លាហើយភេសជ្ជៈកំប៉ុង! សាកល្បងពិសារភេសជ្ជៈទាំងអស់នេះវិញដើម្បីសុខភាពល្អនៅក្នុងឆ្នាំថ្មីនេះ

Thumbnail 2
ការផ្សាយពាណិជ្ជកម្ម

យើងសង្កេតឃើញថា ការទទួលទានភេសជ្ជៈកំប៉ុងមានកំណើនឡើងខ្ពស់ជុំវិញពិភពលោក។ ត្បិតថាវាមានរសជាតិផ្អែមឆ្ងាញ់ ស្រស់ស្រាយនិងជក់មាត់ ប៉ុន្តែភេសជ្ជៈកំប៉ុងដូចជាសូដា កូកា ស្ទីងជាដើមគឺផ្តល់ផលប៉ះពាល់ដល់សុខភាពខ្លាំងណាស់!។ សម្រាប់អ្នកដែលចង់ទទួលបានសុខភាពល្អក្នុងឆ្នាំថ្មីនេះ ចូរប្តូរមកសាកល្បងភេសជ្ជៈទាំងអស់នេះវិញ៖

១. តែត្រជាក់

ការផ្សាយពាណិជ្ជកម្ម

តែត្រជាក់មិនត្រឹមតែផ្តល់ភាពស្រស់ស្រាយនោះទេ ប៉ុន្តែអាចផ្តល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាព។ អ្នកអាចទទួលទានដែរដែលគ្មានជាតិស្ករ ក៏ប៉ុន្តែបើអ្នកចូលចិត្តផ្អែម អាចប្រើជាទឹកឃ្មុំវិញប្រសើរជាង។

Lipton Iced Tea 1024x682
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

២. Sparkling water

ការផ្សាយពាណិជ្ជកម្ម

ប្រសិនបើអ្នកមិនអាចកាត់ចិត្តពីភេសជ្ជៈដែលមានជាតិហ្គាសបានទេ អ្នកអាចសាកល្បងប្រភេទ sparkling water បាន។ វាមិនប៉ះពាល់សុខភាពនោះទេដោយសារវាគ្មានជាតិស្ករ ហើយមានរសជាតិផ្សេងៗដែលអ្នកអាចរើសបានតាមចំណូលចិត្ត។

BEST SELTZER RANKING_GWYNEDD STUART_SPORKED_HEADER
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៣. Kombucha

ការផ្សាយពាណិជ្ជកម្ម

Kombucha គឺជាប្រភេទតែផ្អាប់ទុកម្យ៉ាងដែលត្រូវបានគេបរិភោគសម្រាប់អត្ថប្រយោជន៍សុខភាព។ វាមានរសជាតិឆ្ងាញ់ ស្រស់ស្រាយនិងគ្មានជាតិស្ករ។ អ្នកគួរសាកល្បងបរិភោគភេសជ្ជៈប្រភេទនេះវិញ ព្រោះវាជំនួយដល់សុខភាពក្រពះជាជាងបំផ្លាញក្រពះដូចភេសជ្ជៈកំប៉ុងផ្សេងៗទៀត។

IMG_6624
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៤. ទឹកត្រាំផ្លែឈើ

ការផ្សាយពាណិជ្ជកម្ម

ចិតផ្លែឈើដែលអ្នកចូលចិត្តពីរបីចំណិតរួចបោះចូលទៅក្នុងដបទឹករបស់អ្នកដើម្បីឱ្យវាចេញនូវក្លិននិងរសជាតិផ្លែឈើបែបធម្មជាតិ។

Best Ever Easy Fruit Infused Water
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៥. ទឹកដូង

ការផ្សាយពាណិជ្ជកម្ម

ទឹកដូងគឺជាជម្រើសមួយទៀតសម្រាប់អ្នកដែលចង់កាត់បន្ថយភេសជ្ជៈហ្គាសដោយសារវាផ្តល់នូវគុណប្រយោជន៍យ៉ាងច្រើនចំពោះសុខភាព។ លើសពីនេះទៀត ទឹកដូងមានតម្លៃសមរម្យនិងងាយស្រួលរកទិញ៕

L83220220125105253
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រភព៖​ បរទេស

ការផ្សាយពាណិជ្ជកម្ម

 

ការផ្សាយពាណិជ្ជកម្ម