ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Dragon 0000296
សុខភាព

៤ កន្លែងនេះមិនបាច់ស្អាតពេកទេ បើសម្អាតស្អាតពេក វាបែជាប៉ះពាល់ខ្លាំងដល់សុខភាពទៅវិញ

ការថែរក្សាអនាម័យប្រចាំថ្ងៃ គឺជាវិធីដ៏ល្អមួយក្នុងការជួយការពារសុខភាព។ ទោះជាយ៉ាងណាក៏ដោយ ការលាងសម្អាតមិនតែងតែនាំមកនូវអត្ថប្រយោជន៍ល្អនោះទេ ប៉ុន្តែក្រៅពីនេះ មានទម្លាប់លាងសម្អាតហួសប្រមាណ ៤ យ៉ាងនៅលើរាងកាយ ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពដែលមនុស្សគ្រប់រូប។ ការថែរក្សាអនាម័យផ្ទាល់ខ្លួនជារៀងរាល់ថ្ងៃ មិនត្រឹមតែជួយយើងក្នុងការប្រាស្រ័យទាក់ទងប្រកបដោយទំនុកចិត្តជាមួយមនុស្សជុំវិញខ្លួនប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់សុខភាព បង្កើនសមត្ថភាពរបស់យើងក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគ និងបាក់តេរីជាច្រើន បង្កជាជំងឺសម្រាប់រាងកាយ។ ទោះជាយ៉ាងណាក៏ដោយ ដូនតាយើងធ្លាប់និយាយថា របស់ច្រើនពេកមិនល្អទេ ហើយការលាងសម្អាតខ្លួនប្រាណច្រើនពេកអាចប្រឆាំងផលិផល មិនត្រឹមតែមិនល្អចំពោះសុខភាពប៉ុណ្ណោះទេ ថែមទាំងបង្កគ្រោះថ្នាក់ និងជំងឺជាច្រើនទៀត។ ១. សម្អាតច្រមុះញឹកញាប់ នៅខាងក្នុងច្រមុះជាញឹកញាប់មានសារធាតុកខ្វក់ ដែលយើងពិតជាចង់សម្អាត។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នករក្សាទម្លាប់នៃការសម្អាតច្រមុះរបស់អ្នកជាទៀងទាត់ វានឹងងាយស្រួលក្នុងការធ្វើឱ្យខូចភ្នាសរំអិលនៃច្រមុះ និងបណ្តាលឱ្យហៀរសម្បោរ ឈាមច្រមុះ។ មូលហេតុគឺ…

Dragon 0000293
សុខភាព

ទោះបីចាស់ក៏សម្រស់នៅតែស្អាត បើអ្នកអនុវត្តន៍វិធីសាស្ត្រ ៤ . ៣ . ២ . ១ នេះពីវ័យនេះទៅ

វិធានការមាស ៤-៣-២-១ ខាងក្រោមនេះ នឹងជួយឱ្យស្ត្រីនៅក្មេង និងពេញដោយថាមពល សម្រស់ស្រស់ស្អាតមិនចាំបាច់បារម្ភពីភាពចាស់នោះឡើយ។ តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាមានស្ត្រីដែលមានអាយុ ៥០ ឆ្នាំទៅហើយ តែនៅតែមានវ័យក្មេង ដែលមានរាងស្អាត ធ្វើឱ្យអ្នកដទៃមើលមកពួកគេហើយមិនចង់បែរមុខចេញទាល់តាំសោះ។ តាមពិតគ្មាននរណាម្នាក់ដែលមានសម្រស់ស្រស់ស្អាតពីធម្មជាតិ ក្មេងជាង និងស្រស់ស្អាតជាងស្ត្រីដទៃទៀតនោះទេ ស្ត្រីជាច្រើនតែងតែមានគោលការណ៍ដែលមិនអាចផ្លាស់ប្តូរបាននៅក្នុងជីវិតប្រចាំថ្ងៃ និងសកម្មភាពផងដែរ។ ពួកគេតែងតែសួរខ្លួនឯងឱ្យធ្វើអ្វីដែលត្រឹមត្រូវ និងគ្រប់គ្រាន់មិនដែលភ្លេចឡើយ។ ដូច្នេះ ខាងក្រោមនេះគឺជាគោលការណ៍ ៤-៣-២-១ ដែលពួកគេតែងតែអនុវត្តន៍ ដើម្បីថែរក្សារូបរាង សម្រស់ ក៏ដូចជាសុខភាព ឱ្យនៅតែល្អប្រសើរ ស្រស់ស្អាត និងក្មេងជាងវ័យ។ ១. ៤…

Dragon 0000292
សុខភាព

បើនៅតែឧស្សាហ៍លូកអាហារ ៤ ប្រភេទនេះទៀត កុំឆ្ងល់ថា ហេតុអ្វីបានជាអ្នកឆាប់ចាស់មុនអាយុ

អាហារមួយចំនួនដែលយើងទទួលទានទៅក្នុងខ្លួនរាល់ថ្ងៃ ហាក់ដូចជាមិនបង្កគ្រោះថ្នាក់ទេប៉ុន្តែជាពិរុទ្ធជនដែលបណ្តាលឱ្យអ្នកឆាប់ចាស់មុនអាយុ។ ភាពចាស់មុនអាយុ មិនត្រឹមតែធ្វើឱ្យរូបរាង និងស្បែករបស់អ្នកផ្លាស់ប្តូរក្នុងផ្លូវអាក្រក់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ប៉ះពាល់ដល់សុខភាពអ្នកផងដែរ។ ភាពចាស់មុនអាយុនេះបង្កឱ្យមានបញ្ហាដូចជា ៖ – ភាពចាស់ជះឥទ្ធិពលដល់ប្រព័ន្ធសរសៃឈាមបេះដូង បង្កើនហានិភ័យនៃជំងឺលើសឈាម និងបញ្ហាសរសៃឈាមបេះដូងដទៃទៀត។ – ដង់ស៊ីតេ និងទំហំនៃឆ្អឹងមានទំនោរចុះខ្សោយដែលធ្វើឱ្យពួកគេចុះខ្សោយ និងងាយនឹងបាក់ឆ្អឹង។ – រចនាសម្ព័ននៃពោះវៀនធំផ្លាស់ប្តូរ ហើយអាចបណ្តាលឱ្យទល់លាមក។ – សួតប្រែជាដំណើរយឺត និងមិនសូវអាចទប់ទល់នឹងការឆ្លងបានដូចមុន។ – ប្លោកនោមរបស់អ្នកមានភាពប្រែប្រួល បណ្តាលឱ្យអ្នកនោមញឹកញាប់។ លើសពីនេះភាពចាស់ក៏ជះឥទ្ធិពលដល់ខួរក្បាល និងប្រព័ន្ធសរសៃប្រសាទផងដែរ ដែលធ្វើឱ្យប៉ះពាល់ដល់ស្បែក សរីរាង្គបន្តពូជប្រព័ន្ធ endocrine ប្រព័ន្ធភាពស៊ាំជាដើម។ ដើម្បីជួយបន្ថយភាពចាស់របស់រាងកាយ…

តើមួយណាជាភ្នែករបស់អ្នក
ទស្សន៍ទាយ

តើមួយណាជាភ្នែករបស់អ្នក? វានឹងបង្ហាញពីការពិតទាំងស្រុងរបស់អ្នក

តើអ្នកដឹងទេថា សូម្បីតែទម្រង់ភ្នែករបស់យើងម្នាក់ៗក៏អាចបង្ហាញពីចរិតពិតរបស់យើងបានដែរ ដូច្នេះសូមអ្នកសង្កេតមើលភ្នែកខាងក្រោម រួចមើលថាមួយណាដែលមានលក្ខណៈដូចអ្នកជាងគេ ហើយសូមទៅមើលចម្លើយទាំងអស់គ្នា៖ ១.ភ្នែកដូចរូប A មនុស្សដែលមានភ្នែករាងអាល់ម៉ុងពូកែក្នុងការគ្រប់គ្រងអារម្មណ៍ និងស្ងប់ស្ងាត់។ ពួកគេក៏ជាមនុស្សដែលមានចិត្តកក់ក្ដៅ និងធ្វើឲ្យអ្នកជុំវិញខ្លួនមានអារម្មណ៍ល្អផងដែរ។ មនុស្សប្រភេទនេះ រស់នៅក្នុងជីវិតដែលមានវិន័យល្អ ប៉ុន្តែពួកគេក៏មានភាពរសើបផងដែរ ដោយតែងតែយកចិត្តទុកដាក់ យោគយល់ និងយល់ចិត្តអ្នកជុំវិញខ្លួន។ ២.ភ្នែកដូចរូប Bមនុស្សដែលមានគំលាតធំទូលាយរវាងភ្នែករបស់ពួកគេ ច្រើនតែបង្ហាញអារម្មណ៍ខាងក្នុងរបស់ពួកគេតិច។ មនុស្សប្រភេទនេះមានការពិបាកក្នុងការទាយថាពួកគេកំពុងគិតអ្វី ឬ មានបំណងអ្វី។ មនុស្សទាំងនេះមានទំនោរព្រួយបារម្ភអំពីអនាគត ពួកគេក៏ជាមនុស្សមិនចូលចិត្តទម្លាប់ចាស់ ឬ ទម្លាប់ដដែលៗនោះដែរ។ ពួកគេចាប់អារម្មណ៍ និងចង់ស្វែងយល់ពីអ្វីដែលថ្មី ហើយរីករាយជាមួយវា។ ២.ភ្នែកដូចរូប B…

Photo_2023 01 28_12 19 01
ប្រវត្តិសាស្រ្ត

លទ្ធផលនៃការតភ្ជាប់បង្ហាញច្បាស់ថាព្រះហស្តទាំងពីរនេះជារបស់ព្រះបាទជ័យវម៌្មទី៧

បំណែករូបព្រះបាទជ័យវម៌្មទី៧ រកឃើញដោយលោក Henri Marchal នាឆ្នាំ១៩២៤ ហើយបានយកមករក្សាទុកនៅអភិរក្សដ្ឋានអង្គរនៅឆ្នាំ១៩៣១។ ក្រោយមកលោក Georges Groslier បានដឹកយកមករក្សាទុកនៅសារមន្ទីរជាតិ និងផ្គុំឡើងវិញនៅចុងឆ្នាំ១៩៣៤។ លុះដល់ឆ្នាំ១៩៩៨ ក្រុមការងារអភិរក្ស និងជួសជុលនៃសារមន្ទីរជាតិសង្កេតឃើញថា ការផ្គុំភ្ជាប់ឡើងវិញនោះមិនត្រឹមត្រូវទេ ទើបសម្រេចរុះរើ និងអភិរក្សជួសជុលឡើងវិញតាមបទដ្ឋានបច្ចេកទេស រហូតបញ្ចប់ក្នុងឆ្នាំ១៩៩៩។ កំណត់សម្គាល់៖ បំណែកព្រះហស្តស្ថាំនៃរូបព្រះបាទជ័យវម៌្មទី៧រកឃើញនៅក្នុងឆ្នាំ១៩៩០ ដោយឡែកបំណែកកំណាត់ដើមដៃឆ្វេងរកឃើញក្នុងឆ្នាំ១៩២៤ ប៉ុន្តែបំណែកទាំងពីរនេះ អ្នកស្រាវជ្រាវខ្មែរលោកបណ្ឌិតមីសែល ត្រាណេ បានផ្តល់សម្មតិកម្មដំបូងថាបំណែកទាំងពីរនេះជាបំណែកព្រះហស្ដរបស់ ព្រះបាទជ័យវម៌្មទី៧ ប៉ុន្តែលោកគ្មានឱកាសក្នុងការយកមកសាកល្បងតភ្ជាប់ជាមួយរូបព្រះអង្គនៅសារមន្ទីរជាតិឡើយ។ សម្មតិកម្មនេះ បានបញ្ជាក់ច្បាស់នាឆ្នាំ២០១៩ ពីក្រុមស្រាវជ្រាវបារាំងបានប្រើប្រាស់បច្ចេកវិទ្យា 3D ស្កេនសាកល្បងតភ្ជាប់។…

រើសរូបមួយនឹងដឹងថា
ទស្សន៍ទាយ

រើសរូបមួយនឹងដឹងថា តើអ្នកមានកម្មផលអ្វីខ្លះក្នុងជីវិតមុន?

ជ្រើសរើសរូបភាពខាងក្រោមណាមួយដែលអ្នកពេញចិត្ត បន្ទាប់មកសូមទៅមើលចម្លើយទាំងអស់គ្នាដើម្បីដឹងថាជាតិមុនអ្នកបានសាងកម្មផលអ្វីខ្លះ? A.រូបទី ១ ក្នុងជីវិតមុនរបស់អ្នក អ្នកត្រូវឆ្លងកាត់កំឡុងពេលនៃភាពឯកា ត្រូវបានគេបដិសេធ មិនអើពើ ពីមនុស្សដែលអ្នកស្រលាញ់។ ដូច្នេះហើយក្នុងជីវិតនេះ អ្នកប្រាថ្នារស់នៅក្នុងក្តីស្រលាញ់របស់មនុស្សជុំវិញខ្លួន ដោយតែងតែព្យាយាមមើលឃើញពីភាពល្អចំពោះមនុស្សគ្រប់គ្នា មិនថាគេប្រព្រឹត្តអាក្រក់ដាក់អ្នកយ៉ាងណានោះទេ។ អ្នកព្យាយាមរក្សាទំនាក់ទំនងដែលមិនស្ថិតស្ថេរទាំងនោះ ដើម្បីកុំឱ្យអ្នកលែងមានអារម្មណ៍ឯកោ ទោះបីជាអ្នកឈឺចាប់ក៏ដោយ។ B.រូបទី ២ ក្នុងជីវិតអតីតកាលរបស់អ្នក អ្នកបានធ្វើការសម្រេចចិត្តខុស ហើយបានបង្កផលវិបាកដែលមិនអាចគណនាបានសម្រាប់ខ្លួនអ្នក និងប៉ះពាល់ដល់អ្នកដែលនៅជុំវិញអ្នកទាំងផ្លូវកាយ និងផ្លូវចិត្ត។ ដូច្នេះហើយ ក្នុងមួយជីវិតនេះ អ្នកបាត់បង់ទំនុកចិត្តលើខ្លួនឯង ដែលកើតចេញពីការភ័យខ្លាច និងស្ទាក់ស្ទើរក្នុងការធ្វើអ្វីៗគ្រប់យ៉ាង និងតែងតែខ្វល់ខ្វាយថាតើអ្នកបានធ្វើកំហុសធ្ងន់ធ្ងរ ថាតើអ្នកនឹងប៉ះពាល់ដល់អ្នកដទៃ ឬ អត់។…

Thumbnail 3
ដើរកម្សាន្ត

ធ្លាប់បានទៅដល់នៅ? កាហ្វេភ្នំបែបធម្មជាតិនៅតាមជើងភ្នំ១៥០០ជាមួយនឹងទេសភាពដ៏ស្រស់ត្រកាល

ទន្ទឹមនឹងភាពរីកចម្រើននៃអាជីវកម្មហាងកាហ្វេនៅប្រទេសកម្ពុជា យើងអាចកត់សម្គាល់ឃើញថា ម្ចាស់អាជីវកម្មនីមួយៗតែងខិតខំប្រឹងប្រែង សម្រិតសម្រាំងរកអ្វីដែលថ្មីនិងប្លែកដើម្បីសម្របទៅតាមតម្រូវការរបស់អតិថិជនក្នុងស្រុក។ ក្នុងនោះដែរ ហាងកាហ្វេដែលមានលក្ខណៈពិសេសមួយកន្លែងបានលេចចេញរូបរាងនៅតាមជើងភ្នំ១៥០០ ដែលមានទីតាំងស្ថិតនៅក្នុងខេត្តពោធិ៍សាត់។ ហាងកាហ្វេភ្នំបានទាក់ទាញភ្ញៀវទេសចរណ៌ឱ្យមកលេងកម្សាន្តនៅទីរួមខេត្តពោធិ៍សាត់និងទទួលបាននូវបទពិសោធន៍ទទួលទានអាហារនិងភេសជ្ជៈអមជាមួយនឹងសម្រស់ធម្មជាតិនៃភ្នំ១៥០០យ៉ាងស្រស់ស្រាយ។ កាហ្វេភ្នំមានបម្រើជូននូវអាហារទាំងបីពេល រួមទាំងកាហ្វេ តែនិងភេសជ្ជៈផ្សេងៗទៀតផង។ តួយ៉ាង សម្បត្តិធនធានធម្មជាតិនៃភ្នំ១៥០០បានផ្តួចផ្តើមជាគំនិតក្នុងការបង្កើតនូវកាហ្វេភ្នំឡើងដើម្បីពន្លើនវិស័យទេសចរណ៍ក្នុងស្រុកមួយកម្រិតទៀត។ គោលបំណងសំខាន់មួយទៀតនៃកាហ្វេភ្នំគឺដើម្បីបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរណ៍ដែលបានធ្វើដំណើរមកដល់ភ្នំ១៥០០ក្នុងការសម្រាកកម្សាន្ត គយគន់សម្រស់ធម្មជាតិព្រៃភ្នំ និងសណ្តាប់សំឡេងបក្សាបក្សីយំត្រហឹងអឺងកងប្រៀបបាននឹងតន្ត្រី។ កាហ្វេភ្នំមិនត្រឹមតែជាអាជីវកម្មហាងកាហ្វេប៉ុណ្ណោះទេ ប៉ុន្តែជាថ្នាលក្នុងការជម្រុញវិស័យទេសចរណ៍ក្នុងស្រុកឱ្យកាន់តែមានសក្តានុភាព៕ អត្ថបទដោយ៖ Nuth    

វិធី៧យ៉ាងនេះ_អាចខាបចិត្តមនុស្សស្រី
សង្គម

វិធី៧យ៉ាងនេះ អាចខាបចិត្តមនុស្សស្រីអោយបាក់ចិត្តស្រឡាញ់អ្នកបាន

តើអ្នកទាំងអស់គ្នាជឿដែរឬអត់ថា មនុស្សប្រុសខ្លះសង្ហាតែបែរជាគ្មានមនុស្សស្រីចាប់អារម្មណ៍ទៅវិញ អាចថាគាត់មិនមែនជាមនុស្សរួសរាយ មិនពូកែនិយាយ ឬ មកពីគាត់មិនចេះពីតិកនិកក្នុងការទាក់ចិត្តមនុស្សស្រី! តែកុំបារម្ភអី ខាងក្រោមនេះគឺជាវិធី៧យ៉ាង ដែលអាចខាបចិត្តមនុស្សស្រីអោយបាក់ចិត្តស្រឡាញ់អ្នកបាន៖ ១.ធ្វើជាមិត្តជាមួយមិត្តរបស់នាង ព្យាយាមធ្វើជាមិត្តជាមួយមិត្តរបស់នាង ដូចនេះអ្នកនឹងមានឳកាសបានចូលទៅជិតខ្លួននាង ជាពិសេសអាចបង្ហាញថាអ្នកជាមនុស្សល្អ។ ហេតុនេះហើយមិនយូរមិនឆាប់ មិត្តភ័ក្តិរបស់នាងនឹងនៅខាងអ្នក និងយកអំពើល្អរបស់អ្នកទៅប្រាប់នាងជាក់ជាមិនខាន។ ២.អនុញ្ញាតឱ្យនាងមានអារម្មណ៍ថាមានអំណាច សម័យនេះស្ត្រីចូលចិត្តមានអំណាចទៅលើមនុស្សប្រុស និងចង់អោយអ្នកផ្តល់តម្លៃអោយនាង។ ដូច្នេះ ចូរបញ្ចុះបញ្ចូលនាងថា អ្នកជឿជាក់លើអំណាចរបស់នាង ហើយអ្នកនឹងស្របតាមនាង។ ៣.Chip Away បុគ្គលិកលក្ខណៈរបស់នាង ស្គាល់នាងឲ្យកាន់តែច្រើន ព្យាយាមសួរនាងនូវសំណួរជាច្រើន ព្រោះវាសំខាន់ណាស់ដែលនាងមានអារម្មណ៍ថាអ្នកកំពុងចាប់អារម្មណ៍យ៉ាងពិតប្រាកដនៅក្នុងជីវិតរបស់នាង។ វិធីនេះ នាងនឹងចាប់ផ្តើមឃើញថា អ្នកមិនគ្រាន់តែលេងសើចនោះទេ។…

Thumbnail 2
សុខភាព

លាហើយភេសជ្ជៈកំប៉ុង! សាកល្បងពិសារភេសជ្ជៈទាំងអស់នេះវិញដើម្បីសុខភាពល្អនៅក្នុងឆ្នាំថ្មីនេះ

យើងសង្កេតឃើញថា ការទទួលទានភេសជ្ជៈកំប៉ុងមានកំណើនឡើងខ្ពស់ជុំវិញពិភពលោក។ ត្បិតថាវាមានរសជាតិផ្អែមឆ្ងាញ់ ស្រស់ស្រាយនិងជក់មាត់ ប៉ុន្តែភេសជ្ជៈកំប៉ុងដូចជាសូដា កូកា ស្ទីងជាដើមគឺផ្តល់ផលប៉ះពាល់ដល់សុខភាពខ្លាំងណាស់!។ សម្រាប់អ្នកដែលចង់ទទួលបានសុខភាពល្អក្នុងឆ្នាំថ្មីនេះ ចូរប្តូរមកសាកល្បងភេសជ្ជៈទាំងអស់នេះវិញ៖ ១. តែត្រជាក់ តែត្រជាក់មិនត្រឹមតែផ្តល់ភាពស្រស់ស្រាយនោះទេ ប៉ុន្តែអាចផ្តល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាព។ អ្នកអាចទទួលទានដែរដែលគ្មានជាតិស្ករ ក៏ប៉ុន្តែបើអ្នកចូលចិត្តផ្អែម អាចប្រើជាទឹកឃ្មុំវិញប្រសើរជាង។ ២. Sparkling water ប្រសិនបើអ្នកមិនអាចកាត់ចិត្តពីភេសជ្ជៈដែលមានជាតិហ្គាសបានទេ អ្នកអាចសាកល្បងប្រភេទ sparkling water បាន។ វាមិនប៉ះពាល់សុខភាពនោះទេដោយសារវាគ្មានជាតិស្ករ ហើយមានរសជាតិផ្សេងៗដែលអ្នកអាចរើសបានតាមចំណូលចិត្ត។ ៣. Kombucha Kombucha គឺជាប្រភេទតែផ្អាប់ទុកម្យ៉ាងដែលត្រូវបានគេបរិភោគសម្រាប់អត្ថប្រយោជន៍សុខភាព។ វាមានរសជាតិឆ្ងាញ់ ស្រស់ស្រាយនិងគ្មានជាតិស្ករ។…

Untitled 1
ប្លែកៗ

គ្រាន់តែជ្រើសរើសផ្កាតំណាងខែកំណើត នឹងបង្ហាញថាអ្នកជាមនុស្សសុទិដ្ឋិនិយមយ៉ាងណាចំពោះមនុស្សជុំវិញខ្លួន!

ផ្កាគឺជារុក្ខជាតិតំណាងនៃជីវិតដ៏មានឥទ្ធិពល ហើយរាល់ខែនៃឆ្នាំមានផ្កាជាក់លាក់ដែលជាប់ទាក់ទងជាមួយគ្នា។ នៅជុំវិញពិភពលោកផ្កាគឺជានិមិត្តរូបនៃក្តីសង្ឃឹម និងការផ្លាស់ប្តូរ ប៉ុន្តែខាងក្រោមនេះគឺជាផ្កាដែលតំណាងឱ្យខែកំណើតជាក់លាក់របស់អ្នក ដែលបានបង្ហាញពីបុគ្គលិកលក្ខណៈរបស់អ្នក! ១. ខែមករា អ្នកមានបេះដូងដ៏ល្អស្អាត និងជាមិត្តគួរឱ្យទុកចិត្តសម្រាប់មនុស្សគ្រប់គ្នា។ មនុស្សគ្រប់គ្នាកោតសរសើរអ្នកចំពោះភាពសុទិដ្ឋិនិយម និងភាពវិជ្ជមានរបស់អ្នក។ អ្នកពិតជាស្រស់ស្អាត និងមានសេរីភាពដូចមេអំបៅហើយអ្នកធ្វើអោយអ្នកដទៃសប្បាយចិត្តនៅពេលអ្នកចូលទៅរកពួកគេ។ អ្នកប្រហែលជាមិនបានកត់សំគាល់រឿងនេះទេ ប៉ុន្តែមនុស្សងាកមករកអ្នកព្រោះពួកគេកោតសរសើរចំពោះអារម្មណ៍​ និងវត្តមានរបស់អ្នក។ ២. ខែកុម្ភៈ ពេលអ្នកចូលក្នុងបន្ទប់រៀនភ្លាមមនុស្សទាំងអស់នឹងមើលអ្នក។ បុគ្គលិកលក្ខណៈដែលមានទំនុកចិត្តរបស់អ្នកមានភាពរស់រវើកដែលគ្មាននរណាម្នាក់អាចបិទភ្នែករបស់ពួកគេបានទេ។ ភ្នែកទាំងអស់បែរឆ្ពោះទៅរកអ្នកពីព្រោះអ្នកទាក់ទាញមនុស្សគ្រប់គ្នាដោយអាកប្បកិរិយាប្រកបដោយទំនុកចិត្ត។ ទាំងមនុស្សដែលស្រឡាញ់អ្នក ឬច្រណែនហ្នឹងអ្នក។ ៣. មិនា អ្នកប្រហែលជាមិនតែងតែស្គាល់ផ្លូវចេញពីស្ថានភាពជាប់គាំងទេ ប៉ុន្តែអ្នកនឹងមិនបោះបង់ចោលឡើយ អ្នកព្យាយាមជំនះ។ នោះគឺជាគុណភាពល្អបំផុតរបស់អ្នក។ អ្នកមានភាពជាអ្នកដឹកនាំ។ អ្នកគឺជាមនុស្សដែលខ្ជាប់ខ្ជួន…

Thumbnail
Inspiration

ចង់រស់ស្រួលទាល់ឆ្លាតតិច! ល្បិចចិត្តវិទ្យាប្លែកៗទាំង៦ចំណុចដែលអ្នកគួរសាកល្បងអនុវត្តក្នុងជីវិតអ្នកចាប់ពីពេលនេះតទៅ

ពេលខ្លះ អ្នកប្រាកដជាធ្លាប់សញ្ចឹងគិតហើយថា ប្រសិនបើជីវិតមានរូបមន្តដោះស្រាយដូចលំហាត់គណិតវិទ្យាមិនដឹងជាល្អប៉ុណ្ណា។ តាមពិតទៅអ្នកអាចដោះស្រាយបញ្ហាជីវិតបានយ៉ាងងាយដោយសាកល្បងអនុវត្តល្បិចចិត្តវិទ្យាប្លែកៗទាំង៦ចំណុចនេះ ១. ល្បិចបង្កើតមិត្ត នៅពេលអ្នកចង់បង្កើនភាពជិតស្និទ្ធជាមួយនរណាម្នាក់ដែលអ្នកមិនសូវស្គាល់ សាកល្បងពឹងគេទៅលើរឿងតូចតាចអ្វីមួយ។ វាអាចជាការពឹងពាក់សាមញ្ញៗដូចជាខ្ចីបុិចឬខ្មៅដៃរបស់ពួកគេឬសាកសួរអំពីយោបល់របស់ពួកគេទៅលើរឿងសំខាន់អ្វីមួយ។ ធ្វើបែបនេះ អ្នកអាចបង្កើនភាពស្អិតរមួតនិងភាពជិតស្និទ្ធជាមួយពួកគេជាងមុនទ្វេដង ហើយគេនឹងចាំជួយអ្នកជានិច្ចនៅពេលមានការ។ ២. ល្បិចស្ករកៅស៊ូ ការសិក្សាបានរកឃើញថា ការទំពារស្ករកៅស៊ូអាចជួយបញ្ចុះកម្រិតអរម៉ូន Cortisol (អរម៉ូនបញ្ចេញស្ត្រេស)។ ដូចនេះ នៅពេលដែលអ្នកមានអារម្មណ៍តានតឹងឬមានកំហឹង អ្នកអាចសាកល្បងទំពារស្ករកៅស៊ូលេងៗ តែកុំច្រឡំលេប!។ ៣. ល្បិចប្រាប់រឿងអាថ៌កំបាំង វិធីសាស្រ្តដ៏ល្អបំផុតដើម្បីឱ្យអ្នកដ៏ទៃជឿទុកចិត្តលើអ្នកគឺការប្រាប់រឿងអាថ៌កំបាំងរបស់អ្នកទៅពួកគេ។ និយាយទៅគឺមិនចាំបាច់ជារឿងដែលធំដុំពេកទេ គ្រាន់តែការចែករំលែកព័ត៌មានសំងាត់របស់អ្នកជាមួយអ្នកដ៏ទៃ អាចធ្វើឱ្យគេទុកចិត្តអ្នកជាងមុន។ ៤. ល្បិចឱ្យជម្រើស ប្រសិនបើអ្នកចង់ឱ្យនរណាធ្វើអ្វីមួយដែលគេមិនចង់ធ្វើ អ្នកត្រូវឱ្យគេជ្រើសរើសរវាងពីរជម្រើស។…

Dragon 0000២៩៤
សេដ្ឋកិច្ច

សកម្មភាពទាំង​ ១០ នេះហើយ​ដែលកូនៗ ធ្វើអោយឪពុកម្តាយគ្រាំទ្រូង តើកូនៗធ្លាប់ដឹងដែររឺទេ?​

ទង្វើរជាច្រើនដែលកូនបានបំពារបំពានទៅលើអ្នកមានគុណ មានទាំងរឿងល្អនិងរឿងអាក្រក់ដោយម្តាយឪពុកមិនបានខឹងសម្ប៉ាពីកូននោះទេ។ ឪពុកម្តាយតែងតែបារម្ភ ស្រលាញ់កូនហើយមិនដែលចង់បានអ្វីពីកូនឡើយ អោយតែកូនមានបាន​ ជួបតែសេចក្តីសុខ។ ទុក្ខសោករបស់កូនគឹជារណ្តៅកម្មរបស់លោកឪពុកនិងអ្នកម្តាយ។​​​​​​​​ ម្តាយសុខចិត្តលំបាកគ្រប់យ៉ាងមិនថាហាលភ្លៀងផ្គរ ក្តៅរងារ ហេវហត់ មិនរអួបន្តិចឡើយ។ លោកទាំងពីរស្រក់ទឹកភ្នែកដោយក្តីរំភើបពេលឃើងកូនចេះមើលថែខ្លួនឯងស្របតាមមាគាកន្លងធម៌។ តើអ្នកប្រាកដចិត្តទេថាអ្នកបានតបស្នងការគោរពដឹងគុណដល់លោកទាំងពីរ? បើយោងតាមអត្ថបទរបស់គេហទំព័រ Bright Side សូមលើកពីកំហុសឆ្គងដែលមនុស្សបច្ចុប្បន្នតែងតែធ្វើរឿងដែលផ្តល់តែទុក្ខសោកដល់លោកអ្នកមានគុណទាំង ១០ ចំនុច។ 1. អវត្តមានរបស់កូនៗ ពួកគាត់តែងតែនឹកអ្នក ត្រូវការអ្នកហើយចង់ចំណាយពេលជាមួយអ្នក។ នៅពេលដែលអ្នកទុកឪពុកម្តាយនៅផ្ទះដែលមានវ័យចំណាស់ ហើយកម្រនឹងមកលេងពួកគាត់ គាត់អាចមានអារម្មណ៍ឯកោទោះបីជាពួកគាត់មានញាតិមិត្តជាច្រើនក៏ដោយ។ អ្នកតែងតែនិយាយពាក្យចាក់ដោតចិត្តរបស់គាត់ដូចជាៈ -បង្កើតខ្ញុំមកធ្វើអី? -ម៉ាក់មិនដែលចង់អោយអីខ្ញុំទេ -ប៉ាម៉ាក់ស្រលាញ់កូនមិនស្មើគ្នា -កូនស្អប់ប៉ាម៉ាក់ សាកក្រឡេកមើលថាអ្នកបាននិយាយសំដីទាំងនេះដែររឺទេ? 3. មិនសួរនាំពីសុខទុក្ខ…