
ចង់បញ្ចុះកម្រិតកូលេស្តរ៉ុលចេញពីរាងកាយ អ្នកអាចសាកវីធីធម្មជាតិទាំងនេះបាន
កូលេស្តេរ៉ុលត្រូវបានផលិតនៅក្នុងថ្លើមរបស់អ្នក និងមានមុខងារសំខាន់ៗជាច្រើន។ ជាឧទាហរណ៍ វាជួយរក្សាជញ្ជាំងកោសិការបស់អ្នកឱ្យមានភាពបត់បែន និងចាំបាច់ដើម្បីបង្កើតអរម៉ូនជាច្រើន។ តែប្រសិនបើក្នុងខ្លួនអ្នកមានផ្ទុកប្រកូលេស្តេរ៉ុលច្រើនពេក (ឬកូលេស្តេរ៉ុលនៅខុសទីតាំង) វានឹងបង្កើតការផលវិបាកចំពោះសុខភាពអ្នក។ ដូច្នេះតោះមកដឹងពីវិធីធម្មជាតិខាងក្រោម ដើម្បីបញ្ចុះកម្រិតកូលេស្តេរ៉ុលអាក្រក់ចេញពីរាងកាយ៖ ១.ផ្តោតលើខ្លាញ់ monounsaturated របាយការណ៍ស្រាវជ្រាវមួយបានទទួលស្គាល់ថាការទទួលទានជាតិខ្លាញ់ទាបជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលក្នុងឈាម។ ហើយអ្នកអាចទទួលទានអាហារដែលមានជាតិខ្លាញ់ទាបទាំងនេះបាន ដែលរួមមានដូចជា៖ – ប្រេងអូលីវ – គ្រាប់ធុញ្ញជាតិដូចជា អាល់ម៉ុន គ្រាប់ស្វាយចន្ទី – ផ្លែបឺរ។ ២.ប្រើប្រាស់ខ្លាញ់ polyunsaturated fats ដូចជា omega-3s ការស្រាវជ្រាវបង្ហាញថាខ្លាញ់ polyunsaturated fats កាត់បន្ថយកូលេស្តេរ៉ុលអាក្រក់…











