
ទុកយូរអត់បានទេ! បើមានស្នាមដៅពីកំណើតពណ៌ ៣ នេះ ត្រូវប្រញាប់ទៅរកពេទ្យជាបន្ទាន់
ទារកកើតមក ខ្លះរមែងមានស្នាមដៅពីកំណើត តែយ៉ាងណាក៏មានស្នាមខ្លះ វាជារឿងធម្មតា តែខ្លះទៀតវាជាសញ្ញាព្រមានមិនល្អនោះទេចំពោះសុខភាព ហើយឪពុកម្ដាយគួរតែប្រញាប់នាំកូនទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញឲ្យបានឆាប់។ ១) ស្នាមដៅពីកំណើតពណ៌ក្រហមជាំ ការកើតមានពណ៌ក្រហមជាំលើស្បែកត្រង់ទីតាំងណាមួយ នោះវាអាចបង្ហាញពីការខូចទ្រង់ទ្រាយនៃសរសៃឈាមពីកំណើត។ ជាធម្មតាស្នាមនេះ អាចមានពណ៌ក្រហមស្រាល ឬខ្លះក្រហមជាំខ្លាំងហើយមើលឃើញដិត។ ភាគច្រើនវាកើតលើមុខ ក ឬផ្នែកផ្សេងទៀតនៃរាងកាយ។ ស្នាមនេះពេលខ្លះកើតលើទារកទើបចាប់កំណើត ខ្លះទៅកើតក្រោយចូលកុមារភាព ឬវ័យជំទង់ក៏មានដែរ។ ប្រសិនវារំលេចស្នាមពណ៌នោះលើស្បែក ឬបង្កើតជាដុំពក គឺវាអាចពាក់ព័ន្ធនឹងរោគសញ្ញាខូចទ្រង់ទ្រាយសរសៃឈាម ហើយបើទុកយូរ អាចនាំឲ្យមានបញ្ហាធ្ងន់ទៅថ្ងៃមុខ។ ២) ស្នាមដៅពីកំណើតពណ៌ខ្មៅ ដូចប្រជ្រុយ ដូចជាប្រជ្រុយមួយដុំធំដុះមកលើស្បែក ឬពណ៌ខ្មៅដាមធំដុះមកលើស្បែក ដែលវាមានទំហំប៉ុន្មានសង់ទីម៉ែត្រ គ្រប់ដណ្តប់មកលើស្បែក ដែលមើលពីចម្ងាយក៏ឃើញដែរ។…










