ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Cover Fish
ប្លែកៗ

ភ្ញាក់ផ្អើល ភ្ញៀវទេសចរណ៍ថតសត្វត្រីមុខមនុស្សមួយក្បាល កំពុងហែលរកចំណី នៅឯប្រទេសចិន (មានវីដេអូ)

ប្រទេសចិន៖ កាលពី​ថ្ងៃទី​០៨ វិច្ឆិកា កន្លងទៅនេះ មានការភ្ញាក់ផ្អើលធំមួយលើ​បណ្តាញ​សង្គម Weibo និង Douyin របស់​ប្រទេសចិន ពីសត្វត្រីដ៏ចម្លែកមួយក្បាល ដែលត្រូវថតអោយអ្នកទេសចរណ៍ ប្រទះរកឃើញខណៈពេលដែលវាកំពុងហែលមករកចំណី នៅវត្តអារាមមួយ នាទីក្រុង គួងមិញ ប្រទេសចិន។ វា​មានរូបរាងយ៉ាងច្បាស់​ពី​ត្រី​មួយ​ក្បាល​មានមុខ​ចម្លែក​ដូចមុខមនុស្ស​ផ្ទាល់តែម្តង ។ ក្នុងនោះផងដែរ មានអ្នកបញ្ចេញមតិជាច្រើន ពីរឿងមួយនេះ ដែលអ្នកខ្លះអះអាងថា វាជារឿងមិនពិត ។ ប៉ុន្តែយោងតាមគេហទំព័រសារព័ត៌មានមួយនៅឯប្រទេសចិនបានលើកឡើង វាមិនមែនជាកាត់ត ​ឬប្រតិដ្ឋនោះទេ ដោយសត្វត្រីមុខមនុស្សនេះធ្លាប់មានអ្នកទេសចរណ៍ថតជាប់ម្តងរួចមកហើយ កាលពីឆ្នាំ ២០០៧ នៅឯស្រះទឹកមួយ ក្នុងតំបន់ទេសចរមួយនៅឯភាគខាងជើងនៃប្រទេសចិន។…

Cover Khmer Art
សង្គម

ត្រៀមខ្លួនគាំទ្រទាំងអស់គ្នាណា!​ ពិព័រណ៍បណ្ណសារសោតទស្សន៍ស្ដីអំពីរបាំ​ព្រះរាជទ្រព្យ​ ឫ​របាំក្បាច់ខ្មែរបុរាណជិតចាប់ផ្ដេីមហេីយ​ !

ភ្នំពេញ ៖  ថ្មីៗនេះ​យុវជនកំពុងតែសកម្មក្នុងការលេីកស្ទួយវប្បធម៌ខ្មែរឲ្យមានការរីកចម្រេីនជា​ពិសេសល្ខោនខោលនិងរបាំបុរាណផ្សេងៗទៀត ។ ហេីយក្នុងកំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះយេីងក៏សង្កេតឃេីញថាមានការតាំងពិរព័រណ៍ចំណេះដឹងជាច្រេីន ជាពិសេសនោះគឺត្រូវបានគាំទ្រពីសំណាក់​យុវជនយុវនា និងមនុស្សគ្រប់ជាន់ថ្នាក់ថែមទៀតផង​ ។ ថ្មីៗនេះផងដែរ អង្គការសិល្បៈខ្មែរសហការជាមួយនឹង​ Australian Centre For The Moving Image (ACIM) បានរៀបចំកម្មវិធីដែលមានឈ្មោះថា​មហាស្រព “សិល្បៈដេីម្បីសនិ្តភាព​ “​ ដែលមានការរៀបចំទាក់ទងទៅនឹងរបាំបុរាណខ្មែរជាច្រេីនប្រភេទ​ ដែលអ្នកអាចទៅស្វែងយល់ និងចូលរួមលេីកស្ទួយសិល្បៈបុរាណខ្មែរជាដេីម​ ។ នៅក្នុងនោះផងដែរ “នាដកាលាក់កាយ” ជាពិព័រណ៍ពហុប្រព័ន្ធផ្សព្វផ្សាយស្ដីអំពីរបាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរ តាមរយៈបណ្ណសារសោតទស្សន៍ដែលមានតាំងពីសម័យអាណាព្យាបាលបារាំង ដល់សម័យក្រោយរបបកម្ពុជាប្រជាធិបតេយ្យ។ ពិព័រណ៍នេះជាការទាញចំណាប់អារម្មណ៍របស់សាធារណជន ជាពិសេសយុវជន ទៅលើការវិវត្តនៃរបាំព្រះរាជទ្រព្យ…

Cover Thai Jkl
ដើរកម្សាន្ត

ស្អាតដែរ ​តែមិនសូវមានអ្នកទៅលេងដល់សោះ!

ថៃ៖ ​បើនិយាយពីដំណើរកម្សាន្តឆ្លងប្រទេស ​របស់ប្រជាជនខ្មែរយើង ​ភាគច្រើនបំផុតគឺឆ្លងទៅលេងប្រទេស ​ថៃ ​និងវៀតណាម ​ដោយសារតែទីតាំងហាត់នៅជិតបង្កើយនឹងប្រទេសកម្ពុជា ​ហើយការចំណាយក៏ធូរថ្លៃខ្លាំងដែរ។ សម្រាប់ប្រទេសថៃ​ ភាគច្រើនបំផុតដំណើរកម្សាន្តមានតែដើរលេងទីកន្លែងកម្សាន្តកែច្នៃ​​និងការដើរ  Shopping  ទិញទំនិញតែប៉ុណ្ណោះ ​តែប្រទេសមួយនេះ ​ក៏មានកន្លែងកម្សាន្តបែបធម្មជាតិស្អាតៗជាច្រើនកន្លែងផងដែរ ​ជាពិសេសនៅតាមព្រំដែនតែម្តង។ Mae Hong Sorn (แม่ฮ่องสอน) ​គឺជាខេត្តមួយដែលរាងដាច់ស្រយាលបន្តិចពីទីក្រុង ស្ថិតនៅភាគខាងជើងប្រទេសថៃ និងមានព្រំដែនជាប់នឹងប្រទេសមីយ៉ាន់ម៉ា ​តែធនធានធម្មជាតិពិតជាស្រស់ស្អាតណាស់ ​ផ្លូវថ្នល់ក៏រៀបចំបានស្អាត  ជាពិសេសធម្មជាតិព្រៃភ្នំតូចធំខៀវខ្ចី ​បឹងទន្លេត្រជាក់ស្រេបពេញដោយធម្មជាតិពិតៗ ចំណែកផ្កាពេលរីកនៅតាមដងផ្លូវម្តងៗពិតជាស្រស់គួរជាទីគយគន់ណាស់។ បើទោះបីជាខេត្តនេះរាងស្ងប់ស្ងាត់ និងដាច់ស្រយាលក៏ពិតមែន ​តែការទៅកម្សាន្តមិនមែនជាបញ្ហាទេ ​តែវារឹតតែពិសេសសម្រាប់អ្នកដែលចង់ចាកឆ្ងាយពីទីក្រុងដ៏គួរឱ្យធុញទ្រាន់មកជួបនឹងបរិយាកាសធម្មជាតិពិតៗ ​ហើយកុំបារម្ភ…

Cover Amazon
សង្គម

រឿងរ៉ាវចម្លែកៗទាំង៦ នៅក្នុងព្រៃ Amazon ដែលអ្នកមិនធ្លាប់ដឹងពីមុន

បរទេស ៖ បើនិយាយពីព្រៃអាម៉ាស្សូន” Amazon ” អ្នកណាៗក៏ស្គាល់នឹងដឹងពីរឿងរ៉ាវនៅក្នុងព្រៃដ៏ធំជាងគេលើលោកនេះ តាមរយះព័ត៍មាននិងខ្សែភាពយន្តផ្សេងៗដែលបានថតបង្ហាញពីទំតាំងនៅកន្លែងនោះ។ ប៉ុន្តែតើអ្នកដឹងទេ? មានរឿងរ៉ាវជាច្រើនដែលព្រៃAmazonនេះព្យាយាមលាក់ទុកពីអាថ៌កំបាំងរាប់មិនអស់ ដែលសូម្បីតែអ្នករុករកធម្មជាតិវិទូមានតិចនាក់ ដែលហ៊ានចូលក្នុងព្រៃនោះ ហើយពួកគេចូលត្រឹមតែ 19km ពីក្នុងព្រៃនេះ។ ថ្ងៃនេះ ពួកយើងនឹងបង្ហាញជូនរឿងរ៉ាវទាំង6ដែលអាថ៌កំបាំងនៅក្នុងព្រៃអាម៉ាស្សូនដែលមិនធ្លាប់មានអ្នកដឹងកន្លងមក ៖ ១.  ពីងពាងយក្សធំជាងគេលើលោក  Amazon គឺជាជម្រករបស់សត្វចម្លែកជាច្រើនប្រភេទហើយធំៗដែលអាចបង្កគ្រោះថ្នាក់ដល់មនុស្សបាន។ ហើយអ្នកទីមួយនេះគឺជាពូជសត្វពីងពាងយក្សមួយដែលមានឈ្មោះថា” Goliath birdeater”។ ដូចដែលអ្នកប្រហែលជាទាយពីឈ្មោះរបស់វាហើយ វាជាសត្វពីងពាងធំជាងគេបង្អស់ដែលវាអាចស៊ីបក្សីបានយ៉ាងស្រួល។ ជាមួយនឹងប្រវែងរាងកាយរបស់វារហូតដល់ ១៣ សង់ទីម៉ែត្រវាធ្វើឱ្យស្ទើរតែរាល់សត្វពីងពាងផ្សេងទៀតមើលទៅតូច។ សំណាងណាស់ ដែលសត្វនេះមិនមានគ្រោះថ្នាក់ដល់មនុស្សទេ។ វាគ្រាន់តែធ្វើអោយអ្នកសើរស្បែកប៉ុន្មានថហងៃក្រោយពេលប៉ះវាតែប៉ុណ្ណោះ។…

Cover Aja
សង្គម

អុញនុ៎ះ! ​វីវរហើយ អាចារ្យធំនគររាជកំពុងជួបរឿងពីរ ផ្ទុះផ្ទួនៗគ្នាក្នុងពេលតែមួយ

ភ្នំពេញ ៖ ក្រោយពីផ្ទុះរឿងរិះគន់ដែលអាចារ្យធំនគររាជ បានបង្ហោះសាររិះគន់ទៅលើអ្នកលេងបណ្ដាញសង្គមមួយចំនួនដែលព្យាយាមសរសេរអក្សរអង់គ្លេសសូរសៀងខ្មែរហើយថែមទាំងប្រើពាក្យធ្ងន់ៗទៅលើមនុស្សមួយចំនួនតូច ដើម្បីអោយស្វាងរលឹក ងាកមក ប្រើប្រាស់អក្សររបស់ជាតិដើម្បីចូលរួមថែរក្សាឲ្យបានគង់វង្ស និងជាគម្រូដល់ក្មេងជំនាន់ក្រោយ។ តែស្រាប់តែមានគណនីហ្វេសបុកមួយឈ្មោះ  Bong Phorn  បានសសេរ Caption និងរូបភាពមួយចំនួនតបទៅកាន់អ្នកស្នេហាវប្បធម៌ អាចារ្យធំថា៖ « 🤭😂🤫នេះជាអក្សរសម្រាប់ឆ្កែសសេរ ព្រោះ ក្នុងវចនានុក្រមសម្តេចសង្ឃ រាជ ជួន-ណាត គ្មាន Dj Ajathom ទេ 🤪(ហើយជំនាន់នឹងក៏គ្មានDJ Dអាចម៌អីដែរ)😂😂ខ្ញុំម្ចាស់ថាតាមអាបងឯងទេ🥴 «។  មិនតែប៉ុណ្ណោះកាលពីម្សិលមិញទៀតសោតក៏បានគណនីហ្វេសបុករបស់យុរជនមួយរូបទៀតឈ្មោះ Oun vansak  បានបង្ហោះសារជូនជំពោះអាចារ្យធំទាក់ទងនឹងជំនួយសប្បុរសធម៌ដែលបានផ្ញើមកពីក្រៅបរទេសអស់រយះពេល ២ ឆ្នាំ…

Cover Space X
ប្លែកៗ

ប្រជាពលរដ្ឋនាំគ្នាផ្អើលឆោឡោ នៃបាតុភូតចម្លែកនៅលើមេឃ ដែលខាងអ្នកវិទ្យាសាស្ត្រក៏បានបកស្រាយថា!

បរទេស៖ នៅវេលាប្រមាណម៉ោង ៦ និង ២០នាទីល្ងាច ថ្ងៃទីនេះ មានការផ្អើលឈូឆរនាំគ្នាថតនៃបាតុភូតចម្លែកមួយ ដែលមានរូបរាងជាដុំមូលពណ៍ស តំរៀបគ្នាជាជួរហោះនៅលើអាកាស ដែលធ្វើឱ្យប្រជាពលរដ្ឋនាំគ្នាផុសពីបាតុភូតចម្លែកនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកព្រោងព្រាត រហូតមានទស្សនៈមួយចំនួនខ្លះយល់ឃើញថា នេះជាថាសហោះ UFO ថែមទៀតផង។ បើយោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការ ” Cambo Space and Science “ ក៏បានសសេររៀបរាប់នូវចម្លើយស្រាយបំភ្លឺយ៉ាងលម្អិតពីបាតុភូតដែលកំពុងកើតមានកាលប៉ុន្មានម៉ោងមុននេះ ថែមទាំងភ្ជាប់បញ្ជាក់ថា ៖ « មានបងប្អូនជាច្រើនឆាតមកសួរ Cambo Space និងខ្លះទៀតចែករំលែករឿងនេះពាសពេញ Facebook អំពីទិដ្ឋភាពដ៏ចម្លែកនេះ ដែលពួកគេអះអាងថា…

Cover Khorl
ដើរកម្សាន្ត

ផ្ញើជូនអ្នកគាំទ្រវប្បធម៌ខ្មែរ! អ្នកធ្វើនៅតែធ្វើ​​ អ្នកថាកុំបានតែថា ​កុំភ្លេចគាំទ្រផង ជួបគ្នានៅសៀមរាប ថ្ងៃ ២៨ វិច្ឆិកា ២០១៩ នេះដើម្បីល្ខោនខោលខ្មែរ

បើទោះបីជាល្ខោនខោលខ្មែរ ​ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌ​​វប្បធម៌​អរូបិយ​នៃ​មនុស្ស​ជាតិ ដោយអង្គការពិភពលោកយូណេស្កូក៏ដោយក្តី ​តែទំហំនៃការអភិរក្ស ថែរក្សា ​និងគាំទ្រហាក់មានកម្រិតស្តួចស្តើងនៅក្នុងភាពជាក់ស្តែង បើធៀបទៅនឹងសំឡេងគាំទ្រនៅក្នុងរាល់បណ្តាញទំនាក់ទំនងសង្គម។ ដោយយល់ថាសំឡេងអ្នកគាំទ្រថាបានតែថា ​តែការគាំទ្រពិតៗមិនសូវជាមាននោះ ​នៅពេលបច្ចុប្បន្ន  ខ្មែរដែលស្រលាញ់វប្បធម៌ពិត ​រួមទាំងសិល្បករផ្នែកល្ខោនខោលផងនោះ បាននឹងកំពុងតែព្យាយាមផ្សព្វផ្សាយ និងអំពាវនាវទាំងយប់ទាំងថ្ងៃ ​ដើម្បីសុំឱ្យប្រជាជនខ្មែរជួយថែរក្សា ​គាំទ្រ កុំឱ្យចាញ់ប្រទេសជិតខាង ដែលមានល្ខោនស្រដៀងនឹងយើង ​នោះគឺល្ខោនខោន ​ដែលគេកំពុងតែប្រឹងប្រែងថែរក្សា យ៉ាងល្អក្រៃលែងតាមរយៈការដាក់បង្ហាញនូវភាពអស្ចារ្យ និងរាល់ការផ្សព្វផ្សាយនានាយ៉ាងខ្លាំងក្លាទៅដល់ពិភពលោក។ ជាក់ស្តែងថ្មីៗដើម្បីធ្វើការគាំទ្រ និងអបអរសិល្បៈល្ខោនខ្មែរ មានព្រឹត្តិការណ៍មួយដ៏អស្ចារ្យគ្រោងនឹងចាប់ផ្តើមនាពេលឆាប់ៗនេះហើយ ​ពោលគឺដើម្បីល្ខោនខ្មែរយើងតែម្តង ដោយយោងតាមហ្វេសប៊ុក ឯកឧត្តម  ទិត្យ ថាវរិទ្ធ ដែលជាអតីតអ្នកដឹកនាំកម្មវិធីទូរទស្សន៍ដ៏ល្បី និងជាអនុរដ្ឋលេខាធិការ នៃក្រសួង…

Knongsrok
សុខភាព

វិធីល្អបំផុតទាំង ១០ ដើម្បីបង្កើនប្រព័ន្ធភាពស៊ាំរាងកាយរបស់អ្នក

ប្រព័ន្ធភាពស៊ាំក្នុងខ្លួនរបស់អ្នកខ្លាំង វាក៏ធ្វើអោយអ្នកជាមនុស្សរឹងមាំផងដែរ។ បន្ទាប់មកអ្នកនឹងមិនចាំបាច់ព្រួយបារម្ភអំពីការផ្ដាសសាយនោះទេ ព្រោះរាងកាយរបស់អ្នកប្រយុទ្ធប្រឆាំងនឹងមេរោគ និង ជំងឺ មួយចំនួនមកយីយារក្នុងខ្លួនរបស់អ្នក។ ដូច្នេះយើងមានវីធីសាស្ត្រជាច្រើន ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំតាមរបបអាហារប្រចាំថ្ងៃ សកម្មភាពប្រចាំថ្ងៃ និង ទម្លាប់គេងរបស់អ្នកសុទ្ធតែអាចបង្កើនប្រព័ន្ធភាពស៊ាំរបស់អ្នក៖ ១. លំហាត់ប្រាណទៀងទាត់ ធ្វើលំហាត់ប្រាណប្រចាំថ្ងៃធ្វើឱ្យរាងកាយមានសុខភាពល្អ។ លំហាត់ប្រាណគឺមិនចាំបាច់ខ្លាំងក្លាពេក ឬ ការហាត់ប្រាណនៅក្លឹប។ សូម្បីតែការដើររយៈពេល៣០នាទីក្នុងមួយថ្ងៃ ក៏ធ្វើឱ្យមានភាពខុសគ្នាចំពោះប្រព័ន្ធភាពស៊ាំរបស់អ្នក បើប្រៀបធៀបនិងអ្នកដែលមិនមានហាត់ប្រាណ។ ២. គេងឱ្យបានគ្រប់គ្រាន់ ជារៀងរាល់យប់អ្នកគួរគេង ៧ ទៅ ៩ ម៉ោងក្នុងមួយយប់។ ការដេកមិនគ្រប់គ្រាន់អាចធ្វើឱ្យរាងកាយរបស់អ្នកចុះខ្សោយ ហើយនាំឱ្យមានការរលាក និង ការរីករាលដាលនៃមេរោគ។ ៣.…

Ddddddddd
សុខភាព

ប្រការដែលគួរជៀសវាង ដើម្បីការពារបញ្ហាឆ្អឹងខ្នងរបស់អ្នកដែលមនុស្សគ្រប់គ្នាមើលរំលង

ឥរិយាបថប្រចាំថ្ងៃរបស់អ្នកអាចធ្វើអោយប៉ះពាល់ឆ្អឹងខ្នងរបស់អ្នក ដែលអ្នកគួរតែជៀសវាង ដើម្បីកុំអោយមានការឈឺចាប់ ឬ មានការខូចខាតឆ្អឹង ព្រោះតែពីមួយថ្ងៃ ទៅ មួយថ្ងៃ គឺមានអ្នកជម្ងឺច្រើនដែលមានបញ្ហាទៅនឹងឆ្អឹងខ្នង។ ដូច្នេះយើងនឹងធ្វើការបង្ហាញអំពីប្រការគួរចៀសវាងដូចខាងក្រោម៖ ១. ជៀសវាង អង្គុយកោងខ្នង អ្នកដែលអង្គុយ កោងខ្នង ជាប្រចាំដូចជា អង្គុយធ្វើការមុខកុំព្យូទ័រមួយថ្ងៃច្រើនម៉ោងរាល់ថ្ងៃនោះ ឆ្អឹងកងខ្នង នឹង ចាប់កោងខុសទ្រង់ទ្រាយបន្ទាប់ពីនោះ អាស៊ីត ឡាក់ទិក ក្នុងចរន្តឈាម និង ទៅត្រង់ផ្នែកកោងនៃឆ្អឹងនោះ ធ្វើឲ្យមានការឈឺឆ្អឹងខ្នងរ៉ាំរ៉ៃ នាពេលក្រោយ។ ២. ជៀសវាងឈរកោងខ្នង ឥរិយាបថឈរ ដែលល្អបំផុត គឺឈរត្រង់ខ្លួន…

1
សង្គម

អាចរួមទុក្ខ តែមិនអាចរួមសុខ! អារម្មណ៍នៃការបាត់បង់ ទោះរៀបរាប់ប៉ុនណា ក៏មិនអាចរៀបរាប់អស់បានដែរ

គិតចាប់តាំងពីថ្ងៃនោះមក គឺ២ឆ្នាំហើយ ដែលខ្ញុំបានបាត់បង់អ្នក តែអារម្មណ៍ខ្ញុំ នៅតែដិមដាម ហាក់ដូចនៅថ្មីៗអ៊ីចឹង នៅមិនទាន់អាចធ្វើចិត្តបាន នៅតែនឹក នៅតែគិត មិនអស់អាល័យ សួរខ្លួនឯងរាល់ថ្ងៃ ថាតើខ្ញុំអាចរស់នៅដោយរបៀបនេះ គ្មានអ្នកនៅក្បែរបែបនេះ ញញឹមលាក់ការពិតបែបហ្នឹង ធ្វើពុតជារឹងប៉ឹងបានយូរដល់ពេលណា រាល់ថ្ងៃ បានត្រឹមតែខំប្រឹងញញឹម ហើយប្រឹងរស់ ប្រឹងជម្នះ ទាំងពេលខ្លះមិនសង្ឃឹមទេថា ខំប្រឹងដើម្បីអ្នកណា ព្យាយាមបានយូរដល់ពេលណា។ មនុស្សម្នាក់ដែលខ្ញុំស្រឡាញ់ខ្លាំង ជាមនុស្សចុងក្រោយនៃជីវិត គិតថាជាស្នេហាពិត នឹងអាចឋិតថេរបានជានិច្ចនិរន្តិ៍ គិតថា យើងនឹងអាចរស់នៅជាមួយគ្នាបានយូរអង្វែងដោយមានក្ដីសុខ និងសុភមង្គលរហូតទៅ តែពេលវេលាហាក់មិនសក្តិសម ព្រះមិនមេត្តាប្រណី ឱ្យជួបហើយ…

Cover River
ដើរកម្សាន្ត

ត្រៀមៗអ្នកបាត់ដំបង! ពិធីបុណ្យទន្លេលើកទី៦ នឹងត្រូវប្រារព្ធឡើងនៅខេត្តបាត់ដំបង ឆ្នាំ២០២០ ខាងមុខនេះហើយ

បាត់ដំបង៖  ជារៀងរាល់ឆ្នាំបុណ្យទន្លេ តែងតែត្រូវបានប្រារព្ធឡើងទៅតាមខេត្តដែលនៅជាប់តាមដងទន្លេ និងបឹងទន្លេសាប ឆ្លាស់គ្នាជារៀងរាល់ឆ្នាំ ​ដែលបុណ្យទន្លេ​នេះត្រូវបាន​រៀបចំឡើង​ដោយ​ក្រសួងទេសចរណ៍ សហការ​ជាមួយ​មន្ទីរ​ទេសចរណ៍​តាម​បណ្តា​ខេត្តដែលទទួលបន្ទុករៀបចំកម្មវិធីទាំងនេះ ​ថែមទាំងទទួលបានភាពជោគជ័យ និងគាំទ្រយ៉ាងសម្បើមតាមរយៈការរៀបចំកម្មវិធីនេះ ចំនួន  ៤ដងរួចមកហើយ។ ជាក់ស្តែងសម្រាប់ឆ្នាំ ​២០២០ ​ខាងមុខនេះ បុណ្យទន្លេលើកទី៦ នឹងត្រូវប្រាព្ធធ្វើឡើងនៅក្នុងខេត្តបាត់ដំបង ក្នុងអំឡុងខែមីនា ដែលបាត់ដំបងនេះត្រូវបានគេដឹងថាជាខេត្តប្រវត្តិសាស្រ្ត និងសម្បូរទៅដោយសម្បត្តិទេសចរណ៍យ៉ាងច្រើនសម្បើមផងដែរ។ តាមរយៈការរៀបចំបុណ្យទន្លេនៅខេត្តបាត់ដំបងនេះ ត្រូវបានមហាជនជាច្រើនអបអរសាទរ ​និងរង់ចាំថ្ងៃបុណ្យដ៏ពិសេសនេះនាពេលខាងមុខ ​ព្រោះមិនត្រឹមតែអាចចូលរួមបុណ្យទន្លេដ៏រីករាយ ​ថែមទាំងអាចកម្សាន្តសប្បាយនៅក្នុងខេត្តទេសចរណ៍មួយនេះទៀតផង។ គួរឱ្យដឹងផងដែរថា ការរៀបចំពិធីបុណ្យទន្លេនេះ  មិនត្រឹមតែជួយទាក់ទាញភ្ញៀវទេសចរប៉ុណ្ណោះទេ តែវាក៏បានចូលរួមជួយផ្សព្វផ្សាយផលិតផលកសិផល និងវប្បធម៌របស់ខ្មែរ ​ជាពិសេសគឺសក្តានុពលទេសចរណ៍នៅតាមបណ្តាខេត្តជាប់ទន្លេ ​និងបឹងប្រទេសកម្ពុជាតែម្តង៕

Cover Samnang
សង្គម

ស្ងាត់ៗ លោក ជា សំណាង រៀបការជាមួយតារាម៉ូឌែលស្រីស្រស់នៅខេត្តកំពត ផ្អើលអ្នកសិល្បៈ

ភ្នំពេញ ៖ ទស្សនិកជនដែលនិយមទស្សនាខ្សែភាពយន្តខ្មែរប្រាកដជាស្គាល់ហើយ តារាសម្តែងចាស់វស្សាវ័យ ៤៩ឆ្នាំ លោក ជា សំណាង តាមរយៈការសម្តែងក្នុងវិស័យសិល្បៈមិនថា MV ឬ ខ្សែភាពយន្ត​ជាច្រើន ។ ដោយឡែកថ្មីៗនេះ ស្រាប់តែផ្ទុះនូវព័ត៍មានថ្មីមួយនៃការប្រកាសរៀបការរវាង លោក និងតារាម៉ូដែលម៉ូ ម៉ូ មានឈ្មោះពិត ” ទេព ពិសិដ្ឋរាសី ” ដោយពិធីមង្គលការអ្នកទាំងពីរបានកំណត់មង្គលការអ្នកទាំងពីរនៅថ្ងៃទី ១៤-១៥ ខែវិច្ឆិកា ឆ្នាំ ២០១៩នេះ នៅឯស្រុក ឈូក ខេត្តកំពត ដែលអ្នកទាំងពីរប្រារព្ធដោយទទួលភ្ញៀវត្រឹមតែ…