សិល្បៈទម្រង់បុរាណរបស់ខ្មែរ មានច្រេីនទម្រង់ច្រេីនរបៀបមែនទែន ដែលនេះគឺសុទ្ធតែជាកេរ្តិ៍មរតកដែលដូនតាខ្មែរពីមុនបន្សល់ឱ្យ ។ ប្រៀបដូចនឹងសិល្បះៈអាយ៉ៃ ដែលជាសិល្បៈមួយប្រភេទ ដែលពិតជាគួរឱ្យចាប់អារម្មណ៍ខ្លាំង ហេីយក៏មិនងាយមានអ្នកចេះស្ទាត់ពីជំនាញនេះដែរ ។
ទេីបតែពេលថ្មីៗនេះ គណនីហ្វេសបុករបស់លោក “ព្រហ្ម ម៉ាញ” បានបង្ហោះសារមួយឃ្លាថា «ខ្ញុំកាន់តែចាស់ បើមិនបង្រៀនខ្លាចវាបាត់បង់ទៅតាមពេលដែលយើងបាត់ទៅដែរ ដូច្នេះបើសុខភាពកាន់តែទ្រុឌទ្រោមនោះយើងកាន់តែបង្រៀង ព្រោះវាមិនមានពេលច្រើនសម្រាប់ការបង្រៀននេះឡើយ »។
ការប្រកាសពីការបង្ហាត់អំពីចម្រៀងអាយ៉ៃដោយមិនយកប្រាក់ពីលោកព្រហ្ម ម៉ាញ នាពេលនេះបានទទួលការពេញចិត្តជាខ្លាំងពីសំណាក់មហាជន ហើយវាជារឿងដ៏ល្អមួយសម្រាប់បងប្អូនដែលចង់ចេះពីជំនាញមួយនេះពីសំណាក់រៀមច្បងជេីងចាស់ផងដែរ ។
ដូច្នេះហេីយបេីបងប្អូនមានចំណាប់អារម្មណ៍ សូមមេត្តាទាក់ទងទៅ តាម គណនី ហ្វេសបុក លោក ព្រហ្ម ម៉ាញ ផ្ទាល់បាន ហេីយចូលរួម ថែរក្សា សិល្បៈអាយ៉ៃ ខ្មែរទាំងអស់គ្នា៕

