តើអ្នកដឹងទេថា ការដែលមានអ្នកនៅក្បែរខ្ញុំរហូតមកនេះ អារម្មណ៍ខ្ញុំបែបណាខ្លះ?

តើអ្នកដឹងទេថា ការដែលមានអ្នកនៅក្បែរខ្ញុំរហូតមកនេះ អារម្មណ៍ខ្ញុំបែបណាខ្លះ?
ការផ្សាយពាណិជ្ជកម្ម

ដឹងទេ?…

តើអ្នកដឹងទេថា ការដែលមានអ្នកនៅក្បែរខ្ញុំរហូតមកនេះ អារម្មណ៍ខ្ញុំបែបណាខ្លះ?

ការផ្សាយពាណិជ្ជកម្ម

– ដឹងទេថា​ ខ្ញុំមានក្តីសុខប៉ុនណា ពេលដែលមានអ្នកនៅក្បែរ​ មានអ្នកចាំថែ និងយកចិត្តទុកដាក់!
– ដឹងទេថា​ ខ្ញុំកក់ក្តៅយ៉ាងណា ពេលដែលអ្នកតែងតែយកដៃមកអង្អែលក្បាល​ គោះស្មាតិចៗ ហេីយប្រាប់ថា​ “អូនកុំគិតច្រេីន”!
– ដឹងទេថា​ ខ្ញុំសប្បាយ​ចិត្តកម្រិតណា ពេលដែលអ្នកឱបខ្ញុំ​ លួងខ្ញុំពេលខ្ញុំយំ​ ខ្ញុំខូចចិត្ត!
– ដឹងទេថា​ ខ្ញុំលួចគិតមករហូត ថាខ្ញុំសំណាងណាស់ ដែលមានអ្នកជាសង្សារខ្ញុំ​ ជាដៃគូជីវិត ស្មោះត្រង់នឹងខ្ញុំ​ ស្រឡាញ់ខ្ញុំលេីសខ្ញុំស្រឡាញ់អ្នក​ ទង្វេីល្អគ្រប់យ៉ាងដែលអ្នកបានធ្វេីដាក់ខ្ញុំ​ ក្តីបារម្ភទាំងអស់ដែលអ្នកមានឱ្យខ្ញុំ​ ជឿថាគ្រប់យ៉ាងជាការពិត អ្វីដែលអ្នកធ្វេីចេញពីចិត្ត​ បេះដូង​ និង​ក្តីស្រឡាញ់ដែលអ្នកមានចំពោះខ្ញុំ!

4a3ec4cfd56bf0a89b1ea5f62e11417f

ការផ្សាយពាណិជ្ជកម្ម

ខ្ញុំគ្រាន់តែសង្ឃឹម និងបន់ស្រន់ទាំងថ្ងៃទាំងយប់ សូមឱ្យក្ដីស្រឡាញ់ដ៏បរិសុទ្ធមួយនេះ នឹងនៅតែបែបហ្នឹងរហូតទៅ ហេីយអ្នកក៏មិនធ្វេីវាជាមួយនឹងស្រីដទៃទៀត…។

ខ្ញុំគ្រាន់តែសង្ឃឹមថា ការស្រឡាញ់មួយនេះ នឹងមិនប្រែប្រួល មិនថាតទៅថ្ងៃមុខ គ្រប់យ៉ាងនឹងប្រែប្រួលទៅជាយ៉ាងណាក៏ដោយ សូមឱ្យចិត្តរបស់អ្នក នៅតែបែបនេះ ក្ដីស្រឡាញ់នេះ ចំពោះមនុស្សម្នាក់នេះ នៅតែឋិតថេរយូរអង្វែងរហូតទៅ។

ការផ្សាយពាណិជ្ជកម្ម

66f5f0c3abd95e493d03be622c7a0cdd

អរគុណសម្រាប់គ្រប់យ៉ាង អរគុណដែលបានលះបង់ចំពោះខ្ញុំដោយមិនដែលត្អូញត្អែរ មិនថាហត់នឿយយ៉ាងណា លំបាកប៉ុនណា ក៏មិនបោះបង់ខ្ញុំចោល អរគុណដែលតែងតែស៊ូដើម្បីខ្ញុំ អរគុណដែលទ្រាំនឹងខ្ញុំរហូតមក ពិតជាអរគុណ ចំពោះក្ដីស្រឡាញ់មួយនេះ ខ្ញុំជាមនុស្សដែលមានសំណាងណាស់ ដែលបានអ្នកជាគូសង្សារ ហើយក៏ជាគូជីវិតរហូតទៅ៕

ការផ្សាយពាណិជ្ជកម្ម

8585fd7435e714dee6c5fdce75df53b1

អត្ថបទ ៖ អេដមីន ហត់ / ក្នុងស្រុកសូមរក្សាសិទ្ធិ

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម