
ពិតទេ! នេះជាប្រផ្នូលអាក្រក់ មុនពេលបែកបន្ទាយលង្វែក ដែលគេមិនបានបង្រៀនក្នុងសាលា?
សម័យលង្វែក គឺជាសម័យក្រោយពីរជ្ជកាលព្រះបាទពញាយ៉ាត ដោយប្រទេសកម្ពុជាកើតមានចម្បាំងជាច្រើនលើកច្រើនសា។ រាជធានីត្រូវបានផ្លាស់ប្តូរជាច្រើនកន្លែងវិលចុះវិលឡើងពីក្រុងអង្គរ ទួលបាសាន្ត (កំពង់ចាម) ភ្នំពេញ (ចតុមុខ) លង្វែក (កំពង់ឆ្នាំង)។ ក្នុងរាជ្យព្រះអង្គចន្ទទី១ រាជធានីតាំងនៅក្រុងមានជ័យ ខេត្តពោធិ៍សាត់ រួចទើបប្តូរមកក្រុងលង្វែកវិញ។ នៅក្នុងនោះដែរ សម័យលង្វែកជាសម័យដែលជូរចត់បំផុតក្នុងពង្សសាវតាខ្មែរ ដោយសារការធ្វើសង្គ្រាម ដោយនៅឆ្នាំ ១៥៨៨ សៀមបានលើកទ័ពចូលទន្ទ្រានខ្មែរយ៉ាងកម្រោល ហើយបានវាយយកបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ រហូតដល់ស្រុកបរិបូរណ៍ ព្រមទាំងហ៊ុមព័ទ្ធបន្ទាយលង្វែកទៀតផង។ តែក្រោយការហ៊ុំព័ទ្ធអស់រយៈពេល ៣ ខែ សៀមបានបាក់ទ័ព រត់ខ្ចាត់ខ្ចាយទៅវិញ ដោយសារខ្វះស្បៀងនិងកើតជំងឺឆ្លង។ តែមុនទៅវិញសៀមបានប្រើល្បិចបាចប្រាក់ដួងជាច្រើនចូលក្នុងគុម្ពឫស្សីដែលជារបងការពារបន្ទាយលង្វែក…











