
រវាងមនុស្សដែលយើងចង់បាន និងមនុស្សដែលយើងត្រូវការ ត្រូវបែងចែកឱ្យដាច់ថា យើងគួរជ្រើសយកមួយណា?
ពេលខ្លះ យើងពិតជាបែងចែកមិនដាច់ពិតមែន រវាងអារម្មណ៍ចង់បាន និងអារម្មណ៍ត្រូវការ ហើយវាសុទ្ធតែជាអារម្មណ៍ដែលពិបាកនឹងសម្រេចផងដែរ ព្រោះតែអារម្មណ៍មួយនេះ វាហាក់ដូចគ្នា តែតាមការពិតវារគ្រាន់តែស្រដៀង តែវាខុសគ្នា។ ពេលខ្លះ រឿងខ្លះ របស់ខ្លះ ឬក៏មនុស្សខ្លះ យើងគ្រាន់តែចង់បាន គឺចង់បានមួយឆាវតែប៉ុណ្ណោះ តែការពិតគឺយើងមិនបានត្រូវការបែបហ្នឹងឡើយ។ អារម្មណ៍មួយដែលគ្រាន់តែចង់បាន វាមិនអាចឋិតថេរបានយូរអង្វែងទេ មិនដូចអារម្មណ៍ដែលត្រូវការ សេចក្ដីត្រូវការ នឹងធ្វើឱ្យយើងចេះថែរក្សា ចេះការពារ ខ្លាចបាត់បង់ មិនដូចអារម្មណ៍ចង់បាន បើគ្រាន់តែចង់បាន នៅពេលដែលបានហើយ យើងនឹងលែងមានអារម្មណ៍រំភើប ហើយក៏លែងមានអារម្មណ៍ថាសំខាន់ទៀតដែរ វានឹងប្រែទៅជា អារម្មណ៍ធុញទ្រាន់ទៅវិញ។ វាក៏ដូចគ្នាដែរនឹងការជ្រើសយកនរណាម្នាក់ដើម្បីចូលមកក្នុងជីវិតយើងអ៊ីចឹង ពេលខ្លះ…











