៥ ចំណុចមិនគួរនិយាយ ៣ សំណួរមិនគួរសួរ ព្រោះវាបង្ហាញពីតម្លៃនៃខ្លួនរបស់អ្នក

Cover Copy
ការផ្សាយពាណិជ្ជកម្ម

សម្រាប់មនុស្សក្នុងសង្គមបច្ចុប្បន្នរបស់យើង គប្បីប្រកាន់ខ្ជាប់នូវពាក្យមួយឃ្លានេះ ” ៥ មិនគួរនិយាយ ៣មិនគួរសួរ “។ ទោះបីមានបញ្ហាអ្វីក៏ដោយ សូមព្យាយាមគ្រប់គ្រងកុំឱ្យខ្លួនឯងមានថាមពលអវិជ្ជមានច្រើនពេក ព្រោះថាអ្នកកាន់តែត្អូញត្អែរ មនុស្សជាច្រើននឹងកាន់តែលែងចង់នៅក្បែរខ្លួនអ្នក។

មិនថានៅក្នុងជីវិតការងារ ឬជីវិតរស់នៅប្រចាំថ្ងៃរបស់យើងទាំងអស់គ្នាទេ គឺវានឹងពិបាកក្នុងការចៀសវាងការទទួលរងនូវសម្ពាធ និងសូម្បីតែការឈ្លោះប្រកែកគ្នា និងការមិនចុះសម្រុងជាមួយមនុស្សជុំវិញខ្លួន។ ប៉ុន្តែទោះបីជាមានការប្រាស្រ័យទាក់ទង ភ្ជាក់ពាក្យសម្ដីនឹងគ្នាយ៉ាងណាក៏ដោយ អ្នកគប្បីគិតឱ្យបានល្អិតល្អន់ កុំអាងថាស្និទ្ធស្នាលនឹងគ្នា បែរនិយាយនូវឃ្លា ឬសួរនាំនូវសំណួរមួយចំនួន ដែលធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍អ្នកស្ដាប់នោះឡើយ។ ដូច្នេះប្រសិន បើអ្នកជាមនុស្សវាងវៃ អ្នកគួរតែដឹងពីរបៀបនៃការនិយាយ និងសំណួរដែលត្រូវសួរទៅកាន់មនុស្សដែលនៅចំពោះមុខអ្នក។ យ៉ាងណាក្ដី ខាងក្រោមនេះ ជាពាក្យណែនាំមួយចំនួន ដែលអ្នកគួរដឹងបន្ថែម ក្នុងការនិយាយស្ដី ៖

ការផ្សាយពាណិជ្ជកម្ម
Cover Copy
រូបភាពដំណាង

#៣សំណួរមិនគួរសួរ

១. រឿងណាដែលមិនទាក់ទងនឹងខ្ញុំ សូមកុំសួរ

ការផ្សាយពាណិជ្ជកម្ម

ជាការពិត មនុស្សយើងរមែងមានរឿងផ្ទាល់ខ្លួន ដូច្នេះ​មានរឿងខ្លះវាជាផ្ទៃក្នុង ទោះបីមនុស្សជិតស្និទ្ធនឹងគ្នាយ៉ាងណា ក៏មិនមែនមានន័យថា អាចដឹងពីគ្នាគ្រប់រឿង ឬអាចនិយាយពីរឿងអ្នកដទៃបានគ្រប់ពេលតាមតែអារម្មណ៍ និងមាត់ចង់និយាយនោះឡើយ។ ដូច្នេះហើយ រឿងដែលមិនពាក់ព័ន្ធនឹងខ្ញុំ សូមកុំសួរនាំពីខ្ញុំ ជាពិសេសរឿងផ្ទៃក្នុងរបស់មនុស្សជុំវិញខ្ញុំ អាចនិយាយបានថា វាជាការគោរពដល់សិទ្ធបុគ្គលផ្សេងទៀត។

២. រឿងនាពេលអនាគត

ការផ្សាយពាណិជ្ជកម្ម

ដើម្បីការពារផលប្រយោជន៍ផ្ទាល់ខ្លួន ពេលខ្លះភាពស្ងៀមស្ងាត់គឺជាអ្វីដែលមនុស្សគ្រប់គ្នាគួរធ្វើ។ ជាពិសេស គម្រោងទៅអនាគតដែលយើងបានគិត វាអាចនឹងមិនប្រាកដប្រជា ដូច្នេះជាមួយរឿងរ៉ាវនាពេលអនាគត វារឹតតែប្រសើរជាង ដែលយើងកុំអួត ឬសួរនាំអ្នកដទៃដោយខ្វះសុជីវធម៌។

ជាការពិត ការរស់នៅក្នុងពិភពលោក គ្មាននរណាម្នាក់អាចទាយដឹងថាអនាគតនឹងទៅជាយ៉ាងណាទេ ដូច្នេះគ្រាន់តែបំពេញការងាររបស់អ្នកបានល្អនាពេលបច្ចុប្បន្នទៅបានហើយ។ ជាមួយនឹងរឿងនាពេលអនាគត មានន័យថា អ្វីដែលមិនទាន់កើតឡើងនៅឡើយទេ ការចង់ដឹងចង់ ឃើញកាន់តែច្រើននឹងធ្វើឱ្យយើងកាន់តែច្របូកច្របល់ និងខ្វល់ខ្វាយ ព្រួយបារម្ភ។ រឿងមួយដែលអ្នកគួរចងចាំ គឺថាប្រសិនបើអ្នកមិនខិតខំប្រឹងប្រែងក្នុងពេលបច្ចុប្បន្នទេ នោះអ្នកប្រាកដជាមិនទទួលបានលទ្ធផលអ្វីឡើយនាពេលអនាគត។

ការផ្សាយពាណិជ្ជកម្ម

៣​. សួរនាំនូវកំហុសកាលពីអតីត

មនុស្សគ្រប់គ្នាមានកំហុសផ្ទាល់ខ្លួន ហើយប្រហែលជាអ្នកផងដែរ ដូច្នេះសូម្បីតែមនុស្សផ្សេងទៀតធ្វើខុសក៏ដោយ ពួកគេគួរតែអភ័យទោសឱ្យពួកគេបន្តិចដែរ។ ជាពិសេសមិនដែលបង្ហាញអាកប្បកិរិយាក្នុងការតាមរកពួកគេ រហូតដល់ទីបញ្ចប់ ឬជីកឫសជីកគល់នៃបញ្ហា ព្រោះថាពេលខ្លះ បើយើងសួរនាំច្រើនពីបញ្ហា កំហុស វាងាចនឹងធ្វើឱ្យគេកាន់តែរងរបួសកាន់តែធំ វាប្រៀបបាននឹងការសើរើការឈឺចាប់ឱ្យគេអ៊ីចឹងដែរ។ ហេតុដូច្នេះអ្វីៗដែលអាចលើកលែង បំភ្លេច ក៏គួរតែធ្វើ កុំគាស់កកាយឡើងវិញ។

ការផ្សាយពាណិជ្ជកម្ម

លើសពីនេះទៀត ចំពោះបញ្ហាដែលពួកគេមិនចង់ឱ្យអ្នកដឹង ឬមិនចង់បង្ហាញសូមកុំសួរនាំ ជីកកកាយខ្លាំងពេក។ ទោះជាពួកគេជានរណាក៏ដោយ ក៏ពួកគេត្រូវការរក្សាអាថ៌កំបាំង និងរឿងផ្ទាល់ខ្លួនរបស់គេដែរ ហើយអាថ៌កំបាំង ឬរឿងផ្ទាល់ខ្លួនរបស់ពួកគេ មិនអាចត្រូវបានលាតត្រដាងទេ ដូច្នេះប្រសិនបើអ្នកឆ្លាតអ្នកគួរតែយល់ពីពួកគេ ហើយកុំចង់ដឹងនូវរឿងដែលគេមិនចង់ឱ្យអ្នកដឹង។

D8e84cbcdb00c500818d67fec6b79515
រូបភាពដំណាង

#៥ចំណុចមិនគួរនិយាយ

ការផ្សាយពាណិជ្ជកម្ម

១. ពាក្យមិនសមហេតុសមផល

ចាស់សបុរាណបានបង្រៀនថា ការរស់នៅក្នុងពិភពលោកមិនត្រូវខ្ជះខ្ជាយពេលវេលា ដោយយកចិត្តទុកដាក់លើរបស់ដែលឥតប្រយោជន៍ ហើយកុំនិយាយអ្វីដែលឥតប្រយោជន៍។ សូមដឹងពីរបៀបរៀបចំ របៀបដែលពាក្យនីមួយៗដែលអ្នកនិយាយ ត្រូវមានអត្ថន័យជាក់លាក់ ជាពិសេសកុំនិយាយពាក្យឆោតល្ងង់ ធ្វើបាបមនុស្សជុំវិញ និងនាំទុក្ខដល់ខ្លួនឯង។

ការផ្សាយពាណិជ្ជកម្ម

២. ពាក្យកម្រោល ពាក្យកំហឹង

កុំឱ្យខ្លួនអ្នកក្លាយជាអ្នកបោកប្រាស់អ្នកដទៃ ដោយព្រោះតែកំហឹងរបស់អ្នក។ ដូច្នេះនៅពេលមានអ្វីខុស ជំនួសឱ្យការត្អូញត្អែររបស់អ្នកដទៃ អ្នកគួរតែពិចារណាខ្លួនឯងជាមុនសិន។ មើលអ្វីៗដោយភ្នែក រៀនអត់ធ្មត់ឱ្យបានច្រើន ហើយកុំក្លាយជាវិទ្យុសកម្មថាមពលអវិជ្ជមាន ដែលបណ្ដាលឱ្យអ្នកនិយាយស្ដីនូវពាក្យអាក្រក់ទៅកាន់អ្នកដទៃ។ អ្នកកាន់តែត្អូញត្អែរ មិត្តភក្តិរបស់អ្នកកាន់តែឃ្លាតឆ្ងាយពីអ្នក។

ការផ្សាយពាណិជ្ជកម្ម

៣. ពាក្យកុហក

ការនិយាយកុហក មានន័យថាអ្នកត្រូវប្រើលេសរាប់រយដើម្បីលាក់បាំងពាក្យពិតតែមួយម៉ាត់។ ដូច្នេះគ្រាន់តែស្មោះត្រង់នឹងមនុស្សគ្រប់គ្នា និងខ្លួនអ្នក ព្រោះប្រសិនបើអ្នកជាម្ចាស់នៃ“ ការផ្លាស់ប្តូរ” ថ្ងៃណាមួយការកុហករបស់អ្នកក៏នឹងក្លាយជា “ប៉ះពាល់”ដល់អ្នកដទៃ និងជះផលមិនល្អត្រឡប់មកយើងខ្លួនឯងវិញ។

Ce0d0e71f860bf5703c25df9aee23962
រូបភាពដំណាង

៤. ពាក្យអួត

ជាការពិតណាស់ការអួតអាង … គឺជាទម្លាប់អាក្រក់ ដែលថាប្រសិនបើអ្នកជាមនុស្សឆ្លាត គ្មាននរណាម្នាក់ចង់ឱ្យអ្នកប្រព្រឹត្តនោះទេ។ កុំធ្វើដើម្បីភាពថ្លៃថ្នូរក្នុងភាពអំនួត … ព្រោះថាអំនួតវាគឺជទម្លាប់អាក្រក់របស់អ្នក។ដើម្បីឱ្យទំនាក់ទំនងនៅជុំវិញអ្នកមានភាពសុខដុមរមនា និងសប្បាយរីករាយជានិច្ច អ្នកមិនគួរសន្យាតាមអ្នកដទៃនូវអ្វីដែលហួសពីសមត្ថភាពរបស់អ្នកឡើយ។

៥. រឿងមនោសញ្ចេតនា

ក្រៅពី ៤ ចំណុចខាងលើនេះ ចាស់បុរាណក៏បានបង្រៀនដែរថា មិនត្រូវនិយាយអ្វីទាំងអស់ដែលពាក់ព័ន្ធនឹងចិត្ត និងអារម្មណ៍មនោសញ្ចេតនា ដែលជាភាសាបេះដូងរបស់អ្នក។ រឿងផ្តាល់ខ្លួន រឿងមនោសញ្ចេតនា និងរឿងទ្រព្យសម្បត្តិ។ ចាស់ៗច្រើនតែនិយាយថា ៖“ស្គាល់មុខស្គាល់មាត់ តែមិនស្គាល់ចិត្ត” ដូច្នេះយកល្អកុំយក“ អាថ៌កំបាំងក្នុងចិត្ត” និយាយចេញមកក្រៅ និងបង្ហាញឱ្យអ្នកដទៃដឹង។ ពាក្យដែលលាក់ទុកក្នុងចិត្ត គួរតែចែករំលែកជាមួយអ្នកដែលពិតជាយល់ និងស្និទ្ធជាមួយអ្នកបានហើយ៕

ប្រភព ៖ bestie.vn / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)

ការផ្សាយពាណិជ្ជកម្ម