ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Dragon 00000300
សុខភាព

ងាយស្រួលធ្វើ! ភេសជ្ជៈ ៨ មុខជួយបន្សាបជាតិពុល និងរក្សាតម្រងនោមឱ្យមានសុខភាពល្អ

អ្នកមិនចាំបាច់ចំណាយប្រាក់រាប់លានដុល្លារ ដើម្បីស្វែងរកថ្នាំទិព្វនោះទេ អ្នកគ្រាន់តែត្រូវការប្រើភេសជ្ជៈទាំង ៨ មុខនេះ វាគឺជាអ្កឯកទេសដ៏អស្ចារ្យ ក្នុងការជួយអ្នកបន្សាបជាតិពុលដែលមាននៅក្នុងខ្លួន និងចិញ្ចឹមតម្រងនោមបានល្អណាស់។ ១. ទឹកដូង ទឹកដូងមានជាតិស្ករតិចតួចណាស់ គ្មានកាឡូរីអាស៊ីតទាប ប៉ុន្តែសម្បូរទៅដោយអេឡិចត្រូលីត។ ដូច្នេះទឹកដូងជួយឱ្យរាងកាយពន្លឿនដំណើរការយ៉ាងរហ័សដល់ទៅ ២ ដង។ ចំពោះបញ្ហានេះ ការបញ្ចេញទឹកនោម តម្រងនោមនឹងត្រូវបានពន្លឿនមានប្រសិទ្ធភាពច្រើនដង។ កាកសំណល់ដែលបានកកកុញអស់រយៈពេលជាយូរមកហើយនៅក្នុងតម្រងនោម ក៏ត្រូវបានរុញចេញជួយឱ្យតម្រងនោមមានសុខភាពល្អ។ ២. ក្រូចឆ្មាទឹកឃ្មុំ ក្រូចឆ្មាមានផ្ទុកនូវសមាសធាតុសកម្មជាច្រើន ដែលអាចការពារការប្រមូលផ្តុំនៃគ្រួសក្នុងតម្រងនោម។ ដូច្នេះធ្វើឱ្យទម្លាប់ផឹកទឹកក្រូចឆ្មាក្តៅ ១ កែវជារៀងរាល់ព្រឹក វានឹងជួយកម្ចាត់ជាតិពុលដែលប្រមូលបាននៅក្នុងខ្លួនយ៉ាងល្អ ត្រងប្រព័ន្ធបញ្ចេញចោល កាត់បន្ថយលទ្ធភាពនៃការប្រមូលផ្តុំក្រួសក្នុងតម្រងនោមផងដែរ។ ៣.…

KNONGSROK
ស្នេហាយុវវ័យ

មនុស្សស្រីមានតែ ៣ ចំណុចនេះ ធានាថាគូស្នេហ៍ស្រឡាញ់ស្ទើរលេប បាត់មុខមិនបានឡើយ

សម្រស់អាចជាភាពទាក់ទាញដំបូងបំផុត នៅពេលដែលបុរសក្រឡេកមើលមនុស្សស្រីម្នាក់ជាលើកដំបូង ហើយក៏ជាមន្តស្នេហ៍ ដែលអាចទាក់ចិត្តឱ្យបុរសម្នាក់នោះ ស្រឡាញ់អ្នកបានយ៉ាងងាយផងដែរ។ ប៉ុន្តែយ៉ាងណាមិញ បើមានត្រឹមរូបសម្រស់ខាងក្រៅ គឺមិនអាចចងចិត្តបុរសម្នាក់នោះឱ្យងប់ស្រឡាញ់អ្នកបានយូរអង្វែងឡើយ ដូច្នេះ មនុស្សស្រីត្រូវតែមានឱសថទិព្វ៣ចំណុចខាងក្រោមនេះរួមផ្សំបន្ថែមទៀត ទើបអាចចងចិត្តគូស្នេហ៍បាន។ ១. ទន់ភ្លន់ សុភាពរាបសារ ភាពទន់ភ្លន់ អាចជាចរិតលក្ខណៈដែលមើលទៅរាងចាស់កម្រិលបន្តិចមែន តែជាក់ស្ដែង ភាពទន់ភ្លន់ ដែលមើលទោះសុភាពរាបសារ គឺជាអាវុធដ៏ទាក់ទាញបំផុត ដែលអាចគ្រប់ដណ្ដប់លើដួងចិត្តបុរស នេះជាវិធីសាស្ត្រទន់បង្ក្រាបរឹង ដែលមនុស្សស្រីគប្បីត្រូវតែមាន ដូចពាក្យចាស់តែងពោលថា ទន់ភ្លន់ តែកុំទន់ជ្រាយ។ ច្បាស់ណាស់ថា ភាពទន់ភ្លន់របស់មនុស្សស្រី ជាកាយវិការដ៏រស់រវើក ដែលធ្វើឱ្យបុរសៗជាប់ចិត្ត ដិតក្នុងក្រសែភ្នែកគ្រប់ពេលវេលា។ ២.…

ទម្លាប់ល្អទាំង_៥_ដែលតាមពិតទៅ
សេដ្ឋកិច្ច

ទម្លាប់ល្អទាំង ៥ ដែលតាមពិតទៅ អាក្រក់ចំពោះសុខភាពយើង

ទម្លាប់ប្រចាំថ្ងៃរបស់យើងតែងតែមានឥទ្ធិពលលើរាងកាយរបស់យើង ច្រើនជាងអ្វីដែលយើងដឹងទៅទៀត។ យោងតាមការស្រាវជ្រាវ ទម្លាប់មួយចំនួនត្បិតថាមើលទៅល្អក៏ពិតមែន តែជាក់ស្តែងវាពិតជាអាចបំផ្លិចបំផ្លាញសុខភាពយើងបាន ហើយទម្លាប់ទាំងនោះរួមមានដូចជា៖ ១.ជិះកង់ ទោះបីជាការជិះកង់មានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពក៏ដោយ តែការស្រាវជ្រាវបង្ហាញថាវាមិនល្អនោះទេសម្រាប់ឆ្អឹង។ កម្លាំងដែលអ្នកដាក់នៅលើឈ្នាន់ អាចប៉ះពាល់ដល់ឆ្អឹងរបស់អ្នក ជាពិសេសគឺឆ្អឹងខ្នងរបស់អ្នក។ ម្យ៉ាងទៀត បើអ្នកជិះកង់ច្រើនឆ្នាំ វាអាចបណ្តាលអោយអ្នកងាយនឹងបាក់ឆ្អឹងថែមទៀតផង។ ២.ការប្រើទឹកខ្ពុរមាត់ សារធាតុដែលប្រើក្នុងទឹកខ្ពុរមាត់មិនត្រូវបានរចនាឡើងដើម្បីសម្អាតបាក់តេរីនោះទេ ទឹកខ្ពុរមាត់ភាគច្រើនមានសារធាតុដែលអាចបណ្តាលឱ្យមាត់ស្ងួត នាំបាក់តេរី និងមេរោគតិចតួចមកកាន់មាត់របស់អ្នក ឬ បណ្តាលឱ្យមានខ្យល់ដង្ហើមមិនល្អ។ ៣.ការទទួលទានសណ្តែក សណ្តែកមានផ្ទុកសារធាតុមួយហៅថា phytates ដែលជាអាស៊ីតបង្អាក់ មិនអនុញ្ញាតឱ្យរាងកាយរបស់យើងស្រូបយកជាតិកាល់ស្យូម ដែលអាចធ្វើឱ្យឆ្អឹងខ្សោយ។ កង្វះជាតិកាល់ស្យូមក៏អាចបណ្តាលឱ្យធ្មេញខ្សោយផងដែរ។ ទោះជាយ៉ាងណាក៏ដោយ យើងមិនគួរចៀសវាងការទទួលទានសណ្តែកនោះទេ ព្រោះវាមានអត្ថប្រយោជន៍ផ្សេងទៀតដែលល្អចំពោះសុខភាព។…

Dragon 0000299
សុខភាព

ទម្លាប់ល្អទាំង ៦ បើអ្នកធ្វើនៅពេលយប់ ពិតជាល្អជាងពេលថ្ងៃ ដល់ទៅ ១០ ដងឯណោះ

មានរឿងជាច្រើន ដែលយើងនៅតែជឿជាក់ថាធ្វើបានល្អប្រសើរនៅពេលព្រឹក ឬពេលថ្ងៃ ប៉ុន្តែការសិក្សាបង្ហាញថា កិច្ចការមួយចំនួនដែលធ្វើនៅពេលល្ងាច ឬពេយប់ វាមានប្រយោជន៍ច្រើនជាងដែលអ្នកធ្វើវា នៅពេលព្រឹក ឬពេលថ្ងៃ។ ដូច្នេះទម្លាប់ទាំង៦ខាងក្រោមនេះ ប្រសិនបើអ្នកធ្វើវានៅពេលយប់ វានឹងផល់នូវអត្ថប្រយោជន៍ និងគុណតម្លៃយ៉ាងច្រើន លើសពីអ្នកធ្វើវានៅពេលថ្ងៃដល់ទៅ១០ដងឯណោះ។ ១. បរិភោគសាច់ ឬឈីសនៅពេលល្ងាច ការបរិភោគបន្លែច្រើនពេកនៅពេលល្ងាច អាចបណ្តាលឱ្យមានអារម្មណ៍នៃភាពអត់ឃ្លាន ដែលធ្វើឱ្យយើងពិបាកគេង ហើយវានឹងធ្វើឱ្យយើងញុំាច្រើននៅពេលព្រឹកបន្ទាប់ ដើម្បីបំពេញនូវអារម្មណ៍ឃ្លានរបស់យើង។ ដូច្នេះជំនួសឱ្យការជ្រើសរើសញុំាតែបន្លែ អ្នកអាចញុំាសាច់ ឬឈីសស្រស់ដែលនៅតែល្អ ព្រោះវាផ្ទុកអាស៊ីតអាមីណូដែលជួយឱ្យយើងគេងលក់ស្កប់ស្កល់ និងល្អជាងមុន។ ២. ដើរ ការដើរជួយសម្រកខ្លាញ់បានយ៉ាងល្អ ប៉ុន្តែបើប្រៀបធៀបនឹងផលដែលវានាំមករាល់ព្រឹក ការដើរមុនពេលចូលគេង…

មូលហេតុសំខាន់ៗ_ដែលអ្នកគួរ
ទស្សនៈ

មូលហេតុសំខាន់ៗ ដែលអ្នកគួរតែទទួលទានផ្លែប៉េងប៉ោះរាល់ថ្ងៃ

ប៉េងប៉ោះត្រូវបានផ្សារភ្ជាប់ជាមួយនឹងសមាសធាតុមួយហៅថា lycopene ដែលមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព។ តាមពិតទៅ បន្លែ ឬ ផ្លែឈើពណ៌ក្រហមទាំងអស់សុទ្ធតែមានផ្ទុកនូវសារធាតុ Lycopene បន្តិច ដែលជាសារធាតុផ្តល់ពណ៌ក្រហមភ្លឺដល់ពួកគេ។ ប៉ុន្តែប៉េងប៉ោះ ទទួលបាន Lycopene ច្រើនជាងបន្លែដទៃទៀត ប្រហែល ២-៣ ក្រាមក្នុងប៉េងប៉ោះ១ផ្លែ។ ដោយសារតែលក្ខណៈសម្បត្តិដ៏ពិសេសនេះហើយ ប៉េងប៉ោះអាចផ្តល់អត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពដូចជា៖ ១.ប៉េងប៉ោះអាចការពារស្បែករបស់អ្នក យោងតាមការសិក្សា ប៉េងប៉ោះអាចជួយការពារស្បែកពីកាំរស្មី UV ដែលបង្កគ្រោះថ្នាក់ និងកាត់បន្ថយហានិភ័យនៃការ sunburn ។ អ្នកស្រាវជ្រាវជឿថានេះគឺដោយសារតែកំហាប់ខ្ពស់នៃ carotenoids ដែលជាសមាសធាតុនៃ lycopene មាននៅក្នុងប៉េងប៉ោះ។…

៥_យ៉ាង_ដែលកើតឡើងចំពោះរាងកាយនៅពេលយើងមានកំហឹង
សេដ្ឋកិច្ច

៥ យ៉ាង ដែលកើតឡើងចំពោះរាងកាយនៅពេលយើងមានកំហឹង

ការស្ទង់មតិដែលត្រូវបានធ្វើឡើងក្នុងឆ្នាំ 2018 បានបង្ហាញថា 22% រាល់ពេលដែលមនុស្សយើងខឹងគឺតែងតែស្រែកដើម្បីបន្ធូរអារម្មណ៍ ខណៈពេលយើងមានទម្លាប់បែបនេះ វានឹងបង្កើនកម្រិតភាពតានតឹងកាន់តែខ្លាំងឡើង។ ហើយការខឹងវអាចមានរោគសញ្ញារាងកាយជាច្រើនដែលយើងកម្រដឹងរហូតទាល់តែវាមានការវិវត្តន៍បន្តិចម្តងៗដែលរួមមានដូចជា៖ ១.ចង្វាក់បេះដូង និងសម្ពាធឈាមរបស់អ្នកកើនឡើង អ្នកប្រហែលជាបានកត់សម្គាល់ឃើញថា រាល់ពេលដែលអ្នកស្រែកអំឡុងពេលឈ្លោះគ្នា អត្រាបេះដូងរបស់អ្នកកើនឡើង។ នោះមានន័យថាសម្ពាធឈាមរបស់អ្នកឡើងខ្ពស់ផងដែរ ហើយវាជាមូលហេតុដែលអ្នកមើលទៅស្រពិចស្រពិល ជាមួយនឹងថ្ពាល់ក្រហម និងសរសៃវ៉ែនចេញពីស្បែករបស់អ្នក។ អ្នកក៏ដកដង្ហើមកាន់តែធ្ងន់ និងលឿនផងដែរ អំឡុងពេលផ្ទេរអុកស៊ីហ្សែន និងសារធាតុចិញ្ចឹមទៅកាន់សរីរាង្គសំខាន់ៗរបស់អ្នក។ ក្នុងករណីខ្លះ អ្នកអាចសម្គាល់ឃើញថាដៃ និងជើងរបស់អ្នកត្រជាក់ជាងធម្មតា។ ២.ប្រព័ន្ធភាពស៊ាំរបស់អ្នកទទួលរងផលប៉ះពាល់ អ្នកស្រាវជ្រាវបានរកឃើញថា សូម្បីតែការរំលឹករឿងធ្លាប់ឈ្លោះគ្នាពីអតីតកាលក៏នឹងកាត់បន្ថយការការពារភាពស៊ាំរបស់អ្នកក្នុងរយៈពេល 6 ម៉ោងផងដែរ។ ហើយនេះជាការពិត ជាពិសេសសម្រាប់អ្នកដែលជាធម្មតាស្ងប់ស្ងាត់ ហើយកម្រមានកំហឹង។…

Dragon 00000298
សុខភាព

លែងបារម្ភរឿងផ្ដាសាយពេញមួយឆ្នាំ ដោយគ្រាន់តែឧស្សាហ៍លូកអាហារ ៦ មុខនេះ

អាហារ និងភេសជ្ជៈទាំងនេះក៏សម្បូរទៅដោយសារធាតុចិញ្ចឹមជាតិរ៉ែ និងមានសមត្ថភាពពង្រឹងប្រព័ន្ធភាពស៊ាំ ការពារជំងឺផ្តាសាយបានយ៉ាងល្អ។ ដូច្នេះ អ្នកមិនគួរមើលរំលងនូវអាហារទាំងនេះឡើយ ជាពិសេស ក៏រដូវកាលនៃអាកាធាតុតែងតែប្រែប្រួលនេះ។ ១. ទឹកដោះគោជូរ ការទទួលទានទឹកដោះគោជូរនៅពេលព្រឹក អាចធ្វើឱ្យប្រព័ន្ធភាពស៊ាំរបស់អ្នកមានសុខភាពល្អ។ ទឹកដោះគោជូរមានផ្ទុក probiotics ដែលជាមូលដ្ឋានមានប្រយោជន៍បាក់តេរី ដែលជួយជម្រុញប្រព័ន្ធភាពស៊ាំខណៈពេលដែលគាំទ្រដល់ពោះវៀន។ យោងទៅតាមអ្នកជំនាញអាហារូបត្ថម្ភស្ទើរតែ 70-80% នៃប្រព័ន្ធភាពស៊ាំរបស់អ្នក រស់នៅក្នុងពោះវៀន។ អ្នកត្រូវមានប្រព័ន្ធល្អ ពិតជាតុល្យភាពពោះវៀនដើម្បីមានថាមពលប្រយុទ្ធខ្លាំងបំផុត។ ការទទួលទានទឹកដោះគោជូរអាចជួយលុបបំបាត់បាក់តេរីចេញពីរាងកាយ។ នោះដោយសារតែពួកគេមានឥទ្ធិពលជម្រុញដល់ប្រព័ន្ធភាពស៊ាំ។ ២. ផ្លែឈើដែលសម្បូរវីតាមីន C វីតាមីនC គឺជាសារធាតុចិញ្ចឹមដ៏សំខាន់សម្រាប់រាងកាយ ដើរតួនាទីក្នុងការបង្កើនសមត្ថភាពប្រព័ន្ធភាពស៊ាំឱ្យដំណើរការបានល្អ។ នៅពេលដែលសុខភាពរបស់អ្នកមិនល្អដូចជា អ្នកកំពុងទទួលរងនូវជំងឺផ្តាសាយការបន្ថែមវីតាមីនC…

Thumbnail 5
គ្រួសារ

ស្រលាញ់មនុស្សម្នាក់ត្រូវលះបង់អ្វីខ្លះ?

ស្នេហាគឺជាអ្វីដែលមនុស្សម្នាក់ៗតែងជួបប្រទះក្នុងជីវិត ទោះយូរឬឆាប់។ យ៉ាងណាមិញ ស្នេហាគឺជាទំនាក់ទំនងរវាងមនុស្សពីរនាក់ បានន័យថាដៃគូទាំងសងខាងត្រូវរៀនសម្របខ្លួនទៅតាមកាលៈទេសៈផ្សេងៗដើម្បីអាចរស់នៅជាដៃគូបានយូរអង្វែង។ សេចក្តីលះបង់គឺជាផ្នែកមួយសំខាន់នៅក្នុងទំនាក់ទំនងស្នេហាដែលដៃគូនីមួយៗគួរយល់ដឹងនិងហ៊ានទទួលយក។ ១. ពេលវេលា ការលះបង់ពេលវេលាដើម្បីដៃគូគឺមិនចាត់ទុកថាខាតពេលនោះទេ ប៉ុន្តែពិតជាសំខាន់ខ្លាំងណាស់។ ការផ្តល់ពេលវេលាសម្រាប់ដៃគូបានផ្តល់ឱកាសឱ្យអ្នកទាំងពីរស្វែងយល់ពីគ្នា ដឹងសុខទុក្ខគ្នា និងជាខ្នងបង្អែកសម្រាប់គ្នាទៅវិញទៅមកនៅពេលមានទុក្ខ។ ប្រសិនបើអ្នកនិងដៃគូមិនសូវផ្តល់ពេលវេលាឱ្យគ្នាទៅវិញទៅមកនោះទេ ភាគរយខ្ពស់ទំនាក់ទំនងរបស់អ្នកទាំងពីរនឹងអាចមានថ្ងៃចែកផ្លូវគ្នា។ ២. ភាពមិនទៀងត្រង់ ស្នេហាដែលរឹងមាំគឺជាស្នេហាដែលដៃគូមានទំនុកចិត្តលើគ្នាទៅវិញទៅមក។ ការទុកចិត្តបានន័យថាដៃគូអ្នកមានអារម្មណ៍កក់ក្តៅពេលដែលបាននៅជាមួយអ្នកនិងហ៊ានចែករំលែករាល់រឿងរ៉ាវរបស់គាត់ជាមួយអ្នក។ មួយវិញទៀត ទំនុកចិត្តគឺមិនមែនជាអ្វីដែលអាចប្រើអំណាចទឹកលុយទិញបាននោះទេ នៅពេលដែលដៃគូអ្នកបាត់បង់ទំនុកចិត្តលើអ្នកហើយ អ្នកអាចនឹងគ្មានថ្ងៃធ្វើឱ្យអ្វីៗប្រសើរដូចដើមនោះឡើយ។ ៣. ភាពអត្តនោម័ត ដូចដែលបានដឹងស្រាប់ហើយ  ស្នេហាគឺមានលក្ខណៈជាដៃគូ ដូចនេះអ្នកមិនអាចនាំយកភាពអត្តនោម័តរបស់ខ្លួនចូលមកក្នុងវិថីស្នេហាអ្នកនោះទេ។ អ្នកត្រូវរៀនទទួលយកមតិឬការយល់ឃើញរបស់ដៃគូ និងព្យាយាមយល់ពីអារម្មណ៍ដៃគូអ្នកឱ្យបានច្រើន។ ការធ្វើបែបនេះ ជម្លោះនឹងមិនងាយកើតមានឡើងឡើយដោយសារគូភាគីទាំងសងខាងយល់ពីគ្នាទៅវិញទៅមកនិងចេះសម្របតាម៕…

Thumbnail 4
ទស្សនៈ

«ផឹកធ្វើអីបើអត់ស្រវឹងផង?» តាមពិតទៅស្រាបៀរគ្មានជាតិអាល់កុលផ្តល់អត្ថប្រយោជន៍ដល់សុខភាពច្រើនណាស់!

តើអ្នកដឹងទេ អ្នកដែលមិនសេពគ្រឿងស្រវឹងក៏អាចញុំាស្រាបៀរដូចគេដូចឯងបានដែរជាមួយនឹងស្រាបៀរគ្មានជាតិអាល់កុល។ វាមានរសជាតិដូចទៅនឹងស្រាបៀរធម្មតាបេះបិត គ្មានជាតិស្រវឹងនិងមិនប៉ះពាល់ដល់សុខភាពដូចស្រាបៀរទូទៅទេ។ ស្រាបៀរគ្មានជាតិអាល់ (Non-alcoholic beer) សម្បូរទៅដោយវីតាមីនសំខាន់ៗ fiber វីតាមីន B កាល់ស្យូម ប៉ូតាស្យូម ជាតិដែកនិងជាតិស័ង្កសីជាដើម។ ក្រៅពីនេះទៀត វាបានផ្តល់អត្ថប្រយោជន៍ដូចជា៖ ១. បំបាត់ភាពស្រេកទឹក ប្រសិនបើអ្នកធ្លាប់បរិភោគស្រាបៀរពីមុនមក អ្នកប្រាកដជាដឹងហើយថា វាធ្វើឱ្យយើងស្រេកទឹកជាខ្លាំងដោយសារបាត់បង់ជាតិទឹកច្រើន។ ផ្ទុយទៅវិញ ស្រាបៀរគ្មានជាតិអាល់កុល បានចូលទៅបំពេញជាតិទុកប្រសើរជាងទឹកបរិសុទ្ធធម្មតាទៀតផង ដោយសារវាមានផ្ទុកជាតិអុីដ្រូលីតខ្ពស់។ ២. គេងលក់ស្រួល ស្រាបៀរធម្មតាអាចមានឥទ្ធិពលប៉ះពាល់ដល់ដំណេកអ្នក ប៉ុន្តែស្រាបៀរគ្មានជាតិអាល់កុលបែរជាជួយឱ្យគេងលក់កាន់តែស្រួលទៅវិញ។ ៣. កាត់បន្ថយស្រ្តេស ការសិក្សាបានរកឃើញថា…

Untitled 1
កីទ្បា

លោក Van Nistelrooy ចង់​ខ្ចីជើង Elanga ទៅ​ PSV ក្រោយ​លក់​ Cody Gakpo ទៅ Liverpool

លោក Ruud van Nistelrooy អ្នកចាត់ការក្រុម PSV Eindhoven ចង់ចុះហត្ថលេខាលើកីឡាករ Anthony Elanga ក្នុងលក្ខខណ្ឌខ្ចីជើងសម្រាប់រដូវកាលដែលនៅ​សល់​។ គាត់ថែមទាំងបានទាក់ទងទៅបិសាចក្រហម ដើម្បីសាកសួរអំពីភាពនៅទំនេររបស់គាត់ ដោយសារតែ PSV មិន​សូវ​មាន​ជម្រើសច្រើន​ក្នុងតំបន់​ប្រយុទ្ធ បន្ទាប់ពីលក់ Cody Gakpo ទៅ Liverpool ។ ទោះជាយ៉ាងណាក៏ដោយ Erik ten Hag មានការស្ទាក់ស្ទើរក្នុងការអនុញ្ញាតឱ្យកីឡាកររបស់គាត់ចាកចេញក្នុងកិច្ចព្រមព្រៀងរយៈពេលខ្លី។ គាត់ចង់ធានាថា United មានក្រុម​កីឡាករដែលមាន​សមត្ថភាពសមរម្យនៅគ្រប់មុខតំណែងទាំងអស់។ Elanga បានបង្ហាញខ្លួនចំនួន…

Thumb
ទស្សនៈ

ភាពខុសគ្នា ២០យ៉ាង រវាងស្នេហាពិត និងស្នេហាក្លែងក្លាយ

ដើម្បីរកគូស្នេហ៍ពិត ដែលអាចផ្តល់ឱ្យអ្នក នូវការស្រឡាញ់ដ៏ពិតប្រាកដ អ្នកត្រូវតែដឹងអំពីសេចក្ដីស្រឡាញ់ដែលអាចជឿជាក់ជាមុនសិន។ ដើម្បីទាក់ទាញ និង រក្សា គាត់ឬនាង អ្នកត្រូវតែផ្តល់នូវសេចក្តីស្រឡាញ់ដ៏រឹងម៉ាំមួយ ជាការតបស្នង។ ការដឹងអំពីរបៀប ដែលអាចសម្គាល់ភាពខុសគ្នារវាង ស្នេហាបរិសុទ្ធ និង ស្នេហាក្លែងក្លាយ នឹងផ្តល់ឱ្យអ្នកនូវប្រាជ្ញា អំពីរបៀបបង្កើតទំនាក់ទំនងស្នេហាដ៏យូរអង្វែង និង ជៀសវាងស្នេហាដែលធ្វេីឱ្យធុញទ្រាន់។ ការយល់ដឹងនេះក៏អាចជួយ អ្នកឱ្យរួចផុតពីការឈឺចាប់ ដែលគ្មានប្រយោជន៍ ដោយសារតែស្រឡាញ់មនុស្សខុស។ លើសពីនេះទៅទៀត វាក៏ជួយការពារអ្នក ក្នុងការធ្វេីឱ្យនរណាម្នាក់ឈឺចាប់ និង ការមានកំហុស ដែលមិនបានផ្តល់នូវសេចក្តីស្រលាញ់ដល់គេប្រាកដប្រជា។ ដូច្នេះ ដេីម្បីកុំឱ្យមានការលំបាកនៅថ្ងៃក្រោយ ខាងក្រោមនេះជាភាពខុសគ្នា…

New Copy
ប្លែកៗ

២ សប្ដាហ៍ខាងមុខ! អ្នកឆ្នាំទាំង ៣ ដើរបុកកំណប់ទ្រព្យ សំណាងពណ៌ក្រហមច្រាល

ក្នុងឆ្នាំថ្មីនេះ ជាពិសេសក្នុងរយៈពេល ១៤ ថ្ងៃខាងមុខ សម្រាប់អ្នកឆ្នាំទាំង ៣ ខាងក្រោមនេះ នឹងជួបលាភសំណាងធំ ​​កើបចំកំណប់ទ្រព្យ រកលុយបានច្រើនលើសពីការគ្រោងទុក។ ១. ឆ្នាំឆ្លូវ ឆាប់ៗនេះ សម្រាប់អ្នកឆ្នាំឆ្លូវ នឹងមានសំណាងច្រើន អ្នក​ដែល​ខ្ចី​លុយ​ពី​មុន​ក៏​នឹង​យក​លុយ​មក​សង​វិញ ធ្វើ​ឱ្យ​រាសី​កាន់តែឡើង​ខ្ពស់ត្រដែត។ មនុស្សឆ្នាំគោ​ស្ងើច​ចំពោះ​សមត្ថភាព​របស់​ពួកគេ ​ក្នុង​ការ​ប្រឹងប្រែង ​និង​ឧស្សាហ៍​ព្យាយាម។ ទោះយ៉ាងណាក៏ដោយ អ្នកក៏មានគុណវិបត្តិផងដែរ នៃការគិតប្រកបដោយប្រសិទ្ធភាព ខ្វះការគិតជាយុទ្ធសាស្ត្រ។ តាមរយៈការខិតខំជាច្រើនឆ្នាំ អ្នកនឹងប្រមូលអាហារ និងទ្រព្យសម្បត្តិ។ ក្នុងរយៈពេល ១៤ ថ្ងៃទៀត អ្នកនឹងអាចអង្គុយក្នុងទីតាំងខ្ពស់ជាងមុន។ ដូច្នេះហើយ…