
ជូនចំពោះអ្នក Single ទាំងអស់គ្នា! សូមអានដោយការយកចិត្តទុកដាក់
សូមរីករាយជាមួយនឹងជីវិតនៅលីវរបស់អ្នក ហើយប្រើឱ្យបានល្អ និងមានតម្លៃបំផុត តាមដែលអ្នកអាចធ្វើទៅបាន។ ព្រោះជីវិតនៅលីវ មិនអាចមានម្ដងទៀតទេ ប្រសិនបើអ្នកសម្រេចចិត្តរៀបការរួច បើទោះជាអ្នកត្រូវប្រឈមនឹងការលែងលះ ត្រឡប់មករស់នៅម្នាក់ឯងវិញ ក៏គេមិនហៅថានៅលីវដែរ គឺគេហៅថា មេម៉ាយ ឬពោះម៉ាយ។ កុំគិតថា ការនៅលីវ ជាជីវិតឯកា គ្មានអ្នកណាកាន់ដៃឱ្យសោះ ព្រោះថា ការពិត ជីវិតដែលនៅលីវ វាគឺជាជីវិតដ៏ពោរពេញទៅដោយសេរីភាព ម្ចាស់ការ ជាការរស់នៅជាមួយនឹងការសាកល្បង ផ្សងព្រេងជាមួយនឹងខ្លួនឯង អ្វីដែលពិសេសគឺ យើងនឹងទទួលបានរបៀបរស់នៅជាមួយខ្លួនឯងកាន់តែច្រើន ដូច្នេះ ចូរអ្នកថែរក្សាជីវិតនៅលីវ រស់នៅជាមួយការសាកល្បងនូវអ្វីដែលថ្មីៗ និងមានក្ដីសុខ ធ្វើរឿងដ៏មានប្រយោជន៍ឱ្យបានច្រើន ដើម្បីខ្លួនឯង…











