ព្រោះតែមូលហេតុទាំង ៤ នេះហើយ ដែលធ្វើឱ្យអ្នក តែងតែទល់លាមកញឹកញាប់

New Copy
ការផ្សាយពាណិជ្ជកម្ម

មនុស្សជាច្រើនមិនសូវជាខ្វល់ខ្វាយពីបញ្ហាទល់លាមកនេះឡើយ ព្រោះគេគិតថា ការទល់លាមកគ្រាន់តែប្រើថ្នាំស៊ុល ឬថ្នាំរាគទៅបានហើយ តែអ្នកមិនបានដឹងទេថា វាមានភាពផលប៉ះពាល់យ៉ាងខ្លាំងទៅថ្ងៃក្រោយ។ តាមពិតទៅការទល់លាមក តែងតែកើតលើមនុស្សមួយចំនួនធំ ពួកគេភាគច្រើនក៏មិនដឹងថាដោះស្រាយយ៉ាងដូចម្តេចនោះដែរ បើចង់ព្យាបាលបញ្ហាទល់លាមកនេះ យើងចាំបាច់ត្រូវផ្លាស់ប្តូរទម្លាប់រស់នៅយើងជាមុនសិន ដូច្នេះយើងមកមើលពីហេតុខាងក្រោមដែលបណ្តាលឱ្យទល់លាមក។

57914717 Man Have Problem With Hemorrhoids In Toilet Illustration Character Design

ការផ្សាយពាណិជ្ជកម្ម

១. របបអារហារ

បច្ចុប្បន្ននេះ យើងមិនសូវចូលចិត្តបរិភាគបន្លែ ផ្លែឈើប៉ុន្មានទេ បើអ្នកមិនហូបអាហារដែលមានជាតិសរសៃខ្ពស់ទេនោះ នឹងបណ្តាលឱ្យអ្នកពិបាកក្នុងការបន្ទោរបង់ ព្រោះបើលាមកមិនអាចបញ្ចេញរាល់ថ្ងៃទេ បើវាផ្ទុកនៅក្នុងខ្លួនយូរពេកនឹងក្លាយទៅជាគ្រាម និងរឹង ដូច្នេះវិធីដោះស្រាយនោះគឺ អ្នកត្រូវញុំាអាហារដែលមានជាតិសរសៃច្រើន ស្របពេលនោះដែរ អ្នកត្រូវផឹកទឹកឱ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ ដោយសារតែជាតិសែលុយឡូសមិនត្រូវបានរំលាយដោយរាងកាយរបស់មនុស្សទេ ព្រោះជាតិសរសៃនេះអាចស្រូបយកទឹកក្នុងខ្លួនរបស់អ្នកហើយវាអាចរីកមាឌដូចអេប៉ុង ដូច្នេះមិនអាចឱ្យលាមកគ្រាមស្ងួតខ្លាំងពេកនោះឡើយ ម្យ៉ាងទៀត វានឹងទៅជួយរក្សាបរិមាណគ្រប់គ្រាន់ ដើម្បីជម្រុញចលនាពោះវៀន។

ការផ្សាយពាណិជ្ជកម្ម

២. មិនចូលចិត្តហាត់ប្រាណ ផឹកទឹកមិនបានគ្រប់គ្រាន់

បច្ចុប្បន្ន មនុស្សជាច្រើនធ្វើការនៅការិយាល័យ អង្គុយពេញមួយថ្ងៃ មិនសូវជាមានចលនា បូករួមនឹងការអង្គុយក្នុងម៉ាស៊ីនត្រជាក់ផងនោះ ធ្វើឱ្យអ្នកមិនសូវជាស្រេកទឹក និងកង្វះខាតការហាត់ប្រាណ ទាំងនេះជាចំណុចសំខាន់ណាស់។ ព្រោះការធ្វើលំហាត់ប្រាណតិចពេក នឹងកាត់បន្ថយការកន្ត្រាក់នៃពោះវៀនធំ ហើយលាមកនៅក្នុងពោះវៀនយូរពេកនឹងទៅជាស្ងួត និងរឹង ដោយសារការស្រូបយកទឹកច្រើនពេកនៅក្នុងពោះវៀន។ លើសពីនេះទៅទៀត ការបំពេញជាតិទឹកតិចពេក ធ្វើឱ្យពោះវៀននឹងស្រូបយកទឹកក្នុងលាមកកាន់តែច្រើន ធ្វើឱ្យលាមកស្ងួត និងរឹង។

ការផ្សាយពាណិជ្ជកម្ម

Foods That Help Relieve Constipation

៣. បញ្ហាអាយុ

ការផ្សាយពាណិជ្ជកម្ម

ការទល់លាមក ជាទូទៅកើតឡើងលើមនុស្សវ័យចំណាស់ ភាគច្រើនទាក់ទងនឹងអាយុ រួមជាមួយនឹងការថយចុះនៃសកម្មភាពរបស់ពួកគាត់ ងាយនឹងធ្វើឱ្យទល់លាមក។ មនុស្សចាស់ដែលមានបញ្ហាទល់លាមក ពេលដែលប្រើប្រាស់ថ្នាំ ចាំបាច់ត្រូវប្រុងប្រយ័ត្ន ព្រោះថ្នាំបញ្ចុះលាមក ដ្បិតតែជាជម្រើសដំបូងសម្រាប់ពួកគាត់ក៏ពិតមែន ប៉ុន្តែបើបញ្ហាទល់លាមកនេះកាន់តែធ្ងន់ធ្ងរនោះ គឺមិនអាចបន្តប្រើថ្នាំរហូតបានដែរ។

៤. មូលហេតុផ្សេងៗ

ការផ្សាយពាណិជ្ជកម្ម

អារម្មណ៍ខុសប្រក្រតី ឬបណ្តុំបាក់តេរី បាត់បង់តុល្យភាព ដោយសារតែការងារមមាញឹក និងកត្តាស្មារតី បានធ្វើឱ្យទម្លាប់នៃការបត់ជើងមានភាពច្របូកច្របល់ ជួនកាល ពេលដែលពិបាកបាត់ជើង ធ្វើឱ្យអ្នកមានអារម្មណ៍មួម៉ៅ បែបនេះបានធ្វើឱ្យមុខងាររបស់ពោះវៀនទទួលរងផលប៉ះពាល់ពីកត្តាស្មារតី និងពពួកបាក់តេរីបាត់បង់តុល្យភាព។ ភាគច្រើនផ្នែកនារីតែងតែរងផលប៉ះពាល់បែបនេះជាញឹកញាប់៕

អត្ថបទ ៖​ Myhtical Bird / Knongsrok

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម
↑