ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

គាស់ឫសខាងក្នុងរបស់អ្នក តើអ្នកបានលាក់ចរិតអ្វីខ្លះ?
ប្លែកៗ

គាស់ឫសខាងក្នុងរបស់អ្នក តើអ្នកបានលាក់ចរិតអ្វីខ្លះ?

ជ្រើសរើសប្រភេទភេសជ្ជៈមួយតាមចំណូលចិត្តរបស់អ្នក ដើម្បីដឹងពីចរិតលក្ខណៈពិសេសខាងក្នុងដែលអ្នកមាន តើអ្នកជាមនុស្សបែបណា? 1. ភេសជ្ជៈកែវទី 1 ប្រសិនបើជ្រើសយកភេសជ្ជៈកែវទី ១ នេះបង្ហាញថា អ្នកជាមនុស្សស្មោះត្រង់។ អ្នកតែងតែរក្សាការសន្យារបស់អ្នក ហើយទទួលខុសត្រូវចំពោះរាល់កិច្ចការដែលបានកំណត់ ទោះបីវាជារឿងសាមញ្ញ ឬស្មុគស្មាញខ្លាំងប៉ុនណាក៏ដោយ។ អ្នកមានទំនោរប្រៀបធៀបសមត្ថភាពខ្លួនឯង ជាមួយទេពកោសល្យរបស់អ្នកដទៃ។ រាល់ពេលដែលអ្នកមានអារម្មណ៍ថាអ្នកខ្សោយជាងអ្នកដទៃ អ្នកនឹងតាំងចិត្តដើម្បីយកឈ្នះលើភាពទន់ខ្សោយនោះ។ នេះបង្ហាញថាអ្នកមានការអត់ធ្មត់ មានឆន្ទៈខ្លាំង និងមានការតាំងចិត្តក្នុងការកែប្រែខ្លួនឯង។ ប៉ុន្តែយ៉ាងណាមិញ ទម្លាប់បែបនេះ អ្នកគួរតែកាត់បន្ថយខ្លះ ព្រោះវានឹងធ្វើឱ្យអ្នកកាន់តែមានសម្ពាធ និងអាចវង្វេងផ្លូវមិនខាន។ សូមចងចាំថា ពិភពលោកពោរពេញទៅដោយមនុស្សម្នាក់ៗមានចំណុចខ្លាំងរៀងៗខ្លួន គ្មានអ្នកណាល្អឥតខ្ចោះឡើយ ហើយក៏គ្មានអ្នកណាល្អជាងអ្នកណាដែរ។ ជីវិតមិនមែនជាការប្រកួតប្រជែងទេ តែជាការសហការណ៍។…

1
ប្លែកៗ

ទីតាំងនៃការចាប់កាន់ចង្កឹះ ក៏អាចបញ្ជាក់ពីបុគ្គលិកលក្ខណៈរបស់អ្នកបានដែរ

តើអ្នកដឹងទេថា ទីតាំងរបស់ចង្កឹះដែលអ្នកចាប់កាន់ ក៏អាចបង្ហាញឱ្យឃើញថាអ្នកជាមនុស្សបែបណាបានដែរ? តោះសាកល្បងតេស្តទាំងអស់គ្នា ! A. អ្នកជាមនុស្សម្នាក់ដែលមានចិត្តល្អ តែងតែប្រព្រឹត្ដល្អចំពោះមនុស្សគ្រប់គ្នាដែលនៅជុំវិញអ្នក។ ទោះបីជាមាននរណាម្នាក់ធ្វើបាបអ្នកក៏ដោយ ក៏អ្នកនៅតែមិនអាចតបភាពអាក្រក់ទៅគេវិញបានដែរ ប៉ុន្តែតែងតែផ្តល់ឱ្យពួកគេនូវឱកាសដើម្បីកែកំហុសរបស់ពួកគេ។ អ្នកមិនចូលចិត្តឱ្យអ្នកដទៃមើលឃើញការភ័យខ្លាច និងអសន្តិសុខផ្លូវចិត្តរបស់អ្នកទេ។ អ្នកប្រឈមមុខ និងដោះស្រាយបញ្ហារបស់អ្នកដោយខ្លួនអ្នកផ្ទាល់ ដោយគ្មាននរណាម្នាក់ដឹង និងមកខ្វាយខ្វល់ពីអ្នកនោះឡើយ។ B. អ្នកជាមនុស្សម្នាក់ដែលរឹងមាំ មិនថាអ្នកត្រូវខំប្រឹងខ្លាំងប៉ុនណាទេ ព្រោះអ្នកចង់ធ្វើឱ្យខ្លួនអ្នកក្លាយជាមនុស្សដែលប្រសើរជាងមុន។ អ្នកសង្ឃឹមថា អ្នកតែងតែទុកចំណាប់អារម្មណ៍ល្អលើអ្នកដទៃ។ ចង្កឹះទាំងនេះ តែងតែដឹងខ្លួន និងមានការអត់ធ្មត់ចំពោះអាកប្បកិរិយាផ្ទាល់ខ្លួនរបស់ពួកគេ ព្រោះកត្តានេះអ្នកទំនងជាទទួលបានជោគជ័យក្នុងជីវិត និងអាជីពរបស់អ្នកជាងអ្នកដទៃ។ C. អ្នកជាមនុស្សម្នាក់ដែលមានភាពវឹកវរ ជាមួយនឹងអតីតកាលមិនច្បាស់ ទោះបីអ្នកព្យាយាមរកសន្តិភាពផ្លូវចិត្តក៏ដោយ…

៧
សង្គម

បើស្ត្រីណាបានរៀបការជាមួយប្តីខុស អ្នកត្រូវក្លាហានជ្រើសរើសម្តងទៀត កុំល្ងង់ទ្រាំរស់នៅជាមួយមនុស្សប្រុសដែលបំផ្លាញជីវិតអ្នក

មនុស្សប្រុសអាក្រក់មាន ៤ ប្រភេទ ដែលស្ត្រីគួរតែនៅឱ្យឆ្ងាយពីពួកគេ ហើយចៀសវាងរួមរស់ជាមួយ ដើម្បីកុំឱ្យវេទនាដល់កូនៗ និងបំផ្លាញអនាគត ឬជីវិតរបស់អ្នកខ្លួនឯង។ ១. បុរសផិតក្បត់ម្ដងហើយម្ដងហើយ ស្ត្រីដែលរៀបការហើយ ដែលមិនខ្លាចភាពក្រីក្រ មិនខ្លាចការរិះគន់ស្វាមីរបស់ពួកគេចំពោះអាជីពរបស់ពួកគេ។ មនុស្សស្រីភាគច្រើនខ្លាចរៀបការជាមួយប្តីដែលយបើដេកឱបប្រពន្ធ ថ្ងៃឡើងទៅឱបស្រីស្រីផ្សេង។ ជាមួយនឹងមនុស្សប្រុសប្រភេទនេះ ពួកគេមិនគោរពគ្រួសារ និងមិនឱ្យតម្លៃប្រពន្ធកូនទេ។ ការដែលអ្នកយកបានមនុស្សប្រុសប្រភេទនេះជាប្ដី មិនខុសអីពីបន្ទាបតម្លៃ និងមានជីវិតរស់នៅគ្រាំចិត្តនោះឡើយ។ ជាធម្មតានៅពេលស្វាមីបោកប្រាស់ ផិតក្បត់ ស្ត្រីនៅតែអាចអភ័យទោសឱ្យបាន ប្រសិនមនុស្សប្រុសនោះពូកែលួង ហើយតែងតែសុំទោស។ ប៉ុន្តែប្រសិនបើប្តីរបស់អ្នកបោកប្រាស់ ផិតក្បត់អ្នកជាលើកទី ២ អ្នកមិនគួរអភ័យឱ្យគេនោះឡើយ។ មនុស្សប្រុសម្នាក់ដែលបោកប្រាប់ ផិតក្បត់ប្រពន្ធ…

1
សេដ្ឋកិច្ច

សញ្ញាបង្ហាញថា អ្នកជាមនុស្សមានជំងឺខ្លាចស្នេហា ឬការប្រាស្រ័យទាក់ទង

ប្រហែលជា ២០% នៃបទដ្ឋានដែលអ្នកមិនធ្លាប់ស្រឡាញ់នរណាម្នាក់។ មានមូលហេតុទូទៅមួយ ប៉ុន្តែមិនត្រូវបានគេកំណត់ថាជាទូទៅសម្រាប់ស្ថានភាពដែលអ្នកបដិសេធចំពោះស្នេហានោះឡើយ។ ១. ហេតុអ្វីបានជាអ្នកមិនទាន់មានស្នេហា? អ្នកចិត្តសាស្រ្តបានលើកឡើងពីមូលហេតុជាច្រើននៃស្ថានភាពនេះនេះ ឧទាហរណ៍ ដោយមានការគោរពខ្លួនឯងទាបពេក អ្នកមិនជឿថាមាននរណាម្នាក់ស្រឡាញ់អ្នកទេ ហេតុនេះហើយ ដែលរារាំងអ្នកមិនឱ្យចូលក្នុងទំនាក់ទំនងស្នេហាឡើយ។ មូលហេតុមួយទៀត គឺការប្រកាន់នូវភាពឥតខ្ចោះរបស់ខ្លួនឯង។ អ្នកតែងតែគិតពីភាពល្អបំផុតរបស់អ្នក ហើយមិនផ្តល់ឱកាសឱ្យអ្នកដទៃ ព្រោះអ្នកគិតថា ពួកគេមិនសក្តិសមនឹងអ្នកទេ។ ការរំពឹងខ្ពស់ពេក ជាហេតុរារាំងអ្នកមិនឱ្យធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយនរណាម្នាក់ ព្រោះគិតថាគេមិនល្អគ្រប់គ្រាន់។ ប៉ុន្តែក៏មានករណីនៃការភ័យខ្លាចស្នេហា ការភ័យខ្លាចភាពស្និទ្ធស្នាល ដែលជារឿយៗត្រូវបានគេហៅថា “ជំងឺកំសាក មិនហ៊ានរំពឹងលើអ្នកណា”។ ២. សញ្ញាមួយចំនួននៃ “ការបដិសេធ” – មានបញ្ហាពេលនៅជិតមនុស្សច្រើន។…

New Copy
ប្លែកៗ

ឆ្នាំទាំង ៤ ត្រង់ពេក ច្រើនតែត្រូវគេស្អប់ មិនចូលចិត្ត

តាមពិតទៅ មនុស្សដែលកើតក្នុងឆ្នាំទាំង ៤ ខាងក្រោមនេះ ជាមនុស្សល្អ ចូលចិត្តរាប់អានមិត្ត និងមនុស្សជុំវិញខ្លួន តែដោយសារតែពួកគេជាមនុស្សដែលត្រង់ខ្លាំងពេក ទាំងទង្វើ និងសម្ដី ការនិយាយស្ដី ច្រើនតែមិនសូវខ្វល់ពីអារម្មណ៍អ្នកស្ដាប់ ទើបធ្វើឱ្យមនុស្សទាំងនេះ ត្រូវបានគេស្អប់ច្រើនជាងស្រឡាញ់។ ១. ឆ្នាំមមែ អ្នក​កើត​ឆ្នាំ​ពពែ ​គឺ​ជាមនុស្សនិយាយ​ត្រង់ៗ ជួនកាល​និយាយ​ដោយ​មិន​បានគិត​។ ដូច្នេះ ងាយ​នឹង​ធ្វើឱ្យអ្នកដទៃអន់ចិត្តយ៉ាងខ្លាំង។ មនុស្សឆ្នាំនេះគិត​ថា ​ការ​ធ្វើ​បែប​នេះ​គឺ​ជា​ការ​រួសរាយ​រាក់ទាក់​ ដើម្បី​ឱ្យ​អ្នក​ដទៃ​ដឹង​ថា​អ្វី​ខុស​ហើយ​កែ។ ពួកគេមិននឹកស្មានថា ការធ្វើបែបនេះនឹងងាយនឹងប្រមាថដល់បុគ្គលតូចតាច ឬអ្នកដែលស្លូតត្រង់ក្នុងរឿងនេះត្រូវតែស៊ូទ្រាំនឹងការតិះដៀលនោះទេ។ មនុស្សឆ្នាំនេះ បើ​មិន​កែ​ទេ​ ​អាច​ជួប​បញ្ហា​មិន​ចង់​បាន ដោយសារ​មនុស្ស​ឈរ​នៅ​ផ្លូវ។ យ៉ាងណាមិញ…

New Copy
ទស្សនៈ

ក្នុងផ្ទះ ហ៊ានតែមានមនុស្ស ៣ ប្រភេទនេះ ក្រវេទនាទាំងគ្រួសារ

ពាក្យចាស់បុរាណមួយឃ្លាបានពោលថា “សង់ផ្ទះមួយពាន់ថ្ងៃ តែបំផ្លាញផ្ទះតែមួយភ្លែត” ផ្ទះមួយបើមានសញ្ញាទាំង ៣ ខាងក្រោមនេះលេចចេញមក អាចនឹងរលត់រលាយ ក្រវេទនាទាំងគ្រួសារ ដុនដាបដល់ចាស់មិនខាន។ ១. បុរសដែលជាមេគ្រួសារ ខ្ជិលច្រអូស មិនខិតខំប្រឹងប្រែងធ្វើការ តាំងពីយូរយារណាស់មកហើយ ទំនួលខុសត្រូវ និងកាតព្វកិច្ចរបស់បុរស គឺអស្ចារ្យ តែងតែច្រើនជាងស្ត្រី។ ជាពិសេសនៅក្នុងសង្គមសក្តិភូមិ បុរសត្រូវបានគេចាត់ទុកថាជាកម្លាំងពលកម្មដ៏សំខាន់របស់គ្រួសារ។ ដូច្នេះហើយ ប្រសិនបើបុរសនោះគេចពីការទទួលខុសត្រូវនៅក្នុងផ្ទះ ច្បាស់ណាស់ថា គ្រួសារនឹងធ្លាក់ចូលទៅក្នុងការវិនាស។ ក្រោយពេលរៀបការ បុរសត្រូវមានទំនួលខុសត្រូវច្រើន។ បើ​ខ្ជិល​ស៊ី​បាយ ខ្ជិល​ធ្វើ​ការ ហើយ​មាន​ទម្លាប់​ប្រកាន់​ពូជសាសន៍ ស្ថានភាព​សេដ្ឋកិច្ច​គ្រួសារ​នឹង​ជួប​ការ​លំបាក ដែល​អាច​នាំ​ប្រពន្ធ​ចាក​ចេញ​ពី​ផ្ទះ​យ៉ាង​ងាយ ព្រោះ​ការ​មិន​ចុះ​សម្រុង​គ្នា​ក៏​ជា​មូលហេតុ​ចម្បង​ដែល​ធ្វើ​ឱ្យ​គ្រួសារ​ធ្លាក់​ក្នុង​ភាព​វេទនា។…

Cover Num Pajok
តោះញ៉ាំ

រឿងដែលនឹកស្មានមិនដល់ នៅក្នុងប្រវត្តិនៃការកកើត នំបញ្ចុកខ្មែរ!

តាមរយៈអក្សរសិល្ប៍ដ៏ល្បីល្បាញរបស់ខ្មែរ រឿង «ធនញ្ជ័យ» បានឲ្យយើងដឹងថា «នំបញ្ចុក» មានដើមកំណើតយូរយារណាស់មកហើយនៅលើទឹកដីកម្ពុជា និងថែមជាឫសគល់នៃដើមកំណើតរបស់ «គុយទាវ» ចិនផង។ ប៉ុន្តែចម្លែកដែលប្រទេសថៃហៅនំនេះថា ขนมจีน (ខៈណុមជីន) ដែលមានន័យថា នំរបស់ជនជាតិចិន ខណៈដែលប្រទេសលាវហៅថា ເຂົາປຸ້ນ(ខោពុន) ដែលប្រហែលជាមានន័យថា នំដែលទទួលទានហើយធ្វើឲ្យហើមពោះ(?)។ ខាងក្រោម គឺជាតំណាលកថាប្រជាប្រិយមួយទៀត ដែលប្រាប់ពីហេតុផល ហេតុអ្វីខ្មែរយើងហៅនំនេះថា «នំបញ្ចុក»។ # ប្រវត្តិនំបញ្ចុក មានសេចក្តីដំណាលថា នៅនគរធារាធិបតី (សព្វថ្ងៃជាតំបន់ទន្លេសាប) មានអ្នកស្រែពីរនាក់ប្តីប្រពន្ធ ធ្វើស្រែស្រូវវារ ព្រោះគាត់រស់នៅតំបន់ទឹកលិច មិនអាចដាំដំណាំស្រូវល្អ ដូចគេដទៃទៀត…

Cover Num
ដើរកម្សាន្ត

ឆ្ងល់យូរហើយថាបង្អែមនេះខ្មែរហៅថាម៉េច? ពេលនេះភ្ញាក់ខ្លួន តោះ! ​នាំគ្នាហៅបង្អែមនេះឱ្យបានត្រឹមត្រូវតាមប្រភពឈ្មោះដើមខ្មែរវិញទាំងអស់គ្នា

ជាការពិតណាស់ ​ម្ហូប និងបង្អែមខ្មែរជាច្រើនតាំងពីសម័យមុនរហូតដល់បច្ចុប្បន្ន ​ក្រៅពីមានរស់ជាតិឈ្ងុយឆ្ងាញ់ប្លែកហើយនោះ ​ថែមទាំងទទួលបានការពេញនិយមហូរចូលទៅក្នុងប្រទេសជិតខាងផងដែរ។ តែដោយសារតែប្រទេសយើងជួបកត្តាសង្គ្រាមរ៉ាំរ៉ៃ  មុខម្ហូប និងបង្អែមមួយចំនួនត្រូវបានបាត់បង់ បំភ្លេចចោល ​មិនស្គាល់ឈ្មោះ ​ព្រោះតែកង្វះខាតឯកសារ  និងការស្រាវជ្រាវផ្សេងៗ ​តែបែរជានំ ​បង្អែម ​និងអាហារមួយចំនួនបានត្រលប់ចូលស្រុកខ្មែរវិញ ​ហៅឈ្មោះទៅតាមប្រទេសដែលយកមុខម្ហូបយើងទៅកែច្នៃទៅវិញ។ នៅក្នុងនោះបង្អែមបាញ់ចានឿក  ដែលហៅតាមសំនៀងភាសាវៀតណាម ​ត្រូវបានគេទទួលស្គាល់ថាជាបង្អែមដើមមានប្រភពមកស្រុកខ្មែរ ​តែត្រូវបានប្រទេសវៀតណាមកែច្នៃដាក់ជាឈ្មោះភាសាជាតិខ្លួន ​សូម្បីតែខ្មែរយើងបានហៅបង្អែមតាមសំនៀងវៀតណាមដែរ ​រហូតមិនមានកូនខ្មែរណាម្នាក់ស្គាល់ឡើយថា ​ភាសាខ្មែរបង្អែមនេះមានឈ្មោះអ្វី។ តែអាចជារឿងមួយគួរឱ្យសរសើរ ​ពេលនេះ ឯកឧត្តម ​ ឃឹម​ ហ្វីណង់​ ដែលជាអភិបាលស្រុកបន្ទាយស្រី បានបង្ហោះរូបបង្អែមមួយមុខនេះ ​ថែមទាំងបានរៀបរាប់ឈ្មោះបង្អែមនេះឈ្មោះជាភាសាខ្មែរធ្វើឱ្យកូនខ្មែរភ្ញាក់ខ្លួនថា៖​…

Cover Prokriv
តោះញ៉ាំ

ធ្លាប់សាកបុកប្រក្រីវទេ? ​ជាមុខម្ហូបដ៏ល្បីមួយនៃជនជាតិដើមភាគតិច សាកញ៉ាំប្រាកដជាជាប់ចិត្តមិនខាន

បើនិយាយពីម្ហូបជនជាតិភាគតិច ​លោកអ្នកប្រាកដជានឹកឃើញទៅដល់ខេត្តស្ទឹងត្រែង រតនគិរី ​និងមណ្ឌលគិរីជាដើម ​ហើយម្ហូបល្បីៗនៃជនជាតិដើមភាគតិចគឺសុទ្ធតែប្លែកៗ  ឯរសជាតិក៏មិនណយដែរ ។ នៅថ្ងៃនេះដែរ ​« ក្នុងស្រុក ​» ​សូមណែនាំម្ហូបរបស់ជនជាតិដើមភាគតិចមួយមុខដ៏ល្បីមួយទៀតមកជម្រាបជូនប្រិយមិត្ត ​ដោយម្ហូបនេះមានឈ្មោះថា « ក្រឡុសកាដៀម ​ឬ បុកប្រក្រីវ »។ « ក្រឡុសកាដៀម ​ឬ បុកប្រក្រីវ » គឺជាម្ហូបអាហារប្រចាំថ្ងៃរបស់បងប្អូនជនជាតិដើមភាគតិចនៅភាគឦសាន ដែលមានតាំងពីយូរលង់ណាស់មកហើយ ដោយម្ហូបនេះជាប្រភេទម្ហូបអាហារគោក សម្រាប់ទទួលទាន នៅផ្ទះ ទៅចំការ ទៅព្រៃ និងធ្វើដំណើរផ្លូវឆ្ងាយ ថែមទាំងងាយស្រួលធ្វើទទួលទានណាស់។…

Cove Suffaron
តោះញ៉ាំ

ដឹងអត់ Saffron ជាប្រភេទផ្កាដ៏មានតំលៃបំផុត ជួយដល់សុខភាព និងសម្រស់ ហើយជាគ្រឿងទេសដែលឆ្ងាញ់បំផុតសំរាប់ឋានៈត្រកូលអភិជន

មនុស្សជាច្រើនប្រហែលជាដឹងហើយថា មានឈ្មោះថាផ្កាភាគច្រើនគឺមានរូបរាងស្រស់ស្អាត និងក្លិនក្រអូប ដែលពេលខ្លះអាចយកមកតុបតែងលំអ ធ្វើជាកាដូជូនមនុស្សជាទីស្រលាញ់ ឯផ្កាខ្លះក៏មានគុណប្រយោជន៍ច្នៃធ្វើជាឱសថបុរាណបានផងដែរ។ តែអ្នកប្រហែលជាមិនបានដឹងនោះទេថា នៅលើលោកយើងនេះមានផ្កាមួយប្រភេទ មិនត្រឹមតែមានសម្រស់ស្រស់ស្អាត និងក្លិនក្រអូប អាចច្នៃជាឱសថពិសេសតែចំពោះតម្លៃវាវិញគឺខ្ពស់កប់ពពកតែម្តង ដោយតម្លៃផ្កានេះ ១គីឡូក្រាម ប្រមាណជា ១ម៉ឺនដុល្លារឯណោះ នោះគឺផ្កា Saffron ។ Saffron ជាប្រភេទផ្កាដ៏មានតំលៃបំផុត ដែលមានអាយុកាលរាប់លានឆ្នាំ ដែលដុះនៅជ្រលងភ្នំនៃទ្វីបអឺរ៉ុប និង ចក្រភពអារ៉ាប់ តែភាគច្រើនត្រូវបានគេដាំនៅតាមតំបន់ដែលមានអាកាសធាតុក្តៅ ដូចជា ឥណ្ឌា​ អ៊ីរ៉ង់ អេស្បាញ អ៊ីតាលី និងតាមបណ្តាប្រទេសមួយចំនួនទៀត ហើយជាផ្កាដែលពេញនិយមបំផុតនៅក្នុងពិភពជំនួញ ដែលជួយដល់សុខភាព…

Cover Vespa
PR

ចុម ជិះកាត់រាល់ដង អត់ដឹងថាតាខ្មៅ មានហាងកាហ្វេឡូយទេសភាពម៉ាអេមជាប់នឹងមាត់ស្ទឹងព្រែកឬស្សីបែបនេះសោះ

កាហ្វេ បានក្លាយជាភេសជ្ជៈពេញនិយមរបស់មនុស្សសម័យបច្ចុប្បន្ននេះ ជាពិសេសយុវវ័យតែម្តង ដោយក្រៅពីរសជាតិកាហ្វេ យុវជនបច្ចុប្បន្នក៏ចង់បានបរិយកាសហាងកាហ្វេដែលត្រជាក់ស្រស់ស្រាយ និងមានការតុបតែងហាងមានលក្ខណៈច្នៃប្រតិដ្ឋប្លែកគួរជាទីកម្សាន្តអារម្មណ៍ក្នុងពេលតែមួយ។ ថ្មីៗនេះផងដែរ  ហាងកាហ្វេមួយកន្លែងនៅម្តុំតាខ្មៅ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមភ្ញាក់ផ្អើលព្រោះតែមានបរិយាកាសស្រស់ស្អាតមានការតុបតែងប្លែកគួរឱ្យចង់ទទួលទាន និងថតរូបកម្សាន្តប្រកបដោយភាពរីករាយនោះគឺ «Vespa Cafe&Restaurant »។ «Vespa Cafe&Restaurant » គឺជាហាងកាហ្វេដែលមានទេសភាពម៉ាអេម ស្ថិតនៅជាប់នឹងមាត់ស្ទឹងព្រែកឬស្សី ដែលចំណាយលុយទទួលទានកាហ្វេមួយកែវត្រឹមតែ ៦០០០រៀល ប៉ុណ្ណោះអ្នកក៏អាចទទួលលេងលំហែរកាយក្បែរមាត់ទឹក និងហាងកាហ្វេដែលមានការតុបតែងបែប Classic មួយនេះដែរ ដោយមិនត្រឹមតែមានកាហ្វេ  ក៏មានភេសជ្ជៈជាច្រើនមុខ  ស្រាបៀរ  និងម្ហូបអាហារសម្រន់ផ្សេងៗ  ជាពិសេសគឺថែមទាំងអាចស្ទូចត្រីកម្សាន្តអារម្មណ៍ផងដែរ  ពិតជារីករាយមែនទែន។ គួរឱ្យដឹងផងដែរថា «Vespa Cafe&Restaurant…

Cover CNN Food
តោះញ៉ាំ

ឡូយមែន! គេហទំព័របរទេសល្បី ​CNN ប្រូម៉ូតម្ហូបខ្មែរឈ្ងុយឆ្ងាញ់ល្បីទាំង ​៣០មុខ ​ដែលជនបរទេសគួរតែសាកឱ្យបានម្តងពេលមកលេងស្រុកខ្មែរ

ដូចយើងបានដឹងរួចមកហើយថា ប្រទេសកម្ពុជាយើងគឺជាប្រទេសអច្ឆរិយៈ ​មានទឹកដីសម្បូរសប្បាយ  ទៅដោយវប្បធម៌ ​អរិយធម៌ និងធនធានធម្មជាតិជាច្រើនដែលប្រទេសមួយចំនួនមិនមានដូច។ ក្រៅពីសម្បត្តិវប្បធម៌ដ៏ច្រើនហើយនោះ ​ប្រទេសខ្មែរយើង  ក៏ត្រូវបានគេដឹងថា ​ជាប្រទេសពូកែច្នៃមុខម្ហូប សុទ្ធតែម្ហូបប្លែកៗ និងមានរសជាតិឆ្ងាញ់ពិសាមួយ ​រហូតម្ហូបខ្មែរខ្លះមានឈ្មោះល្បីលើការប្រកួតប្រជែងមុខម្ហូបពិភពលោកផងដែរ។ ហើយអាចថាជារឿងមួយដ៏គួរឱ្យភ្ញាក់ផ្អើល ​ដោយថ្មីៗនេះគេហទំព័រព័ត៌មានល្បី ​CNN  បានបង្ហោះពីមុខម្ហូបខ្មែរឆ្ងាញ់ៗចំនួន ​៣០មុខ ដែលជនបរទេសគួរតែសាកល្បងឱ្យបានម្តងពេលមកលេងស្រុកខ្មែរ។ ដូច្នេះមកតាមដានមុខម្ហូបដែល ​CNN  បានចាត់ទុកថាជាម្ហូបឆ្ងាញ់ទាំង ​៣០ មុខដូចខាងក្រោម ៖ ១. សម្លកកូរ ២. នំបញ្ចុក ៣. អាម៉ុក (ត្រី…