បើអ្នកមិនចង់ឱ្យខ្លួនឯង កាន់តែដុនដាប កើតស្រ្តេសទេ ចូរចៀសឱ្យឆ្ងាយពីមនុស្សប្រភេទទាំងនេះ

៤
ការផ្សាយពាណិជ្ជកម្ម

អាយុច្រើនហើយ ត្រូវរៀនឈ្វេងយល់ពីការសាងទំនាក់ទំនងជាមួយនឹងមនុស្សជុំវិញខ្លួន បែកចែកឱ្យដាច់ មនុស្សខ្លះស្គាល់បាន តែហាមធ្វើជាមិត្តស្និទ្ធស្នាល ចំណែកមនុស្សខ្លះទៀត បើអាច គួរតែព្យាយាមនៅឱ្យឆ្ងាយពីគេទៅ បើមិនចង់ឱ្យខ្លួនឯងកាន់តែធ្លាក់ក្នុងស្ថានភាពដុនដាប ឬកើតជំងឺស្ត្រេសដោយសារតែគេ។

១. តែងមានគំនិតអវិជ្ជមាន

ការផ្សាយពាណិជ្ជកម្ម

00d61b09cc3ae949c389bcd37b8dfdb9

មនុស្សដែលតែងតែមានគំនិតអវិជ្ជមាន មិនថាស្ថិតក្នុងស្ថានភាពល្អយ៉ាងណា នៅជាមួយមនុស្សពូកែប៉ុនណា​ ឬល្អនឹងគេយ៉ាងណាទេ ក៏គេនៅតែអាចលើកយកគំនិតអវិជ្ជមានឡើងមក និយាយនៅចំពោះមុខយើងបានជានិច្ច។ គំនិតអវិជ្ជមានរបស់គេនេះហើយ នឹងធ្វើឱ្យយើងដែលជាអ្នកនៅក្បែរ ឬកំពុងតែស្ដាប់កគេ អាចនឹងផ្លាស់ប្ដូរគំនិត អាចគិតដូចគេដែរក៏ថាបាន។

ការផ្សាយពាណិជ្ជកម្ម

២. ចាំតែចាប់កំហុស បន្ទោសអ្នកដទៃ

0f76fd181ab2825767ada988ed5af611

ការផ្សាយពាណិជ្ជកម្ម

មនុស្សខ្លះ មើលឃើញតែកំហុសគេ ទើសគេឥតល្ហែ តែមិនដែលដឹងខ្លួនឯងខុស មិនដឹងខ្លួនឯខ្វះចន្លោះត្រង់ណាខ្លះទេ មនុស្សខ្លះចាំតែចាប់កំហុសគេ ស្ដីបន្ទសគេ ទើសគេសឹងតែគ្រប់រឿង នៅក្បែរមនុស្សបែបនេះច្រើនពេក យើងអាចនឹងក្លាយជាមនុស្សបាក់ទឹកចិត្ត មិនមានគំនិតអភិវឌ្ឍន៍ ឬធ្វើអ្វីដែលថ្មីៗនោះទេ ព្រោះធ្វើអ្វីក៏ខុស ធ្វើអ្វីក៏គេទើសចិត្ត នោះយើងនឹងខាតពេលវេលាដើម្បីកែប្រែ ផ្លាស់ប្ដូរ ឬច្នៃប្រតិដ្ឋខ្លួនឯង។

៣. ធ្វើអ្វីតែងទុកចោលកណ្ដាលទី

ការផ្សាយពាណិជ្ជកម្ម

4c9f89fcfca2916424b0bfc8abbd39da

អាចនិយាយបានថាជាមនុស្សគ្មានការអត់ធ្មត់ តស៊ូព្យាយាម ធ្វើអ្វីក៏មិនដែលបានសម្រេច ឬជោគជ័យដែរ ព្រោះគេតែងតែបោះបង់ចោលកណ្ដាលទី មនុស្សប្រភេទនេះ ប្រសិនបើអ្នកហ៊ានតែចាប់ដៃសហការណ៍ធ្វើការ ឬរកស៊ីជាមួយ នោះអ្នកអាចនឹងរ៉ាប់រងបន្ទុកធ្ងន់ជំនួសគេ ព្រោះគេនឹងបោះបង់គ្រប់យ៉ាងចោល នៅចំណុចមួយដែលគេមិនទទួលបានផល ឬជួបបញ្ហា ការបរាជ័យ។

ការផ្សាយពាណិជ្ជកម្ម

៤. បានតែនិយាយ តែមិនធ្វើ

4c1999e018340945b6125ad9c95268ed

ការផ្សាយពាណិជ្ជកម្ម

មនុស្សប្រភេទនេះ គឺសម្ដីធំជាងមាឌ ពេលខ្លះ គេអាចនឹងមានគំនិតច្រើន បង្ហាញពីគោលគំនិតតាមរយៈពាក្យសម្ដីរបស់គេ ប៉ុន្តែ គេបានត្រឹមតែនិយាយប៉ុណ្ណោះ គេនិយាយលើសពីលទ្ធភាពរបស់គេទៅទៀត ចុងក្រោយ អ្វីក៏គេមិនបានធ្វើដែរ ដូចពាក្យចាស់ពោលថា ” ទ្រឹស្ដីហៀរដល់កែង តែអនុវត្តជាក់ស្ដែងសេរ៉ូ “។

៥. ខ្ជីខ្ជា ខ្ជះខ្ជាយ

ការផ្សាយពាណិជ្ជកម្ម

4e58ff8862dcad1a361238b513f1f76a

មនុស្សខ្ជីខ្ជា ខ្ជះខ្ជាយ មិនមានការយកចិត្តទុកដាក់ ធ្វើអ្វីក៏ឌ្វើឱ្យតែរួចពីដៃ គ្មានគោលដៅ គ្មានវិន័យ ច្បាប់ទម្លាប់ត្រូវត្រូវទេ មនុស្សប្រភេទនេះ បើមិនធ្វើឱ្យយើងទើសចិត្តនឹងគេសឲដល់ស្លាប់ទេ ក៏គេអាចពង្វក់ឱ្យយើង កើតមានទម្លាប់អាក្រក់ទៅតាមគេដែរមិនខាន។

ការផ្សាយពាណិជ្ជកម្ម

៦. អំនួត ក្អេងក្អាង

6acf295639effd6a02e22fe6c48ed385

មនុស្សអំនួត ក្អេងក្អាង រមែងប្រកាន់នូវគំនិតគ្មានអ្នកណាល្អ ខ្លាំង ពូកែជាងខ្លួនឡើយ អ្នកណាក៏ដោយ ក៏សុទ្ធតែមិនបានការ នេះជាប្រភេទមនុស្សដែល ប្រកាន់នូវអាត្មាអញខ្លាំងជាងគេ ដូច្នេះ បើយើងនៅក្បែរគេ គឺមានតែធ្វើឱ្យខ្លួនឯងគ្មានតម្លៃ ព្រោះមនុស្សបែបនេះ មិនឱ្យតម្លៃអ្នកណា ក្រៅតែពីខ្លួនឯងឡើយ។

៧. កំសាក ទន់ជ្រាយជ្រុល

6d803550e6d30367dfb46d7745aaa7cc

មនុស្សកំសាក ទន់ជ្រាយ អ្វីក៏មិនហ៊ាន អ្វីក៏ខ្លាច អ្វីក៏គិតថាខ្លួនមិនអាច សកម្មភាពរបស់ពួកគេ នឹងអាចអូសទាញយើង ឱ្យធ្លាក់ចូលទៅក្នុងគំនិតសុញ ខ្លាចរអាតាមគេដែរ បើមិនដូច្នោះទេ គេនឹងធ្វើជាបន្ទុកធ្ងន់ដល់យើង ឱ្យរ៉ាប់រងលើជីវិតគេទាំងស្រុងក៏ថាបាន។

៨. ឆេវឆាវ គ្មានហេតុផល

7cb7baf83f17f8e2e53c9675ae622064

ពិបាកបំផុត នៅក្បែរមនុស្សឆេវឆាវ គ្មានហេតុផល មិនចេះស្ដាប់អ្នកណា គិតថាខ្លួនត្រូវគ្រប់រឿង គិតថាខ្លួនមិនខុសជាដាច់ខាត មនុស្សបែបនេះ ហ៊ានទំងទម្លាក់កំហុសឱ្យទៅអ្នកដទៃផងក៏មានដែរ។ នៅក្បែរមនុស្សប្រភេទនេះ អ្នកត្រូវថាំចិត្ត ខាំមាត់សង្កត់ចិត្ត អត់ធ្មត់ដល់កម្រិត ISO ទើបបាន បើអ្នកមិនចេះអត់ធ្មត់ ប្រាកដជាឈ្លោះទាស់គ្នាបែកផ្សែង តែបើអ្នកអត់ធ្មត់ពេកជាមួយគេ អ្នកនឹងគ្រាំទ្រូង ដំបៅចិត្តតែម្នាក់ឯងមិនខាន។

៩​. អាត្មានិយម

7f10425bde4b0ce2add9e3bbc1d06dc2

ពាក្យចាស់តែងពោលថា ” មនុស្សអាត្មានិយម ហ៊ានសូម្បីតែដុតផ្ទះយើងចោល ដើម្បីស្ងោរពងមាន់តែមួយគ្រាប់ “ យើងប្រហែលជាគិតថា វាមិនអាចទេ មិនដែលមនុស្សណាហួសហេតុដល់ថ្នាក់ហ្នឹង ប៉ុន្តែសម្រាប់មនុស្សដែលធ្លាប់ជួបប្រទះ និងនៅក្បែរមនុស្សបែបនេះ គេប្រាកដជាជឿថាវាមានពិតមែន។ ជាក់ស្ដែង យើងក៏ឃើញថា ក្នុងសង្គមយើងនេះ ក៏មានមនុស្សមួយចំនួន បែកបាក់ ឈ្លោះទាស់ជាមួយបងប្អូនឯង អាចកាប់ចាក់សម្លាប់គ្នា ដោយសារតែអ្វី គឺព្រោះតែភាពអាត្មានិយមនេះឯង។ ដូច្នេះ នៅក្បែរមនុស្សអាត្មានិយម គឺពិតជាគ្រោះថ្នាក់នាស់៕

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ

ការផ្សាយពាណិជ្ជកម្ម