ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

New Copy
ប្លែកៗ

មីទាំងបួនចាននេះ តើអ្នកនឹងហូបមីចានមួយណា? ទាយដឹងថាអ្នកជានារីប្រភេទណា

តោះ! សាកល្បងធ្វើតេស្តតាមបែបចិត្តសាស្ត្រ ដើម្បីដឹងថា តើអ្នកជាមនុស្សបែបណា? ដោយគ្រាន់តែជ្រើសរើសយកមីមួយចាន ដែលអ្នកយល់ថា មានរសជាតិឆ្ងាញ់ជាងគេ និងទៅមើលចម្លើយនៅខាងក្រោមនេះទាំងអស់គ្នា។ A. អ្នកគឺជាស្រ្តីម៉ត់ចត់ និងផ្តល់ភាពកក់ក្តៅមនុស្សក្បែរខ្លួន អ្នក គឺជាមនុស្សដែលម៉ត់ចត់ម្នាក់ មិនថាចំពោះរឿងការងារ ឬការរស់នៅរបស់ខ្លួនឡើយ គឺសុទ្ធតែមានការទាមទារចំពោះខ្លួនឯងជានិច្ច ម្យ៉ាងទៀត ងាយនឹងចុះសម្រុងជាមួយអ្នកដទៃ ហើយធ្វើការមិនចូលចិត្តហួសបន្លាយពេលឡើយ។ ជាពិសេសជាងនេះទៅទៀតនោះ ពេលដែលអ្នកជួបនឹងឱកាសណាមួយនោះ អ្នកធ្វើអ្វីដោយមានភាពឯករាជ្យមិនចូលចិត្តស្ទាក់ស្ទើរឡើយ។ ប៉ុន្តែនៅកន្លែងការងារ អ្នកក៏មានចិត្តប្រុងប្រយ័ត្នខ្ពស់គួរសមដែរ។ ដ្បិតតែអ្នករាល់គ្នាយល់ថា អ្នកគឺជាស្រ្តីខ្លាំងក៏ពិតមែន តាមពិតទៅនៅក្នុងការរស់នៅអ្នកពូកែមើលថែគេ និងយកចិត្តទុកដាក់ចំពោះមនុស្សនៅជំវិញខ្លួនណាស់។ B. អ្នកជាស្រ្តីដែលរាងទន់ខ្សោយ តាំងពីតូចមក អ្នករស់នៅក្នុងជីវភាពគ្រួសារដែលមានមជ្ឈដ្ឋានល្អ…

New Copy
សង្គម

បើមនុស្សប្រុសនាំអ្នកចូលទៅក្នុងតំបន់ផ្ទាល់ខ្លួនទាំង៤នេះ បញ្ជាក់ថា នៅក្នុងចិត្តគេបានគិតអ្នកជាគូអនាគតហើយ

“មនុស្សប្រុសដែលគិតអ្នកជាគូអនាគត ប្រាកដជារកគ្រប់មធ្យោបាយ ដើម្បីផ្តល់អារម្មណ៍សុវត្ថិភាពដល់អ្នកជាមិនខាន។” នៅក្នុងរឿងស្នេហាក៏បែបនេះដែរ បើគេចង់ដឹកដៃអ្នកចូលរោងការ សំពះក្រាបផ្ទឹមជាមួយអ្នក គេក៏ផ្តល់អារម្មណ៍សុវត្ថិភាពដល់អ្នកបានគ្រប់គ្រាន់ដែរ។ បើមនុស្សប្រុសនាំអ្នកទៅកន្លែងទាំងនេះ ភាគច្រើននៅក្នុងចិត្តរបស់គេបានគិតអ្នកជាគូអនាគតគេហើយ។ ១. ផ្ទះរបស់គេ បានន័យថា គេច្បាស់លាស់ថាអ្នកអាចនៅជាមួយគេជារៀងរហូត មនុស្សប្រុសម្នាក់ដែលមានអ្នកនៅក្នុងចិត្ត នោះគឺប្រាកដជាណែនាំអ្នកឱ្យឪពុកម្តាយ និងសាច់ញាត្តិរបស់គេបានស្គាល់ នេះក៏បញ្ជាក់ថា អ្នកមានតំណែងយ៉ាងសំខាន់នៅក្នុងចិត្តគេដែរ។ ការនាំអ្នកទៅជួបឪពុកម្តាយរបស់គេ នោះគឺគេបានសម្រេចចិត្តដណ្តឹងអ្នក និងសុំការយល់ព្រមពីឪពុកម្តាយរបស់គេ ក៏សង្ឃឹមថាអ្នកនឹងឆាប់ក្លាយជាសមាជិកក្នុងគ្រួសាររបស់គេដែរ។ ២. ណែនាំអ្នកឱ្យមិត្តភក្តិរបស់គេស្គាល់ ចង់ឱ្យអ្នកក្លាយជាចំណែករបស់គេ ពេលដែលមនុស្សពីរនាក់ស្រលាញ់គ្នា ដំបូងពួកគេចង់ឱ្យដៃគូម្ខាងទៀតរបស់ខ្លួនស្គាល់មិត្តភក្តិរបស់ខ្លួន នឹងចង់ទទួលបានពាក្យជូនពរពីពួកគេដែរ ហើយក៏ចង់ឱ្យនាងក្លាយជាចំណែករបស់គេដែរ។ តែបើគេមិនដែលឱ្យអ្នកស្គាល់មិត្តភក្តិតរបស់គេសូម្បីតែម្នាក់ នោះបញ្ជាក់ថា នៅក្នុងចិត្តរបស់គេមិនសូវស្រលាញ់អ្នកប៉ុន្មានទេ…

New Copy
ស្នេហាយុវវ័យ

ពេលដែលមនុស្សប្រុសដាច់ធម៌មេត្តាចំពោះរឿងទាំង៣នេះ ជាសញ្ញាប្រាប់ថា គេចង់ចាកចេញពីអ្នកហើយ

ស្នេហារបស់មួយនេះ រមែងតែងធ្វើឱ្យមនុស្សយើងឈឺក្បាល ព្រោះថាមួយនាទីមុន មនុស្សទាំងពីរនាក់គ្មានទំនាក់ទំនងនឹងគ្នាសោះ ប៉ុន្តែដោយសារតែក្រសែភ្នែក ពាក្យមួយម៉ាត់ ទង្វើខ្លះ បានធ្វើឱ្យអ្នកទាំងពីរកួចចិត្ត ស្ទើរតែមានចិត្តស្រលាញ់ភ្លាមៗក៏ថាបាន។ មានមិត្តអ្នកអានច្រើនណាស់ធ្លាប់សួរខ្ញុំនូវសំណួរមួយនេះ “តើធ្វើដូចម្តេចទើបដឹងថា មនុស្សប្រុសស្រលាញ់ខ្លួនពិតឬក្លែងក្លាយ?” តាមពិតទៅចម្លើយរបស់សំណួរនេះនៅក្នុងចិត្តរបស់ពួកយើងស្រាប់ទៅហើយ តែពេលដែលមនុស្សម្នាក់មានបញ្ហាអ្វីមួយនោះ ភាគច្រើនដៃគូម្ខាងទៀតទទួលអារម្មណ៍មិនបានពីក្តីស្រលាញ់របស់គេទេ ខ្លួនចាប់ផ្តើមវង្វេងវង្វាន់ ហើយក៏មិនព្រមទទួលយកលទ្ធផលដ៏សោកសៅនេះដែរ។ បើមនុស្សប្រុសលែងស្រលាញ់អ្នកហើយ ត្រៀមខ្លួនចាកចេញនោះ គឺគេនឹងដាច់ធម៌មេត្តាចំពោះរឿងទាំងបីយ៉ាងនេះ។ ១. សម្ដីដាច់ធម៌មេត្តា ក្លាយទៅជាកាន់តែសោះអង្គើយ ភាសាមានបីប្រភេទ៖ ទី១ ៖ ភាសាស្នេហា ក៏ជាភាសាផ្អែមល្អែម ប្រើនៅពេលដែលចាប់ផ្តើមស្រលាញ់គ្នា ប៉ុន្តែភាសាបែបនេះនឹងសាបរលាបម្តងបន្តិចៗ នៅពេលទំនាក់ទំនងកាន់តែយូរទៅៗ។ ទី២…

New Copy
ទស្សនៈ

ចំណេះដឹងនៅកន្លែងធ្វើការ ៖ សូមអ្នកកុំធ្វើនៅទង្វើទាំង៣នេះចេញមកឱ្យសោះ ព្រោះវានឹងនាំអន្តរាយមកដល់អ្នក

ជាទូទៅនៅកន្លែងធ្វើការ យើងច្បាស់ជាបានជួបមនុស្សជាច្រើន និងចំណេះដឹងថ្មីៗ ហើយទីកន្លែងការងារនេះទៀតសោត ក៏ជាផ្នែកដែលសំខាន់មួយនៅក្នុងជីវិតរបស់យើងផងដែរ ព្រោះយើងបានប្រើពេលវេលា៨ម៉ោង ដើម្បីប្តូរបាននូវចំណូលដ៏សមរម្យមួយដែលជាតម្រូវការរបស់ខ្លួនយើង ដូច្នេះហើយចំពោះការប្រាស្រ័យទាក់ទង នៅក្នុងអាជីពការងារនេះ សូមអ្នកកុំធ្វើនៅទង្វើទាំងនេះចេញមកឱ្យសោះ ព្រោះថានឹងនាំអន្តរាយមកដល់អ្នក។ ១. ពេលដែលអ្នកមើលឃើញមិត្តរួមការងារ ឬមិត្តភក្រ្តរបស់អ្នកធ្វើការមិនបានល្អ ហើយអ្នកបែរជាទៅសើចចំអកចំពោះភាពខ្វះខាតរបស់គេ ថែមទាំងដើរនិយាយប្រាប់គេឯងជាលក្ខណៈសាធារណៈទៀតនោះ គេនឹងវាយតម្លៃថា អ្នកជាមនុស្សមិនល្អបាត់ទៅហើយ ព្រោះថាទោះជានៅក្នុងស្ថាប័ន ក្រុមហ៊ុន ឬការរស់នៅក៏ដោយ មនុស្សគ្រប់រូបសុទ្ធតែមានចន្លោះប្រហោង និងកន្លែងខ្វះខាត ហើយក៏គ្មានអ្នកណាពូកែ ឬមានសមត្ថភាពជាងអ្នកណានោះដែរ។ ម្យ៉ាងទៀត បើរឿងនេះលេចឮដល់ថ្នាក់លើរបស់អ្នក កាន់តែវីវរថែមទៀតផង ទោះជាថ្នាក់លើអ្នកមិនបាននិយាយអ្វីទេនោះ តែគាត់ក៏ចាំសង្កេតមើលពីអ្វីដែលអ្នកកំពុងធ្វើជារៀងរាល់ថ្ងៃដែរ បូកផ្សំជាមួយមិត្តរួមការងាររបស់អ្នក ក្នុងចិត្តរបស់ពួកគេប្រាកដជាមិនព្រមរាប់អានអ្នកដោយចិត្តស្មោះនោះទេ។…

New Copy
សង្គម

ស្ត្រីដែលមានវាសនាល្អ ឬអភ័ព្វ មើលតែ៣ចំណុចនេះគឺដឹងហើយ

បើនិយាយចំពោះមនុស្សស្រី អាយុស្ទើរតែជារឿងដែលគួរឱ្យខ្លួនបំផុត ព្រោះមនុស្សស្រីយល់ថា ឱ្យតែខ្លួនឈានដល់វ័យ ៤០ ដល់ ៥០ ឆ្នាំ នឹងទៅជាមនុស្សចាស់ហើយ លែងមានភាពទាក់ទាញអ្វីទៀតឡើយ ។ បើស្ត្រីលេចឡើងគំនិតទាំងនេះ ក៏បញ្ជាក់ថាគាត់មិនជឿជាក់លើខ្លួនឯង រស់នៅមិនសូវជាមានរីករាយប៉ុន្មានទេ ដ្បិតតែមនុស្សស្រីដល់វ័យកណ្តាល គឺជាវ័យដែលរាប់ថាចាស់ក៏មិនចាស់ ក្មេងក៏មិនក្មេងក៏ដោយ តែតាមពិតទៅ វ័យនេះគឺជាវ័យដែលល្អជាងនេះ គឺពួកគាត់មានភាពចាស់ទុំ នឹងធឹង ស្ងប់ស្ងាត់ ចំពោះស្មារតីនៃគំនិតវិញ ក៏មានចេះគិតគូរបានវែងឆ្ងាយផងដែរ។ ស្ត្រីដែលមានសុភមង្គល និងមានភាពរីករាយ គឺមិនខ្វល់ខ្វាយនឹងអាយុរបស់ខ្លួនឡើយ ពេលដែលជួបអ្នកដែលសួរដអំពីអាយុខ្លួន ក៏ប្រាក់គេដោយក្តីជឿជាក់ដែរ មិនខ្លាចគេសើចចំអកនោះឡើយ។ ស្ត្រីដល់វ័យកណ្តាលហើយចង់ដឹងថាមានសំណាងឬអភ័ព្វនោះ តែងតែមើលដឹងតាមរយៈរឿងតូចៗទាំងនេះ។…

New Copy
សង្គម

មិនបាច់ខំទេ! យើងគ្មាននៅក្នុងចិត្តគេហើយ ទោះខំយ៉ាងណាក៏ដោយ ក៏អត់ប្រយោជន៍ដែរ

មនុស្សដែលគ្មានអ្នកក្នុងចិត្តហើយ ទោះជាប្រឹងប្រែង Care គេយ៉ាងណា ក៏គ្មានប្រយោជន៍ ទោះជាអ្នកខំប្រឹងប្រើចិត្តស្មោះ ក៏មិនអាចប្តូរបានចិត្តស្រលាញ់ពិតរបស់គេមកដែរ។ កុំនៅជាន់ឈ្លីខ្លួនឯងនៅចំពោះមុខមនុស្សដែលមិនបានស្រលាញ់អ្នកទៀតអី ពាក្យថាស្នេហាសុទ្ធតែមានទៅមានមក តែពេលចិត្តស្រលាញ់របស់អ្នកប្តូរមិនបាននូវចិត្តស្មោះត្រង់របស់គេទេនោះ សូមអ្នកចេះទៅព្រលែងដៃ និងរៀនស្រលាញ់ខ្លួនឱ្យបានច្រើន។ ក្តីស្រលាញ់ គឺមិនអាចអង្វរសុំមកបានទេ ទោះជារវាងសាច់ញាត្តិ ឬស្នេហាក៏ដោយ។ មនុស្សដែលស្រលាញ់អ្នកពិត គេចេះផ្តល់តម្លៃឱ្យអ្នក ក្នុងចិត្តមានអ្នក ក្នុងកែវភ្នែកក៏សុទ្ធតែជាអ្នក។ ចំណែកមនុស្សដែលមិនបានស្រលាញ់អ្នកវិញ គេចាត់ទុកក្តីស្រលាញ់របស់អ្នកជាការលេងសើច ជាការកំដរអារម្មណ៍។ កុំទៅស្រលាញ់មនុស្សដែលបានបោះបង់អ្នកចោលអី នៅក្នុងលោកនេះមានរឿងមានប្រយោជន៍ជាច្រើនឱ្យអ្នកទៅធ្វើ អ្នកគប្បីទៅធ្វើរឿងដែលខ្លួនគួរធ្វើចុះ និងផ្តោតអារម្មណ៍ចំពោះរឿងដែលខ្លួនចូលចិត្ត ហើយសួមរកខ្លួនឯងត្រលប់មកវិញ ស្រលាញ់ខ្លួនឯងម្តងទៀត។ មានតែមនុស្សដែលចេះស្រលាញ់ខ្លួនទេ ទើបមិនអាចដោយសារតែនរណាម្នាក់ ឬកិច្ចការណាមួយបោះបង់ខ្លួនឯង។…

New Copy
ប្លែកៗ

រូបដ៏គួរឱ្យចម្លែកទាំង១២សន្លឹក គ្មាននរណាអាចមើលយល់គ្រប់សន្លឹកបាននោះឡើយ បើមិនជឿ តោះ!មកធ្វើតេស្តទាំងអស់គ្នា

កុំយល់ថាភ្នែករបស់អ្នកពូកែមើលឱ្យសោះ បើមិនជឿអ្នកមកមើលរូបទាំង១២សន្លឹកនេះមើល ថាអ្នកអាចរកឃើញភាពខុសប្លែកបានប៉ុន្មានសន្លឹកដែរ? ១.  ចូលរកវត្ថុដែលបង្កប់នៅក្នុងរូបត្រីកោណនេះ? ២. ដែលមានតួរលេខប៉ុន្មានដែលបង្កប់នៅក្នុងផ្ទៃពណ៌ក្រហមនេះ? ៣. ជួយរកមើលថា តើសត្វឆ្មានៅកន្លែងណា? ៤. តើអ្នករកឃើញលេខ “3” ប៉ុន្មានតួរលេខ? ៥. នៅក្នុងចំណោមមនុស្សព្រិលនេះ មានខ្លាឃ្មុំPandaមួយក្បាល តើអ្នករកឃើញទេ? ៦. នៅក្នុងដើមឈើនេះមានសត្វខ្លាមួយក្បាល វានៅកន្លែងណា? ៧. មានទាហានលបបាញ់កាំភ្លើងម្នាក់ តើអ្នករកឃើញទេ? ៨. នៅក្នុងចំណោមផ្កាទាំងនេះមានត្បួងទទឹមពណ៌ក្រហមមួយ តើអាចរកឃើញទេ? ៩. អាចប្រាប់បានទេថា កៅអីនៅឯណា? ១០. អាចរកសត្វឆ្មាឃើញនៅក្នុងដុំឈើទាំងនេះទេ?…

New Copy
គ្រួសារ

មធ្យោបាយទាំង៧ ញុំាងឱ្យកូនៗពោរពេញដោយភាពក្លាហាន និងមានភាពឯករាជ្យ

នាពេលបច្ចុប្បន្ននេះ មិនថានៅក្នុងគ្រួសារក្តី សាលារៀនក្តី ជាពិសេស គឺប្រទេសលោកខាងលិចសុទ្ធតែបានលើកកម្ពស់ឱ្យកុមារចេះធ្វើកិច្ចការងារដោយខ្លួនឯង និងជម្រុញឱ្យកុមារមានភាពក្លាហាន និងមានភាពឯករាជ្យ។ បញ្ហាការជម្រុញកុមារឱ្យមានភាពឯករាជ្យនេះ ភាគច្រើនឪពុកម្តាយជាច្រើនបានផ្តោតសំខាន់យ៉ាងខ្លាំង ដោយគេបានធ្វើស្ថិតិទៅលើឪពុកម្តាយមួយចំនួនធំដោយលើកសំនួរថា ៖ តើធ្វើដូចម្តេចទៅដើម្បីឱ្យកូនរបស់អ្នកកាន់តែមានភាពក្លាហាន និងរៀនចេះឯករាជ្យដោយខ្លួន?” មានឳពុកម្តាយជាច្រើនមានមតិផ្សេងៗគ្នា ដោយនៅក្នុងនោះគេបានសរុបមតិឡើងមក ឃើញថាមានវិធីទាំង៧យ៉ាងនេះ ដែលអាចជម្រុញកុមារកាន់តែមានភាពក្លាហាន និងឯករាជ្យដោយខ្លួនឯង។ ១. អាណាព្យាបាលត្រូវមានពេលវេលានៅជាមួយកូនឱ្យបានច្រើន ព្រោះការកំដររបស់ឪពុកម្តាយ អាចធ្វើឱ្យកូនមានសន្តិភាពផ្លូវចិត្តបានគ្រប់គ្រាន់។ ២. កុំស្តីបន្ទោសកូននៅចំពោះមុខគេ ជាពិសេសនៅចំពោះកុមារដូចគ្នា។ ក្នុងនាមជាឪពុកម្តាយមិនអាចយកអារម្មណ៍មិនល្អ ឬកំហឹងមកជះលើកូនៗឡើយ ព្រោះនេះជាទង្វើមិនល្អ ក៏អាចបណ្តាលឱ្យពួកគេមានទម្លាប់បែបនេះនៅពេលដែលពួកគេធំពេញវ័យ។ ៣. ក្នុងមួយដងទាមទារ ឬមានសំណូមពរចំពោះពួកគេតែមួយរឿងបានហើយ…

New Copy
សុខភាព

មនុស្សទាំង៥ប្រភេទនេះ ដាច់ខាតមិនអាចបរិភាគសណ្តែកដីបានទេ

សណ្តែកដី ជាអាហារដែលមានរសជាតិឆ្ងាញ់ និងសារជាតិចិញ្ចឹមខ្ពស់ មនុស្សមិនតិចទេដែលចូលចិត្តយកសណ្តែកដីធ្វើជាអាហារសម្រន់។ សណ្តែកដីអាចយកមកធ្វើជាអាហារកែច្នៃបានច្រើនប្រភេទ ដូច្នេះហើយក៏ទទួលបានការចូលចិត្តពីមនុស្សភាគច្រើន។ តែការបរិភោគសណ្តែកដី ក៏មានបម្រាមផងដែរ ហើយមនុស្សទាំង៥ប្រភេទនេះ គឺមិនអាចបរិភាគសណ្តែកច្រើនឡើយ។ ១. អ្នកជំងឺរលាកសន្លាក់ដោយលើសអាស៊ីតអ៊ុយរិកក្នុងឈាម ហេតុអ្វីបានជាអ្នកជំងឺប្រភេទនេះមិនអាចបរិភោគបាន? ព្រោះជំងឺមួយនេះបណ្តាលមកពី តម្រងនោមមិនអាចបញ្ចេញអាស៊ីតអ៊ុយរិកទៅក្នុងទឹកនោមបានគ្រប់គ្រាន់ ធ្វើឱ្យបរិមាណអាស៊ីតអ៊ុយរិកក្នុងឈាមកើនឡើងខ្ពស់មិនប្រក្រតី ហើយក៏ដោយសារតែរបបអាហារដែលសម្បូរខ្លាញ់បានកាត់បន្ថយការបញ្ចេញអាស៊ីតអ៊ុយរិកផងដែរ ធ្វើឱ្យអាការៈជំងឺកាន់តែធ្ងន់ធ្ងរ ដូច្នេះនៅពេលដែលជំងឺរើឡើងមិនត្រូវបរិភោគសណ្តែកដីឡើយ ចាំដល់ពេលដែលជំងឺនេះបានធូរស្រាលហើយ អាចបរិមាណក្នុងបរិមាណមួយសមរម្យតែប៉ុណ្ណោះ។ ២. អ្នកជំងឺដែលធ្លាប់កាត់ថង់ទឹកប្រមាត់ចោល មនុស្សដែលគ្មានថង់ទឹកប្រមាត់ មានការពិបាកចំពោះការរំលាយអាហារ ហើយអាហារដែលមានប្រូតេអ៊ីន និងជាតិខ្លាញ់ខ្ពស់ មានផលប៉ះពាល់ខ្ពស់ដល់ថង់ប្រមាត់ ញុំាងឱ្យទឹកប្រមាត់មានការបញ្ចេញក្នុងបរិមាណច្រើន។ បើថង់ប្រមាត់ត្រូវបានកាត់ចោលនោះ គ្មានទឹកប្រមាត់សម្រាប់ផ្ទុក ដូច្នេះវាមានផលប៉ះពាល់យ៉ាងខ្លាំងចំពោះប្រមាត់នៅពេលដែលអ្នកបរិភោគសណ្តែកដី…

បើបែកគ្នាហើយ! កុំសួរសំណួរល្ងង់ទាំង១០ប្រយោគនេះ ទៅកាន់មនុស្សស្រីឱ្យសោះ
សង្គម

បើបែកគ្នាហើយ! កុំសួរសំណួរល្ងង់ទាំង១០ប្រយោគនេះ ទៅកាន់មនុស្សស្រីឱ្យសោះ

១. កុំសួរនាងថា “ហេតុអ្វីបែកពីអ្នក” សំណួរនេះ គឺឆោតល្ងង់ខ្លាំងណាស់ ស្នេហាដែលមិនអាចបន្តទៅមុខទៀតបាន មានតែការដើរចេញទេទើបអាចជាមធ្យោបាយដ៏ល្អ ព្រោះក្នុងដំណើរផ្លូវស្នេហាមួយនេះ អ្នកអាចនឹងមិនបានបំពេញអ្វីដែលនាងចង់បាន ឬក៏នាងមានការរំពឹងទៅលើខ្លួនអ្នកខ្ពស់ពេក ដោយហេតុនេះហើយទើបឱ្យស្នេហាអ្នកទាំងពីរដើរដល់ផ្លូវបំបែក។ ២. កុំសួរនាងថា “នៅមានឱកាសផ្សះផ្សាជាថ្មីម្តងទៀតដែរឬទេ” ព្រោះអ្នកត្រូវដឹងថាមនុស្សស្រីចិត្តមិនដាច់ចំពោះមនុស្សដែលខ្លួនស្រលាញ់នោះឡើយ មុននឹងនាងសម្រេចចិត្តបែកពីអ្នក នាងបានព្យាយាមសម្រប និងផ្តល់ឱកាសដល់អ្នកច្រើនដងណាស់ទៅហើយ ។ ៣. កុំសួរនាងថា “នៅចាំពេលវេលារីករាយដែលធ្លាប់មានដែលឬទេ” ពេលដែលអ្នកសួរសំណួរនេះដល់នាង បើនាងសួរបកត្រឡប់មកអ្នកវិញថា ចុះអ្នកមានចង់ចាំការឈឺចាប់ដែលអ្នកធ្វើដាក់នាងដែរឬទេ នោះអ្នកនឹងគ្មានពាក្យអ្វីឆ្លើយតបទៅនាងវិញឡើយ។ ៤. កុំសួរនាងថា “ខ្ញុំមានកន្លែងណាដែលប្រៀបមិនស្មើនឹងគេ” នាងនឹងនិយាយថាគេប្រាកដជាល្អជាងអ្នកហើយ ហើយនាងនឹងបន្ថែមទៀត គេអាចផ្តល់អ្វីគ្រប់យ៉ាងដែលនាងចង់បាន…

Cover
សង្គម

មនុស្សប្រុស ៥ ប្រភេទនេះ ងាយនឹងធ្វើឱ្យស្រីៗលង់ស្នេហ៍បំផុត

បុរស​ដែលមាន​ចរិត​លក្ខណៈ​ទាំង ៦ ​យ៉ាង​នេះ​ ជា​មនុស្ស​ដែល​ទាក់ទាញ​បំផុត ងាយ​ធ្វើ​ឱ្យ​មនុស្ស​ស្រី​លង់​ស្នេហ៍​ ដកចិត្តមិនរួច។ ១. ពោរពេញដោយទំនុកចិត្ត ដោយមិនសង្ស័យ នេះគឺជាលក្ខខណ្ឌចាំបាច់សម្រាប់បុរស ​មនុស្សស្រីតិចតួចណាស់នឹងចូលចិត្តបុរសដែលមិនមានទំនុកចិត្ត។ មនុស្សដែលមាននិស្ស័យជឿជាក់ និងមានមន្តស្នេហ៍ តែងតែរឹងមាំគ្រប់គ្រាន់ដើម្បី អាចបំបែកបេះដូងរបស់ស្ត្រីរឹងមាំបាន។ ២. កំប្លុកកំប្លែង នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ចរិត​ដែល​ត្រូវ​តែ​មាន​ចំពោះ​បុរស ព្រោះ​វា​ស័ក្តិសម​នឹង​ស្ត្រី​ស្ទើរតែ​ទាំងអស់។ ប្រសិនបើនាងមានអារម្មណ៍រីករាយ និងសប្បាយចិត្តនៅពេលអ្នកនៅជាមួយនាង ប្រាកដណាស់ថា អ្នកបានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅលើនាង បន្ទាប់មកនៅពេលក្រោយនាងមានអារម្មណ៍មិនសប្បាយចិត្ត នាងនឹងគិតដល់អ្នកមុនគេ។ នេះគឺជាជំហានដ៏ធំមួយនៅក្នុងសេចក្ដីស្រឡាញ់។ បុរស​ដែល​ចេះ​ធ្វើ​ឱ្យ​មនុស្ស​ស្រី​សប្បាយ​ចិត្ត​នឹង​ឈ្នះ​ចិត្ត​នាង​យ៉ាង​ងាយ។ ៣. តែងតែមានមោទកភាព ពេល​បុរស​មាន​អ្វី​ដែល​ត្រូវ​មាន​មោទកភាព នោះ​គេ​នឹង​ក្លាយ​ជា​មនុស្ស​​ដែល​ទាក់​ទាញ​ខ្លាំង​ណាស់។ មនុស្ស​ដែល​មាន​ទេព​កោសល្យ​សមិទ្ធផល…

Cover Copy
គ្រួសារ

រវាងមនុស្សដែលស្រឡាញ់យើង និងមនុស្សដែលយើងស្រឡាញ់ តើគួរជ្រើសយកម្នាក់ណា?

មនុស្សមួយចំនួន តែងនិយាយថា សុខចិត្តជ្រើសយកមនុស្សដែលគេស្រឡាញ់យើង ទើបរស់នៅមានក្ដីសុខ សុភមង្គល ព្រោះគេនឹងមើលថែ ថ្នាក់ថ្នម តាមចិត្តយើងគ្រប់យ៉ាង។ ប៉ុន្តែចង់សួរថា តើអ្នកប្រាកដចិត្តប៉ុនណា ថាការដែលជ្រើសយកមនុស្សដែលគេស្រឡាញ់យើង ទាំងដែលយើងមិនបានស្រឡាញ់ ឬមានចិត្តឱ្យគេសោះនោះ វាជាសេចក្ដីសុខ និងសុភមង្គល? និយាយវាស្រួល តែការពិត គឺពិបាកណាស់ ជ្រើសយកមនុស្សម្នាក់ដែលយើងមិនបានស្រឡាញ់ មិនត្រឹមតែធ្វើបាបចិត្តខ្លួនឯងទេ តែធ្វើបាបចិត្តគេម្នាក់នោះខ្លាំងថែមទៀតផង …។ – នៅមិននៅ ទៅយកគេឱ្យមកដើរលើផ្លូវជាមួយយើង ទាំងដែលយើង មិនមានចិត្តច្បាស់លាស់នឹងគេសោះ …។ – នៅមិននៅ ទៅធ្វើឱ្យគេ កាន់តែដក់ចិត្តនឹងយើង…