ចេញសញ្ញាសម្គាល់ទាំង១០នេះមក បង្ហាញច្បាស់ណាស់ថា អ្នកកំពុងតែលួចស្រឡាញ់មនុស្សម្នាក់នោះហើយ

ចេញសញ្ញាសម្គាល់ទាំង១០នេះមក បង្ហាញច្បាស់ណាស់ថា អ្នកកំពុងតែលួចស្រឡាញ់មនុស្សម្នាក់នោះហើយ
ការផ្សាយពាណិជ្ជកម្ម

មិនថាអ្នកសារភាពវាដោយបើកចំហ ឬតែងតែបដិសេធដោយការនិយាយដោយត្រង់ ៗ យ៉ាងណានោះទេ តែសញ្ញាទាំង ១០ ខាងក្រោមនេះ វាបានបង្ហាញច្បាស់ណាស់ថា អ្នកបានលង់ស្រលាញ់នឹងមនុស្សម្នាក់នោះ ឮយ៉ាងពិតប្រាកដ។

១. នឹកឃើញដល់មុខមនុស្សម្នាក់នោះពេលណា អ្នកបែរជាលួចញញឹម និងសើចភ្លាមៗ

ការផ្សាយពាណិជ្ជកម្ម

វាជាសញ្ញាច្បាស់ណាស់ បើឱ្យតែអ្នកនឹកឃើញដល់មុខមនុស្សម្នាក់នោះ អ្នកតែងតែមានអារម្មណ៍ល្អ សើច ​ឬញញឹមតែម្នាក់ឯង នេះមានន័យថា វត្តមានរបស់គេ ពិតជាចំណែកដ៏មានន័យនៅក្នុងជីវិតអ្នក នោះក៏មានន័យថា អ្នកស្រឡាញ់ម្នាក់នោះដោយមិនដឹងខ្លួនហើយ។ ទោះអ្នកបដិសេធយ៉ាងណាក៏ដោយ ក៏នៅតែមិនអាចលាក់បាំងការពិតបានដែរ។

 

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2021 07 04 At 4.19.10 PM

២. រីករាយ និងសោកសៅអ្នកតែងតែប្រាប់ដល់មនុស្សម្នាក់នោះគ្រប់រឿង

ការផ្សាយពាណិជ្ជកម្ម

មិនថាអ្នកមានរឿងអ្វីនោះទេ សើច ឬយំ រីករាយ ឬសោកសៅ អ្នកតែងតែរាយការណ៍ប្រាប់មនុស្សម្នាក់នោះ ដូចកូនចៅរាយការណ៍ប្រាប់មេអ៊ីចឹង នេះបង្ហាញថា គ្រប់យ៉ាងនៃអ្នក គឺអ្នកចង់ឱ្យមនុស្សម្នាក់បានដឹងគ្រប់រឿង ព្រោះគេជាចំណែកសំខាន់នៅក្នុងជីវិតរបស់អ្នក។

៣. សង្ឃឹមថានឹងជួបប្រទះដោយចៃដន្យ

ការផ្សាយពាណិជ្ជកម្ម

ស្តាប់ទៅដូចជាក្មេងបន្តិច ប៉ុន្តែមនុស្សជាច្រើនតែងតែចង់រក្សាវា តែងតែគិតរំពឹងទុកថា គ្រប់បេលនឹងមានរឿងចៃដន្យ ដែលអាចឱ្យអ្នកបានជួបមនុស្សដែលអ្នកស្រឡាញ់នៅទីណា ឬកន្លែងណាមួយ។ ព្រោះអ្នកតែងតែគិតថា ការជួបដោយចៃដន្យ វាអាចបង្ហាញពីនិស្ស័យរវាងអ្នកទាំងពីរ អាចនឹងក្លាយជាគូនឹងគ្នា។

៤. គេកើតទុក្ខ អ្នកក៏កើតទុក្ខ គេសប្បាយចិត្ត អ្នកក៏សប្បាយចិត្ត

ការផ្សាយពាណិជ្ជកម្ម

ប្រៀបដូចជារូបពីរជី​វិតមួយអ៊ីចឹង ប្រសិនបើអ្នកតែងតែមានអារម្មណ៍បែបនេះ គឺច្បាស់ណាស់ថា អ្នកស្រឡាញ់ម្នាក់នោះខ្លាំង ដែលអាចគិតថា សុខគេ ក៏ជាក្ដីសុខអ្នក សេចក្ដីទុក្ខគេ ក៏ជាបញ្ហារបស់អ្នក។

Screen Shot 2021 07 04 At 4.19.17 PM

ការផ្សាយពាណិជ្ជកម្ម

៥. កើតចិត្តប្រចណ្ឌ ឬច្រណែន ពេលឃើញអ្នកផ្សេងនៅក្បែរ ឬស្និទ្ធស្នាលជាមួយនឹងគេ

អារម្មណ៍ខឹង អន់ចិត្ត ប្រចណ្ឌទៅលើនរណាម្នាក់ លុះត្រាតែម្នាក់នោះសំខាន់ ឬជាមនុស្សដែលយើងស្រឡាញ់។ វាក៏ដូចគ្នា ប្រសិនបើអ្នកតែងតែមានអារម្មណ៍បែបហ្នឹង ទៅលើនរណាម្នាក់នោះ ក៏មានន័យថា អ្នកស្រឡាញ់គេហើ់យ បើទោះបីជាអ្នកនិយាយថាជាមិត្តធម្មតានឹងគ្នាក៏ដោយ សញ្ញានេះវាបង្ហាញថា អ្នកគិតគេលើសពីមិត្ត មិនដូចអ្វីដែលអ្នកបាននិយាយនោះទេ។

ការផ្សាយពាណិជ្ជកម្ម

៦. រាល់ពេលដែលអ្នកបង្ហោះរូបលើបណ្ដាញសង្គម តែងតែគិតដល់ម្នាក់នោះមុនគេ

អ្នកតែងតែខ្វាយខ្វល់គ្រប់ពេល ដែលអ្នកបានបង្ហោះរូបលើហ្វេសប៊ុគ IG ឬការ Add Story អ្នកតែងតែគិតថា ម្នាក់នោះមានបានឃើញ បានចាប់អារម្មណ៍ ឬបានចូលមើលដែរឬទេ ដោយអ្នកមិនខ្វល់ពីអ្នកណាឡើយ។

៧. រំភើបដោយចៃដន្យ

ច្បាស់ណាស់ អ្នកតែងតែចាប់អារម្មណ៍ចំពោះរឿងហេតុដែលកើតឡើង គ្រប់ពេលដែលអ្នកបាននៅជាមួយគេ ដូចជា ពាក់អាវពណ៌ដូចគ្នា ឬធ្វើអ្វីមួយដូចគ្នា វាក៏បង្កើតឱ្យអ្នកមានអារម្មណ៍រំភើបដោយចៃដន្យ។

Screen Shot 2021 07 04 At 4.19.24 PM

៨. អ្នកនឹងចាប់អារម្មណ៍ចំពោះគេគ្រប់រឿង សូម្បីតែរឿងគេជាមួយសង្សារគេក៏ដោយ

ច្បាស់ណាស់ ថាគេបានចូលមកជ្រៀតជ្រែកចិត្តអ្នកយ៉ាងខ្លាំង ​ដែលធ្វើឱ្យអ្នកតែងតែគិត និងចង់ដឹងរឿងគេគ្រប់រឿង អ្នកតាមដានសកម្មភាព ឬរឿងហេតុដែលបានកើតឡើង ជាពិសេស គឺមនុស្សដែលមានទំនាក់ទំនងជាមួយគេ អ្នកចង់ដឹង ចង់ឮខ្លាំងបំផុត។

៩. បេះដូងតែងលោតញាប់ពេលជួបមុខ ទល់មុខនឹងគេ

វាអាចជាអារម្មណ៍ភ័យ អរ រំភើប គ្រប់ពេលដែលបាននៅក្បែរគេ ជាពិសេសពេលគេនិយាយពាក្យល្អៗ ផ្អែមល្ហែម ឬពេលសម្លឹងមុខជាមួយអ្នក បេះដូងក៏ចាប់ផ្ដើមលោតញាប់ក៏ធម្មតា។

១០. តែងតែស្រមៃមានក្ដីសុខតែឯង

អ្នកតែងតែស្រមៃឃើញរឿងល្អៗទៅថ្ងៃមុខជាមួយនឹងគេ បង្ហាញគពីអារម្មណ៍ដ៏មានក្ដីសុខតែម្នាក់ឯង ពេលខ្លះ អ្នកថែមទាំងស្រមៃថា បានគេជាគូថែមទៀតផង នេះបញ្ជាក់ច្បាស់ណាស់ ថាអ្នកលួចស្រឡាញ់មនុស្សម្នាក់នោះពិតមែន។

ប្រសិនបើអ្នកមានសញ្ញា ៧/១០ ខាងក្រោម អ្នកប្រាកដជាលង់ស្រឡាញ់គេពិតប្រាកដណាស់ មិនបាច់ព្យាយាមប្រកែក ឬបដិសេធឡើយ អ្នកអាចកុហកគេបាន តែកុហកខ្លួនឯងមិនបានទេ។ ដូច្នេះ អ្នកគួរតែគិតសារឡើងវិញ បើអាចគួរតែសារភាពប្រាប់គេទៅ កុំទុកអី ជួនកាលគេក៏ស្រឡាញ់អ្នកវិញក៏ថាបានដែរ៕

អត្ថបទ ៖ pHknongsrok / Knongsrok

ការផ្សាយពាណិជ្ជកម្ម