ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Cover Beitong
PR

« បឹងបៃតង » សាកល្បងទៅលេងឬនៅ កន្លែងកម្សាន្តជិតភ្នំពេញ ​តែស្រស់ស្រាយខ្លាំងជាមួយកញ្ចុះក្បែរមាត់ទឹក ចង់ស្ទូចត្រីលេងក៏បាន

ចង់រកកន្លែងកម្សាន្ត ស្ទូចត្រី ​សម្រាកកម្សាន្ត  ទទួលទានអាហារប្រកបដោយបរិយាកាស ខ្យល់ត្រជាក់បរិសុទ្ធ ពោរពេញដោយធម្មជាតិស្រស់ថ្លា ​មិនបាច់ទៅណាឆ្ងាយពីភ្នំពេញទេ  ថ្ងៃនេះ « ក្នុងស្រុក » ​សូមណែនាំកន្លែងកម្សាន្តមួយកន្លែងមានឈ្មោះថា ​«រមណីយដ្ឋាន និងភោជនីយដ្ឋានបឹងបៃតង »។ ដោយភេាជនីយដា្ឋននេះមានកន្លែងអង្គុយកញ្ចុះធំៗ ​អង្រឹង សម្រាប់សម្រាកទទួលទានអាហារកំម៉ុងភ្លាមៗប្រកបដោយរសជាតិឈ្ងុយឆ្ងាញ់អមជាមួយបរិយាកាសត្រជាក់ចិត្តក្បែរមាត់ទឹក ​ពិសេសថែមទាំងមានបន្ទប់ VIP ធំតូចតាមតំរូវការផងដែរ។ ដោយក្នុងនោះ ក្រៅពីមានបាយម្ហូបឆ្ងាញ់ៗជាច្រើនមុខរួមទាំងភេសជ្ជៈគ្រប់មុខ កាហ្វេ ក្តៅឬត្រជាក់ តែបៃតង  ទឹកផ្លែឈើស្រស់ ថែមទាំងមានកន្លែងស្ទូចត្រី ឱ្យចំណីត្រីលេង  ថែមទាំងមានបរិវេនកន្លែងកម្សាន្តឧបករណ៍ក្មេងលេងទៀតផង។ គួរឱ្យដឹងផងដែរថា ​«រមណីយដ្ឋាន…

នំ
តោះញ៉ាំ

នរណាមិនស្គាល់? នំបញ្ចុកទឹកម្ហិចមុខម្ហូបប្រចាំត្រកូលនៅខេត្តកំពត

អ្នកដែលបានធ្វើដំណើរមកដល់ទឹកដីខេត្តកំពតហើយប្រសិនបើមើលរំលងនំបញ្ចុកទឹកម្ហិចដូចជាមិនសម! នំបញ្ចុកទឹកម្ហិចគឺជាមុខម្ហូបប្រចាំតំបន់ដែលមានដើមកំណើតនៅក្នុងខេត្តកំពតផ្ទាល់។ សម្រាប់អ្នកដែលចូលចិត្តញុំានំបញ្ចុកគឺត្រូវម៉ាច់តែម្តង! មិនខុសពីនំបញ្ចុកសម្លប្រហើរនិងការីប៉ុន្មានទេ នំបញ្ចុកទឹកម្ហិចត្រូវបានផ្សំឡើងពីបន្លែបន្លុកគ្រប់ប្រភេទជាមួយនឹងសរសៃនំបញ្ចុកធ្វើថ្មីៗដ៏ស្អិតរមួត។ អ្វីដែលពិសេសនោះគឺនំបញ្ចុកទឹកម្ហិចមានទឹកស៊ុបថ្លារសជាតិឈ្ងុយឆ្ងាញ់ផ្សំឡើងពីសាច់ត្រីស្រស់ៗ ផ្អែមឆ្ងាញ់មិនអាចបំភ្លេចបាន ចំណែកឯតម្លៃវិញក៏ធូរថ្លៃថែមទៀត។ ចាំកាលទៀត? ទំនេរចុងសប្តាហ៍កុំភ្លេចមកដាក់នំបញ្ចុកទឹកម្ហិចមួយចាន អង្គុយមើលទេសភាពនិងស្រូបយកខ្យល់ធម្មជាតិផង៕ ប្រភពរូបភាព៖ Guidetrip.pro

Cover Cafe
ដើរកម្សាន្ត

ចុម! នៅខ្មែរយើងក៏មានហាងកាហ្វេតាមជើងភ្នំដែរ ទេសភាពមិនធម្មតាទេ ស្អាតកប់តែម្ដង

កែប៖ ធ្លាប់តែទទួលទានហាងកាហ្វេប្រេនៗ ​នៅក្នុងហាងទំនើបនៅទីក្រុងទាន់សម័យ ​ចុះបើទៅទទួលទានកាហ្វេតាមព្រៃ  តាមភ្នំតើមានអារម្មណ៍យ៉ាងណាដែរ? មនុស្សជាច្រើនប្រហែលជាមានការភ្ញាក់ផ្អើល ​តែបើស្រមៃមើលថា  ផឹកកាហ្វេលើភ្នំមើលទេសភាព ​មើលថ្ងៃរៀបលិច  អារម្មណ៍ប្រាកដជាស្រស់ស្រាយប្រសើរជាងមិនខាន  ពោលគឺដើម្បីប្តូរបរិយាកាសថ្មីផង។ ពេលនេះមិនចាំបាច់ស្រមើស្រមៃទៀតនោះទេ ​កាហ្វេលើភ្នំការពិតក៏មាននៅស្រុកខ្មែរយើងដែរ ឯបរិយកាសគឺម៉ាអេមម៉ាឡូយកបតែម្តង ​មើលទេសភាពពេលថ្ងៃក៏បាន ​មើលទេសភាពពេលថ្ងៃរៀបលិចគគឺរឹតតែកប់ ​នោះគឺហាងកាហ្វេ Led Zep Cafe។ Led  Zep  Cafe  គឺជាហាងតែមួយគត់ ដែលមាននៅលើឧទ្យានជាតិកែប ​មានបម្រើកាហ្វេត្រជាក់ និងក្តៅ ​សាំងវ៉ិច ​និងអាហារសម្រន់ឆ្ងាញ់ៗជាច្រើនមុខផ្សេងទៀត ​ដោយមានតុ និងកៅអីអង្គុយប្របនឹងជើងភ្នំអាចមើលទេសភាពជុំវិញបណ្តើរ ​ទទួលទានកាហ្វេបណ្តើរប្រកបដោយអារម្មណ៍ត្រជាក់ចិត្ត។…

Cover Cafe
PR

តោះអ្នកចូលចិត្តដើរហាងកាហ្វេ មានគម្រោងចុងសប្តាហ៍អត់? សាកមកលេង « ស្រយាល » ដឹងតែប្លែកអារម្មណ៍

សម័យនេះ មនុស្សគ្រប់វ័យ ជាពិសេសយុវវ័យ ចូលចិត្តទៅជួបជុមគ្នាទទួលទានកាហ្វេ និងភេសជ្ជៈផ្សេងៗជាការលំហែសម្រាកកម្សាន្តផង ហើយប្រសិនជាមានហាងដែលតុបតែងលំអប្លែកស្អាតគឺរឹតតែពិសេស។ នៅក្នុងនោះ ហាងកាហ្វេបើកថ្មីមួយកន្លែង គឺ « ស្រយាល កាហ្វេ និងផាប់ » បាននឹងកំពុងតែទាក់ទាញយុវវ័យទៅទទួលទានកាហ្វេផង និងមកកម្សាន្តផង តាមរយៈភេសជ្ជៈឆ្ងាញ់ៗតម្លៃសមរម្យ ជាពិសេសគឺហាងតុបតែងប្លែកបែបធម្មជាតិ និងមានច្នៃកន្លែងអង្គុយទទួលទានកាហ្វេនៅលើដើមឈើផងដែរ។ អ្វីដែលកាន់តែចាប់អារម្មណ៍ហាងមួយនេះ មានស្ថានីយ៍ទឹកត្រជាក់ ដែលអាចឱ្យមហាជនទូទៅ ឬអ្នកជិះកង់ហត់ អាចមកច្រកទឹកទទួលទានដោយឥតគិតថ្លៃទៀតផង។ គួរឱ្យដឹងផងដែរថា « ស្រយាល » មានទីតាំងនៅ ភូមិក្តីកណ្តាល ឃុំសារិកាកែវ ​ស្រុកល្វាឯម…

Cover Saray
ដើរកម្សាន្ត

ចុមយក្សថ្មីទៀតហើយ ម្ហូបកូនឡាវធ្វើពីសារ៉ាយមានតែអ្នកស្ទឹងត្រែងទេទើបស្គាល់​ តែមើលទៅទំនងដែរតើ

ដូចយើងដឹងហើយថា ប្រទេសកម្ពុជាយើងមានសិល្បៈវប្បធម៌ រួមទាំងប្រពៃណីទំនៀមទម្លាប់អស្ចារ្យល្អផូរផង់ណាស់ សូម្បីតែមុខម្ហូបក៏សុទ្ធតែប្លែកពិសេសឆ្ងាញ់ប្លែកពីប្រទេសដទៃ។ យ៉ាងណាមិញត្បិតតែប្រទេសកម្ពុជាមានមុខម្ហូបច្រើន តែក៏មានមុខម្ហូបខ្លះបែក្លាយពីម្ហូបប្រទេសដទៃផងដែរ ដែលភាគច្រើនគឺជាម្ហូបប្រភេទខុសគ្នាប្រចាំព្រំដែមតែម្តង​ ដោយម្តងនេះមុខម្ហូបដែលគេកំពុងតែល្បីថាប្លែកនោះគឺជាមុខម្ហូបឡាវ។ ដោយមុខម្ហូបនេះបានយកសារាយបែបធម្មជាតិនៅក្នុងទឹកជ្រៅមកស្លរតាមវិធីរបស់គេតាមរបៀបផ្សេងៗ​ដែលមានតែអ្នកស្ទឹងត្រែងទើបស្គាល់ ពោលជារបស់ធម្មជាតិល្អចំពោះសុខភាពនោះទេ​ តែអ្នកខ្លះបែរជាយល់ច្រលំថាជាស្លែមិនល្អ ឬជាស្លែដែលយើងបានឃើញជាប្រចាំទៅវិញ។ យ៉ាងណានេះជាមុខម្ហូបទៅតាមតំបន់ផ្សេងៗគ្នាប៉ុណ្ណោះ៕ អត្ថបទ៖​ក្នុងស្រុក ប្រភពរូបភាព៖Ratana ST 

Cover Mother Wifi
បច្ចេកវិទ្យា

ស្រីស្អាតជោគជ័យទាំងបច្ចេកវិទ្យា និងការងារសិល្បៈរូបនេះ ជាមាតានៃមូលដ្ឋានគ្រឹះ WiFi GPS និង Bluetooth

Hedy Lamarr គឺជាតារាសម្តែង ដែលមានរូបសម្ផស្សស្រស់ស្អាត និងជាអ្នកច្នៃប្រឌិតជនជាតិអូស្រ្តាលី – អាមេរិក ដែលបានត្រួសត្រាយបច្ចេកវិទ្យា និងបានបង្កើតជាមូលដ្ឋានគ្រឹះដំបូង សម្រាប់ការអភិវឌ្ឍន៍ប្រព័ន្ធទំនាក់ទំនងដូចជា WiFi GPS និង Bluetooth មកដល់សព្វថ្ងៃ។ ដំបូងឡើយ Lamarr គឺមានឈ្មោះពិតតថា Hedwig Eva Kiesler កើតនៅទីក្រុងវីយែន ប្រទេសអូទ្រីស នៅថ្ងៃទី ៩ ខែវិច្ឆិកាឆ្នាំ ១៩១៤ ក្នុងគ្រួសារជនជាតិជ្វីស្វមួយដែលមានជីវភាពធូរធារ។ ដោយសារតែនាងជាកូនទោលនៅក្នុងគ្រួសារនោះ Lamarr ទទួលបានការចាប់អារម្មណ៍ និងក្តីស្រលាញ់យ៉ាងខ្លាំងពីឪពុករបស់នាង…

New
បច្ចេកវិទ្យា

មេរៀនជីវិតដ៏មានតម្លៃ ពីរឿងរ៉ាវក្រុមហ៊ុនលំដាប់ពិភពលោកទាំង ៩

I. រឿងរ៉ាវ ៤ ដំបូង ១. Nokia បដិសេធមិនប្រើប្រាស់ប្រព័ន្ធ Android ៖ ចុះ Nokia ឥឡូវនេះយ៉ាងម៉េចហើយ? ២. Yahoo បដិសេធមិនទិញ Google ក្នុងតម្លៃ ៤ ពាន់លានដុល្លារ ៖ ចុងក្រោយតើ Yahoo ត្រូវបានទិញដោយនរណា? ៣. Kodak មិនទទួលយកគំនិតពីបុគ្គលិកក្នុងការបង្តើត digital cameras ៖ ចុងក្រោយប្រកាសក្ស័យធនក្នុងឆ្នាំ ២០១២ ៤.…

New Copy
ទស្សនៈ

លុបចេញជាបន្ទាន់! កម្មវិធី ៤ ក្នុងទូរសព្ទដៃ មិនអាចរក្សាទុកបានទេ ប្រយ័ត្នបាត់លុយក្នុងកុងធនាគារអស់

ថ្មីៗនេះ អ្នកជំនាញផ្នែកសន្តិសុខតាមអ៊ីនធឺណិតបានព្រមានជាបន្តបន្ទាប់ អំពីកម្មវិធីព្យាបាទនៅលើ Google Play Store (CH Play) ដែលមានសមត្ថភាពធ្វើចារកម្ម និងលួចយកទិន្ឋន័យរបស់អ្នកប្រើប្រាស់ ជាពិសេសគឺ លុយក្នុងកុងធនាគា។ ដូច្នេះហើយ កម្មវិធីទាំង ៤ ដែលបានរៀបរាប់នេះ ប្រសិបើអ្នកមាន សូមលុបវាចេញពីទូរស័ព្ទរបស់អ្នកជាបន្ទាន់ បើមិនចង់មានបញ្ហា។ ១. កម្មវិធីស្កេន QR កូដ QR កូដ ឥឡូវនេះត្រូវបានគេអនុវត្តយ៉ាងទូលំទូលាយនៅគ្រប់ទីកន្លែង ជាពិសេសពេញនិយមនៅក្នុងផ្សារទំនើប ឬហាងតូចធំផ្សេងៗ។ ពីមុន អ្នកប្រើប្រាស់ត្រូវទាញយកកម្មវិធីនេះ ដើម្បីអាចស្កេនកូដ QR…

សញ្ញាដែលបង្ហាញថា ស្នេហារបស់អ្នកដល់តំបន់ក្រហមហើយ ដែលគួរតែប្រុងប្រយ័ត្ន
សង្គម

សញ្ញាដែលបង្ហាញថា ស្នេហារបស់អ្នកដល់តំបន់ក្រហមហើយ ដែលគួរតែប្រុងប្រយ័ត្ន

មនុស្សដែលស្រលាញ់អ្នកអាចកំដរគ្នាដើរកាត់ព្យុះភ្លៀង និងភាពសប្បាយរីករាយបាន ហើយអាចកាន់ដៃគ្នា ការពារគ្នាគ្រប់ពេលមិនឃ្លាតទៅណាឡើយ។ បើគិតទៅ ស្នេហាដែលល្អបំផុត គឺនៅពេលទើបតែស្រលាញ់គ្នា ព្រោះស្នេហាដំបូងពោរពេញទៅដោយ ភាពកក់ក្តៅ ស្និទ្ធិស្នាល រ៉ូម៉ែទិក រំភើប ក្នុងទូរសព្ទមិនដែលបាត់សាររបស់គេឡើយ នេះគឺជាការចងចាំដ៏ល្អបំផុត។ តែស្រលាញ់គ្នាយូរៗទៅ បែរជាសោះកក្រោះ បាត់អារម្មណ៍កាលពីមុនអស់រលីង ដូច្នេះសូមផ្តាំទៅអ្នកទាំងអស់គ្នាថា បើស្នេហារបស់អ្នកដើរដល់សភាពបែបនេះ សូមឆាប់ៗពង្រឹងចំណងស្នេហារបស់អ្នកឡើងវិញទៅ។ ១. គ្មានពាក្យអ្វីនិយាយគ្នា មានពេលខ្លះ យើងមិនត្រឹមតែត្រូវការការកំដរតែរូបកាយនោះទេ តែយើងរឹតតែត្រូវការការយល់ចិត្តគ្នាទៀតផង។ បន្ទាប់ពីដំណាក់កាលស្នេហាដ៏ផ្អែមល្អែម ហើយឈានដល់ការរៀបការ ពាក់ព័ន្ធនឹងដំណើរជីវិតកាន់ដៃគ្នាឆ្លងកាត់រឿងជាច្រើន ទាំងនេះសុទ្ធតែមិនអាចឃ្លាតឆ្ងាយពីការជជែក និងពិភាក្សាគ្នាឡើយ យូរៗទៅវានឹងញុំាងឱ្យអ្នកទាំងពីរមិនអាចអត់ពីគ្នាបានឡើយ ពេលដែលមានបញ្ហាអ្វីត្រូវតែរកអ្នកម្ខាងទៀត…

2
សង្គម

ឈប់ព្រងើយដាក់គេទៀតទៅ បើខាងប្រុសមានទង្វើទាំងបីនេះ ល្មមគិតគូរហើយ

ក្តីស្រលាញ់អាចកើតឡើងដោយមិនដឹងខ្លួនបាន ហើយការសារភាពស្នេហ៍ក៏មានច្រើនបែបច្រើនសណ្ឋានដែរ ដូចជាបុគ្គលខ្លះសារភាពដោយផ្ទាល់ បុគ្គលខ្លះផ្ញើសារទៅប្រាប់ រីឯបុគ្គលខ្លះវិញអាចធ្វើជាទង្វើសម្រាប់ប្រាប់ជាសញ្ញាឱ្យអ្នកម្ខាងទៀតដឹងក៏ថាបាន។ ដូច្នេះដើម្បីចង់ដឹងកាន់តែច្បាស់ថា ទង្វើអ្វីខ្លះដែលមនុស្សប្រុសគេផ្តល់សញ្ញាប្រាប់ដល់អ្នកនោះ តោះ! មកអានទាំងអស់គ្នា។ ១. គេជឿជាក់លើអ្នកដោយគ្មានលក្ខខ័ណ្ឌ ជួនកាល អ្នកតែងតែឆ្ងល់ថា ទោះជាអ្នកនិយាយលេងសើច ឬនិយាយការពិត ហេតុអ្វីបានជាគេចេះតែជឿជាក់អ្នកម្ល៉េះ នេះមកពីគេចាត់ទុកអ្នកជាមិត្ត ឬមួយយ៉ាងណា តែតាមពិតទៅ មិនទាំងស្រុងនោះទេ ពេលដែលមនុស្សប្រុសម្នាក់លួចស្រលាញ់អ្នក គេចង់ដឹងពីដំណឹង និងរឿងរ៉ាវដែលបានកើតឡើងលើខ្លួនរបស់អ្នក ហើយគេក៏រីករាយស្តាប់អ្វីដែលអ្នកនិយាយប្រាប់គេដែរ គេនឹងជឿជាក់ចំពោះអ្វីដែលអ្នកបាននិយាយប្រាប់គេទាំងស្រុង ។ ២. គេប្រឹងប្រែងដើម្បីអ្នក តើគេប្រឹងប្រែងអ្វីទៅ? អាចនិយាយបានថា បើថ្ងៃមួយគេឃើញអ្នកផុសស្ទេតថឺ ឬគ្រាន់តែបង្ហើបថា…

1
ទស្សនៈ

កុំមានការរំពឹងទុកខ្ពស់ពេក ពុំដូច្នេះទេ ពេលដែលមិនដូចបំណង នឹងអស់សង្ឃឹមយ៉ាងខ្លាំងជាមិនខាន!

ក្នុងជីវិតរបស់មនុស្សគ្រប់រូប ប្រាកដជាបានជួបនឹងភាពអស់សង្ឃឹមមិនតិចឡើយ តើមែនទេ? មានអ្នកខ្លះអស់សង្ឃឹមហើយ ក៏អាចក្រោកឈរឡើងវិញហើយបន្តដំណើរ និងក្តីស្រមៃរបស់ខ្លួនតទៅមុខទៀត។ ចំណែកអ្នកខ្លះវិញ បន្ទាប់ពីអស់សង្ឃឹមយ៉ាងខ្លាំងហើយនោះ ក៏បាក់ទឹកចិត្ត រាងចាលនឹងរឿងនោះតែម្តង តើនេះមកពីមូលហេតុអ្វីទៅ? តាមពិត អាចមកពីយើងមានការរំពឹងទុកទៅលើរឿងអ្វីមួយខ្លាំងហួសប្រមាណ ដល់ពេលដែលរឿងរ៉ាវនោះមិនសមបំណង យើងក៏កើតចិត្តរាថយ ឬអស់សង្ឃឹមយ៉ាងខ្លាំង។ ដូច្នេះយើងមកមើលឧទាហរណ៍ជាក់ស្តែងខាងក្រោមនេះ ៖ មានអ្នកដំណើរប៉ុន្មាននាក់ដើរតាមឆ្នេរសមុទ្រ ពួកគេបានវារឡើងលើច្រាំងថ្មចោទមួយ ហើយសម្លឹងមើលទៅសមុទ្រដ៏ល្វឹងល្វើយ ស្រាប់តែបានមើលឃើញរបស់មួយនៅទីឆ្ងាយ ពេលនោះពួកគេស្មានតែជានាវា ក៏រង់ចាំមើលបន្តទៀត ហើយពួកគេសង្ឃឹមដូចគ្នាថានេះច្បាស់ជាវានាជាមិនខាន ក្នុងចិត្តរបស់ពួកគេចង់ឱ្យតែនាវានោះចូលចតលើច្រាំងឱ្យបានឆាប់ៗ។ ប៉ុន្តែពេលដែលខ្យល់បានបក់រសាត់របស់នោះកៀកចូលមកដល់ច្រាំង ពួកគេឃើញថាជាកូនទូកមួយប៉ុណ្ណោះ មិនមែនជាវានាអ្វីឡើយ។ ទីបំផុត របស់នោះពិតជាបានមកដល់ច្រាំងមែន អ្វីដែលពួកគេមើលឃើញបែរជាអង្កត់អូសមួយគំនរដ៏ធំទៅវិញ។…

New Copy
ទស្សនៈ

មនុស្សគ្រប់រូប សុទ្ធតែមានចំណុចពិសេសរៀងៗខ្លួន

មនុស្សភាគច្រើនពេលដែលមានអ្វីមិនដូចគេ មិនចេះដូចគេ មិនស្អាតដល់គេ មិនពូកែរកលុយបានប្រហែលគេ នៅក្នុងចិត្តសុទ្ធតែគិតថា “ហេតុអ្វីខ្ញុំអន់ម្ល៉េះ ឬក៏ម៉េចក៏ខ្ញុំមិនដូចគេអ៊ីចឹង?” សំនួរនេះតែងយកមកចោទសួរលើខ្លួនឯង។ ចុះយើងមានដែលគិតទេថា “តើខ្ញុំចូលចិត្តអ្វី? ពូកែលើមុខវិជ្ជាអ្វី? ប៉ិនប្រសប់រឿងអ្វី?” ដែលឬទេ? ហេតុអ្វីបានជាយើងចេះតែប្រៀបធៀប និងអន់ចិត្តចំពោះខ្លួនឯង ពេលដែលធ្វើអ្វីមិនបានជោគជ័យ? ត្រង់ចំណុចនេះក៏មានឧទាហរណ៍ទាក់ទងនឹងរឿងនេះដែរ។ មានសាលាមួយនៅក្នុងទីក្រុងញ៉ូយ៉ក ដើម្បីចង់បរិច្ចាគដល់សិស្សក្រីក្រ ក៏បានបើកការសម្ដែងល្ខោននិយាយមួយដែលមានឈ្មោះថា “យប់មុនថ្ងៃបុណ្យណូអែល”។ នាងតូច កាឌឺរាន មានអាយុ៩ឆ្នាំ ត្រូវបានអ្នកគ្រូជ្រើសរើសឱ្យសម្តែងជាព្រះនាងនៅក្នុងរឿងមួយនេះ។ ប៉ុន្មានសប្តាហ៍ជាប់គ្នានេះ ម្តាយនាងបានហាត់សមបារ៉ូលជាមួយនាងដោយលំបាក។ ប៉ុន្តែ ទោះបីជានាងនៅផ្ទះហាត់សមបានល្អយ៉ាងណាក៏ដោយ ឱ្យតែឈរនៅលើឆាក នាងតែងភ្លេចបារ៉ូលអស់រលីងតែម្តង។ អ្នកគ្រូឃើញបែបនេះ…