
អ្នកអត់គូប្រញាប់រកគូឱ្យហើយទៅកុំអោយរងាទាន់! ព្រោះក្រសួងធនធានទឹក និងឧតុនិយមប្រកាសសីតុណ្ហភាពកម្ពុជានឹងចុះត្រជាក់ហើយ
ភ្នំពេញ៖ សូមជម្រាបថា ចាប់ពីថ្ងៃទី១៤-២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ប្រទេសកម្ពុជាយើង នឹងត្រូវទទួលរងសម្ពាធសីតុណ្ហភាពចុះត្រជាក់ពី២១-២៣អង្សាសេ។ យោងតាមគេហទំព័រហ្វេកបុកផេកផ្លូវការរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ បានជូនដំណឹងដល់ប្រជាពលរដ្ឋអំពីស្ថានភាពអាកាសធាតុ ដូចខាងក្រោមថា៖ « តាមរយៈការតាមដានស្ថានភាពធាតុអាកាសជាប្រចាំទាំងនៅក្នុងតំបន់ និងនៅកម្ពុជា សង្កេតឃើញថា៖ ជ្រលងសម្ពាធខ្ពស់ បាននឹងកំពុងរំកិលចុះក្រោម និងមានឥទ្ធិពលមធ្យមមកលើកម្ពុជា។ ស្ថានភាពបែបនេះធ្វើឲ្យ ចាប់ពីថ្ងៃទី១៤-២០ ខែវិច្ឆិកា ឆ្នាំ២០១៩។ ទី១ បណ្ដាខេត្ដនៅតំបន់វាលទំនាបភាគកណ្ដាល ភាគពាយ័ព្យ តំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបភាគឦសាន និងអាចមានភ្លៀងតិចតួចនៅផ្នែកខ្លះ សីតុណ្ហភាពអប្បបរមា…











