
បើលឺពាក្យ ៤ នេះចេញពីមាត់បុរស ស្រីៗទោះស្រលាញ់គេប៉ុណ្ណា ក៏ដល់ពេលកាត់ចិត្តហើយ
ពេលខ្លះត្រឹមតែសកម្មភាព និងពាក្យសម្តីមួយចំនួនដែលខាងបុរសបង្ហាញមកចំៗ យើងជានារីគួរតែអាចវាយតម្លៃនិងសន្មតបានហើយថា គេជាបុរសដែលមិនគួរឲ្យទុកចិត្តនោះឡើយ ហើយអ្នកក៏មិនអាចបន្តដំណើរជីវិតជាមួយតទៅទៀតនោះដែរ។ ខាងក្រោមយើងបង្ហាញពីពាក្យទាំង ៤ ប្រសិនអ្នកលឺចេញពីមាត់របស់បុរសដែលអ្នកស្រលាញ់ អ្នកក៏ដល់ពេលហើយដែលគួរកាត់ចិត្ត និងដើរចេញពីជីវិតរបស់គេ ជាជាងបៀមទុក្ខកាន់តែច្រើន៖ ៤) កុំមកចេះដឹងរឿងរបស់ខ្ញុំ ពេលគេជួបបញ្ហា គេសប្បាយ គេលែងចង់ឲ្យអ្នកដឹងលឺសុខទុក្ខគេដូចមុន ហើយពេលអ្នកចោទសួរទៅគេ គេបែរជាស្រែកមកវិញថា៖ “មិនបាច់មកចង់ដឹងរឿងរបស់ខ្ញុំ” ឬ “កុំចង់ដឹងរឿងរបស់ខ្ញុំ” ពាក្យទាំងនេះស្តាប់ទៅខ្លី តែអត្ថន័យរបស់វាល្មមឲ្យអ្នកឆ្អែតចិត្តបានហើយ។ ចាប់ពីពេលនោះទៅ អ្នកគួរតែរៀនកាត់ចិត្ត គ្មានហេតុផលអ្វីដែលត្រូវបន្តឡើយ ព្រោះបើរស់នៅក្បែរគ្នា តែមិនគួរដឹងសុខទុក្ខគ្នា អ៊ីចឹងស៊ូធ្វើជាអ្នកដទៃ ដើរផ្លូវរៀងខ្លួនល្អជាង។ ៣) មានទម្លាប់កុហក…











