ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Cover Kh Food
PR

អស្ចារ្យមែន! ម្ហូបស្រុកខ្មែរល្បីថាឆ្ងាញ់ ​រហូតកម្មវិធីបរទេសល្បីចុះមកថត និងភ្លក់ដោយផ្ទាល់ ​ហើយលាន់មាត់ស្ទើរមិនគួរឱ្យជឿ (មានវីដេអូ)

ជាការពិតណាស់ ថ្មីៗនេះមុខម្ហូបស្រុកខ្មែរកាន់តែមានភាពល្បីល្បាញលើឆាកពិភពលោក ​តាមការកោតសរសើរតៗគ្នា  ជាពិសេសសូម្បីតែសារព័ត៌មានល្បី ​CNN  ក៏បានចុះអត្ថបទសរសើរក្នុងន័យជួយផ្សព្វផ្សាយផ្នែកទេសចរណ៍ស្រុកខ្មែរផងដែរ។ កាន់តែពិសេសថ្មីៗនេះ​ កម្មវិធីល្បី World Poker Tour (WPT) បានចុះមកប្រទេសកម្ពុជាផ្ទាល់ក្នុងភោជនីយដ្ឋានរំដេង ដើម្បីភ្លក់ម្ហូបខ្មែរយើងផងដែរ  ដោយម្ហូបពិសេសៗដែលពួកគេបានភ្លក់សុទ្ធតែជាម្ហូបដែលត្រូវបានជនបរទេសនិយមទទួលទាននៅស្រុកខ្មែរថែមទាំងលាន់មាត់ថាឆ្ងាញ់ដូចជា ការី ​អាម៉ុកត្រី ​ឆាត្រប់ដុត នំបញ្ចុក និងឆាអង្ក្រង។ ក្រោយពីការភ្លក់មុខម្ហូបពីមួយមុខទៅមួយមុខ ពួកគេសុទ្ធតែលាន់មានមុខម្ហូបខ្មែរពិតជាមានរសជាតិឈ្ងុយឆ្ងាញ់ដូចគេល្បីប្រាកដមែន  ជាពិសេសការបិទបញ្ចប់កម្មវិធិជាមួយនឹងការភ្លក់ស្រាសអង្ករខ្មែរ  ជាមួយទឹកឃ្មុំទៀតរឹតតែពិសេស។ ដើម្បីឱ្យកាន់តែជ្រាបច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ៖

Cover Janag
សង្គម

មិនធម្មតា! ​សម្លចាណាងរបស់ជនជាតិភាគតិចគ្រឹង និងទំពួនមកពីខេត្តរតនគិរី ជាប់ចំណាត់ថ្នាក់លេខ២ ក្នុងវិញ្ញាសារម្ហូបពិសេសប្រចាំតំបន់

កាលពីថ្ងៃសុក្រ ​ទី  ២៥ ខែតុលា  ឆ្នាំ ​២០១៩ ​នេះ ​មានការរៀបចំកម្មវិធីមួយមានឈ្មោះថា ​មហោស្រពសិល្បៈដណ្តាំស្លម្ហូបអាហារលើកទី២០ និងទម្រង់ម៉ូតសម្លៀកបំពាក់ខ្មែរលើកទី១៩ ឆ្នាំ២០១៩ ដែលប្រព្រឹត្តិឡើងនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តវត្តភ្នំ រាជធានីភ្នំពេញ ដើម្បីជាការលើកស្ទូយនូវស្នាដៃម្ហូបខ្មែរទូទាំងតំបន់ និងប្រទេសផងដែរ។ នៅក្នុងកម្មវិធីនោះ  លោកស្រី ឡាត់ សុខឯម ត្រូវាបជាប់ជាបេក្ខភាពចំណាត់ថ្នាក់លេខ២ ក្នុងវិញ្ញាសារម្ហូបពិសេសប្រចាំតំបន់ ក្នុងមុខម្ហូបសម្លចាណាង ជនជាតិដើមភាគតិចគ្រឹង និងទំពួន មកពីខេត្តរតនគិរី ដោយទទួលបានការអបអរសាទរជាខ្លាំង។ តាមរយៈលោកស្រី ឡាត់ សុខឯម ដែលមានគណនីហ្វេសប៊ុក Lat Sok Em បានបង្ហោះរូបភាពជ័យលាភី និងរៀបរាប់តថា៖…

Cover Janang
ដើរកម្សាន្ត

ឃើញខ្មៅៗចឹងតែឆ្ងាញ់កប់ហ្មង! អត់បានទៅញ៉ាំ «ចាណាង» ដូចអត់បានទៅលេងខេត្តរតនគិរីចឹង!

ចាណាង​ គឺជាម្ហូបជនជាតិភាគតិច ​ដែលគេអាចរកទទួលទានបាននៅតំបន់ដែលមានជនជាតិភាគតិចរស់នៅ ដូចជាខេត្តរតនគិរី ​មណ្ឌលគិរី និងស្ទឹងត្រែង។ នៅរតនគិរីអ្នកអាចរកទិញចាណាងទទួលទានបាននៅម្តុំ បឹងកន្សែង ​ឬកន្លែងផ្សេងៗទៀតដូចជាម្តុំពហុកីឡាដ្ឋានខេត្តរតនគិរី ប្រសិនជាមិនស្គាល់ទេ ​អ្នកអាចសាកសួរអ្នកដែលរស់នៅខេត្តរតនគិរីដោយផ្ទាល់តែម្តងក៏បានដែរ ​អ្នកណាៗក៏ស្គាល់ម្ហូបដ៏ឈ្ងុយឆ្ងាញ់មួយមុខនេះដែរ។ ចាណាងគឺជាម្ហូប  ឬស៊ុបមួយមុខ ​ដែលយកឈ្មោះតាម ស្លឹករុក្ខជាតិចាណាងរបស់ជនជាតិភាគតិចតែម្តង ​ដោយគេយកបន្លែនេះមកបុកពូតយកទឹកហើយផ្អាប់ទុកប៉ុន្មានថ្ងៃ ទើបយកមកស្ងោរជាមួយនឹងបន្លែជាច្រើនមុខដូចជាទំពាំង ស្នៀតពោត ​រួមជាមួយនឹងសាច់គោ ឬស្បែកគោជាដើម។ ​ដោយវាអាចញ៉ាំជាមួយបាយសម្រាប់ទទួលទានក៏បាន ​ឬញ៉ាំជាមួយមីក៏បាន។ តែភាគច្រើនគេនិយមយកចាណាងមកញ៉ាំស្រុះជាមួយនឹងមីជាង។ ​ ចាណាងថ្វីត្បិត តែរូបរាងខាងក្រៅពិបាកមើលមែន ប៉ុន្តែធាតុពិតមិនមែនបែបនោះទេ ចាណាងធ្វើមកពីស្លឹករុក្ខជាតិម្យ៉ាងដែរសម្បូរប្រូតេអុីនវាឃើញពណ៌រាងខ្មៅតិចខៀវតិចចឹងហើយព្រោះស្លឹកឈើនោះគេយកវាទៅហាលហើយបុកវារួចជញ្ចាត់យកទឹកវាយកមកស្ល​ ។ បើគិតទៅគេដាក់អំបិល​ បុីចេង​…

Tn Sadlife Copy
តោះញ៉ាំ

នឹកទេការ៉េមបំពង់សណ្តែកខៀវ​ សណ្តែកក្រហម​ កាលសម័យបឋម? តោះសាកល្បងធ្វើញ៉ាំរម្លឹកអនុស្សាវរីយ៍ក្មេងៗម្តងមើល៍

កាលពីនៅបឋម និងកាលពីនៅតូចៗ​ យើងប្រាកដជាដឹងហើយថាសម័យនោះគ្មានអាហារ​ ចំណី និងការ៉េមទំនើបៗសម្បុរបែបដូចបច្ចុប្បន្ននោះទេ​ ហើយចំណីដែលក្មេងៗគ្រប់គ្នាចូលចិត្តមិនអាចបំភ្លេចបានគឺការ៉េមបំពង់ធ្វើពីសណ្តែកក្រហម និងសណ្តែកខៀវ។ ដូច្នេះដើម្បីរម្លឹកពីកុមាររភាពថ្ងៃនេះយើងខ្ញុំសូមដកស្រង់ពិវិធីធ្វើការ៉េមដ៏ពេញនិយមកាលពីសម័យកុមារ​ និងនៅតែនឹកជាប់មិនភ្លេចដល់បច្ចុប្បន្ននេះដូចខាងក្រោម​ ៖ #របៀបធ្វើការ៉េមសណ្តែកខៀនិងសណ្ដែកក្រហម #គ្រឿងផ្សំ៖ -សណ្តែកខៀវ ក្រហមយកត្រាំទឹក២ទៅ៣ម៉ោងហើយយកស្ងោអោយឆ្អឹន A -ទឹកដោះគោស្រស់ -ទឹកដោះគោខាប់ -ខ្ទិះដូង -អំបិលបន្តិច -ស្ករស -ម្សៅវ៉ាន់នី -ម្សៅឆាបន្តិច #វិធីធ្វើ -យកគ្រឿងផ្សំAលាយចូលគ្នាហើយយកទៅដាំលើភ្លើងអោយពុះ(បើកភ្លើងតិចៗ) ដាក់ម្សៅវ៉ាន់នី ហើយកូរផងកុំអោយខ្លោចបាតឆ្នាំ ។ ពុះហើយដាក់សណ្តែកខៀវ-រឺក្រហមចូលទុកអោយពុះម្តងទៀត ទើបដាក់ម្សៅឆាចូល (ម្សៅឆាលាយទឹកសិនសឹមចាកចូលម្តងបន្តិចៗ) ។ឆ្អិនទុកអោយត្រជាក់ យកច្រកថង់…

Cover Kaompot Food
ដើរកម្សាន្ត

អ្នកកំពតស្គាល់ច្បាស់ហ្មង! នេះជាមុខម្ហូប និងអាហារដែលល្បីបំផុតប្រចាំខេត្តកំពត សុទ្ធតែឆ្ងាញ់ៗ

កំពតគឺជាទឹកដីទេសចរណ៍ដ៏ល្បីមួយផងដែរ ​ដែលមានព្រៃឈើ ​ទេសភាព ​ព្រៃភ្នំបែបធម្មជាតិ និងមានទឹកដីជាប់មាត់សមុទ្រជាទីអំណោយផលនៃការកម្សាន្តពីអ្នកទេសចរណ៍ទាំងជាតិ និងអន្តរជាតិមកកម្សាន្ត។ ជាក់ស្តែង ​ក្រៅពីសម្បូរកន្លែងកម្សាន្ត និងរីហ្សតល្បីៗហើយនោះ ​ខេត្តកំពតក៏ត្រូវបានគេដឹងថាមានមុខម្ហូប និងអាហារពេញនិយមជាច្រើនមុខ ​សុទ្ធតែឆ្ងាញ់ៗ ​ដោយមុខម្ហូប និងអាហារខ្លះមិនអាចរកបាននៅទីក្រុង  ឬបណ្តាខេត្តផ្សេងឡើយ ​រហូតមានអ្នកជាប់ចិត្តខ្លះសុខចិត្តធ្វើដំណើរទោទទួលទានអាហារទាំងនោះផងដែរ។ អាហារ​ និងម្ហូបប្រចាំខេត្តកំពត ​ដែលល្បីថាឆ្ងាញ់មានដូចជា៖ នំបញ្ចុកទឹកម្ហិច នំចានប្រៃនំចានផ្អែម នំស្លឹកចាក បង្អែមចាប់លៀង បាយឆាក្តាម បាយស្រូបម៉ាក់កំពតក្រោយសាលាចិន នំក្រឡោជីកំពង់ត្រែង ទុរេនកំពត នំបាញ់កែប ​ឬនំបំពង់ នំដង្កូវ នំកង នំគាវ…

ត្រីប៉ាស៊ីអ៊ី
ដើរកម្សាន្ត

ស្វែងយល់៖ ត្រីប៉ាសេអ៊ីរស់​នៅ​តែក្នុងទន្លេមេគង្គ មាន​តម្លៃ៦០ម៉ឺនរៀលក្នុងមួយគីឡូ

ត្រីប៉ាសេអ៊ី ដែលប្រជាជនខ្មែរខ្លះបានត្រឹមតែលឺឈ្មោះ និងដឹងត្រឹមថាមានតម្លៃថ្លៃនោះ អាចលក់បានក្នុងមួយគីឡូក្រាម រហូតដល់ ៦០០ ០០០រៀល ឯណោះ។ តើត្រីប៉ាសេអ៊ី មានលក្ខណៈជីវសាស្ត្រ ជីវចម្រុះ បញ្ហាប្រឈម និងកត្តាអ្វីខ្លះ? បើតាមការបញ្ជាក់របស់ លោក ចាន់ សុខហេង អនុប្រធានការិយាល័យស្រាវជ្រាវបច្ចេកទេសជលផល នៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប និងជាអ្នករៀបរៀងសៀវភៅ “ត្រីទឹកសាប នៅព្រះរាជាណាចក្រកម្ពុជា” បានឱ្យទីភ្នាក់ងារសារព័ត៌មានកម្ពុជាឲ្យដឹងថា ត្រីប៉ាសេអ៊ីជាប្រភេទត្រីមានស្រកា ហើយមានវត្តមានតែនៅក្នុងទន្លេមេគង្គតែប៉ុណ្ណោះ ដោយឡែកនៅកម្ពុជា វារស់នៅប្រចាំតំបន់មេគង្គលើ ក្នុងខេត្តក្រចេះ (ចាប់ពីតំបន់កាំពីឡើងទៅខេត្តស្ទឹងត្រែង) ស្ទឹងត្រែង និងរតនៈគីរី។ ត្រីប៉ាសេអ៊ីស្ថិតនៅក្នុងអម្បូរ Cyprinidae ហើយមានឈ្មោះវិទ្យាសាស្ត្រ…

Cover Japan Ju
តោះញ៉ាំ

ភេសជ្ជៈល្បី និងជំនួយសុខភាពទាំង៧ប្រភេទ របស់ជប៉ុន ដែលអ្នកគួរតែសាកល្បង

ប្រទេសជប៉ុន គឺជាកន្លែងដែលសម្បូរទៅដោយភេសជ្ជៈយ៉ាងពេញនិយមបំផុតនៅលើពិភពលោកទាំងភេសជ្ជៈមិនមានជាតិអាល់កុល និងមានជាតិអាល់កុល ។ ហើយភេសជ្ជៈដែលមានរសជាតិឆ្ងាញ់ និងល្បីជាងគេរបស់ប្រទេសជប៉ុននោះគឺតែបៃតងទឹកដោះគោក្តៅ (Matcha) និងស្រាអង្ករសាគេ (sake) ដែលធ្វើអោយមនុស្សទូទៅចង់ផឹកវាម្តងហើយម្តងទៀតហើយវាក៏មានលក់នៅក្នុងហាង sushi នៅប្រទេសយើងដែរ។ ខាងក្រោមនេះគឺជាភេសជ្ជៈទាំង៧ប្រភេទដែលអ្នកគួរតែសាកល្បងប្រសិនបើមានឱកាសមកលេងប្រទេសមួយនេះ! ១. Matcha latte ភេសជ្ជៈដ៏ល្បីល្បាញ និងទំនើបនេះផលិតចេញពីម្សៅតែបៃតង និងទឹកដោះគោ។ Matcha Latte នេះបានក្លាយទៅជាភេសជ្ជៈចម្បងរបស់ហាងកាហ្វេទាំងអស់នៅជប៉ុន។ ភេសជ្ជៈ Matcha ក៏មានសមត្ថភាពក្នុងការបង្កើនភាពស៊ាំ គ្រប់គ្រងភាពតានតឹង ដែលអាចជួយកាត់បន្ថយស្ត្រេស និងជួយក្នុងការសម្រកទម្ងន់ជាដើម។ ២. Shochu ភេសជ្ជៈមានជាតិអាល់កុលរបស់ប្រទេសជប៉ុននេះ ត្រូវបានគេដឹងថាផលិតចេញពី…

Cover Troleng
តោះញ៉ាំ

ផ្លែទ្រលឹងទឹង ​ពិតជាល្អខ្លាំងណាស់ចំពោះសុខភាព ជាពិសេសអ្នកចង់សម្រកទម្ងន់

ផ្លែទ្រលឹងទឹងគឺជាផ្លែឈើដែលពេញនិយមបំផុត សម្រាប់អ្នកដែលចូលចិត្តញុំាម្ជូរ ដោយវាមិនត្រឹមតែអាចយកទៅស្លរ ​តែក៏ជាគ្រឿងម្ជូរឆ្ងាញ់ពិសាសម្រាប់ញ៉ាំលេងផងដែរ។ ក្រៅពីការញ៉ាំលេង គេបានឱ្យដឹងថា ​ផ្លែទ្រលឹងទឹងមានប្រយោជន៍ចំពោះសុខភាពជាច្រើនយ៉ាងដូចជា៖ ១. ព្យាបាលបញ្ហាអាលែកហ្ស៊ី ការទទួលទានទឹកទ្រលឹងទឹង ឬប្រើស្លឹករបស់វាដាក់ឆុងក្នុងទឹកក្តៅ សម្រាប់ផឹកជាប្រចាំថ្ងៃក៏បាន ពីព្រោះជាអាចជួយកាត់បន្ថយអាលែកហ្ស៊ី។ ២. ព្យាបាលជំងឺក្អក ទ្រលឹងទឹង អាចជួយកាត់បន្ថយជំងឺក្អក ថែមទាំងជួយបំបាត់ការហៀរសំបោរបានទៀតផង ដោយគ្រាន់តែអ្នកបន្ថែមវាជាមួយនឹងសេរ៉ូមក្អក។ ៣. ជួយដល់សុខភាពឆ្អឹង ទ្រលឹងទឹងគឺជាផ្លែឈើ ​ដែលមានជាតិកាល់ស្យូមធ្វើឱ្យសុខភាពឆ្អឹង ​និងធ្មេញរឹងមាំបាន។ ៤. ព្យាបាលជំងឺទឹកនោមផ្អែម ផ្លែទ្រលឹងទឹងត្រូវបានគេណែនាំសម្រាប់អ្នកដែលប្រឈមមុខជាមួយនឹងជំងឺទឹកនោមផ្អែមផងដែរ។ វិធីធ្វើ៖យកផ្លែទ្រលឹងទឹងចំនួន ៦ផ្លែ(ហាន់វាជាដុំតូចៗល្មម) ដាក់ក្នុងទឹក១កែវ រួចយកល្បាយនេះទៅស្ងោរឲ្យពុះ បន្ទាប់មកច្រោះវា…

Cover Lumhae
ដើរកម្សាន្ត

ត្រឹម៦គីឡូពីស្វាយជ្រុំ ជាមួយហាងកាហ្វេលំហែ ប្របមាត់ទន្លេ បរិយាកាសពិតជាស្រស់ស្រាយណាស់

សម្រាប់អ្នកដែលចូលចិត្តទទួលទានកាហ្វេ និងភេសជ្ជៈ ប្រាកដជាចង់ស្វែងរកមិនត្រឹមតែកាហ្វេឆ្ងាញ់ប៉ុណ្ណោះទេ តែបើបានបរិយាកាសស្រស់ស្រាយបែបធម្មជាតិរឹតតែគួរជាទីចាប់អារម្មណ៍។ ជាក់ស្តែង ថ្មីៗនេះ ហាងកាហ្វេជាយក្រុងមួយកន្លែងដែលទើបតែដំណើរការបានទាក់ទាញចិត្តភ្ញៀវមកទទួលទាន និងកម្សាន្តជាខ្លាំងដោយសារតែជាហាងកាហ្វេប្របមាត់ទន្លេត្រជាក់ស្រស់ស្រាយនោះគឺ «លំហែកាហ្វេ »។ ត្បិតតែទើបដំណើរការ តែហាងកាហ្វេនេះមានទីធ្លាធំទូលាយ ពិតជាសាកសមបំផុតសម្រាប់អង្គុយជួបជុំមិត្តភក្តិ ឬអាចពិភាក្សាការងារបានប្រកបដោយភាពរលូន ជាមួយនឹងខ្យល់ត្រជាក់ត្រសៀកៗពីមាត់ទន្លេ បូករួមនឹងភេសជ្ជៈគ្រប់មុខ និងកាហ្វេក៏មានរសជាតិឆ្ងាញ់ ថែមទាំងមានតម្លៃសមរម្យផងដែរ។ ឯទីធ្លាធំទូលាយអាចចតឡាន និងម៉ូតូយ៉ាងងាយស្រួល ជាពិសេសសម្រាប់អ្នកដែលចូលចិត្តជិះកង់ជាក្រុមផងដែរ។ ប្រសិនជាលោកអ្នកចង់សាកល្បងហាងកាហ្វេមាត់ទន្លេ « លំហែកាហ្វេ » មួយនេះ អាចស្វែងរកបាន ដោយមានទីតាំងនៅម្តុំស្វាយជ្រុំ ដោយគ្រាន់តែឆ្លងដ ស្វាយជ្រុំ រួចបត់ឆ្វេង ប្រមាណជា…

Cover Khmer
ដើរកម្សាន្ត

ធ្លាប់តែឃើញខ្មែរទៅលេងស្រុកគេ ចុះបើបរទេសមកស្រុកខ្មែរដឹងអត់ថាទៅលេងឯណាខ្លះ?​ឃើញហើយខ្មែរមួយចំនួនប្រហែលជាមិនដែលស្គាល់!

ភ្នំពេញ៖ មួយរយៈនេះ​រូបភាពជនជាតិថៃមួយក្រុមបានមកទស្សនាកម្សាន្តនៅស្រុកខ្មែរ កំពុងតែមានភាពល្បីល្បាញ ​និងមានការស៊ែរបន្តៗគ្នាជាច្រើន ​ដោយសារតែកន្លែងដើរលេងស្អាតៗ ​ជាពិសេសរឹតតែអស់សំណើចនោះ ​កន្លែងខ្លះខ្មែរយើងសឹងតែមិនដែលស្គាល់ទៀតផង។ តាមរយៈគណនីហ្វេសប៊ុកផេក พาเธอไป Journey បានរៀបរាប់ និងបង្ហោះរូបភាពនៃដំណើរកម្សាន្តរបស់ខ្លួន  ជាច្រើនសន្លឹក ​ថែមទាំងលម្អិតព័ត៌មាននៃការកម្សាន្តរបស់ខ្លួននៅក្រោមរូបនីមួយៗផងដែរ ​ដែលក្នុងអត្ថន័យថា ​ស្រុកខ្មែរយើងពិតជាសប្បាយ ​ថែមទាំងមានកន្លែងដើរលេងពិសេសៗជាច្រើនកន្លែងគួរឱ្យជក់ចិត្តទៀតផង។ នៅក្នុងនោះ ក្រុម พาเธอไป Journey  បានទៅទីកន្លែងសំខាន់ៗជាច្រើនដូចជា៖ – ព្រះបរមរាជវាំង (ម្នាក់ ​10$ សម្រាប់ជនបរទេស) -សារមន្ទីរជាតិ -កាហ្វេសារមន្ទីរ ​(នៅក្នុងសារមន្ទីរជាតិតែម្តង) ប្រកបដោយបរិយាកាសស្រស់ថ្លា ឯកាហ្វេក៏ឆ្ងាញ់…

Cover Ombeng
តោះញ៉ាំ

ជាកូនខ្មែរនឹងគេដែរ ​តិចអត់ស្គាល់នំអំបែងចុះ? តោះ! មកតាមដានប្រវត្តិនំអំបែង និងកន្លែងដែលអាចស្វែងរកនំនេះបាន!

១- ហេតុអ្វីបានគេហៅថា នំអំបែង? នៅជំនាន់ដើម អ្នកស្រុកអ្នកភូមិក្រីក្រ ជាទូទៅ ពុំមានអ្វីសម្បត្តិអ្វីច្រើន ក្រៅពីឆ្នាំងដី អង្ករ និង ដំណាំដាំដុះជុំវិញផ្ទះ នោះឡើយ។ នៅពេលគេមាន បាយកកនៅសល់ច្រើន គេរមែងត្រាំអង្ករខ្សាយ ជាមួយនិងទឹកក្តៅ ចំនួនកន្លះម៉ោង រួចក៏យកទៅកិនលាយជាមួយបាយកក ថែមខ្ទឹះដូង រួចដាក់អំបិលបន្តិច ស្ករបន្តិច ស្លឹកខ្ទឹមបន្តិច កូរអោយសព្វ ទើបយកទៅចាក់ចំអិន នៅលើអំបែង។ អំបែងខ្លះ មានរាងក្រឡុកៗ ជារណ្តៅ។ នៅពេលដែលគេយកខ្ទិះដើម ទៅលាបអំបែង ហើយចាក់ម្សៅនំ ចូលទៅក្នុងរន្ធអំបែងក្តៅនោះភ្លាម…

Cover 5
តោះញ៉ាំ

«ពោតចំហុយ» ឆ្ងាញ់ណាស់កាលពីក្មេង ​ពេលនេះមិនបាច់ពិបាកដើររកទិញ ​តោះ! រៀនធ្វើខ្លួនឯងដោយវិធីងាយៗ

កាលពីវ័យកុមារ ​ជឿថាអ្នកណាៗក៏ធ្លាប់ញ៉ាំពោតចំហុយ ​ដែលគេដាក់រទេះកង់លក់តាមផ្លូវដែរ ​ព្រោះតែវាមានតម្លៃថោក ​ហើយឆ្ងាញ់ពិសាទៀត។ ​តែពេលវេលាកាន់តែវិវឌ្ឍន៍ ​ការរកទទួលទាននូវបង្អែមមួយមុខនេះរាងពិបាកបន្តិច  ដោយសារតែមិនសូវមានអ្នកដើរលក់ដូចមុន ​ឬទៅរកនៅផ្សារ១០ស្ទើរតែមិនមានផង  តែយ៉ាងណាមានផ្សារធំៗមួយចំនួនលក់ដូចជាផ្សារធំថ្មី និងផ្សារអូប្ញស្សីជាដើម។ ដើម្បីកុំឱ្យពិបាកដើររកទីញ ​ថ្ងៃនេះ « ក្នុងស្រុក» ​សូមណែនាំពីវីធីធ្វើ  ពោតចំហុយ បែបងាយៗ ដែលលោកអ្នកអាចធ្វើនៅផ្ទះដោយខ្លួនឯងបានដូចខាងក្រោមនេះ៖  # វិធីធ្វើបង្អែមពោតចំហុយ ១.គ្រឿងផ្សំ – ពោត ៣ផ្លែ ឈូសស្តើងៗ – ម្សៅឆា ២ស្លាបព្រាបាយ – ក្បាលខ្ទិះ ៥ ស្លាបព្រាបាយ…