មិនបាច់លើកតម្កើងខ្ញុំពេកទេ បើអ្នកលើខ្ញុំខ្ពស់ពេក ខ្លាចថ្ងៃណាមួយ អ្នកជាន់ពន្លិចខ្ញុំ និយាយដើមខ្ញុំ ព្រោះតែយើងបែកគ្នា!

១
ការផ្សាយពាណិជ្ជកម្ម

មិនបាច់លើតម្កើងខ្ញុំខ្ពស់ពេកទេ ធម្មតាៗបានហើយ ព្រោះខ្ញុំខ្លាចថា ថ្ងៃណាមួយ ស្រាប់តែអ្នកថ្នាក់ចិត្តនឹងខ្ញុំ មានអារម្មណ៍ខឹងខ្ញុំស្អប់ខ្ញុំ អ្នកអាចនឹងជាន់ខ្ញុំពន្លិច ឬមើលងាយ ហែកហួរខ្ញុំទៅវិញ។

មិនបាច់អួតប្រាប់គេឯងទេថា ខ្ញុំជាមនុស្សល្អបំផុត ហើយក៏មិនបាច់ប្រាប់ខ្ញុំដែរថា ខ្ញុំជាមនុស្សល្អជាងគេសម្រាប់អ្នក ព្រោះខ្ញុំខ្លាចថា ថ្ងៃណាមួយ អ្នកប្រែជាធ្វើឱ្យមនុស្សល្អបំផុតម្នាក់នេះ ក្លាយជាមនុស្សអាក្រក់បំផុតសម្រាប់អ្នក ខ្ញុំខ្លាចថា ថ្ងៃណាមួយ ខ្ញុំធ្វើអ្វីខុសដោយអចេតនា ឬទង្វើមិនគប្បីណាមួយ អ្នកក៏ចងចិត្តគុំខឹងនឹងខ្ញុំ ហើយយល់ថាខ្ញុំមិនដូចមុន មិនមែនជាមនុស្សល្អដែលអ្នកធ្លាប់ស្គាល់។

ការផ្សាយពាណិជ្ជកម្ម

អ្នកសម្រាប់ខ្ញុំក្នុងពេលនេះ អ្នកល្អហើយ ហើយអំពើល្អ និងទឹកចិត្តដែលខ្ញុំឱ្យទៅអ្នក វាក៏ជាទង្វើបរិសុទ្ធចេញពីចិត្ត ដើម្បីតបស្នងនូវការស្រឡាញ់ រាប់អាន ការអាណិតដែលអ្នកមានឱ្យខ្ញុំ ខ្ញុំពុំមែនសម្ដែង ឬធ្វើល្អចង់បានគុណស្រ័យអ្វីមកវិញនោះទេ … ហើយខ្ញុំក៏ប្រាកដចិត្តខ្លួនឯងដែរថា ទោះខ្ញុំល្អនឹងអ្នកកម្រិតណា វាក៏ជាការធ្វើល្អយ៉ាងពិតប្រាកដ ខ្ញុំអត់ចេះលើកកាយ សើរើ រំឭកគុណស្រ័យ ឬនិយាយប្រាប់អ្នកដទៃ ដើម្បីឱ្យគេដឹងថា ខ្ញុំល្អ និងលះបង់ដើម្បីអ្នកច្រើនយ៉ាងណានោះទេ។

7b27c9d1225df914c47b394ad6e07cdd

ការផ្សាយពាណិជ្ជកម្ម

ខ្ញូំជឿលើខ្លួនឯងជាមនុស្សស្ងៀមស្ងាត់ ហើយមនុស្សធ្លាប់ល្អនឹងខ្ញុំ ទោះថ្ងៃក្រោយទៅយើងបែកគ្នា មិនថាដោយហេតុផលមួយណាទេ ខ្ញុំក៏នៅតែមិនអាចបំភ្លេចរឿងល្អៗ និងអំពើល្អដែលគេធ្វើមកលើខ្ញុំដែរ។

ប៉ុន្តែអ្នកចំពោះខ្ញុំ ខ្ញុំអត់ទាមទារចង់បានភាពល្អឥតខ្ចោះពីអ្នកនោះឡើយ មិនថាទំនាក់ទំនងណាក៏ដោយ សូមឱ្យរក្សាភាពនឹងន​ ឈរលើចំណុចមួយដ៏សាមញ្ញ ធម្មតាៗចំពោះខ្ញុំ កុំល្អនឹងខ្ញុំពេក សុំត្រឹមតែកុំអាក្រក់ កុំបំផ្លាញទំនុកចិត្ត ភាពជឿជាក់ និងមនោសញ្ចេតនាដែលខ្ញុំប្រគលឱ្យអ្នកទៅបានហើយ … សុំត្រឹមរក្សាចំណុចកណ្ដាលរវាងយើង កុំល្អពេក ហើយកុំអាក្រក់ពេក … ទទួលស្គាល់ថា ខ្ញុំខ្លាច ខ្លាចពាក្យថា “អ្នកល្អពេកសម្រាប់ខ្ញុំ” ព្រោះកន្លងមក អ្នកដែលនិយាយថា ខ្ញុំល្អណាស់សម្រាប់គេ ចុងក្រោយ គេក៏ចាកចេញទៅ ចុងក្រោយ គេក៏ទុកខ្ញុំចោល ខ្ញុំពិតជាខ្លាចពាក្យនេះមែន៕

ការផ្សាយពាណិជ្ជកម្ម
53ed2087c702648d9bb9f59f18469b05
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

#មនុស្សចុងក្រោយ #ក្នុងស្រុករក្សាសិទ្ធិ

ការផ្សាយពាណិជ្ជកម្ម