ម

៤. ជ្រើសរើសយកផ្កាទី 4

ការ​ជ្រើសរើស​ផ្កា​នេះ​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​រីករាយ និង​រស់រវើក។ ជាមួយនឹងការចង់ដឹងចង់ឃើញ និងស្មារតីនៃការផ្សងព្រេង អ្នកតែងតែស្វែងរកបទពិសោធន៍ថ្មីៗក្នុងជីវិត ក៏ដូចជាការងារ។ ពិសេសជាងនេះទៅទៀត ជាមួយនឹងការច្នៃប្រឌិតរបស់អ្នក អ្នកតែងតែបង្ហាញពីគំនិត និងទស្សនៈផ្ទាល់ខ្លួនរបស់អ្នកតាមរបៀបទាក់ទាញ និងគួរឱ្យចាប់អារម្មណ៍។

ការផ្សាយពាណិជ្ជកម្ម

៥. ជ្រើសរើសយកផ្កាទី 5

ការ​ជ្រើសរើស​ផ្កា​នេះ​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​ឆ្លាត មាន​ការ​អប់រំ។ ក្នុង​ជីវិត​ក៏​ដូច​ជា​ការងារ អ្នក​តែង​តែ​ខិតខំ​អភិវឌ្ឍ​ខ្លួន​ឯង​ជា​រៀង​រាល់​ថ្ងៃ។ អាច​និយាយ​បាន​ថា​អ្នក​តែង​តែ​កំណត់​គោល​ដៅ​ច្បាស់​លាស់ ​និង​សម្រេច​ក្តី​សុបិន​ដោយ​អស់​ពី​ចិត្ត។

ការផ្សាយពាណិជ្ជកម្ម

៦. ជ្រើសរើសយកផ្កាទី 6

ការជ្រើសរើសផ្កានេះបង្ហាញថាអ្នកជាមនុស្សឧស្សាហ៍ព្យាយាម និងមានវិន័យខ្ពស់។ នៅក្នុងជីវិតក៏ដូចជាការងារ អ្នកតែងតែកំណត់ស្តង់ដារជាក់លាក់សម្រាប់ខ្លួនអ្នក និងអ្នកដែលនៅជុំវិញអ្នក។ នៅពេលចាប់ផ្តើមគម្រោងណាមួយ អ្នកនឹងលះបង់ពេលវេលា និងកម្លាំងទាំងអស់របស់អ្នកដើម្បីឈានទៅដល់ទីបញ្ចប់៕

ការផ្សាយពាណិជ្ជកម្ម

ប្រែសម្រួលដោយ៖ ក្នុងស្រុក

ការផ្សាយពាណិជ្ជកម្ម