ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

New Copy
ទស្សនៈ

ដុសធ្មេញមិនបានត្រឹមត្រូវ ក៏អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់សុខភាពមាត់ធ្មេញផងដែរ

ការដុសធ្មេញ គឺជារឿងដែលមនុស្សគ្រប់គ្នាត្រូវធ្វើជាប្រចាំ ពីព្រោះការសម្អាតធ្មេញអាចនាំឱ្យយើងសុខភាពមាត់ធ្មេញល្អ ប៉ុន្តែនៅក្នុងពេលដុសធ្មេញ តើអ្នកបានប្រើប្រាស់វិធីត្រឹមត្រូវឬទេ? ព្រោះប្រសិនបើវិធីសាស្រ្តមិនត្រឹមត្រូវ វានាំមកនូវគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់មាត់ធ្មេញរបស់អ្នក។ ១. ក្រោយពេលបរិភាគអាហារកុំប្រញាប់ដុសធ្មេញភ្លាម មានមនុស្សជាច្រើន ក្រោយពេលបរិភោគបាយរួច ដើម្បីសម្អាតកាកសំណល់នៅក្នុងធ្មេញ ក៏ប្រញាប់ទៅដុសធ្មេញភ្លាម តាមពិតទៅវិធីបែបនេះគឺមិនត្រឹមត្រូវទេ ពីព្រោះក្រោយពេលបរិភោគអាហារហើយនោះ អាហារនឹងជាប់នៅលើធ្មេញ ឬប្រហោងធ្មេញ ហើយនៅក្នុងពេលនោះស្រទាប់ធ្មេញដែលនៅខាងលើគេបំផុតកំពុងតែបន្ទន់បន្តិចម្តងៗ។ ស្របពេលនោះដែរ ប្រសិនបើអ្នកដុសធ្មេញភ្លាមៗ វានឹងបំបែកផូស្វាត និងកាល់ស្យូមនៅក្នុងធ្មេញដែលធ្វើឱ្យធ្មេញមានភាពផុយស្រួយ វាក៏នឹងធ្វើឱ្យខូចដល់ស្រទាប់ធ្មេញរបស់អ្នកផងដែរ ដូច្នេះកុំដុសធ្មេញភ្លាមៗបន្ទាប់ពីបរិភាគអាហារ។ ២. កុំប្រើទឹកត្រជាក់ខ្លាំងមកដុសធ្មេញ នៅពេលដុសធ្មេញអ្នកក៏ត្រូវយកចិត្តទុកដាក់ចំពោះដំណើរការនៃការប្រើប្រាស់ទឹកដែរ ភាគច្រើនយើងប្រើទឹកត្រជាក់មកដុសធ្មេញ តែការពិតនេះមិនត្រឹមត្រូវទេ។ ដោយសារទឹកត្រជាក់ ជារឿយៗរំញោចដល់ធ្មេញ វានឹងកាត់បន្ថយសមត្ថភាពរឹងមាំរបស់អញ្ចាញធ្មេញ…

New Copy
ទស្សនៈ

មនុស្សស្រីវ័យកណ្តាល បើឧស្សាហ៍បរិភោគអាហារទាំង២ប្រភេទនេះ អាចថែរក្សាសុខភាពរាងកាយ និងសុខភាពស្បែកបាន

មិនថានៅក្នុងវ័យណានោះទេ យើងដាច់ខាតត្រូវតែប្រុងប្រយ័ត្ននឹងការថែរក្សាសុខភាព និងរក្សាទម្ងន់របស់យើងឱ្យបានត្រឹមត្រូវ ត្រូវទទួលទានបាយឱ្យបានទៀតទាត់ បន្ថែមជាមួយការហាត់ប្រាណ កុំឱ្យជំងឺវាយឆ្មក់បានឱ្យសោះ។ ដូចជានៅរដូវក្តៅ ស្បែករបស់យើងមានសភាពស្ងួត ជាពិសេសគឺផ្នែកនារី ជាធម្មតាក្រៅពីប្រើប្រាស់គ្រឿងសម្អាងហើយនោះ នៅត្រូវយកចិត្តទុកដាក់ចំពោះការថែរក្សា និងបំប៉ន់ស្បែកឱ្យបានខ្លាំង ដូច្នេះយើងត្រូវហូបបន្លែផ្លែឈើឱ្យបានច្រើន ផឹកទឹកឱ្យបានច្រើន ដើម្បីលើកកម្ពស់ប្រព័ន្ធភាពស៊ាំក្នុងរាងកាយរបស់យើង អ៊ីចឹង តើជារៀងរាល់ថ្ងៃយើងគួរហូបផ្លែឈើអ្វីទើបល្អ? ១. ផ្លែត្រប់ ២. សណ្តែកដី សណ្តែកដី អាចជួយដល់សុខភាពរាងកាយ ជាអាហាររូបត្ថម្ភសម្បូរបែប ប៉ូវឈាម មានប្រសិទ្ធភាពប្រឆាំងនឹងភាពចាស់ វាអាចពន្យារភាពចាស់នៃកោសិកា និងសរីរាង្គក្នុងខ្លួនមនុស្ស អាចជម្រុញការអភិវឌ្ឍន៍កោសិកា និងបង្កើនការចងចាំរបស់ខួរក្បាល ដូច្នេះការបរិភោគសណ្តែកដីជាប្រចាំអាចធ្វើឱ្យមានអាយុវែង៕ អត្ថបទ…

New Copy
សង្គម

នៅលើខ្នងសត្វតោមានរបួសដ៏ធំមួយ តែសំណាងល្អត្រូវបានអ្នកការពារព្រៃជួយសង្គ្រោះទាន់

សត្វតោអាចត្រូវបានគេនិយាយថា ជាសត្វនៅជួរមុខនៃថនិកសត្វ ក៏ជាស្តេចសត្វក្នុងព្រៃផងដែរ គ្មានសត្វណាមួយហ៊ានប្រហើនដាក់វានោះឡើយ ប៉ុន្តែអ្វីតែមួយគត់ដែលអាច គំរាមកំហែងចំពោះពួកវាបាន មានតែមនុស្សនោះទេ។ ពួកវាសុទ្ធតែអាស្រ័យលើការចាប់សត្វដទៃជាអាហារ ចំពោះចំណីដែលពួកវាត្រូវចាប់ជារៀងរាល់ថ្ងៃនោះក៏មិនច្រើនប៉ុន្មានដែរ ព្រោះពេលដែលប្រមាញ់សត្វទាំងនោះ ស្របពេលពួកវាក៏អាចត្រូវរបួសដូចគ្នាដែរ ឧទាហរណ៍ គោព្រៃ ឈ្នួស….. សុទ្ធតែជាពពួកសត្វដែលមានស្នែងមុតស្រួច អាចនិយាយបានថាមានគ្រោះថ្នាក់ដល់ជីវិត ឱ្យតែមិនប្រយ័ត្ន សុទ្ធតែអាចមានរបួស បើធ្ងន់ធ្ងរនោះអាចស្លាប់ក៏ថាបាន។ មួយរយៈមុននេះ បុគ្គលិកការពារសត្វព្រៃម្នាក់បានប្រទះឃើញតោញីមួយក្បាលនៅលើវាលស្មៅ អ្វីដែលចម្លែកនោះនៅលើខ្នងរបស់វាមានរបួសយ៉ាងធំមួយ មើលទៅគួរឱ្យអាណិតណាស់។ ហើយនៅលើមុខរបួសនោះមានរុយជាច្រើនទុំពីលើនោះទៀត បែបនេះងាយនឹងឆ្លងមេរោគខ្លាំងណាស់ នេះប្រហែលជាពេលដែលវាកំពុងចាប់ចំណី ត្រូវបានសត្វណាមួយតទល់ប្រយុទ្ធនឹងវាវិញ ហើយមើលទៅ បើនៅតែមិនព្យាបាលទៀតនោះ ខ្លាចក្រែងតែមានគ្រោះថ្នាក់កាន់ដល់ជីវិត។ សំណាងល្អហើយដែលមានគេប្រទះឃើញទាន់ពេល ឃើញបែបនេះពួកគេប្រញាប់ដាក់ថ្នាំស្ពឹកឱ្យវា…

New Copy
សង្គម

ចង់ដឹងមនុស្សស្រីស្រលាញ់អ្នកមែន ឬលេងសើច មើលតែពីរកន្លែងនេះនឹងដឹងចម្លើយជាមិនខាន

នៅក្នុងរឿងស្នេហា មនុស្សគ្រប់គ្នាតែងសង្ឃឹមថាខ្លួនអាចជួបមនុស្សមានចិត្តស្មោះចំពោះខ្លួន ព្រោះនៅក្នុងដំណាក់កាលនេះយើងត្រូវលះបង់មិនថាជាពេលវេលា ឬប្រាក់កាក់នោះទេ ចុះបើយើងមានចិត្តស្មោះចំពោះគេហើយ តែគេបែរជាគេមានចិត្តមិនច្បាស់លាស់នឹងយើង តើមានសុភមង្គលយ៉ាងម៉េចទៅ? និយាយចំពោះមនុស្សប្រុសវិញ ឱ្យតែគេស្រលាញ់អ្នកណាហើយ គេសុខចិត្តលះបង់គ្រប់យ៉ាងដើម្បីនារីម្នាក់នោះ ទោះជាលទ្ធផលចុងក្រោយមិនដូចបំណងក៏ដោយ ក៏គ្មានអ្វីធំដុំសម្រាប់គេដែរ។ តែអ្វីដែលពួកគេខ្លាចបំផុតនោះ គឺខ្លួនគេខិតខំយកចិត្តស្មោះប្រគល់ឱ្យនាង តែនៅក្នុងចិត្តរបស់នាងសូម្បីតែស្រមោលគេក៏គ្មាន នេះទើបជារឿងដែលគួរឱ្យឈឺចាប់បំផុត។ ដូច្នេះចង់ដឹងថាមនុស្សស្រីមានចិត្តគំនិតអ្វីទៅលើអ្នកនោះ តាមពិតមធ្យោបាយមានច្រើន ជាទូទៅ គ្រាន់តែមើលទៅកន្លែងទាំងពីរនេះ អ្នកនឹងដឹងចម្លើយជាមិនខាន។ ១. នាងសុខចិត្តចាយប្រាក់របស់អ្នក ក៏សុខចិត្តជួយសន្សំសំចៃប្រាក់ដើម្បីអ្នកដែរ នៅក្នុងដំណើរផ្លូវស្នេហាមួយនេះ អ្នកទាំងពីរសុទ្ធតែមិនអាចគេចផុតពី “ប្រាក់” មួយនេះទេ។ នៅលើខ្លួនមនុស្សស្រី បើអ្នកសូម្បីតែប្រាក់មួយកាក់មួយសេនមិនដាច់ចិត្តចំណាយដើម្បីនាងនោះ បានន័យថានាងមិនមែនជាមនុស្សស្រីដែលអ្នកស្រលាញ់នោះឡើយ។ ដូចគ្នានេះដែរ…

New Copy
សង្គម

មនុស្សប្រុសម្នាក់ បើមានទង្វើទាំងនេះញឹកញាប់ ភាគច្រើនសុទ្ធតែនឹកដល់អ្នក

បើនិយាយចំពោះរឿងមនោសញ្ចេតនា ការបង្ហាញនូវក្តីស្រលាញ់រវាងមនុស្សប្រុស និងស្រី សុទ្ធតែមិនដូចគ្នា ប្រាកដណាស់មានពេលជាច្រើនរបៀបនៃការបង្ហាញក្តីស្រលាញ់មិនដូចគ្នាទេ។ មនុស្សស្រីភាគច្រើនពេលដែលនឹកដល់គេ គឺមិនទាក់ទងរកមកផ្ទាល់ទេ តែអាចតាមរយៈមធ្យោបាយផ្សេងៗមកបញ្ចេញពីអារម្មណ៍របស់ខ្លួន តែបើមនុស្សប្រុសនឹកដល់គេវិញ គឺគេនឹងទំនាក់ទំនងមកជាញឹកញាប់ ដើម្បីឱ្យអ្នកដឹងពីចិត្តគំនិតរបស់គេ។ ១. នៅសុខៗទាក់ទងមកអ្នក ចង់ដឹងពីដំណឹងរបស់អ្នក ការនឹករឭក នេះពិតជាធ្វើឱ្យមនុស្សធុញទ្រាន់ណាស់ ព្រោះវាមិនអាចគ្រប់គ្រងបានឡើយ។ បើនិយាយចំពោះមនុស្សដែលមានចិត្តចំពោះគ្នាវិញ ពេលខ្លះឱ្យតែមិនបានឃើញមុខគ្នាក្នុងចិត្ត គឺនៅមិនសុខ។ ហើយចំពោះមនុស្សប្រុសវិញ ឱ្យតែគេស្រលាញ់មនុស្សម្នាក់ហើយ គេចង់ដឹងដំណឹងម្នាក់នោះគ្រប់ពេល ចង់នៅក្បែរនាង មិនចង់ចាកចេញពីនាងសូម្បី១វិនាទី។ ប៉ុន្តែដោយសារតែការរវល់កិច្ចការងាររៀងៗខ្លួន ពេលដែលបែកគ្នា គឺចេះតែនឹកដល់គ្នា ដូច្នេះក៏ប្រើមធ្យោបាយផ្សេងៗដើម្បីបង្ហាញពីចិត្តគំនិតរបស់ខ្លួន។ បើមនុស្សប្រុសម្នាក់ទាក់ទងមកអ្នកគ្រប់ពេល ចង់ដឹងពីសកម្មភាពរបស់អ្នក អាចឱ្យដឹងបានថានៅក្នុងចិត្តគេពិតជាខ្វល់ខ្វាយពីអ្នក…

New Copy
សង្គម

មនុស្សឆ្លាត គេមិនផុសរឿងទាំងបីនេះនៅក្នុង Status ឡើយ

ពីមុនយើងចូលចិត្តការខល ឬផ្ញើសារ សួរនាំពីសុខទុក្ខរបស់មិត្តភក្តិ ស្របពេលនោះក៏បានរាយការណ៍អំពីស្ថានភាពរបស់ខ្លួនឯងដែរ មិនខ្វល់ពូកែក្នុងការទំនាក់ទំនងឬអត់ទេ ការខលទូរស័ព្ទមិនពិបាកទេ តែអ្វីដែលពិបាកនោះគឺ មិនដឹងខលទៅរកអ្នកណា យូរៗខលទៅគេម្តង តែពេលដែលខលចូលហើយមិនដឹងពណ៌នាអំពីអ្វី។ តែតាំងពីមានបណ្តាញសង្គមមក អាចផុស Status បាន មិនបាច់ទៅរកអ្នកណាមកនិយាយគ្នាដើម្បីមកកាត់ស្រ្តេសរបស់ខ្លួននោះឡើយ គ្រាន់តែផុសលើនោះទៅបានហើយ អ្នកណាចង់មើល ឬមិនមើលស្រេចតែចិត្តរបស់គេ ហើយនេះក៏ជាវិធីទាក់ទាញម្យ៉ាងដែរ។ ជាទូទៅ យើងអាចសង្កេតឃើញថា ភាគច្រើនគេផុសអំពីដំណើរកម្សាន្ត ការញុំាអាហារ ការជួបជុំមិត្តភក្តិ ឬក៏រឿងសប្បាយ និងទុក្ខកង្វល់ក្នុងចិត្តរបស់ខ្លួន។ ប៉ុន្តែ ចំពោះការផុស status នេះវិញ បើសិនជាមនុស្សឆ្លាត យល់ល្អកុំផុសរឿងទាំងបីនេះ…

New Copy
សុខភាព

នារីអាយុ១៨ឆ្នាំម្នាក់មានជំងឺមហារីកក្រពះ ព្រោះតែបរិភោគពងមាន់១គ្រាប់ជារៀងរាល់ថ្ងៃ

នារីវ័យក្មេងម្នាក់បានគេងនៅលើគ្រែមន្ទីរពេទ្យយ៉ាងទន់ខ្សោយ ម្តាយនាងអង្គុយទ្រហោយំនៅក្បែរនោះ ហើយនិយាយថា “មកពីខ្ញុំមិនល្អ គឺខ្ញុំជាអ្នកធ្វើបាបនាង”។ នារីវ័យក្មេងម្នាក់ ឆ្នាំនេះមានអាយុ១៨ឆ្នាំ បច្ចុប្បន្ននាងគឺជាសិស្សវិទ្យាល័យ ដោយសារតែជិតប្រលង ក៏បណ្តាលឱ្យនាងមើលមេរៀនដល់យប់ជ្រៅជារៀងរាល់យប់។ ថ្មីៗនេះ នាងតែងចាប់អារម្មណ៍សុខភាពរបស់នាងកាន់តែខ្សោយទៅៗ ហើយនាងឧស្សហ៍រាកខុសប្រក្រតី ដោយសារតែសម្ពាធពីការសិក្សាខ្លាំងពេក នាងមិនបានយករឿងនេះប្រាប់ដល់ម្តាយនាងទេ។ មួយរយៈក្រោយមក ទម្ងន់របស់នាងបានស្រកចុះពីមួយថ្ងៃទៅមួយថ្ងៃ នាងតែងតែឈឺពោះដោយមិនដឹងមូលហេតុ ក្រោយពីម្តាយដឹងហើយ ក៏ចង់នាំនាងទៅមន្ទីរពេទ្យ។ តែនាងបែរជានិយាយថា “ខ្ញុំមិនអីទេម៉ាក់ ប្រហែលជាខ្ញុំញុំារបស់ខុស ខ្ញុំនៅមានកិច្ចការផ្ទះធ្វើមិនទាន់រួចទេ ខ្ញុំមិនទៅមន្ទីរពេទ្យទេ។” ប៉ុន្មានថ្ងៃក្រោយមក ពេលដែលហូបបាយ ពោះរបស់នាងស្រាប់តែហើម និងឈឺយ៉ាងខ្លាំង រហូតដល់ដួលសន្លប់នៅលើដីតែម្តង ម្តាយរបស់នាងក៏ស្លន់ស្លោរខលហៅឡានពេទ្យដើម្បីបញ្ចូននាងទៅមន្ទីរពេទ្យ។ បន្ទាប់ពីបានពិនិត្យរួចរាល់ហើយនោះ…

3
ប្លែកៗ

តោះ! ជ្រើសរើសលេងកម្សាន្តទាំងអស់គ្នា ដើម្បីដឹងថា ក្នុងខែវិច្ឆិកានេះ តើអ្នកអាចមានស្នេហាដ៏ផ្អែមល្អែមដែរឬទេ?

មិនមែនឱ្យតែស្នេហា សុទ្ធតែផ្អែមល្អែមល្អូកល្អើននឹងគ្នានោះទេ បើយើងស្រលាញ់មនុស្សខុសនោះ ច្បាស់ណាស់អ្នកទាំងពីរប្រាកដជារងការឈឺចាប់ជាមិនខាន។ ឥឡូវនេះ តោះ!យើងមកធ្វើការជ្រើសលេងទាំងអស់គ្នា ដើម្បីធ្វើតេស្តចង់ដឹងថា ស្នេហារបស់អ្នកក្នុងខែថ្មីនេះ នឹងមានស្នេហាផ្អែមល្ហែមល្អូកល្អើនដែរទេ? ១. បើមើលឃើញមិត្តភក្តិចាស់ៗពីចម្ងាយ តើអ្នកទៅរាក់ទាក់មុនឬទេ? អាចធ្វើជាមើលមិនឃើញ → ២ (ចូលទៅទី២) ស្ទុះទៅរាក់ទាក់មុន → ៣ (ចូលទៅទី៣តែម្តង) ២. តើអ្នកយល់ថាស្នេហា ដែលអាចតស៊ូបានជាង១ឆ្នាំ អាចរាប់ថារឹងមាំដែរទេ? បាទ/ចាស ពិតជាពូកែមែន → ៤ (ចូលទៅទី៤តែម្តង) អត់ទេ ១ឆ្នាំតិចណាស់ →៣…

Knongsrok
សង្គម

មនុស្សស្រីកាន់តែបដិសេធការសំណូមពរទាំង៣នេះ មនុស្សប្រុសកាន់តែទៅណាមិនរួចពីអ្នក

មានពេលខ្លះ យើងតែងជឿជាក់លើសម្ដីរបស់មនុស្សប្រុសដោយគ្មានលក្ខខណ្ឌ ដល់ទីបញ្ចប់អ្វីក៏គេធ្វើមិនបានដែរ ឯមួយចំនួនទៀត គឺមិនព្រមធ្វើតែម្តង។ ពេលដែលពួកគេនិយាយចេញមកពិតជាធ្វើឱ្យគេស្ងប់ចិត្តមែន តែទង្វើបែរជាផ្សេងទៅវិញ។ តែបើមនុស្សស្រីកាន់តែបដិសេធសំណូមពរទាំងពីរនេះ មនុស្សប្រុសកាន់តែមិនអាចចាកចេញពីអ្នក ហើយស្រលាញ់អ្នកដល់ឆ្អឹង ជាពិសេសរឿងទីមួយតែម្ដង។ ១. បដិសេធការហាមឃាត់មិនឱ្យប្រឡូកក្នុងសង្គម និងការងារ មិនថាវត្ថុអ្វីនោះទេ សុទ្ធតែមានការកំណត់របស់វា សូម្បីតែស្នេហាក៏ដូច្នេះដែរ មិនយូរប៉ុន្មាននឹងបាត់បង់ភាពល្អូកល្អើនជាមិនខាន។ ក្នុងទំនាក់ទំនងស្នេហា ចង់ឱ្យទំនាក់ទំនងមានភាពរឹងមាំ និងស្ថិតស្ថេរ អ្នកទាំងពីរចាំបាច់ត្រូវខិតខំទាំងអស់គ្នា ចេះយល់អធ្យាស្រ័យគ្នា និងរីកចម្រើនជាមួយគ្នា។ មនុស្សដែលល្អចំពោះអ្នកគ្រប់យ៉ាង គេនឹងគិតគូរដល់អ្នក មិនចង់ឱ្យអ្នកទុកសមត្ថភាពខ្លួនឯងចោល ចង់ឱ្យអ្នកមានភាពរីកចម្រើននឹងដើរទាន់សង្គមដូចគេឯង បច្ចុប្បន្នអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ មានបុរសច្រើនណាស់ សុទ្ធតែចេញមុខជ្រោមជ្រែងមនុស្សស្រីជាទីស្រលាញ់របស់ខ្លួន មិនថាក្នុងសង្គមការងារ…

New Copy
សង្គម

តើអ្នកមានមិត្តភក្តិ ពីតប្រាកដែរទេ?

អ្វីទៅដែលហៅថាមិត្តភក្តិ? មិត្តភក្តិ មិនមែនមាត់ហៅអ្នកសុទ្ធតែ បងៗ តែក្នុងចិត្តមិនគោរពអ្នកនោះទេ! មិត្តភក្តិ មិនមែនជាមនុស្សរកអ្នកស៊ីផឹក ហើយពេលមានរឿងរ៉ាវពឹងពាក់បាត់ស្រមោលឈឹងនោះទេ! មិត្តភក្តិ មិនមែនសរសើរអ្នកតែពីមុខ តែពីក្រោយខ្នងនិយាយអាក្រក់ពីអ្នកនោះទេ! មិត្តភក្តិ អាចគ្មានប្រាក់ តែដាច់ខាតត្រូវតែមានភាពស្មោះត្រង! មិត្តភក្តិ អាចគ្មានអំណាច តែដាច់ខាតត្រូវជាមនុស្សត្រឹមត្រូវ! មិត្តភក្តិ អាចគ្មានឋានៈក្នុងសង្គម តែដាច់ខាតត្រូវមានសន្ដានចិត្តល្អ! មាន មិត្តភក្តិ ខ្លះ បើគេចង់ប្រើប្រាស់អ្នក ទើបនឹកឃើញអ្នក ពេលដែលធ្វើកិច្ចការឱ្យគេរួចហើយ គេធ្វើជាមើលអ្នកមិនឃើញ! បើគេគិតថាអ្នកមានប្រយោជន៍ចំពោះគេទើបមករកអ្នក អ្នកអស់ប្រយោជន៍ហើយ គេនឹងទាត់អ្នកចោល! មិត្តបែបនេះក្នុងភ្នែកឃើញតែលុយ និងប្រយោជន៍…

New Copy
សុខភាព

ព្រោះតែមូលហេតុទាំង ៤ នេះហើយ ដែលធ្វើឱ្យអ្នក តែងតែទល់លាមកញឹកញាប់

មនុស្សជាច្រើនមិនសូវជាខ្វល់ខ្វាយពីបញ្ហាទល់លាមកនេះឡើយ ព្រោះគេគិតថា ការទល់លាមកគ្រាន់តែប្រើថ្នាំស៊ុល ឬថ្នាំរាគទៅបានហើយ តែអ្នកមិនបានដឹងទេថា វាមានភាពផលប៉ះពាល់យ៉ាងខ្លាំងទៅថ្ងៃក្រោយ។ តាមពិតទៅការទល់លាមក តែងតែកើតលើមនុស្សមួយចំនួនធំ ពួកគេភាគច្រើនក៏មិនដឹងថាដោះស្រាយយ៉ាងដូចម្តេចនោះដែរ បើចង់ព្យាបាលបញ្ហាទល់លាមកនេះ យើងចាំបាច់ត្រូវផ្លាស់ប្តូរទម្លាប់រស់នៅយើងជាមុនសិន ដូច្នេះយើងមកមើលពីហេតុខាងក្រោមដែលបណ្តាលឱ្យទល់លាមក។ ១. របបអារហារ បច្ចុប្បន្ននេះ យើងមិនសូវចូលចិត្តបរិភាគបន្លែ ផ្លែឈើប៉ុន្មានទេ បើអ្នកមិនហូបអាហារដែលមានជាតិសរសៃខ្ពស់ទេនោះ នឹងបណ្តាលឱ្យអ្នកពិបាកក្នុងការបន្ទោរបង់ ព្រោះបើលាមកមិនអាចបញ្ចេញរាល់ថ្ងៃទេ បើវាផ្ទុកនៅក្នុងខ្លួនយូរពេកនឹងក្លាយទៅជាគ្រាម និងរឹង ដូច្នេះវិធីដោះស្រាយនោះគឺ អ្នកត្រូវញុំាអាហារដែលមានជាតិសរសៃច្រើន ស្របពេលនោះដែរ អ្នកត្រូវផឹកទឹកឱ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ ដោយសារតែជាតិសែលុយឡូសមិនត្រូវបានរំលាយដោយរាងកាយរបស់មនុស្សទេ ព្រោះជាតិសរសៃនេះអាចស្រូបយកទឹកក្នុងខ្លួនរបស់អ្នកហើយវាអាចរីកមាឌដូចអេប៉ុង ដូច្នេះមិនអាចឱ្យលាមកគ្រាមស្ងួតខ្លាំងពេកនោះឡើយ ម្យ៉ាងទៀត វានឹងទៅជួយរក្សាបរិមាណគ្រប់គ្រាន់ ដើម្បីជម្រុញចលនាពោះវៀន។…

New Copy
ប្លែកៗ

ចិញ្ចៀនទស្សន៍ទាយជោគវាសនាឆ្នាំក្រោយ! តើចិញ្ចៀនមួយវង់ណា ដែលអ្នកពេញចិត្តជាងគេ?

តោះ! សាកល្បងធ្វើតេស្តតាមបែបចិត្តសាស្ត្រ ដើម្បីដឹងពីជោគវាសនានាពេលអនាគតរបស់អ្នក តាមរយៈការជ្រើសរើសចិញ្ចៀនមួយវង់តាមការស្រឡាញ់ពេញចិត្តរបស់អ្នក ហើយទៅមើចម្លើយនៅខាងក្រោមនេះ។ A. ចិញ្ចៀនវង់ A ឆ្នាំនេះអ្នកនឿយហត់ខ្លាំង ជួបការលំបាកច្រើន មិនសូវរកចំណូលបានប៉ុន្មានមែន តែឆ្នាំក្រោយនេះជោគវាសនារបស់អ្នកបានមកដល់ហើយ ប្រហែលមកពីការខិតខំ តស៊ូលំបាក ព្រមទាំងការមិនបាក់ទឹកចិត្តនៅក្នុងឆ្នាំនេះរបស់អ្នក ដូច្នេះពេលដែលលាភសំណាងមកដល់ទោះជាអ្នកចង់បដិសេធក៏ពិបាកដែរ។ B. ចិញ្ចៀនវង់ B ឆ្នាំក្រោយអ្នកនឹងមានលាភសេរីមង្គល ដោយសារតែអ្នកជាមនុស្សជុំវិញមិនសូវជាចូលចិត្តភាពស្មុគស្មាញ មិនប្រកាន់ច្រើន ដូច្នេះ លាភសំណាងកំពុងដើរសម្ដៅមកកាន់អ្នកហើយ។ C. ចិញ្ចៀនវង់ C ជោគសំណាងឆ្នាំក្រោយរបស់អ្នកពិតជាល្អណាស់ ការធ្វើការរកស៊ីក៏ដែរកាក់កប ចំណែកអ្នកធ្វើមន្ត្រីរាជការក៏នឹងមានដំណឹងល្អឆាប់ៗ អាចមានសំណាងធំ បានឡើងតំណែងយសសក្តិទៀតផង។…