តើអ្នកមានមិត្តភក្តិ ពីតប្រាកដែរទេ?

New Copy
ការផ្សាយពាណិជ្ជកម្ម

អ្វីទៅដែលហៅថាមិត្តភក្តិ?

មិត្តភក្តិ មិនមែនមាត់ហៅអ្នកសុទ្ធតែ បងៗ តែក្នុងចិត្តមិនគោរពអ្នកនោះទេ!
មិត្តភក្តិ មិនមែនជាមនុស្សរកអ្នកស៊ីផឹក ហើយពេលមានរឿងរ៉ាវពឹងពាក់បាត់ស្រមោលឈឹងនោះទេ!
មិត្តភក្តិ មិនមែនសរសើរអ្នកតែពីមុខ តែពីក្រោយខ្នងនិយាយអាក្រក់ពីអ្នកនោះទេ!
មិត្តភក្តិ អាចគ្មានប្រាក់ តែដាច់ខាតត្រូវតែមានភាពស្មោះត្រង!
មិត្តភក្តិ អាចគ្មានអំណាច តែដាច់ខាតត្រូវជាមនុស្សត្រឹមត្រូវ!
មិត្តភក្តិ អាចគ្មានឋានៈក្នុងសង្គម តែដាច់ខាតត្រូវមានសន្ដានចិត្តល្អ!

ការផ្សាយពាណិជ្ជកម្ម

មាន មិត្តភក្តិ ខ្លះ

បើគេចង់ប្រើប្រាស់អ្នក ទើបនឹកឃើញអ្នក ពេលដែលធ្វើកិច្ចការឱ្យគេរួចហើយ គេធ្វើជាមើលអ្នកមិនឃើញ!
បើគេគិតថាអ្នកមានប្រយោជន៍ចំពោះគេទើបមករកអ្នក អ្នកអស់ប្រយោជន៍ហើយ គេនឹងទាត់អ្នកចោល!
មិត្តបែបនេះក្នុងភ្នែកឃើញតែលុយ និងប្រយោជន៍ មិនបានទុកអ្នកជាមិត្តឡើយ។

ការផ្សាយពាណិជ្ជកម្ម

1_r X1hi_iFthtkMIqG076Ow

មាន មិត្តភក្តិ ខ្លះទៀត

ការផ្សាយពាណិជ្ជកម្ម

អ្នករស់នៅមិនស្មើគេផង គេតែងខ្សែលើអ្នក បើអ្នកល្អ ឬមានបានជាងគេ ក្នុងចិត្តគេគុំកួននឹងអ្នក មិត្តបែបនេះ រមែងចេះតែយកខ្លួនគេមកប្រៀបធៀបនឹងអ្នក ចេះតែធ្វើបាបអ្នកប៉ុណ្ណោះ!

ការរាប់អានរវាងមិត្តភក្តិ គឺមិនចង់ស្គាល់អ្នកមានបានស្តុកស្តម្ភអ្វីឡើយ គ្រាន់តែចង់បានអ្នកចេះជួយគ្នាទៅវិញទៅមក ក៏មិនចង់បានអ្នកដែលហៅភ្លាមមកភ្លាមនោះដែរ គ្រាន់តែចង់បានពេលដែលជួបបញ្ហាកុំរុញច្រានឱ្យគ្នា ចូលមកជួយដោះស្រាយបញ្ហាជាមួយគ្នាទៅបានហើយ។

ការផ្សាយពាណិជ្ជកម្ម

មិត្តល្អ គឺទំនាក់ទំនងរវាងអ្នកទាំងពីរ គ្មានការប្រើល្បិចដាក់គ្នា មិនបានគិតគូរតែផលប្រយោជន៍ និងគ្មានការធ្វើបាបគ្នា គ្មានការជាន់ឈ្លី ខ្សែលើ ឬមើលងាយគ្នាអ្វីឡើយ!

1591606591_fotojet 2020 06 08t142618.400

ការផ្សាយពាណិជ្ជកម្ម

មិត្តស្មោះត្រង់ ពេលជួបអាសន្នជួយយកអាសារ ដោយគ្មានពុតត្បុត!
មិត្តស្មោះត្រង់ ពេលនិយាយច្រើន មិនធុញទ្រាន់ក្នុងការស្តាប់!
មិត្តស្មោះត្រង់ ទោះរាប់អានគ្នាយូរប៉ុនណា ក៏មិនហត់ចិត្ត!

មិត្តជិតស្និទ្ធ រាប់អានច្រើនតិចមិនសំខាន់ឡើយ អ្វីដែលសំខាន់គឺមិត្តភាពពិតប្រាកដ!
មិត្តជិតស្និទ្ធ រាប់អានយូរប៉ុនណាក៏គ្មានបញ្ហាដែរ ភាពស្មោះត្រង់នឹងគ្នាទើបមានតម្លៃ!

ការផ្សាយពាណិជ្ជកម្ម

អរគុណ មិត្តភក្តិ ដែលបានកំដរខ្ញុំដើរកាត់ឆ្លងព្យុះភ្លៀង ក្នុងជាតិនេះបានស្គាល់អ្នក គឺជាសំណាងក្នុងជីវិតរបស់ខ្ញុំ ទោះជាមិត្តភក្តិ ស្មោះត្រង់ មានតែពីរ ឬបីនាក់ក៏ដោយក៏ខ្ញុំសុខចិត្តដែរ ព្រោះអ្នកមិនធ្លាប់មើលស្រាលខ្ញុំ មិនធ្លាប់បោកប្រាស់ខ្ញុំ មិនធ្លាប់ឱ្យខ្ញុំឈឺចាប់ដោយសារអ្នក អរគុណនូវការកំដរ និងការចំណាយពេលវេលារបស់អ្នកមកលើខ្លួនខ្ញុំ៕

Ways To Be A Good Friend 1200

ការផ្សាយពាណិជ្ជកម្ម

អត្ថបទ ៖ Mythical Bird / Knongsrok

ការផ្សាយពាណិជ្ជកម្ម