បើស្ត្រីណាបានរៀបការជាមួយប្តីខុស អ្នកត្រូវក្លាហានជ្រើសរើសម្តងទៀត កុំល្ងង់ទ្រាំរស់នៅជាមួយមនុស្សប្រុសដែលបំផ្លាញជីវិតអ្នក

៧
ការផ្សាយពាណិជ្ជកម្ម

មនុស្សប្រុសអាក្រក់មាន ៤ ប្រភេទ ដែលស្ត្រីគួរតែនៅឱ្យឆ្ងាយពីពួកគេ ហើយចៀសវាងរួមរស់ជាមួយ ដើម្បីកុំឱ្យវេទនាដល់កូនៗ និងបំផ្លាញអនាគត ឬជីវិតរបស់អ្នកខ្លួនឯង។

១. បុរសផិតក្បត់ម្ដងហើយម្ដងហើយ

ការផ្សាយពាណិជ្ជកម្ម

8258ffadc5b69955bbc6d8379c01e8ee

ស្ត្រីដែលរៀបការហើយ ដែលមិនខ្លាចភាពក្រីក្រ មិនខ្លាចការរិះគន់ស្វាមីរបស់ពួកគេចំពោះអាជីពរបស់ពួកគេ។ មនុស្សស្រីភាគច្រើនខ្លាចរៀបការជាមួយប្តីដែលយបើដេកឱបប្រពន្ធ ថ្ងៃឡើងទៅឱបស្រីស្រីផ្សេង។ ជាមួយនឹងមនុស្សប្រុសប្រភេទនេះ ពួកគេមិនគោរពគ្រួសារ និងមិនឱ្យតម្លៃប្រពន្ធកូនទេ។

ការផ្សាយពាណិជ្ជកម្ម

ការដែលអ្នកយកបានមនុស្សប្រុសប្រភេទនេះជាប្ដី មិនខុសអីពីបន្ទាបតម្លៃ និងមានជីវិតរស់នៅគ្រាំចិត្តនោះឡើយ។ ជាធម្មតានៅពេលស្វាមីបោកប្រាស់ ផិតក្បត់ ស្ត្រីនៅតែអាចអភ័យទោសឱ្យបាន ប្រសិនមនុស្សប្រុសនោះពូកែលួង ហើយតែងតែសុំទោស។ ប៉ុន្តែប្រសិនបើប្តីរបស់អ្នកបោកប្រាស់ ផិតក្បត់អ្នកជាលើកទី ២ អ្នកមិនគួរអភ័យឱ្យគេនោះឡើយ។ មនុស្សប្រុសម្នាក់ដែលបោកប្រាប់ ផិតក្បត់ប្រពន្ធ ម្ដងហើយម្ដងទៀត គឺជាទង្វើកាន់តែប្រមាថ មើលងាយប្រពន្ធ ហើយក៏មើលស្រាលលើឱកាស និងការអភ័យដែលប្រពន្ធផ្តល់ឱ្យគាត់ផងដែរ។ មនុស្សស្រីអ្នកត្រូវចាំថា បើការណាអ្នកនៅតែអត់ទោស លើកលែងឱ្យគេម្ដងហើយម្ដងទៀត វាប្រៀបបាននឹងអ្នកផ្ដល់ឱកាសឱ្យគេ និងស្រីថ្មីនោះ ចូលមកជាន់ឈ្លីកិត្តិយស និងប្រមាថអ្នកអ៊ីចឹងដែរ។

២. មនុស្សប្រុសតាមតែម៉ែបញ្ជា ដូចកូនមិនទាន់ផ្ដាច់ដោះ

ការផ្សាយពាណិជ្ជកម្ម

984ee6ff5ece11ea2ae4947ad4cfe2d0

បុរសនៅក្នុងគ្រួសារ គឺជាសសររឹដ៏ងមាំដើម្បីការពារ និងមើលថែភរិយា និងកូន ៗ។ ប្រសិនបើស្វាមីគ្មានយោបល់ ឬគោលជំហររឹងមាំទេនោះ ច្បាស់ជាគាត់នឹងមិនអាចផ្គត់ផ្គង់ប្រពន្ធ និងកូនបានឡើយ។ នេះជាការបង្ហាញពីបុរសគ្មានសមត្ថភាព និងគ្មានទំនួលខុសត្រូវក្នុងភាពជាមេគ្រួសារ។

ការផ្សាយពាណិជ្ជកម្ម

អ្វីដែលគួរឱ្យខ្លាចបំផុតនោះគឺ បុរសប្រភេទនេះតែងតែប្រកាន់ខ្ជាប់នូវគំនិតរបស់ម្តាយ គាត់គោរពរាល់គំនិត និងការរៀបចំរបស់ម្តាយ តែមិនអាចឯករាជ្យដោយខ្លួនឯងបានទេ។ ការរស់នៅជាមួយបុរសប្រភេទនេះធ្វើឱ្យស្ត្រីរងទុក្ខពេញមួយជីវិត។

៣. មនុស្សប្រុសដែលមិនអាចបំភ្លេចគូស្នេហ៍ចាស់

ការផ្សាយពាណិជ្ជកម្ម

F23a939a1ac63b8ef27ef028a70318a4

ក្នុងនាមជាស្ត្រី នៅពេលអ្នករៀបការកុំជឿពាក្យរបស់ប្តីអ្នកថា “គេ និងស្នេហាចាស់របស់អ្នក គ្រាន់តែជាមិត្តស្និទ្ធស្នាល ឬគេថា គេបានបំភ្លេចអ្នកចាស់ហើយ” ។ .. ដោយសារតែស្នេហា និងភាពស្និទ្ធស្នាលនឹងគ្នា វាជាការលំបាកសម្រាប់បុរសក្នុងការទប់ចិត្តមិនបាន នឹងនៅតែនឹកនា ស្រណោះមនុស្សអតីតរបស់គេ។

ការផ្សាយពាណិជ្ជកម្ម

ប្រសិនបើអ្នករកឃើញថាប្តីរបស់អ្នកនៅតែបង្ហាញការស្រលាញ់ ចូលចិត្ត កាយវិការស្និទ្ធស្នាលជាមួយអតីតគូស្នេហ៍ សូមបញ្ជាក់ឱ្យច្បាស់ កុំឱ្យមនុស្សទាំងពីរនាក់ពាក់ស្នែងឱ្យអ្នកឱ្យសោះ។

៤. ប្រព្រឹត្តអំពើឧបាយមុខ

ការផ្សាយពាណិជ្ជកម្ម

94c760cc23a05edb078f9205d642c306

មនុស្សប្រុសដែលងប់ងល់នឹងល្បែងស៊ីសង និងប្រមឹក មួយជីវិតរបស់គេ មានតែការបំផ្លាញ និងនាំភាពវិនាសឱ្យដល់ក្រុមគ្រួសារប៉ុណ្ណោះ។ ទោះបីមនុស្សប្រុសខ្លះ ចេះធ្វើការរកលុយក៏ដោយ ក៏គេនៅតែគ្មានឧត្តគតិគ្រប់គ្រាន់ ព្រោះតែខ្មោចល្បែច ខ្មោចស្រាចូលខ្លួន គ្រឿងទាំងនេះសុទ្ធតែអាចបញ្ឆេះឱ្យមនុស្សបាត់បង់សតិ និងប្រើហិង្សាលើប្រពន្ធកូនជាប់ជាប់ជាប្រចាំ។ មនុស្សស្រីណាដែលរៀបការជាមួយនឹងមនុស្សប្រុសប្រភេទនេះគឺមានតែឈឺសាច់ រងកម្ម ដោះបំណុលតែប៉ុណ្ណោះ៕

ការផ្សាយពាណិជ្ជកម្ម

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ

ការផ្សាយពាណិជ្ជកម្ម